ក្រុមហ៊ុនចិនបំណងវិនិយោគបង្កើតរោងចក្រចម្រាញ់ស្ករ និងកិនស្រូវទំនើបនៅកម្ពុជា

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 1092

ក្រុមហ៊ុន​ចិន​មួយចំនួន ​ដែលមាន​ឈ្មោះថា LEGEND DEVE LOPMENT CO.,LTD ដែលមាន​មូលដ្ឋាន ​នៅ​ម៉ា​កាវ ប្រទេស​ចិន មានបំណង​ចង់​វិនិយោគ ​លើ​គម្រោង២ លើ​ផ្នែក​វិស័យ​កសិកម្ម ក្នុងនោះ​ទី១ ដាំ​អំពៅ​ និង​បង្កើន​រោងចក្រ​ចម្រាញ់​ស្ករ. ទី២ បង្កើន​រោងចក្រ​កិនស្រូវ ​បែប​ទំនើប​នៅ​កម្ពុជា ដោយ​សូមឱ្យ​ក្រសួងកសិកម្ម ​ជួយ​គាំទ្រ ​និង​ការលើក​ទឹក​ចិ​ត្ដ​ពី​រាជរដ្ឋាភិបាល ដើម្បីឱ្យ​ការវិនិយោគ​សម្រេច​ចេញ​ផ្លែផ្កា ។

កាលពី​រសៀល​ថ្ងៃទី១៤ ខែកុម្ភៈ ប្រតិភូ​ក្រុមហ៊ុន LEGEND DEVE LOPMENT CO.,LTD ដឹកនាំ​ដោយ​លោក ដេវីដ ចូ​វ (David Chow) នាយក​ក្រុមហ៊ុន ​អមដំណើរ​ដោយ​លោកស្រី ខែ​ក ស៊ី​សូ​ដា ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​ប្រទេស​ចិន បាន​ជួបពិភាក្សា​ការងារ ​ជាមួយ​​ឯកឧត្ដម​បណ្ឌិត ច័ន្ទ សារុន ​រដ្ឋមន្ដ្រីក្រសួង​កសិកម្ម ដើម្បី​រក​ឱកាស​វិនិយោគ ​លើ​វិស័យ​ជាច្រើន ​នៅ​កម្ពុជា​ ជាពិសេស​លើ​វិស័យ​កសិកម្ម​ចំនួន២ គឺ​ដាំ​អំពៅ​ និង​បង្កើត​រោងចក្រ​ចម្រាញ់​ស្ករ និង​បង្កើត​រោងចក្រ​កិនស្រូវ ​បែប​ទំនើប​នៅ​ទីស្ដីការ​ក្រសួងកសិកម្ម។

លោក ហុង ណា​រិត នាយក​ខុទ្ទកាល័យ​រដ្ឋមន្ដ្រី​ បានឱ្យដឹងថា នៅក្នុង​ជំនួប​នោះ​ លោក​ដេវីដ ចូ​វ​បានឱ្យដឹងថា ក្រោយពី​បាន​ជួប​ស​ម្ដេ​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ដំណើរ​ទស្សនកិច្ច ​កាលពី​ពេលថ្មីៗនៅ​ប្រទេស​ចិន និង​មានការ​ផ្ដល់​ឯកសារ​មួយចំនួន ​ពី​ឯកអគ្គរាជទូត​កម្ពុជា ​ប្រចាំ​ប្រទេស​ចិន​នោះឃើញថា ប្រទេស​កម្ពុ​ជា មាន​វិស័យ​ជាច្រើន​ដែល​ត្រូវ​វិនិយោគ។

ឯកឧត្ដម​បានបញ្ជាក់​ថា អ្វីដែល​សំខាន់​នោះ គឺ​ការវិនិយោគ​ជា​លើ​វិស័យ​កសិកម្ម ​ដោយ​ផ្ដោតទៅលើ​គម្រោង​ចំនួន២ ទី១.ដាំ​អំពៅ និង​បង្កើត​រោងចក្រ​ចម្រាញ់​ស្ករ.ទី២.បង្កើត​រោងចក្រ​កិនស្រូវ​បែប​ទំនើប ដោយ​គម្រោង​ទាំងពីរ​នេះ ​សូម​ការគាំទ្រ​ពី​ឯកឧត្ដម​រដ្ឋមន្ដ្រីក្រសួង​កសិកម្ម។

