ចំនួន​ក្របី​ថយចុះ​បាន​កា្ល​យ​ជា​កង្វល់​មួយ

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 444

ចំនួន​ក្របី ​ត្រូវបាន​គេ​រាយការណ៍​ថា ​មាន​ចំនួន​ថយចុះ​យ៉ាងច្រើន ​នា​រយៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។ ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុ​កា្ខ​ប្រមាញ់​ និង​នេសាទ ​បានបង្ហាញចំពោះសា្ថ​ន​ភាពប្រែប្រួល​នេះ​ដោយ​ជំរុញ​មន្ត្រី​អ្នកជំនាញ​ពេទ្យសត្វ ​ចូលរួម​ប​ងើ្ក​ន​ និង​ថែរក្សា​ពូជ​ក្របី​នេះ​ឡើង​វិ​ញុ។

តាម​តួលេខ​ថ្មី​នេះ  ​របស់​ក្រសួងកសិកម្ម ​បានបង្ហាញ​ថា​ចំនួន​ក្របី ​បាន​ថយចុះ​អស់​ភាគរយ ​ពោល​ក្របី​នៅ​ទូទាំងប្រទេស ​មាន​សល់១១៩.៦២១ក្បាល។ របាយការណ៍​ដដែល​នេះ​ បាន​និយាយ​អំពី​មូលហេតុ​ នៃ​ការថយចុះ​នៃ​ក្របី​កម្ពុជា​ ដោយសារ​កត្តា​ចំនីអាហា​រ ក​ង្ចះ​ពលកម្ម ​ក្នុងការ​ឃា្វ​ល​ក្របី ​ជំងឺ​រាតត្បាត ​និង​កំនើន​សំភារៈ​កសិកម្ម។ ការបន្ត​ពូជ​ដែល​ជាន់​ឈាម​នោះ​ នឹង​កាន់តែ​តូចទៅៗ និង​មាន​ជំងឺ​ច្រើន​ ក្របី​អាច​បង្កើតកូន​បាន១ក្បាល​ក្នុង​រយៈ២-៣ឆ្នាំ​ម្តង​ ក៏​មិនទាន់​មានការ​បង្កាត់​ពូជ​ ដោយ​សិប្ប​និ​ម្ម​ត​ដែរ។ កត្តា​ទាំងនេះ​ដែល​ធ្វើ​ឲ្យ​ចំនួន​ក្របី​ បាន​ថយចុះ​ជា​បន្តបន្ទាប់ ​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​បានបង្ហាញ​នូវ​កង្វល់​ចំពោះ​សា្ថ​ន​ភាព​នេះ។ ខណៈ​ក្នុង​ដំណើរ​ ទៅ​ជួប​សំណេះសំណាល ​ជាមួយ​កសិករ​ចិញ្ចឹម​ក្របី​ ចំនួន៥០គ្រួសារ​ ពេទ្យសត្វ​ពិនិត្យមើល​ការដាំ​ណាំ​រួមផ្សំ​ និង​ចាក់​ថ្នាំ​វ៉ាក់សាំង​អុតក្តាម ​ដល់​ក្របី​នៅ​ភូមិ​ព្រៃ​សង្កែ  ឃុំ​ខ្សែ​ត្រ​ស្រុក  កំពង់រោទិ៍ ខេត្ត​សា្វ​យ​រៀង​កន្លងទៅថ្មីៗនេះ​ ឯកឧត្តម​បាន​រំលឹក​កសិករ​ អំពីអី្វ​ដែល​ត្រូវ​យកចិត្ត​ទុក​ន​ដាក់​ឡើយ​វិញ​ ចំពោះ​បញ្ហា​ថយចុះ​ក្របី។ ឯកឧត្តម ​បាន​ប្រាប់​កសិករ​ចិញ្ចឹម​ក្របី ​និង​ពេទ្យសត្វ​ភូមិ​ថា ​ស្ថិតិ​ក្របី​នៅ​ទូទាំងប្រទេស ​ឃើញថា​មានការ​ថយចុះ​គួរ​ឲ្យ​បារម្ភ​ដែលយូរៗទៅធ្វើ​ឲ្យ​បាត់​ពូជ​ក្របី។

