ឯកឧត្ដមរដ្ឋមន្ដ្រីចុះពិនិត្យសន្ទូង និងសំណាបដែលទទួលរងនូវផលប៉ះពាល់ដោយគ្រោះរាំងស្ងួត

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 1931

កាលពី​ថ្ងៃទី២១ ខែសីហា ឯកឧត្ដម​រដ្ឋមន្ដ្រី​រួម​ដំណើរ​ជាមួយ​មន្ដ្រី​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ជំនាញ​មួយចំនួន​បាន​អញ្ជើញ​ចុះ​ពិនិត្យ​សន្ទូង និង​សំណាប​ដែល​ទទួលរង​នូវ​ផលប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត​និង​ពិនិត្យ​សកម្មភាព​បូមទឹក​ជួយសង្គ្រោះ​ស​ន្ទួ​ង​ប្រមាណ ១០០ ហ​ត នៅ​ភូមិ​ព្រៃទទឹង ឃុំ​អង្គ​សុ​ភី ស្រុក​កំពង់ត្រាច។

នៅពេល​ឃើញ​ប្រជាកសិករ​កំពុង​ស្ទូង ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គាំទ្រ​ចំពោះ​ការ​ប្រវាស់ដៃ​គ្នា​ស្ទូង ឬ​ហៅ​ម្យ៉ាង​ទៀតថា​ស្ទូង​យកដៃ​សកម្មភាព​នេះ​គឺជា​ការ​សាមគ្គី​គ្នា​យ៉ាង​ល្អ​ក្នុង​ការងារ​បង្កបង្កើន​ផល ជាពិសេស​យើង​ស្ទូង ​ប្រសើរ​ជាង​ព្រោះ​ចំណេញ​ពូជ ងាយ​ថែទាំ ពិសេស​បោចស្មៅ​និង​បាច​ជី ប៉ុន្តែ​លោក​សុំ​ឥ​ឲ្យ​ចាប់​ធំ និង​ស្ទូង​ឲ្យ​ញឹក​បន្តិច​ព្រោះ​សំណាប​ចាស់​ហើយ លើក​ក្រោយ​បើ​ស្ទូង​របៀបនេះ​គួរតែ​ធ្វើតាម​ប្រព័ន្ធ​ប្រពលវប្បកម្ម​ដំណាំ​ស្រូវ​តាម​គោល​ការ​ធម្មជាតិ​ហៅថា បវ​ស វិញ។

ចំពោះ​បញ្ហា​ពូជស្រូវ​លោក​សុំ​ឲ្យ​កសិករ​ប្តូរ​ពូជ​ចេញ ដោយ​គួរ​ជ្រើស​រើសយក​ពូជ​ទាំង១០ ដែល​ក្រសួង​បានអនុម័ត​ឲ្យ​ប្រើ​រួចហើយ ហើយ​គួរ​រើសយក​ពូជស្រូវ​ស្រាល​មិន​ប្រកាន់​រដូវ។ ចំពោះ​តម្អូញ​របស់​កសិករ​ថា​លក់​ស្រូវ​បាន​ថោក លោក​រដ្ឋមន្ត្រី បាន​ជូន​មតិ​ថា អាចមកពី​យើង​ប្រញាប់​លក់​ពេក យើង​ក៏​លក់ គេ​ក៏​លក់ ឈ្មួញ​បញ្ចុះតម្លៃ​ស្រូវ​ជាមិនខាន ចំពោះ​ចំណុច​នេះ​កសិករ​លើកឡើងថា​ដោយសារ​ជាំ​ពាក់​ប្រាក់​គេ​ច្រើន (ទាំង​ចុង ទាំង​ដើម) បញ្ហា​នេះ​លោក​រដ្ឋមន្ត្រី​បាន​ជូន​មតិ​បន្តថា សុំ​ឲ្យ​បង​ប្អូ​វ​កាត់បន្ថយ​បី​សំខាន់​គឺ ទី១ កាត់បន្ថយ​បរិមាណ​ពូជ ទី២ កាត់បន្ថយ​ការប្រើ​ជីគីមី និ​ទី៣ កាត់បន្ថយ​ថ្នាំពុល​កសិកម្ម។ ប្រសើ​ន​បើ​បងប្អូន​អាចអនុវត្ត​បាន​នោះ​ថ្លៃដើម​ផលិត​នឹង​ត្រូវបាន​កាត់បន្ថយ​យ៉ាងច្រើន ដែលជា​បច្ច័យ​មួយ​មិន​ឲ្យ​យើង​ទៅ​ខ្ចីប្រាក់​ដើម្បី​ធ្វើស្រែ​នាំ​តែ​ជាប់បំណុល។ តែបើ​ករណី​ចំ​បាច់​ត្រូវ​ប្រើ​សុំ​ឲ្យ​មានការ​ពិភាក្សា​ជាមួយ​មន្ត្រី​ជំនាញ​ជាមុនសិន​ទើប​ជាការ​ល្អ។