ឯក​ឧត្តម បានឱ្យដឹង​ទៀតថា ទាក់ទង​នឹង​គម្រោង​ដាំ​អំពៅ គឺ​ក្រុមហ៊ុន​ត្រូវការ​ពិនិត្យ​សមត្ថភាព ​ផលិតផល​អំពៅ​ ដល់​រោងចក្រ​សម្រាប់​ចម្រាញ់​ស្ករ ​ចាប់ពី ៨.០០០ ដល់ ១០.០០០ តោន​អំពៅ​ហើយ​គម្រោង​នេះ​ ត្រូវការ​កម្លាំង​ពលកម្ម​ក្នុងស្រុក ​ប្រមាណ​ជា ៥.០០០នាក់ ។

ជាការ​ឆ្លើយតប ឯកឧត្ដម​បណ្ឌិត​ច័ន្ទ សារុន បាន​ស្វា​គម​ន៏​ចំពោះ​គម្រោង​ដាំ​អំពៅ នឹង​ពិនិត្យ​ទៅលើ​ខេត្ដ​ភាគខាងត្បូង និង​ខេត្ដ​កំពង់ស្ពឺ ​ដែល​ត្រូវ​ពិនិត្យ​រួមគ្នា ។ ដោយឡែក ចំពោះ​គម្រោង​ចង់​បង្កើត​រោងចក្រ​កិនស្រូវ​ទំនើប​វិញ​នោះ ឯកឧត្ដម​រដ្ឋមន្ដ្រី​ បានឱ្យដឹងថា គម្រោង​នេះ​ក្រសួង​នឹង​ជ្រោមជ្រែង​យ៉ាង​យក​ចិ​ត្ដ​ទុកដាក់ ព្រោះថា​កម្ពុជា​ មាន​សល់​ច្រើន​កន្លងមក ហើយ​បាន​ហូរ​ចូល​ប្រទេសជិតខាង ​យ៉ាងច្រើន​រហូតដល់​លាន​តោន ​ដោយ​មិនទាន់បាន​ធ្វើការ​កែច្នៃ​ជា​អង្ករ​ទេ ដូច្នេះ​គម្រោង​ទី២ មាន​លក្ខណៈ​សមស្រប លើក​ទឹក​ចិ​ត្ដ​ខ្លាំង ​ហើយ​ក្រុមហ៊ុន​បាន​បោះទុន​វិនិយោគ​ និង​ទទួលផល​ចំណាយបាន​ឆាប់ ។

ឯកឧត្ដម​បានបញ្ជាក់​ថា គ្រាន់តែ​ឆ្នាំនេះ​ យើង​សល់​ស្រូវ ៣,៧លាន​តោន​ សម្រាប់ធ្វើ​ការនាំចេញ ហើយ​ស្រូវ​នេះ​ទៀតសោត​ ជា​ប្រភព​មិនចេះ​រីងស្ងួត ​ពីព្រោះថា​កម្ពុ​ជាមាន​កសិក​រ​ប្រមាណ​ជា៨០ភាគរយ ​ដែល​ប្រក​បរបរ​ធ្វើស្រែ​ចម្ការ ។

ជាមួយគ្នា​នោះ ឯកឧត្ដម​រដ្ឋមន្ដ្រី​ បាន​សូមឱ្យ​ក្រុមហ៊ុន បើ​មានបំណង​វិនិយោគ​ពិ​ប្រាកដ​មែន​នោះ ត្រូវ​ចាត់តាំង​ក្រុមការងារ ​ដើម្បី​ធ្វើការ​ជាមួយ​ក្រសួងកសិកម្ម ក៏ដូចជា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ ដែល​ទាក់ទង​ទៅនឹង​គម្រោង​វិនិយោគ​ខាងមុខ ដើម្បីឱ្យ​ការងារ​នេះ​ចេញ​ជា​រូបរាង​ឡើង ។ ដោយឡែក​ការដាំ​អំពៅ ក្រុមហ៊ុន​អាចធ្វើ​ការ​ជាមួយ​កសិករ​ ដែល​អាច​ឱ្យ​កសិករ​ដាំ​អំពៅ​ ឱ្យ​ក្រុមហ៊ុន​វិញ​បាន​តាម​ស្មារតី​ នៃ​អនុក្រឹត្យ​ ស្ដីពី​ផលិតកម្ម​កសិកម្ម​ តាម​កិច្ចសន្យា​ ដែល​រាជរដ្ឋាភិបាល​ទើបនឹង​អនុម័ត​បា​នស​ប្ដា​ហ៏​មុន ៕