ឯកឧត្តម​បញ្ជាក់ថា ​មាន​វិធី​ដោះស្រាយ​ ដើម្បី​រក​ពូជ​ក្របី​ ឲ្យ​បាន​នៅ​គង់វង្ស​ និង​ជា​ពូជ​ល្អ។ រក​យុទ្ធសាស្ត្រ​ ដែល​បង្កើន​ផៃ្ទ​ដីស្រែប្រាំង​ និង​ដាំ​ណាំ​ចំណី​សត្វ។ វា​ក៏ត្រូវ​តែមាន​ការសហកា​រ​ ពី​ពេទ្យសត្វ​ភូមិ​ ដើម្បី​គ្រប់គ្រង​សត្វ​និង​ថែរក្សា។ ពេទ្យសត្វ​ត្រូវតែ​ជន​សំខាន់​ នៅក្នុង​ការជំរុញ​ផលិត​សត្វ​នេះ។ ឯកឧត្តម​បាន​រំលឹក​ទៀតថា ​កត្តា​ពូជ​ជា​កត្តា​សំខាន់បំផុត​ រួមទាំង​ពូជ​ក្របី​ស្រូវ។ ពូជ​សុទ្ធ​នោះ ​ទទួលផល​កាន់​ខ្ពស់​ កសិករ​ត្រូវ​ចេះ​កត់ត្រា​ចំណូល​ចំនាយ​ និង​ការវិភាគ​ចាក់​ថ្នាំ​គោក្របី។ ការចិញ្ចឹម​ត្រូវ​យកចិត្តទុកដាក់ ​លើ​ការ​ឲ្យ​ចំណី​ និង​ថែទាំ​ ពោល​ត្រូវ​ចេះ​ដាំ​ស្មៅ​ ចំណី​សត្វ​ ដែល​ពេលនេះ​មានពូជ​ស្មៅ​មួយចំនួន​ក្រសួង​ និង​ម​ន្ទើ​រ​កំពុង​ផ្សព្វផ្សាយ ​និង​ប​ញ្ជ្រោ​ប​ដល់​កសិករ​ ឲ្យ​ចេះ​ដាំ​បន្ថែមទៀត​ ដោយ​មិនត្រូវ​ពឹង​លើ​ស្មៅ​ធម្មជាតិ​តែមួយ​មុខ​ ដែល​មិន​គ្រប់គ្រាន់​ និង​មិនមាន​ជីវជាតិ​តិច​ ក្នុងការ​ធ្វើ​ឲ្យ​គោក្របី​ធំ​យឺត។ កុំ​ចិញ្ចឹម​គោក្របី​លែង។ ត្រូវ​តាមដាន​ថា​ តើ​ក្របី​ស៊ី​បាន​ប៉ុន្មាន​គីឡូក្រាម​និង​ជុះអាចម៍​បាន​ប៉ុន្មាន​គីឡូក្រាម​ក្នុង​មួយថ្ងៃ។

កាលណា​ស៊ី​មិន​គ្រប់ ​វា​នឹង​បះ​ពាល់​ដល់​ការបន្ត​ពូជ។ ម​ន្ទើ​រ​កសិកម្ម​ ត្រូវ​រៀបចំ​កសិករ​ស្ម័គ្រចិត្ត​ ដើម្បី​ទស្សនកិច្ច​ នៅ​ខេត្តតាកែវ​ ពី​ការ​ចិញ្ចឹមសត្វ ​ឬ​កសិកម្ម​ចម្រុះ។ ការចិញ្ចឹម​គោក្របី​លែង​ពាសវាល​ពាសកាល ​អាចមាន​គ្រោះថ្នាក់​ចរាចរណ៍​ បំផ្លាញ​ដំណាំ ​និង​ងាយ​ឆ្លង​រោគា។ ឧស្សាហ៍​ត្រួតពិនិត្យ​ជំ​ងឹ​សត្វ។ ពេទ្យសត្វ​ភូមិ​ ត្រូវ​ធ្វើជា​គំរូ​ឈានមុខ​គេ​ ដោយ​ការដាំ​ស្មៅ​ចំណី​សត្វ ​ហើយ​អាច​ដាំ​ដើម្បី​លក់​ទៀតផង។ ការថែទាំ​សត្វ​ដោយ​ដាក់​មុង​វា​ឲ្យ​ទឹកស្អាត​វា​ផឹក​ នឹង​ចេះ​ស្រឡាញ់​យកចិត្តទុកដាក់ ​ថែរក្សា​វា​ឲ្យ​ដូច​សមាជិក​ម្នាក់​ក្នុង​គ្រួសារ។

