ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីភាពប្រារព្វពិធីបើកសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩

ចេញ​ផ្សាយ​ ១២ មីនា ២០១៩ 1468

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ បានប្រារព្វពិធីបើកសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ហើយពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា សមាជិក សមាជិកាប្រមាណជាង ៤០០នាក់។

ក្នុងនាមក្រសួង និងខ្លួនលោកផ្ទាល់ លោកបានសម្តែងនូវកិច្ចស្វាគមន៍ និងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសមាជិក សមាជិកាទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងអង្គសន្និបាតនាថ្ងៃនេះ ដែលបានធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនទាំងអស់កាន់តែត្រូវបានលើកកម្ពស់ថែមមួយកម្រិតទៀត ដើម្បីរួមគ្នាជាកំលាំងនិងឆន្ទះតែមួយក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឈានឆ្ពោះទៅសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនអង្គពិធីជ្រាបថាក្នុងឆ្នាំ២០១៨ វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ២៣,៥% នៃផលិតផលក្នុងស្រុកសរុប ហើយតម្លៃបន្ថែមសរុបនៃវិស័យកសិកម្មបានបន្តកើនដល់ ២១៩១៣ ប៊ីលានរៀលនៅឆ្នាំ២០១៨។ ការចូលរួមចំណែកនៃអនុវិស័យក្នុងវិស័យកសិកម្មរួមមាន៖ ផ្នែកដំណាំបានចូលរួម ៥៨,១% ផ្នែកផលិតកម្មសត្វ១១,២% ផ្នែកជលផល២៤% និងផ្នែកព្រៃឈើ៦,៧%។ ចំពោះសមិទ្ធផលសំខាន់ៗដែលសម្រេចបាននា ឆ្នាំ២០១៨ មានដូចតទៅ៖ ១- ផលស្រូវសម្រេចបានលើផ្ទៃដីចំនួន ៣,៣៤លានហ.ត ស្មើនឹង១១៣%នៃផែនការ ក្នុងនោះស្រូវវស្សា ២,៧៥ លានហ.ត និងស្រូវរដូវប្រាំង ០,៥៩លានហ.ត ទិន្នផលគិតជាមធ្យម ៣,៣៥ត/ហ.ត (ស្រូវវស្សា ៣,០៩៤ត/ហ.ត ស្រូវប្រាំង ៤,៥១២ត/ហ.ត)។ បរិមាណផលស្រូវសរុបទទួលបានប្រមាណ ១០,៨៩លានតោន គឺកើនប្រមាណ ៣,៥១% ធៀបនឹងឆ្នាំ២០១៧ (ស្រូវវស្សាជាង ៨,២១លានតោន និងស្រូវរដូវប្រាំងជាង ២,៦៨លានតោន និងមានអតិរេកស្រូវចំនួនជាង ៥,៨៣លានតោន គិតជាអង្ករស្មើនឹង ៣,៧៣លានតោន។ ផលិតកម្មដំណាំរួមផ្សំ និងឧស្សាហកម្មទទួលបានបរិមាណផលប្រមាណ១៦,៦៤លានតោននៅឆ្នាំ២០១៨។ ការនាំចេញកសិផលសរុបបានកើនឡើងដល់ ៤,២៣លានតោន ក្នុងនោះអង្ករនាំចេញផ្លូវការបានជាង ៦២៦ពាន់តោន។ ដោយឡែក ក្នុងរយៈពេល២ខែដើមឆ្នាំ២០១៩នេះ ការនាំចេញស្រូវក្រៅផ្លូវការមានចំនួនជាង ៩០៩ពាន់តោន តាមច្រកសំខាន់ៗក្នុងខេត្តជាប់ព្រំដែនចំនួន០៥ខេត្ត រួមមានខេត្តតាកែវ ព្រៃវែង ស្វាយរៀង កណ្តាល និងខេត្តកំពត។ ដំណាំកៅស៊ូធម្មជាតិសម្រេចបានជាង ៤៣៦ពាន់ហ.ត ក្នុងនោះកៅស៊ូកសិ-ឧស្សាហកម្មជាង ២៧៥ពាន់ហ.ត និងកៅស៊ូគ្រួសារ ១៦១ពាន់ហ.ត។ ផ្ទៃដីកៅស៊ូចៀរជ័រចំនួន ២០២ពាន់ហ.ត ផលកៅស៊ូសម្រេចបានចំនួន ២២០ពាន់តោន។ ក្រសួងបានបង្កើតសហគមន៍កសិកម្មចំនួន ១១១៦សហគមន៍ ក្នុងនោះ១២០សហគមន៍កំពុងត្រូវបានជំរុញឱ្យក្លាយទៅជាសហគមន៍គំរូនិងកសិ-ធុរកិច្ច។ ក្រសួងក៏បានផលិតពូជស្រូវចំនួន ១៨៨ពាន់តោន និងគ្រាប់ពូជដំណាំសាកវប្បកម្មបានចំនួន ២៥តោន និងបានបញ្ចេញពូជសណ្តែកដី “ខេប១-CAP1” ជាពូជមានទិន្នផលខ្ពស់។ 
២- ផលិតកម្មសត្វសម្រេចបានចំនួន ៤៤,៣លានក្បាលការចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្មបានកើន២០% ក្នុងនោះផលិតកម្មបក្សីកើនឡើង ២១,៣%។ ការផលិតនិងផ្គត់ផ្គង់សាច់មានការកើនឡើងស្របទៅនឹងកំណើនប្រជាជន និងភ្ញៀវទេសចរណ៍ ពោលគឺបានកើនដល់ ២៣១ពាន់តោន។ 
៣- វិស័យជលផល និងការអភិវឌ្ឍវារីវប្បកម្ម នៅក្នុងឆ្នាំ២០១៨នេះមានសហគមន៍នេសាទ ៥១៦សហគមន៍ (សហគមន៍នេសាទទឹកសាប ៤៧៥ និងនេសាទសមុទ្រ ៤១) មានសមាជិកសរុបចំនួនជាង ៣៣២ពាន់នាក់ ហើយក្នុងនោះ២៧សហគមន៍កំពុងប្រែក្លាយទៅជាសហគមន៍អេកូទេសចរណ៍ធម្មជាតិ។ កន្លែងអភិរក្សទូទាំងប្រទេសចំនួន ៦៦៥កន្លែង និងស្រះជម្រកត្រី ៨៨៤កន្លែង។ ផលចាប់ពីធម្មជាតិ និងផលវារីវប្បកម្មសម្រេចបានចំនួន ៩១០ពាន់តោន (ទឹកសាប ៥៣៥ សមុទ្រ ១២១ និងវារីវប្បកម្ម ២៥៤)។ ការកែច្នៃទាំងផលនេសាទទឹកសាប និងសមុទ្រសម្រេចបាន ៨៤ពាន់តោន និងការនាំចេញបាន ១៤ពាន់តោន។ 
៤- មានសហគមន៍ព្រៃឈើចំនួន ៦១៤សហគមន៍ គ្របដណ្តប់លើផ្ទៃដីសរុបជាង ៥០៨ពាន់ហ.ត ដាំដើមឈើបាន ៣៤៣ហ.ត បានបំពេញទម្រង់បែបបទសុំចុះបញ្ជីដីស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើចំនួន៣៨ទីតាំង លើផ្ទៃដីទំហំ ២១២ពាន់ហ.ត។ ក្រសួងបានធ្វើការណែនាំឲ្យអនុវត្តនូវវិធានការជាគន្លឹះសំខាន់ៗមួយចំនួនតាមរយៈ វេទិកាសាធារណៈដើម្បីបន្តនិរន្តរភាពលើការគ្រប់គ្រងនិងអភិវឌ្ឍន៍ដីសម្បទានសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបានចូលរួមរៀបចំធ្វើបច្ចុប្បន្នភាពច្បាប់ស្តីពីព្រៃឈើ ដោយសហការជាមួយក្រសួងមហាផ្ទៃ។

ជាការពិត ក្នុងនាមថ្នាក់ដឹកនាំនិងមន្រ្តីក្រោមឱវាទក្រសួងកំពុងតែមានមោទនៈ និងសាទរចំពោះសមិទ្ធផលជាវិជ្ជមានដែលយើងទាំងអស់គ្នាសម្រេចបាន ក៏ប៉ុន្តែមិនត្រូវព្រងើយកន្តើយ ឬមិនយកចិត្តទុកដាក់ចំពោះបញ្ហាប្រឈមដែលក្រសួងកំពុងជួបប្រទះមួយចំនួនមានជាអាទិ៍៖ ១. ទិន្នផល និងគុណភាពផលិតកម្មនៅទាប ការធ្វើពិពិធកម្ម និងពាណិជ្ជូបនីយកម្មកសិកម្មនៅមានកម្រិត កង្វះប្រព័ន្ធកែច្នៃ និងទីផ្សារមានការប្រកួតប្រជែងខ្ពស់។ ២. ការងារស្រាវជ្រាវ និងសេវាផ្សព្វផ្សាយនៅមិនទាន់បានទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់នៅឡើយ។ ៣. ប្រព័ន្ធស្រោចស្រពតាមលក្ខណៈសន្សំសំចៃទឹក និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រកសិកម្មនៅមិនទាន់គ្រប់គ្រាន់។ ៤. ការគ្រប់គ្រង និងការប្រើប្រាស់ដីកសិកម្មឲ្យចំគោលដៅ និងសក្តានុពលភាពនៅតាមភូមិសាស្រ្តនីមួយៗស្ថិតនៅតែជាបញ្ហា។ ៥. ការទប់ស្កាត់បទល្មើសព្រៃឈើ ជលផល ការនាំចូលសត្វ និងសម្ភារកសិកម្មខុសច្បាប់ រួមទាំងការត្រួតពិនិត្យ អនាម័យនិងភូតគាមអនាម័យនៅមានកម្រិត សកម្មភាពកាប់រានហ៊ុមព័ទ្ធដីព្រៃឈើ ព្រៃលិចទឹក ដោយខុសច្បាប់នៅតែកើតមានរហូតមកទល់បច្ចុប្បន្ននេះ។ ៦. ការរកទីផ្សារលក់ផលិតផលកសិកម្ម ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យានៅជួបបញ្ហា។

ទាក់ទងនឹងបញ្ហាសំខាន់ៗខាងលើ និងជាពិសេសដើម្បីបន្តអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមានការរីកចម្រើនថែមទៀត ឯកឧត្តមរដ្ឋមន្រ្តីបានស្នើដល់អង្គសន្និបាតទាំងមូល ពិសេសអន្តរស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ គ្រប់អង្គភាពជំនាញ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ពិចារណាលើអនុសាសន៍សំខាន់ៗដែលជារួមទាក់ទងនឹងយន្តការ ឬវិធានការដោះស្រាយបញ្ហា ការធ្វើទំនើបកម្មកសិកម្ម ការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍដំណាំកៅស៊ូ ដាំណាំកសិឧស្សាហកម្ម ដំណាំស្រូវ និងដំណាំរួមផ្សំ ការលើកកម្ពស់ផលិតភាពផលិតកម្មចិញ្ចឹមសត្វ ចំណី ការបង្កាត់ពូជ ការផ្គត់ផ្គង់សាច់ និងការគ្រប់គ្រងជំងឺ។ ពង្រឹងការគ្រប់គ្រងធនធានជលផល ជំរុញវារីវប្បកម្ម ទាំងទឹកសាប និងសមុទ្រ ការចិញ្ចឹមត្រីក្នុងស្រែនិង ការអភិរក្សតំបន់ការពារមេពូជ និងការបង្ក្រាបបទល្មើស។ បន្តពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ ជំរុញការស្តារដាំដុះព្រៃឈើឡើងវិញ ដោយសហការជាមួយវិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងធ្វើបច្ចុប្បន្នភាពកម្មវិធីព្រៃឈើជាតិ។ បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ ដើម្បីសម្រេចឲ្យបាននូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្មនាឆ្នាំ២០១៩-២០៣០។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីស្តីពី "ទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី និងគ្រោះរំាងស្ងួត ឆ្នាំ២០២០"
នៅព្រឹកថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញសាក្សីក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មស្តីពី "ការទិញ លក់ ចែកចាយផលិតផលកសិកម្ម រវាងក្រុមហ៊ុន លីលី ហ៊្វូត លីលី ខាមេដា ជាមួយក្រុមផលិត...
នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបភ្ញៀវដែលអញ្ជើញមកពីក្រុមហ៊ុន Yamato Green Co., Ltd ដឹកនាំដោយ Dr. Nabeshima Katsuhito
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ៣កើត...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អញ្ជើញមកពិនិត្យសកម្មភាពនេសាទរបស់សហគមន៍នេសាទជ្រោយប្រស់ និងសហគមន៍នេសាទព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ
កម្មវិធីទី២- អញ្ជើញមកពិនិត្យសកម្មភាពនេសាទរបស់សហគមន៍នេសាទជ្រោយប្រស់ និងសហគមន៍នេសាទព្រែកខ្សាច់...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងឯកឧត្តម លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងសហការីបានអញ្ជើញមកបំពេញបេសកកម្មនៅខេត្តកោះកុង
នៅព្រឹកថ្ងៃសៅរ៍ ១៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញមកពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុនសុភ័ណ្ឌធារីពាណិជ្ជខូអិលធីឌីដែលកំពុងវិនិយោគសម្បទានដីសេដ្ឋកិច្ច ដែលមានទីតាំងស្ថិតនៅក្នុងភូមិចុងស្ពាន...
ឆ្លងចូលដើមសប្តាហ៍ ត្រូវនឹងថ្ងៃទីបីនៃដំណើរអញ្ជើញមកបំពេញបេសកកម្មចុងក្រោយរបស់ឯកឧត្តម...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកខេត្ត បន្ទាយមានជ័យ ក្នុងគោលបំណងពិនិត្យរោងចក្រកែច្នៃឈើដាំរបស់ក្រុមហ៊ុន ផេភើរ ទ្រី អ៊ិនវេស មេន ខេមបូឌា (Paper Tree Investment Cambodia Co., L...
កម្មវិធីទី៣៖ នៅរសៀលថ្ងៃដដែល ចេញពីខេត្តប៉ៃលិន ឯកឧត្តមរដ្ឋមន្ត្រី និងសហការី...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីអញ្ជើញមកខេត្តប៉ៃលិន ជួបពិភាក្សាជាមួយសមាជិកសហគមន៍មានប៉ៃលិន អំពី"បញ្ហាទីផ្សារមៀនប៉ៃលិន"
កម្មវិធីទី២៖ ជួបពិភាក្សាជាមួយសមាជិកសហគមន៍មានប៉ៃលិន អំពី"បញ្ហាទីផ្សារមៀនប៉ៃលិន"។ គោលបំណងដែលឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញមកពិនិត្យមើលការដាំដុះដំណាំឫស្សីផ្អែមរបស់លោក លី វិន ចំនួន ស្ថិតក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង
ឈានចូលដល់ថ្ងៃទី២ នៃដំណើរបេសកកម្មរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមក ពិនិត្យបណ្តុំអាជីវកម្មមាន់ (ទូភា្ញស់កូនមាន់ និងចិញ្ចឹមមាន់យកសាច់) និងការបណ្តុះកូនស្វាយលក់
កម្មវិធីទី៤៖ កម្មវិធីចុងក្រោយ សម្រាប់បេសកកម្មថ្ងៃទី១ ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្ត្រី និងលោក អ៊ុយ សុទ្ធាវី អភិបាលរង ខេត្ត អមដោយសហការី និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានអញ្ជើញមកពិនិត្យការរងារបង្កបង្កើនផលស្រូវ...
នៅរសៀលថ្ងៃដដែល ចេញពីខេត្តពោធិ៍សាត់ ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមក...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកខេត្តពោធិ៍សាត់ ដើម្បីពិនិត្យអំពីវឌ្ឍនភាពរបស់សហគមន៍កសិកម្មរស្មីកសិករ ស្ថិតនៅក្នុងភូមិកំពង់សំបូរ ឃុំស្យា ស្រុកកណ្ដៀង...
ចេញពីខេត្តកំពង់ឆ្នាំង ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកខេត្តពោធិសាត់...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តម ឈួរ ចាន់ឌឿន អភិបាលនៃគណអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញមកពិនិត្យដំណាំពោតចំនួន ៦ហត របស់បងប្រុស ហឿង សេងហៃ នៅតំបន់អន្លង់អិន...
សម្រាប់ចុងសប្តាហ៍នេះ តាមកម្មវិធីដែលបានគ្រោងទុក ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូអញ្ជើញមកពីក្រសួងការពារជាតិ ដឹកនាំដោយឧត្តមសេនីយ៍ឯកច័ន្ទ សុភត្រ្តា
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃពុធ ៥រោច ខែជេស្ឋ...
ពិធីសារស្តីពី "លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន" ត្រូវបានរៀបចំពិធីប្តូរសារ រវាងឯកឧត្តមរដ្ឋមន្រ្តី...
ពិធីសារស្តីពី "លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន"...