មួយទៀត​ដើម្បី​លក់​ស្រូវ​បាន​ថ្លៃ គួរតែ​ជ្រើសរើស​ពូជល្អៗដែល​ទីផ្សារ​ត្រូវការ​ខ្ពស់​ដូចជា​ពូជស្រូវ​សែន​ពិដោរ ផ្ការំដួល ជលសារ។ល។ ហើយ​ត្រូវ​នាំគ្នា​ផលិត​ជា​ក្រុម​ទើប​ឈ្មួញ​អាច​ប្រមូល​ទិញ​បាន​បរិមាណ​ច្រើន ប៉ុន្តែ​នៅ​តំបន់​នេះ​លោក​បាន​ជូន​មតិ​ថា​គួរ​នាំគ្នា​ផលិត​ស្រូវពូជ​វិញ ហើយ​ក្រសួង​ចុះកិច្ចសន្យា​ប្រមូល​ទិញ​ទាំងអស់​ក្នុងតម្លៃ​ឯកភាព​មួយ ព្រោះ​យើង​នៅ​ខ្វះ​ពូជ​ច្រើន​សម្រាប់​ខេត្តកំពត។

ចំពោះ​ការងារ​បូមទឹក លោក​សុំ​ឲ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​គួរ​នាំគ្នា​ស្តារ​ប្រឡាយ ព្រោះ​រាក់​អស់ហើយ​កាលណា​បូមទឹក​ដាក់ ទឹក​មិនអាច​ហូរ​ដល់​ទីដៅ​ចង់​បានទេ ហើ​ង​កន្លែង​ខ្លះទៀត​កសិករ​យើង​យក​ពោះ​ប្រឡាយ​ស្ទូងស្រូវ​ទៀតផង។ ទឹក​មាន​ក្នុង​ប្រឡាយ​មេ​ហើយ​ចូរ​បងប្អូន​បូម​បាច​ចូល​ស្រែរៀងៗខ្លួន ឲ្យ​បាន​ទាន់ពេល​ធ្វើយ៉ាងណា​កុំ​ឲ្យ​ស្រូវ​ងាប់​ទាន់។មានទឹក​ហើយ​នាំគ្នា​រួត​រះ​ដក​ស្ទូង​ឲ្យ​បាន​ទាន់ពេលវេលា កុំ​បង្អែ​បង្អន់​ក្រែង​សំណាប​ចាស់​អស់ ស្ទូង​រួច​ចុះ​ស្រែ​ថែ​ទាំង​ស្រូវ​ជាប់ ជាប្រចាំ​ផង​ក្រែង​មាន​បញ្ហា​អ្វី​កើតឡើង។ ក្នុងឱកាស​នេះ​លោក​បាន​ជួយឧបត្ថម្ភ​ប្រេង​សម្រាប់​បូមទឹក​ចំនួន ២០០ លីត្រ ផងដែរ។

សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-អូស្ត្រាលី លើកទី៤ នៅរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីសកម្មភាព និងភាពធន់នឹងអាកាសធាតុ សម្រាប់វិស័យកសិកម្មនៅក...
នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...