កង្វះ​ប្រព័ន្ធ​ធារាសាស្ត្រ​បន្ត​ប៉ះពាល់​ដល់​ទិន្នផល​កសិកម្ម

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 539

អង្គការ​ដែល​ធ្វើការ​ទាក់ទង​នឹង​វិស័យ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា កង្វះ​ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​ក្នុង​ប្រទេស​បាន​បន្ត​ប៉ះពាល់​ដល់​ទិន្នផល​កសិកម្ម។

នៅ​ក្នុង​វេទិកា​ផ្លាស់ប្ដូរ​យោបល់​ស្ដីពី​ឱកាស​និង​ការប្រឈម​ក្នុង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ស្រោចស្រព​នៅ​ប្រទេស​កម្ពុជា ប្រធាន​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា (សេដាក) លោក យ៉ង សាំងកុមារ បាន​ឲ្យ​ដឹង​ថា តាម​ការស្រាវជ្រាវ​ក្នុង​ខេត្ត​ចំនួន​១៣​ដែល​មាន​សក្ដានុពល​ខាង​ផ្នែក​កសិកម្ម​បាន​បង្ហាញ​ថា ប្រព័ន្ធ​ធារាស្ត្រ​នៅ​ទី​នោះ​គឺ​មាន​ចំនួន​ត្រឹម​តែ​ជាង​៣០%​តែ​ប៉ុណ្ណោះ​ដែល​មិន​អាច​ផ្គត់​ផ្គង់​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ការស្រោចស្រព​ដំណាំ​បាន​ឡើយ។

លោក យ៉ង សាំងកុមារ បាន​ឲ្យ​ដឹង​ថា ៖ «វា​មាន​ការប៉ះពាល់​ដល់​ផលិតផល​កសិកម្ម វា​អាច​មាន​ពីរ ទី​១ នៅ​តំបន់​ហ្នឹង​ដី​ភាគ​ច្រើន​មិន​អាច​ធ្វើការ​ដាំ​ដុះ​បាន មួយ​ទៀត​បើ​គេ​ធ្វើការ​ដាំ​ដុះ​បាន​ក៏​ផល​វា​អត់​សូវ​បាន​ខ្ពស់​ដែរ ដោយសារ​វា​ខ្វះខាត​បញ្ហា​ទឹក​អី​អ៊ីចឹង ប៉ុន្តែ​មាន​តំបន់​ខ្លះ អាច​តំបន់​នៅ​ឆ្ងាយ​ដាច់​ស្រយាល តំបន់​ដែល​ហៅ​ថា​លិច​ទឹក​ខ្លាំង​អី​អ៊ីចឹង យើង​មិន​អាច​មាន​ប្រព័ន្ធ​អី​ទប់​ទឹក​សម្រាប់​ធ្វើ​ស្រែ​ប្រាំង​អី​អ៊ីចឹង វា​អាច​ប៉ះពាល់ យើង​មិន​អាច​ធ្វើ​ស្រូវ​បាន​តែម្ដង»

 

មិន​អាច​ទាក់ទង​សុំ​ការបកស្រាយ​បំភ្លឺ​ពី​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​បាន​ឡើយ​នៅ​ថ្ងៃ​សៅរ៍​ឈប់​សម្រាក​នេះ។

ប្រធាន​អង្គការ​សេដាក លោក យ៉ង សាំងកុមារ ក៏​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​និង​អង្គការ​នានា​គួរតែ​ជួយ​ធ្វើការ​ពង្រឹង​សមត្ថភាព​សហគមន៍​ក្នុង​ការគ្រប់គ្រង​ប្រព័ន្ធ​ធារាសាស្ត្រ​ដែល​មាន​ស្រាប់ ហើយ​ឧបត្ថម្ភ​បន្ថែម​ខាង​ផ្នែក​ថវិកា​ដើម្បី​ឲ្យ​សហគមន៍​ប្រព័ន្ធ​ធារាស្ត្រ​នានា​មាន​ដំណើរការ​បាន​ល្អ។

អង្គការ​សេដាក​បាន​ឲ្យ​ដឹង​ថា បើ​គ្មាន​ប្រព័ន្ធ​ធារាសាស្ត្រ​ខ្នាត​ធំ​ទេ​នោះ​កសិករ​កម្ពុជា​នឹង​នៅតែ​ជួប​ប្រទះ​ភាព​ក្រីក្រ​និង​ភាព​អត់​ឃ្លាន​ក្នុង​ការប្រកប​មុខរបរ​កសិកម្ម​សម្រាប់​ចិញ្ចឹម​ជីវិត។

ប្រធាន​សហគមន៍​គ្រប់គ្រង​ប្រព័ន្ធ​ធារាសាស្ត្រ​ការពារ​ទឹក​ប្រៃ​ខណ្ឌ​ព្រៃនប់ ក្រុង​ព្រះសីហនុ លោក យឹម ប៊យ និង​ប្រធាន​សហគមន៍​ប្រព័ន្ធ​ធារាសាស្ត្រ​ស្ដៅកោង​ក្នុង​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង លោក នាង សារីម សុទ្ធតែ​បាន​សម្ដែង​ពី​សារសំខាន់​នៃ​ទំនប់​ធារាសាស្ត្រ​សម្រាប់​សហគមន៍​របស់​ពួក​គាត់​ក្នុង​ការបង្ក​បង្កើន​ផល​និង​លើក​ស្ទួយ​ជីវភាព ៖ «បើ​សហគមន៍​ខ្ញុំ​ដួល​រលាយ គឺ​ប្រជាជន​ជួប​ការលំបាក ការខ្វះខាត ហើយ​ហូប​ចុក​បាន​៦​ខែ​ក្នុង​១​ឆ្នាំ។ កាលពី​មុន​បង្កើត​សហគមន៍​ហ្នឹង​គឺ​ថា ទិន្នផល​យើង​សរុប​ទូទៅ​នៅ​តំបន់​ព្រៃនប់​គឺ​ថា ១​ឆ្នាំ​ទិន្នផល​ប្រហែល​ជា​១​តោន​កន្លះ​រៀងរាល់​ឆ្នាំ ដល់​បង្កើត​សហគមន៍​ហ្នឹង​មក យើង​ឃើញ​ទិន្នផល​កើន​ឡើង​រហូត​ដល់​១,៧​តោន ២​តោន​កន្លះ រហូត​ឡើង​ដល់​៣​តោន​ទៀត»