ឯកឧត្តម ​បាន​ជូន​យោបល់​ទៀតថា​ កុំ​ចិញ្ចឹម​គោ-ក្របី​ សម្រាប់តែ​កលាំង​ពលកម្ម​ តែ​ចិញ្ចឹម​សម្រាប់​លក់។ ផ្លាស់ប្តូរ​ទម្លាប់ ​ពី​ការចិញ្ចឹម​ដើម្បី​ផ្គត់ផ្គង់ ​ជា​លក្ខណៈ​គ្រួសារ​ ទៅ​ចិញ្ចឹម​ដើម្បី​ធ្វើ​ជំនួយ។ ម​ន្ទើ​រ​កសិកម្ម​ និង​បសុសត្វ​ស្រុក​កំពង់រោទិ៍​ ត្រូវ​បំផុស​អ្នក​ចិញ្ចឹមសត្វ​ គ្រប់​រូបភាព​ឲ្យ​ទៅជា​សហគមន៍​ចិញ្ចឹម​ក្របី​ ដើម្បី​ចែករំលែក​បទពិសោធន៍​ បច្ចេកទេស​ពត៌មាន​ទី​ផ្សារ​ និង​រួម​គា្ន​ដោះស្រាយ​បញ្ហា​ប្រឈម។ ម​ន្ទើ​រ​កសិកម្ម​ ត្រូវ​ជំរុញ​សមត្ថភាព​ពេទ្យសត្វ​ភូមិ។ ខិតខំ​បណ្តុះ​ប​ណា្ត​ល​ឧស្សាហ៍​ជួបជុំ​គា្ន​ពិគ្រោះ​គា្ន។ មាន​វគ្គ​បំពាក់បំប៉ន​សិ​កា្ខ​សាលា-ល-ដើម្បី​ឲ្យ​ពេទ្យសត្វ​ភូមិ​ឲ្យ​កា្ល​យ​ជា​មុខរបរ​ដូចជា​បើក​ដេប៉ូ​លក់​ថ្នាំ​សត្វ​ជាដើម។

ឯកឧត្តមរដ្ឋមន្ត្រី​ បាន​ណែនាំ​លោក ខៀវ បូ​រិ​ន និង​ប្រធាន​នាយកដ្ឋាន​ពេទ្យសត្វ​ ត្រូវ​រៀបចំ​ឯកសារ​បច្ចេកទេស​ ស្តីពី​ការចិញ្ចឹម​ក្របី​ នៅ​កម្ពុជា​ដោយ​យក​បទពិសោធន៍​គ្រប់​ទីកន្លែង​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ៕

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីស្តីពី "ទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី និងគ្រោះរំាងស្ងួត ឆ្នាំ២០២០"
នៅព្រឹកថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញសាក្សីក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មស្តីពី "ការទិញ លក់ ចែកចាយផលិតផលកសិកម្ម រវាងក្រុមហ៊ុន លីលី ហ៊្វូត លីលី ខាមេដា ជាមួយក្រុមផលិត...
នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបភ្ញៀវដែលអញ្ជើញមកពីក្រុមហ៊ុន Yamato Green Co., Ltd ដឹកនាំដោយ Dr. Nabeshima Katsuhito
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ៣កើត...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អញ្ជើញមកពិនិត្យសកម្មភាពនេសាទរបស់សហគមន៍នេសាទជ្រោយប្រស់ និងសហគមន៍នេសាទព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ
កម្មវិធីទី២- អញ្ជើញមកពិនិត្យសកម្មភាពនេសាទរបស់សហគមន៍នេសាទជ្រោយប្រស់ និងសហគមន៍នេសាទព្រែកខ្សាច់...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងឯកឧត្តម លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងសហការីបានអញ្ជើញមកបំពេញបេសកកម្មនៅខេត្តកោះកុង
នៅព្រឹកថ្ងៃសៅរ៍ ១៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញមកពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុនសុភ័ណ្ឌធារីពាណិជ្ជខូអិលធីឌីដែលកំពុងវិនិយោគសម្បទានដីសេដ្ឋកិច្ច ដែលមានទីតាំងស្ថិតនៅក្នុងភូមិចុងស្ពាន...
ឆ្លងចូលដើមសប្តាហ៍ ត្រូវនឹងថ្ងៃទីបីនៃដំណើរអញ្ជើញមកបំពេញបេសកកម្មចុងក្រោយរបស់ឯកឧត្តម...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកខេត្ត បន្ទាយមានជ័យ ក្នុងគោលបំណងពិនិត្យរោងចក្រកែច្នៃឈើដាំរបស់ក្រុមហ៊ុន ផេភើរ ទ្រី អ៊ិនវេស មេន ខេមបូឌា (Paper Tree Investment Cambodia Co., L...
កម្មវិធីទី៣៖ នៅរសៀលថ្ងៃដដែល ចេញពីខេត្តប៉ៃលិន ឯកឧត្តមរដ្ឋមន្ត្រី និងសហការី...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីអញ្ជើញមកខេត្តប៉ៃលិន ជួបពិភាក្សាជាមួយសមាជិកសហគមន៍មានប៉ៃលិន អំពី"បញ្ហាទីផ្សារមៀនប៉ៃលិន"
កម្មវិធីទី២៖ ជួបពិភាក្សាជាមួយសមាជិកសហគមន៍មានប៉ៃលិន អំពី"បញ្ហាទីផ្សារមៀនប៉ៃលិន"។ គោលបំណងដែលឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញមកពិនិត្យមើលការដាំដុះដំណាំឫស្សីផ្អែមរបស់លោក លី វិន ចំនួន ស្ថិតក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង
ឈានចូលដល់ថ្ងៃទី២ នៃដំណើរបេសកកម្មរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមក ពិនិត្យបណ្តុំអាជីវកម្មមាន់ (ទូភា្ញស់កូនមាន់ និងចិញ្ចឹមមាន់យកសាច់) និងការបណ្តុះកូនស្វាយលក់
កម្មវិធីទី៤៖ កម្មវិធីចុងក្រោយ សម្រាប់បេសកកម្មថ្ងៃទី១ ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្ត្រី និងលោក អ៊ុយ សុទ្ធាវី អភិបាលរង ខេត្ត អមដោយសហការី និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានអញ្ជើញមកពិនិត្យការរងារបង្កបង្កើនផលស្រូវ...
នៅរសៀលថ្ងៃដដែល ចេញពីខេត្តពោធិ៍សាត់ ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមក...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកខេត្តពោធិ៍សាត់ ដើម្បីពិនិត្យអំពីវឌ្ឍនភាពរបស់សហគមន៍កសិកម្មរស្មីកសិករ ស្ថិតនៅក្នុងភូមិកំពង់សំបូរ ឃុំស្យា ស្រុកកណ្ដៀង...
ចេញពីខេត្តកំពង់ឆ្នាំង ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកខេត្តពោធិសាត់...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តម ឈួរ ចាន់ឌឿន អភិបាលនៃគណអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញមកពិនិត្យដំណាំពោតចំនួន ៦ហត របស់បងប្រុស ហឿង សេងហៃ នៅតំបន់អន្លង់អិន...
សម្រាប់ចុងសប្តាហ៍នេះ តាមកម្មវិធីដែលបានគ្រោងទុក ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូអញ្ជើញមកពីក្រសួងការពារជាតិ ដឹកនាំដោយឧត្តមសេនីយ៍ឯកច័ន្ទ សុភត្រ្តា
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃពុធ ៥រោច ខែជេស្ឋ...
ពិធីសារស្តីពី "លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន" ត្រូវបានរៀបចំពិធីប្តូរសារ រវាងឯកឧត្តមរដ្ឋមន្រ្តី...
ពិធីសារស្តីពី "លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន"...