ផ្ទៃដី​ប៉ះពាល់​គួរតែ​បង្វែរ​មក​ធ្វើ​ដំណាំ​វិញ

ចេញ​ផ្សាយ​ ១៧ មករា ២០១៨ 2309

ឯកឧត្ដម​បណ្ឌិត​ច័ន្ទ សារុន ​រដ្ឋមន្ដ្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ បាន​រំលឹក​ដល់​កសិករ​ថា ផ្ទៃដី​ដែល​ប៉ះពាល់​គ្រោះធម្មជាតិ​កន្លងទៅនេះ គឺ​ត្រូវតែ​ពិចារណា​ ក្នុងការ​បង្វែរ​ទៅ​ដាំ​ដំណាំ​ផ្សេង​វិញ ដើម្បី​ជំនួស​ការបាត់បង់ ​និង​បង្កើន​ចំណូល​ផង ។

កាលពីដើម​ស​ប្ដា​ហ៏​នេះ ឯកឧត្ដម​រដ្ឋមន្ដ្រី ​បាន​អញ្ជើញ​ទៅពិនិត្យ​មើល​ដំណាំ​ស្រូវ​ របស់​កសិករ​អនុវត្ដ​ប.វ.ស. និង​យុវជន​ដែល​ប្រឡង​ធ្លាក់​បាក់​ឌុប ​ហើយ​ទទួល​ការបណ្ដុះបណ្ដាល​ការងារ​កសិកម្ម​ ពី​មន្ទីរ​កសិកម្ម និង​អង្គការ​នានា​នៅ​ឃុំ​គោក​ត្រប់ ស្រុក​កណ្ដាលស្ទឹង ។

នៅ​ទីនោះ ឯកឧត្ដម​មាន​ប្រសា​ស​ន៏​ថា ពិនិត្យ​ជារួម​ដំណាំ​ស្រូវ​ឆ្នាំនេះ​ នៅ​ទូទាំង​ខេត្ដ​កណ្ដាល គឺ​លូតលាស់​បានល្អ​គ្រប់​ស្រុក ដូច្នេះ​សង្ឃឹមថា នឹង​ទទួលផល​បានល្អ​ក្នុងឆ្នាំនេះ។ តែ​ជា​អកុសល​មានស្រុក​មួយចំនួន​បាន​ប៉ះពាល់ ​ដោយ​ទឹកជំនន់​ចំនួន១.៣៣៧ហិកតា និង​ខូចខាត​ចំនួន៨៦៣ហិកតា។ ឯកឧត្ដម​បន្ដថា​តែ​ទោះបីយ៉ាងណា​ក៏ដោយ សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​អស់សង្ឃឹម​ ត្រូវ​ប្រើប្រាស់​ផ្ទៃដី​ប៉ះពាល់​នេះ​ទៅ​ដាំ​ប​ន្ល​ឬ និង​ដំណាំ​រួមផ្សំផ្សេងៗទៀត ​ដូចជា​ដាំ​បន្លែ ល្ពៅ ឪឡឹក ត្រសក់ សណ្ដែក ដំឡូងជ្វា និយាយ​រួម​ដំណាំ​ណា​ដែល​ប្រើ​ទឹក​តិច ។

ឯកឧត្ដម​រដ្ឋមន្ដ្រី​ បាន​លើកទឹកចិត្ដដ​ល់​កសិក​រ ដែល​អនុវត្ដ​ប.វ.ស.និង​បាន​កោតសរសើរ​ ដល់​ប​ង​ប្អូន​ប្រជាកសិករ​ទូទាំង​ខេត្ដ​ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​ដក​ស្ទូង​បាន​រួចរាល់​ជា​ស្ថាពរ​ តាម​ផែនការ ជាពិសេស​បងប្អូន​ បាន​អនុវត្ដ​តាម​គោល​ការ​ណ៏​ប.វ.ស.ពិត​ជាក់ស្ដែង​ឃើញថា ស្រូវ​មានការ​លូតលាស់​បែក​គុម្ព​បានល្អ ។ ទន្ទឹមនឹងនោះ ឯកឧត្ដម​បាន​ផ្ដាំផ្ញើរ​ដល់ក្មួយៗកសិករ​វ័យក្មេង​ថា នេះ​ជាការ​ចាប់ផ្ដើម​របស់​យុវជន​នៅ​ភូមិដ្ឋាន​របស់​យើង ដូច្នេះ​ត្រូវ​នាំគ្នា​ខិតខំ​រៀនសូត្រ​បន្ថែមទៀត​ទាក់ទង​នឹង​ការងារ​បច្ចេកទេស​កសិក​ម្ម​ព្រោះ​ផ្លូវ នៅ​វែងឆ្ងាយ ​ដែល​ត្រូវ​ដើរ​ប៉ុន្ដែ​បើ​ក្មួយ​ខិតខំ​នាំគ្នា​ដើរ​តាំងពី​ពេលនេះ​ទៅ​ថ្ងៃ​ណា​មូ​យ ​ក្មួយ​នឹង​ទៅដល់​គោលដៅ​របស់ខ្លួន។ ខិតខំ​រៀនសូត្រ​ខិតខំ​ធ្វើ​និង​ធ្វើការ​អង្កេត​តាមដាន​ស្រាវជ្រាវ​ទើប​មានការ​រីកចម្រើន ។

ឯកឧត្ដម​បាន​រំលឹក​ទៀតថា ដើម្បី​ឈានដល់​ការសម្រេចបាន​ នូវ​មហិច្ឆតា​របស់​រាជរដ្ឋាភិបាល គឺ​នាំចេញ​អង្ករ​ឱ្យបាន១លាន​តោន​ក្នុង១ឆ្នាំ ចាប់ពី​ឆ្នាំ២០១១-២០១៥ ឯកឧត្ដម​សូម​ផ្ដាំផ្ញើរ​ដល់​ប្រធាន​មន្ទីរ​គ្រប់​ខេត្ដ រាជធានី​ត្រូវ​រៀបចំ​ផែនការ​សកម្មភាព​ជំរុញ​ការងារ​ផលិតកម្ម​ស្រូវ ​ឱ្យបាន​ច្បាស់លាស់​ និង​ឆាប់​បំផុត​ទាក់ទង​នឹង​បច្ចេកទេស​ប្រើ​ពូជ​ការប្រើ​ជីធម្មជាតិ​ការថែរក្សា​ការងារ​ផ្សព្វផ្សាយ​បណ្ដុះបណ្ដាល ​ជ្រើសរើស​កសិករ​គំរូ​ជា​គ្រូ​បង្គោល ការធ្វើ​ទស្សនកិច្ច​សិក្សា​ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធ​ន៏​ពី​ខេត្ដ​មួយ​ទៅ​ខេត្ដ​មួយ​ឈានទៅ​ធ្វើ​ទស្សនកិច្ច​សិក្សា​ក្រៅប្រទេស ៕

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...