កាលពី​ពាក់​កណ្ដាល​សប្ដាហ៍​នេះ ប្រទេស​ជប៉ុន​ក៏​បាន​ប្រកាស​ផ្ដល់​ជំនួយ​ឥត​សំណង​ជា​ទឹក​ប្រាក់​ចំនួន​១៦៥.០០០​ដុល្លារ​សហរដ្ឋ​អាមេរិក​ដល់​ប្រទេស​កម្ពុជា ដើម្បី​ជួយ​កែ​លម្អ​និង​ស្ដារ​អាង​ស្តុក​ទឹក​និង​ប្រព័ន្ធ​ធារាសាស្ត្រ​ក្នុង​ខេត្ត​កណ្ដាល​និង​ខេត្ត​តាកែវ​ផងដែរ ដែល​អាច​ជួយ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​១១០០​គ្រួសារ​ក្នុង​ខេត្ត​ទាំង​ពីរ​នេះ។

គួរ​ជម្រាប​ថា នៅ​ក្នុង​ឆ្នាំ​២០០៧​-​២០០៨ ប្រទេស​កម្ពុជា​បាន​ទទួល​ផល​ស្រូវ​ចំនួន​ប្រមាណ​៦​លាន​តោន ហើយ​ផល​ស្រូវ​លើស​មាន​ចំនួន​ប្រមាណ​២,៦​លាន​តោន​សម្រាប់​ការនាំ​ចេញ​ទៅ​បរទេស៕

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញមកបំពេញបេសកកម្មនៅក្នុងខេត្តព្រៃវែង ក្នុងគោលបំណងដើម្បីពិនិត្យ និងតាមដានសកម្មភាពអភិវឌ្ឍរបស់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវ...
នៅព្រឹកថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែមេសា...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបឯកឧត្តម ហ្វូមីអាគី តាកាហាស៊ី (Fumiaki Takahashi) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និ...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១៥:០០ រសៀលថ្ងៃព្រហស្បតិ៍...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបគណៈប្រតិភូអញ្ជើញមកពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក Jiangfeng Zhang នាយកធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំអាស៊ីអាគ្នេយ៍
នៅទីស្តីការក្រសួង នាវេលាម៉ោង១៦:០០នាទីរសៀល ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កិច្ចប្រជុំពិភាក្សាលើការអនុវត្តស្មារតីលិខិតលេខ៦៥ សជណ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគារផ្ការំដួល បន្ទប់ផ្ការមៀត...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតថ្មីនៃសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ
នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៥:០០ រសៀល ថ្ងៃពុធ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោក Jongsoo Shin អគ្គនាយកថ្មីនៃផ្នែកងារ Korean Trade-Investment Promotion Agency (KOTRA) ប្រចាំប្ររាជាណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសម
នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៥:០០ រសៀល ថ្ងៃអង្គារ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកជំទាវ អមដំណើរជាមួយដោយ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ...
នៅរសៀលថ្ងៃសៅរ៍ ទី៧ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកជំទាវ...
ពិធីអបអរសាទរទិវាអន្តរជាតិនារី ០៨មីនា ខួបលើកទី១០៩ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី វេង...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃព្រហស្បតិ៍...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អនុប្រធានក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានដឹកនាំកិច្ចប្រជុំគណៈកម្មការគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃពុធ ១១កើត ខែផល្គុន...
គណ:កម្មាធិការជាតិដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាប ការកាប់ ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាទយកដីធ្វើជាកម្មសិទ្ធិ បានរៀបចំកិច្ចប្រជុំលើកទី២ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ១០កើត...
ពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារនីតិកម្មកសិកម្មប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់...
នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប នាព្រឹកថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំកុរ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានកសិកម្ម
នៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃព្រហស្បតិ៍...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ជ័យលាភីសហគមន៍កសិកម្មឆ្នើមឆ្នាំ២០២០ និងពិធីប្រកាសទទួលស្គាល់សម្ព័ន្ឋសហគមន៍កសិកម្មកម្ពុជា
នៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃអង្គារ ៣កើត ខែផល្គុន...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោក Yuichi Sugano (Chief Representative, JICA Cambodia) និង លោក NAKADA Shunichi (Senior Advisor of Agriculture Policy, Rural Development Department of JICA in Japan) និងសហការីដើម្បីសម្តែងការគួរសម
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១០ព្រឹក ថ្ងៃអង្គារ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោកនាយកប្រតិបត្តិនៃអង្គការ AFoCo និងសហការី ចូលជួបពិភាក្សាការងារដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព្រ...
បន្ទាប់ពីពិធីប្រគល់-ទទួលរថយន្តពន្លត់អគ្គីភ័យដែលជាអំណោយរបស់ស្ថាប័នសេវាកម្មព្រៃឈើកូរ៉េនៃសាធារណៈរដ្ឋកូរ៉េ...