ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួនប្រមាណ២០០គ្រួសារ នៃក្រុមអ្នកទទួលផលពីជំនួយឧបត្ថម្ភពីកម្មវិធី ASPIRE និងគម្រោង S-RET

ចេញ​ផ្សាយ​ ០១ តុលា ២០១៩ 3377

បន្ទាប់ពីបានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅបណ្តុំកសិករផលិតបន្លែ និងកសិដ្ឋានពហុដំណាំទាំងពីររួចមក ឯកឧត្តមរដ្ឋមន្រ្តី និងសហការីបានបន្ត ដំណើរមកចូលរួមក្នុងកម្មវិធីសំណេះ សំណាលជាមួយប្រជាពលរដ្ឋចំនួនប្រមាណ២០០គ្រួសារ នៃក្រុមអ្នកទទួលផលពីជំនួយឧបត្ថម្ភពីកម្មវិធី ASPIRE និងគម្រោង S-RET ដែលបានប្រារព្វធ្វើនៅក្នុងភូមិឬស្សីដូច ឃុំបន្ទាយព្រាល ស្រុករលាប្អៀ។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខា ធិការ លោក អម សុភា អភិបាលរងខេត្ត តំណាងក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជ កម្ម នាយកកម្មវិធី ASPIRE និងគម្រោង S-RET តំណាងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម (IFAD) អភិបាលស្រុក ឃុំ វិស័យឯកជននិងកសិករចំនួនប្រមាណ២០០នាក់។

ជាបឋម ឯកឧត្តមប្រធានគម្រោង បានរាយការណ៍ជូនអង្គពិធីជ្រាបអំពីកម្មវត្ថុរបស់គម្រោង និងលទ្ធផលសម្រេចបាន ជាបន្តបន្ទាប់លោកអភិបាលរងខេត្ត លោកតំណាងអង្គការ IFAD តំណាងឲ្យវិស័យឯកជនដែលជាអ្នកចុះកិច្ចសន្យាប្រមូលទិញ រួមទាំងលោកពូ គង់ ឃី ផងដែរបានធ្វើចំណាប់អារម្មណ៍ដោយសង្ខេបពាក់ព័ន្ធនឹងសកម្មភាពរបស់គម្រោង ដំណើរការអនុវត្ត គោលដៅ ការរំពឹងទុក និងចុងក្រោយគឺចំណូលក្នុងគ្រួសារ។ល។ មានមតិសំណេះសំណាលនាពេលនេះ ឯកឧត្តមរដ្ឋមន្រ្តីថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល តាមរយ:ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គការ IFAD ដែលបានផ្តល់ហរិញ្ញប្បទាន និងបានកោតសរសើរ វាយតម្លៃខ្ពស់ចំពោះការខិតខំយកចិត្តទុកដាក់ក្នុងការអនុវត្តកម្មវិធី និងគម្រោងទាំងពីរ S-RET និង ASPIRE ដែលបាននិងកំពុងធ្វើការផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីៗដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ថាមពលកកើតឡើងវិញ ពិពិធកម្មកសិកម្ម ធុរកិច្ចកសិកម្ម នរវានុវត្តន៍ និងបរិយាប័ន ស្របតាមយុទ្ធសាស្រ្តអភវិឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០១៩-២០២៣ និងជាពិសេសស្របតាមគោលនយោ បាយរបស់រាជរដ្ឋាភិបាលគឺបង្កើនផលិតភាពផលិតកម្មកសិកម្មក្នុងស្រុក ដើម្បីចីរភាព និងនិរន្តរ ភាពនៃសេដ្ឋកិច្ចគ្រួសារ និងការបន្ថយការនាំចូល។ លោកបានបន្តទៀតថា ដោយបានទទួលការគាំទ្រពីដៃគូអភិវឌ្ឍ វិស័យឯកជន និងភាគីពាក់ព័ន្ធធ្វើឲ្យវិស័យផលិតកម្មបន្លែគ្រប់ប្រភេទមានការវិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ រហូតឈានដល់ធ្វើការផ្គត់ផ្គង់ក្នុងស្រុកនូវបន្លែសុវត្ថិភាព និងសរីរាង្គ និងធ្វើការនាំចេញទៅកាន់ទីផ្សារ EU ផងដែរ។ សមិទ្ធផលទាំងអស់នេះ និងជាពិសេសតាមរយ:ចំណូលរបស់លោកពូ គង់ ឃី និងកសិករផ្សេងៗទៀត ជាក្តីមោទនភាពរបស់រាជរដ្ឋា ភិបាល ក៏ដូចជាក្រសួង ដោយសារយើងអាចព្យាករណ៍បានថាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ពិតជាអាចសម្រេចបាន។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តីស្នើសុំឲ្យរដ្ឋ ដៃគូអភិវឌ្ឍ វិស័យឯកជន និងសហគមន៍កសិកម្ម ត្រូវចូលរួមសហការខិតខំសិក្សាស្រាវជ្រាវលើការ ងារបច្ចេកទេសទាក់ទងការដាំ ថែរទាំ ប្រមូលផល កែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក និងទីផ្សារបន្ថែមទៀត ជាពិសេសហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗដើម្បីគោលបំណងធំមួយគឺបង្កើនផលិតភាពផលិតកម្ម បង្កើនចំណូល កែប្រែជីវភាពគ្រួសារ និងកំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...