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីស្តីពី "ទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី និងគ្រោះរំាងស្ងួត ឆ្នាំ២០២០"
នៅព្រឹកថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញសាក្សីក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មស្តីពី "ការទិញ លក់ ចែកចាយផលិតផលកសិកម្ម រវាងក្រុមហ៊ុន លីលី ហ៊្វូត លីលី ខាមេដា ជាមួយក្រុមផលិត...
នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបភ្ញៀវដែលអញ្ជើញមកពីក្រុមហ៊ុន Yamato Green Co., Ltd ដឹកនាំដោយ Dr. Nabeshima Katsuhito
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ៣កើត...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អញ្ជើញមកពិនិត្យសកម្មភាពនេសាទរបស់សហគមន៍នេសាទជ្រោយប្រស់ និងសហគមន៍នេសាទព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ
កម្មវិធីទី២- អញ្ជើញមកពិនិត្យសកម្មភាពនេសាទរបស់សហគមន៍នេសាទជ្រោយប្រស់ និងសហគមន៍នេសាទព្រែកខ្សាច់...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងឯកឧត្តម លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងសហការីបានអញ្ជើញមកបំពេញបេសកកម្មនៅខេត្តកោះកុង
នៅព្រឹកថ្ងៃសៅរ៍ ១៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញមកពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុនសុភ័ណ្ឌធារីពាណិជ្ជខូអិលធីឌីដែលកំពុងវិនិយោគសម្បទានដីសេដ្ឋកិច្ច ដែលមានទីតាំងស្ថិតនៅក្នុងភូមិចុងស្ពាន...
ឆ្លងចូលដើមសប្តាហ៍ ត្រូវនឹងថ្ងៃទីបីនៃដំណើរអញ្ជើញមកបំពេញបេសកកម្មចុងក្រោយរបស់ឯកឧត្តម...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកខេត្ត បន្ទាយមានជ័យ ក្នុងគោលបំណងពិនិត្យរោងចក្រកែច្នៃឈើដាំរបស់ក្រុមហ៊ុន ផេភើរ ទ្រី អ៊ិនវេស មេន ខេមបូឌា (Paper Tree Investment Cambodia Co., L...
កម្មវិធីទី៣៖ នៅរសៀលថ្ងៃដដែល ចេញពីខេត្តប៉ៃលិន ឯកឧត្តមរដ្ឋមន្ត្រី និងសហការី...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីអញ្ជើញមកខេត្តប៉ៃលិន ជួបពិភាក្សាជាមួយសមាជិកសហគមន៍មានប៉ៃលិន អំពី"បញ្ហាទីផ្សារមៀនប៉ៃលិន"
កម្មវិធីទី២៖ ជួបពិភាក្សាជាមួយសមាជិកសហគមន៍មានប៉ៃលិន អំពី"បញ្ហាទីផ្សារមៀនប៉ៃលិន"។ គោលបំណងដែលឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញមកពិនិត្យមើលការដាំដុះដំណាំឫស្សីផ្អែមរបស់លោក លី វិន ចំនួន ស្ថិតក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង
ឈានចូលដល់ថ្ងៃទី២ នៃដំណើរបេសកកម្មរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមក ពិនិត្យបណ្តុំអាជីវកម្មមាន់ (ទូភា្ញស់កូនមាន់ និងចិញ្ចឹមមាន់យកសាច់) និងការបណ្តុះកូនស្វាយលក់
កម្មវិធីទី៤៖ កម្មវិធីចុងក្រោយ សម្រាប់បេសកកម្មថ្ងៃទី១ ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្ត្រី និងលោក អ៊ុយ សុទ្ធាវី អភិបាលរង ខេត្ត អមដោយសហការី និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានអញ្ជើញមកពិនិត្យការរងារបង្កបង្កើនផលស្រូវ...
នៅរសៀលថ្ងៃដដែល ចេញពីខេត្តពោធិ៍សាត់ ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមក...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកខេត្តពោធិ៍សាត់ ដើម្បីពិនិត្យអំពីវឌ្ឍនភាពរបស់សហគមន៍កសិកម្មរស្មីកសិករ ស្ថិតនៅក្នុងភូមិកំពង់សំបូរ ឃុំស្យា ស្រុកកណ្ដៀង...
ចេញពីខេត្តកំពង់ឆ្នាំង ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកខេត្តពោធិសាត់...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តម ឈួរ ចាន់ឌឿន អភិបាលនៃគណអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញមកពិនិត្យដំណាំពោតចំនួន ៦ហត របស់បងប្រុស ហឿង សេងហៃ នៅតំបន់អន្លង់អិន...
សម្រាប់ចុងសប្តាហ៍នេះ តាមកម្មវិធីដែលបានគ្រោងទុក ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូអញ្ជើញមកពីក្រសួងការពារជាតិ ដឹកនាំដោយឧត្តមសេនីយ៍ឯកច័ន្ទ សុភត្រ្តា
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃពុធ ៥រោច ខែជេស្ឋ...
ពិធីសារស្តីពី "លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន" ត្រូវបានរៀបចំពិធីប្តូរសារ រវាងឯកឧត្តមរដ្ឋមន្រ្តី...
ពិធីសារស្តីពី "លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន"...