គោក្របី​ផ្តល់​ប្រភព​ចំណូល​ដល់​កសិករ​ប្រមាណ៧៥ភាគរយ

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 472

ក្នុង​ឆ្នាំ២០១០ ត្រូវបាន​មន្ត្រី​នាយកដ្ឋាន​ពេទ្យសត្វ ​នៃ​ក្រសួងកសិកម្មរុក្ខា​ប្រមា​ញ់ ​និង​នេសាទ ​បង្ហាញ​តួលេខ​ថា បាន​នាំចេញ​គោក្របី​ជិត៤សែន​ក្បាល និង​សេចក្តីត្រូវការ​ទីផ្សារ ​ក្នុងស្រុក​មាន​ប្រមាណ​កន្លះ​លាន​ក្បាល​ក្នុងមួយឆ្នាំៗ នៅពេលដែល​គោក្របី​ទូទាំង​ប្រទេស​មាន៤,៣លាន​ក្បាល។ កំណើន​សត្វពាហនៈ​ទូទាំងប្រទេស​ បាន​កើន២,៤ភាគរយ​ ធៀបនឹង​រយៈពេល​ចុង១០ឆ្នាំ​ចុង​ក្រោយនេះ។

លោក​សួន សុ​ធឿន អនុប្រធាននាយកដ្ឋាន​ផលិតកម្ម និង​បសុព្យាបាល​ បាន​ប្រា​ឲ្យ​ដឹងថា​កាលពីពេលថ្មីៗនេះ​ថា ប្រជាជន៧៥ភាគរយ​ នៃ​ប្រជាជន​ទូទាំងប្រទេស​ សុទ្ធតែជា​អ្នក​ចិញ្ចឹម​គោ ក្របី​មិន​ត្រឹមតែ​សម្រាប់​ទាញយក​កម្លាំង​អូសទាញ​ប៉ុណ្ណោះ​ទេ តែ​ចិញ្ចឹម​ដើម្បី​ស្រូបយក​ប្រភព​សេដ្ឋកិច្ច​ក្នុង​ការលក់​បម្រើ​ឲ្យ​ទីផ្សារ​ទៀតផង។

ឯកឧ្ឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ និង​នេសាទ ​ធ្លាប់បាន​មាន​ប្រសាសន៍​ក្នុង​ឱ​កាស​ផ្តល់​ម៉ូតូ១០០គ្រឿង ដល់​មន្ត្រី​ពេទ្យសត្វ​ស្រុក ​ក្នុង​គម្រោងការ​គ្រប់គ្រង ​និងគ្រឿង​រៀបចំ​ទប់ស្កាត់​ជាបន្ទាន់​ជំងឺផ្តាសាយបក្សី ​កាលពីពេល​ថ្មី​នេះ​ថា ការចិញ្ចឹម​សត្វ​ពា​ហ​នៈ គឺជា​ជម្រក​សន្សំ​ប្រាក់​របស់​ប្រជាជន​ទូទាំងប្រទេស។

លោក​សួន សុ​ធឿន​បាន​ឲ្យ​ដឹង​ទៀតថា ស្មើរ៩០ភាគរយ​នៃ​ចំនួន​គោ ក្របី​ត្រូវបាន​លក់​ទៅ​ប្រទេស​វៀតណាម​ តាម​លក្ខ​ណះ​រកស៊ី​ស្របច្បាប់​ ដោយ​ក្រុមហ៊ុន​ចំនួន៥ បានទទួល​អាជ្ញាប័ណ្ណ​ ពី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ ​ដែល​បានអនុញ្ញាត​ឲ្យ​នាំគោ​ក្របី​លក់​ចេញទៅ​ក្រៅប្រទេស។

តម្លៃ​បានមកពី​ផលិតកម្ម​សត្វ​គោក្របី ​មាន​ប្រមាណ៣០០លាន​ដុល្លារក្នុងមួយឆ្នាំៗ ។កាលពី៥ឆ្នាំមុន ​គោក្របី​ត្រូវបាន​នាំ​ចេញទៅ​ប្រទេស​ថៃ ​និង​ម៉ាឡេស៊ី។ ដោយមាន​ចំនួន​គោក្របី ​ប្រជាជន​ចិញ្ចឹម​ចេះ​កើនឡើង​ហួស​ឬ​លើសពី​សេចក្តីត្រូវ កា​រលើ​កម្លាំង​អូសទាញ​ សម្រាប់​បង្កបង្កើនផល​វា​នឹង​ជំរុញ​គោក្របី​ត្រូវ​ស្វែងរក​ទីផ្សារ។

