ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការី បានបន្តចុះពិនិត្យកសិដ្ឋានចិញ្ចឹមមាន់យកសាច់

ចេញ​ផ្សាយ​ ០៨ មករា ២០១៩ 2362

នៅរសៀលថ្ងៃនេះដដែល ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តចុះពិនិត្យកសិដ្ឋានចិញ្ចឹមមាន់យកសាច់ របស់លោក នៅភូមិស្រក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ កសិដ្ឋានបានអនុវត្តតាមច្បាប់ស្តីពីការអនុវត្តកសិកម្មតាមកិច្ចសន្យាដោយជ្រើសយកក្រុមហ៊ុនស៊ីភីកម្ពុជាធ្វើជាដៃគូក្នុងការវិនិយោគនេះ ដោយក្រុមហ៊ុនជាភាគីផ្គត់ផ្គង់ពូជ ចំណី បច្ចេកទេស ថ្នាំការពារ និងថ្នាំព្យាបាល ហើយក្រុមហ៊ុនទទួលទិញមាន់វិញក្នុងតម្លៃកុងត្រា។ ម្ចាស់កសិដ្ឋានបានឲ្យដឹងថាបច្ចុប្បន្នកសិដ្ឋានមានរោងចិញ្ចឹម២ រោង ក្នុង១រោង អាចចិញ្ចឹមមាន់សាច់បានចំនួន ១.៥ ម៉ឺនក្បាល ហើយលក់ក្នុងតម្លៃ ៦ពាន់រៀល/គីឡូក្រាម។ ក្នុង ១វគ្គ (ចាប់ពីថ្ងៃដាក់កូន រហូតដល់ថ្ងៃចាប់លក់មានរយ:ពេលពី ៣៥-៤៥ថ្ងៃ) អាចទទួលបានកម្រៃសុទ្ធ(ដកថ្លៃភ្លើង កម្មករ និងបង់រំលោះឲ្យក្រុមហ៊ុន ៣០% នៃប្រាក់ចំណូល) ប្រមាណ ១៨លានរៀល ហើយ១ឆ្នាំអាចចិញ្ចឹមបាន ៦វគ្គ ដូច្នេះសរុបមកក្នុង១ឆ្នាំ អាចទទួលបានចំណូលប្រមាណ ១០៨លានរៀល។
 
នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជូនភាគីទាំងពីរ(ម្ចាស់កសិដ្ឋាន និងក្រុមហ៊ុន) ក៏ដូចជាអ្នកផលិត និងដៃគូឯកជននៅទូទាំងប្រទេសជ្រាបថាការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ភាគីផលិត និងភាគីអ្នកទិញ ជាអាទិ៍: រក្សាបាននូវតម្លៃថេរមួយ ធានាបាននូវបរិមាណផ្គត់ផ្គង់ និងការផ្គត់ផ្គង់មាននិរន្តរភាព អ្នកផលិតទទួលបានបច្ចេកទេសពីក្រុមហ៊ុន ឬទុនវិនិយោគបន្ថែម គុណភាពផលិតផលត្រូវបានលើកកម្ពស់ និងគាំទ្រដោយក្រសួងប្រសិនបើកិច្ចសន្យានេះត្រូវបានទទួលស្គាល់ដោយអគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វ និងនាយកដ្ឋានកសិ-ឧស្សាហកម្ម។ ហេតុផលនេះ បច្ចុប្បន្នក្រសួងបាននិងកំពុងជំរុញ គាំទ្រ និងលើកទឹកចិត្តឲ្យគ្រប់ភាគីពាក់ព័ន្ធបន្តធ្វើការផ្សព្វផ្សាយ និងអនុវត្តន៍ច្បាប់នេះ ឲ្យបានទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ ប្រយោជន៍ដើម្បីបង្កើនផលិតភាពផលិតកម្មក្នុងស្រុក ធានាដល់ការផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក កាត់បន្ថយការនាំចូល និងឈានទៅធ្វើការនាំចេញ។

ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...