លោក​សុ​ធឿន​បាន​រំលឹក​ទៀតថា កាលពី​ជាង១០ឆ្នាំមុន​សត្វ​គោក្របី ត្រូវបាន​ឈ្មួញ​រកស៊ី​ មិន​ស្របច្បាប់​បាន​ទិញ​ពី​ប្រជាជន​ ដោយ​កៀង​ប្រមូល​ដឹកគោ ក្របី​ចូលទៅ​ប្រទេស​ថៃ និង​វៀតណាម​តាមរយៈ​ឲ្យ​គោ ក្របី​ដើរ​ឆ្លងកាត់​ព្រំដែន​បែបនេះ​ អន្តរជាតិ​ថ្កោលទោស​ណាស់។ ពីព្រោះ​វា​ធ្វើ​ឲ្យ​ឆ្លង​ជំងឺ​រីក​ដាល ​ពី​ប្រទេសមួយ​ទៅ​ប្រទេស​មួយទៀត ក្រសួងកសិកម្ម​ រុក្ខ​ប្រមាញ់​ និងនេសាទ ​ឃើញទិដ្ឋភាព​ដូច្នេះ​ ក៏​ចេញ​ច្បាប់​ឲ្យ​មាន​ក្រុមហ៊ុន​ឯកជន​ រកស៊ី​នាំគោ​ក្របី​ចេញ​ដោយ​ស្របច្បាប់​តែម្តង។

ទើប​មាន​ឡានវែងៗ ដើរ​ទិញ​ដើរ​ដឹក​តាម​បណ្តោយ​ខេត្ត​នានា​ យក​ទោល​ក់នៅ​ប្រទេស​វៀតណាម។ គោក្របី​ដែល​ត្រូវ​ក្រុមហ៊ុន​ក្នុងស្រុក​ទិញ ​យកទៅលក់​នៅក្រៅ​ប្រទេស​ ជា​ប្រភេទ​គោ​ស​ដែល​ខ្មែរ​យើង​និយម​ហៅថា គោកូនកាត់។ រីឯ​គោ​ក្រហមតូចៗ ដែលមាន ច្រើន​នៅ​ខេត្តក្រចេះ កំពង់ធំ មួយចំនួន​តូច​នោះ​ ក្រុមហ៊ុន​ក្នុងស្រុក​មិនត្រូវ​បាន​ទិញ​យកទៅ លក់​នៅក្រៅ​ប្រទេស​ទេ។ ឬ​ហៅថា កោ​អត់​ត្រូវប៉ាន់។ បច្ចុប្បន្ននេះ​ដោយមាន​ការអប់រំ ​មានការ​បណ្តុះបណ្តាល​ច្រើន​ ជាមួយ​កសិករ ​ធ្វើ​ឲ្យ​គាត់​យល់ដឹង ហើយ​នាំគ្នា​រើស​ពូជ​គោល្អៗ ឬ​ពូជ​គោ​ឆាប់​ធំធាត់​ មក​បង្កាត់​ពូជ​ចិញ្ចឹម។

ប្រភេទ​គោ​ស ​ឬ​គោកូនកាត់​នេះ​ កសិករ​នាំគ្នា​ចិញ្ចឹម​កាន់តែច្រើនឡើងៗ ពីព្រោះ​ប្រភេទ​គោ​នេះ​ កសិករ​ចិញ្ចឹម​ទៅបាន​យកទៅ​ភ្ជួរ​រាស់ អូស​រទេះ​ផង​ និង​អាច​លក់​នៅលើ​ទីផ្សារ ​បាន​ថ្លៃ​ខ្ពស់​ទៀតផង។ ហើយក៏​ជា​ប្រភេទ​ឆាប់​ធំធាត់ ​ឆាប់​បាន​លក់ ​និង​បានជា​កម្លាំង​អូសទាញ​ទៀតផង។

លោក​សួន សុ​ធឿន បាន​ឲ្យ​ដឹង​ទៀតថា ​ក្រៅពី​ការនាំចេញ​គោ ក្របី​ក៏​បម្រើ​ឲ្យ​ទីផ្សារ​ក្នុងស្រុក​ច្រើនណាស់​ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ ប្រហែលជា​កន្លះ​លាន​ក្បាល ​ក្នុងមួយឆ្នាំៗគោសៗ ទម្ងន់៤៥០ទៅ៦០០គីឡូក្រាម​ជា​គោ​ត្រូវប៉ាន់​ ក្នុង​ការលក់​ទៅកាន់​ទីផ្សារ។ កសិករ​បាន​ផ្លាស់ប្តូរ​ទម្លាក់ ​ក្នុងការ​ចិញ្ចឹម ពី​ការចិញ្ចឹម​តាម​ទម្លាក់​ចាស់ ​មក​ចិញ្ចឹម​តាមបែប​ពាណិជ្ជកម្ម។ ហើយ​ភាគច្រើន​គេ​ចិញ្ចឹម​សម្រាប់​លក់​ស្ទើរតែ​ទាំងអស់។

គោក្របី​ដែល​ប្រជាជន​និយម​ច​ញ្ចឹ​ម​ច្រើន ហើយ​ចេះ​រើស​ពូជ​គោ​ល្អ ​មាន​ខេត្តកណ្តាល​តាកែវ កំពង់ស្ពឺ និង​កំពង់ឆ្នាំង។ បង​ហ៊ុន សុ​ភី ដែលមាន​កសិដ្ឋាន​ចិញ្ចឹម​គោ​ នៅ​ខេត្ត​ព្រះសីហនុ​បាន​និយាយ​ឲ្យ​ដឹងថា​ជា​មធ្យម​គាត់​ចិញ្ចឹម​គោ៨០ក្បាល។ ហើយ​បាន​លក់​ចេញ២៥ក្បាល ​ក្នុងមួយឆ្នាំៗ។ តម្លៃ​ជាមធ្យម​លក់​ចេញថ្លៃ៤៥០ ទៅ៥០០ដុល្លារ​ក្នុង​មួយក្បាលៗ។ គោ​ពេញកម្លាំង​ ត្រូវ​នឹង​ទីផ្សារ ​គឺមាន​អាយុ២ឆ្នាំ ទៅ៣ឆ្នាំ។ កសិដ្ឋាន​ចិញ្ចឹម​គោ​រប​ស់បង​ហ៊ុន សុ​ភី​បាន​បង្កើតឡើង តាំងពី​ឆ្នាំ១៩៩៦មកម្ល៉េះ។ កសិដ្ឋាន​នេះ​ គឺជា​ប្រភព​ចំណូល​ធំ​មួយ និងជា​សក្តានុពល​សេដ្ឋកិច្ច​ប្រចាំថ្ងៃ រ​បស់បង ហ៊ុន សុ​ភី​ ដែល​លើកស្ទួយ​ឲ្យ​មានការ​រស់នៅ​ប្រសើរឡើង។

ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបន្តដំណើរមកពិនិត្យមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ក្នុងឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង
កម្មវិធីចុងក្រោយនៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រី និងសហការី មកកាន់ខេត្តកំពង់ចាម...
ឯកឧត្តមរដ្ឋមន្ត្រី រួមដំណើរជាមួយដោយឯកឧត្តម ជា សុមេធី អភិបាលនៃគណអភិបាលខេត្តព្រៃវែង និងសហការីបានបន្តដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមកង្កែប មាន់ខ្មៅ និងត្រីអណ្តែង...
កម្មវិធីទី៣៖ ជាកម្មវិធីចុងក្រោយសម្រាប់ព្រឹកនេះ ឯកឧត្តមរដ្ឋមន្ត្រី រួមដំណើរជាមួយដោយឯកឧត្តម...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្ត ដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមកន្ធាយរបស់លោក ហេង ម៉ាទីណេ នៅភូមិស្វាយមាស ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
ចេញពីកសិដ្ឋានចិញ្ចឹមត្រី ក្នុងស្រុកបាធាយ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្ត...
ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ រួមដំណើរដោយឯកឧត្ដម អេងបានអញ្ជើញ មកពិនិត្យតាមដាន និងវាយតម្លៃអំពីវឌ្ឍនភាពនៃវិស័យវារីវប្បកម្មទឹកសាបក្នុងខេត្តកំពង់ចាម ខេត្តកណ្តាល...
នៅថ្ងៃសៅរ៍ ១៤កើត ខែអាសាឍ ឆ្នាំជូន ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីស្តីពី "ទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី និងគ្រោះរំាងស្ងួត ឆ្នាំ២០២០"
នៅព្រឹកថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញសាក្សីក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មស្តីពី "ការទិញ លក់ ចែកចាយផលិតផលកសិកម្ម រវាងក្រុមហ៊ុន លីលី ហ៊្វូត លីលី ខាមេដា ជាមួយក្រុមផលិត...
នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបភ្ញៀវដែលអញ្ជើញមកពីក្រុមហ៊ុន Yamato Green Co., Ltd ដឹកនាំដោយ Dr. Nabeshima Katsuhito
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ៣កើត...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អញ្ជើញមកពិនិត្យសកម្មភាពនេសាទរបស់សហគមន៍នេសាទជ្រោយប្រស់ និងសហគមន៍នេសាទព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ
កម្មវិធីទី២- អញ្ជើញមកពិនិត្យសកម្មភាពនេសាទរបស់សហគមន៍នេសាទជ្រោយប្រស់ និងសហគមន៍នេសាទព្រែកខ្សាច់...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងឯកឧត្តម លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងសហការីបានអញ្ជើញមកបំពេញបេសកកម្មនៅខេត្តកោះកុង
នៅព្រឹកថ្ងៃសៅរ៍ ១៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញមកពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុនសុភ័ណ្ឌធារីពាណិជ្ជខូអិលធីឌីដែលកំពុងវិនិយោគសម្បទានដីសេដ្ឋកិច្ច ដែលមានទីតាំងស្ថិតនៅក្នុងភូមិចុងស្ពាន...
ឆ្លងចូលដើមសប្តាហ៍ ត្រូវនឹងថ្ងៃទីបីនៃដំណើរអញ្ជើញមកបំពេញបេសកកម្មចុងក្រោយរបស់ឯកឧត្តម...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកខេត្ត បន្ទាយមានជ័យ ក្នុងគោលបំណងពិនិត្យរោងចក្រកែច្នៃឈើដាំរបស់ក្រុមហ៊ុន ផេភើរ ទ្រី អ៊ិនវេស មេន ខេមបូឌា (Paper Tree Investment Cambodia Co., L...
កម្មវិធីទី៣៖ នៅរសៀលថ្ងៃដដែល ចេញពីខេត្តប៉ៃលិន ឯកឧត្តមរដ្ឋមន្ត្រី និងសហការី...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីអញ្ជើញមកខេត្តប៉ៃលិន ជួបពិភាក្សាជាមួយសមាជិកសហគមន៍មានប៉ៃលិន អំពី"បញ្ហាទីផ្សារមៀនប៉ៃលិន"
កម្មវិធីទី២៖ ជួបពិភាក្សាជាមួយសមាជិកសហគមន៍មានប៉ៃលិន អំពី"បញ្ហាទីផ្សារមៀនប៉ៃលិន"។ គោលបំណងដែលឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញមកពិនិត្យមើលការដាំដុះដំណាំឫស្សីផ្អែមរបស់លោក លី វិន ចំនួន ស្ថិតក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង
ឈានចូលដល់ថ្ងៃទី២ នៃដំណើរបេសកកម្មរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមក ពិនិត្យបណ្តុំអាជីវកម្មមាន់ (ទូភា្ញស់កូនមាន់ និងចិញ្ចឹមមាន់យកសាច់) និងការបណ្តុះកូនស្វាយលក់
កម្មវិធីទី៤៖ កម្មវិធីចុងក្រោយ សម្រាប់បេសកកម្មថ្ងៃទី១ ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្ត្រី និងលោក អ៊ុយ សុទ្ធាវី អភិបាលរង ខេត្ត អមដោយសហការី និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានអញ្ជើញមកពិនិត្យការរងារបង្កបង្កើនផលស្រូវ...
នៅរសៀលថ្ងៃដដែល ចេញពីខេត្តពោធិ៍សាត់ ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមក...