ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ជ័យលាភីសហគមន៍កសិកម្មឆ្នើមឆ្នាំ២០២០ និងពិធីប្រកាសទទួលស្គាល់សម្ព័ន្ឋសហគមន៍កសិកម្មកម្ពុជា

ចេញ​ផ្សាយ​ ២៦ កុម្ភៈ ២០២០ 331

នៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ជ័យលាភីសហគមន៍កសិកម្មឆ្នើមឆ្នាំ២០២០ និងពិធីប្រកាសទទួលស្គាល់សម្ព័ន្ឋសហគមន៍កសិកម្មកម្ពុជា ដែលពិធីនេះក៏មានការអញ្ជើញពីឯកឧត្តម Sascha Reebs លេខាទី១ ស្ថានទូតអាល្លឺម៉ង់ លោក Hardy Schneider នាយកកម្មវិធីសហព័ន្ធសហករណ៍រ៉ៃអៃសិនអាល្លឺម៉ង់ (DGRV) ប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ លោក‌ លោកស្រី អ្នកនាងកញ្ញា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងបងប្អូនកសិករតំណាងសហគមន៍កសិកម្មប្រមាណ ៥០០នាក់។

មានចំណាប់អារម្មណ៍ប្រកបដោយខ្លឹមសារ របស់លោក Hardy Schneider និងឯកឧត្តម Sascha Reebs បានបង្ហាញយ៉ាងច្បាស់ពីផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ ជំនួយឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងហិរញ្ញប្បទានឥតសំណងរបស់ប្រទេសអាល្លឺម៉ង់សម្រាប់ធ្វើការអភិវឌ្ឍលើវិស័យអាទិភាពសំខាន់ៗ ក្នុងនោះក៏មានវិស័យកសិកម្មផងដែរ ដែលការអភិវឌ្ឍន៍នេះបានចូល រួមចំណែកប្រកបដោយផ្លែផ្កាក្នុងការជួយជ្រោមជ្រែងដល់កំណើនសេដ្ឋកិច្ច សន្តិសុខស្បៀង និងស្ថិរភាពសង្គមនាពេលបច្ចុប្បន្ន។ បន្ទាប់មក ឯកឧត្តមងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានរាយការណ៍ជូនអង្គពិធីជ្រាបអំពីការ រៀបចំសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា និងដំណើរការនៃការជ្រើសរើសសហគមន៍កសិកម្មឆ្នើមផ្តល់ជ័យលាភី និងវិញ្ញាសារប្រឡងជ្រើសរើស។

មានមតិសំណេះសំណាលនាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះសហគមន៍កសិកម្មទាំង៥ ដែលទទួលបានជ័យលាភីនៅឆ្នាំនេះ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹង ប្រែង យកអស់ស្មារតីទទួលខុសត្រូវពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអគ្គនាយកដ្ឋានកសិកម្មដែលបានរួមសហការគ្នាក្នុងការរៀបចំព្រឹត្តិការណ៍ដ៏មានសារសំខាន់នាពេលនេះ។ លោកក៏បានថ្លែង អំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ដែលនៅតែបន្តជួយអភិវឌ្ឍវិស័យកសិកម្ម។
លោកបានបញ្ជាក់ថា ក្រសួងបានរៀបចំកម្មវិធីប្រកួតប្រជែងសហគមន៍កសិកម្មឆ្នើមនេះចាប់ តាំងពីឆ្នាំ២០១៥ មកទល់ពេលនេះបានចំនួន០៤ លើកដែលសហគមន៍កសិកម្មត្រូវបានផ្តល់ឱកាសឱ្យចូលរួមកម្មវិធីសន្និបាតកសិករ ដើម្បីប្រកួតប្រជែងក្នុងចំណោមសហគមន៍កសិកម្មឆ្នើមដើម្បីដណ្តើមជ័យលាភីប្រចាំឆ្នាំ។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថាក្រសួងបានយកចិត្តទុកដាក់លើកទឹកចិត្តដល់កសិករឱ្យចងក្រងសហគមន៍កសិកម្មដើម្បីរក្សានិរន្តរភាពនៃសកម្មភាពនានាក្រោយពេលគម្រោងត្រូវបានបញ្ចប់ ធ្វើការចុះបញ្ជីនៅក្រសួងបានត្រឹមត្រូវ រៀបចំរចនាសម្ព័ន្ធដឹកនាំច្បាស់លាស់ មានសកម្មភាពសេដ្ឋកិច្ចបម្រើដល់កសិករជាសមាជិក និងមានយន្តការគ្រប់ គ្រង ដឹកនាំដោយខ្លួនឯង មានរចនាសម្ព័ន្ធរដ្ឋបាល ហិរញ្ញវត្ថុ ព្រមទាំងមានអង្គភាព ដៃគូ និងស្ថាប័នរដ្ឋគាំទ្រផងដែរ។ ទាក់ទងចំណុចនេះ លោកស្នើឱ្យ DGRV ជួយបន្តផ្តល់កិច្ចសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍សហគមន៍កសិកម្ម ក៏ដូចជាការជួយគាំទ្រដល់សម្ព័ន្ធសហគមន៍កសិកម្មឱ្យដំណើរការបានល្អសំដៅចូលរួមអភិវឌ្ឍន៍សហគមន៍កសិកម្មឱ្យមានការរីកចម្រើននាពេលអនាគត។

ក្នុងខណ:នេះ ដើម្បីផ្តល់ជាធាតុចូលសម្រាប់សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា និងសហគមន៍កសិកម្មឆ្នើមទាំង០៥ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់ជាអនុសាសន៍មួយចំនួនសម្រាប់ជាមូលដ្ឋានអនុវត្តបន្តដូចតទៅ៖ ទី១- ថ្នាក់ដឹកនាំសម្ព័ន្ធសហគមន៍កសិកម្ម ត្រូវខិតខំបំពេញភារកិច្ច និងតួនាទីឱ្យបានល្អដើម្បី បម្រើផលប្រយោជន៍ពិតប្រាកដជូនដល់សមាជិក សំដៅធ្វើឱ្យមានការរីកចម្រើនដល់សហគមន៍កសិកម្ម។ ត្រូវខិតខំបន្ថែមទៀត ដើម្បីប្រែក្លាយខ្លួនទៅជាសហគមន៍កសិកម្មគំរូសម្រាប់បម្រើផលប្រយោជន៍ដល់កសិករ។ ទី២- ត្រូវពង្រឹងសមត្ថភាពស្ថាប័ន ការធ្វើសវនកម្មផ្ទៃក្រៅឱ្យបានទៀងទាត់ដើម្បីដំណើរការបានរលូនប្រកបដោយតម្លាភាព គណនេយ្យភាព និរន្តរភាព និងការស្វែងរកដៃគូជំនួញដើម្បីធ្វើកិច្ច សន្យាផលិតកម្មកសិកម្ម។ ត្រូវពង្រឹង និងពង្រីកសមត្ថភាពមុខរបរបន្ថែម ដើម្បីឱ្យក្លាយជាសហគ្រាសកសិ-ធុរកិច្ចរឹងមាំ។ ទី៣- មន្ទីររាជ ធានី-ខេត្ត ត្រូវធ្វើបច្ចុប្បន្នភាពសហគមន៍កសិកម្ម និងធ្វើការតាមដាន វាយតម្លៃ ដើម្បីឱ្យដឹងពិត ប្រាកដថាតើមានសហគមន៍កសិកម្មចំនួនប៉ុន្មានដែលមានដំណើរការល្អ ឬឈប់ដំណើរការ? បើឈប់ដំណើរការត្រូវតែដកវិញ្ញាបនបត្រចុះបញ្ជីវិញ។ ត្រូវលើកទឹកចិត្តដល់សហគមន៍កសិកម្មផ្សេងទៀតឱ្យក្លាយជាសហគមន៍កសិកម្ម និងទទួលបានភាពជោគជ័យក្នុងដំណើរការអភិវឌ្ឍរបស់ខ្លួន។ ទី៤- ត្រូវខិតខំពង្រឹងរចនាសម្ព័ន្ធ និងធុរកិច្ចឱ្យក្លាយជាសហគ្រាសកសិកម្មទំនើប តាមរយៈការបង្កើតយន្តការគ្រប់គ្រង និងបន្តធ្វើទំនាក់ទំនងជាមួយធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងគ្រឹះស្ថានហិរញ្ញវត្ថុនានាក្នុងការផ្តល់ឥណទាន។ ទី៥- ស្នើដៃគូអភិវឌ្ឍន៍បន្តជួយអភិវឌ្ឍសហគមន៍កសិកម្មបន្ថែមទៀតដោយយកពួកគេធ្វើជាតួអង្គសំខាន់ក្នុងគម្រោងដើម្បីជួយដល់កសិករ តាមរយ:ការផ្ទេរបច្ចេកទេស ផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្រប់ភាគីពាក់ព័ន្ធតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍”។

សូមជម្រាបជូនថា សម្រាប់ឆ្នាំនេះជ័យលាភីលេខ១: បានទៅសហគមន៍កសិកម្មតស៊ូមានជ័យ លេខ២: សហគមន៍កសិកម្មអភិវឌ្ឍន៍ស្រុកយើង លេខ៣: សហគមន៍កសិកម្មបុរីអភិវឌ្ឍន៍ លេខ៤: សហគមន៍កសិកម្មអញ្ញាញរូងសម័យថ្មី និងលេខ៥: សហគមន៍កសិកម្មសម្រស់កំពង់ល្ពៅ។ យោងលើសេចក្តីត្រូវការជាក់ស្តែង ឆ្នាំនេះក្រសួងសម្រេចជូនសហគមន៍កសិកម្មដែលទទួលបានជ័យលាភីទាំង៥ ជាថវិកាវិញ ដើម្បីយកទៅប្រើប្រាស់តាមការចាំបាច់ក្នុងសហគមន៍របស់ខ្លួន ដែលមានតាមលំដាប់លំដោយពីលេខ០១ ដល់លេខ០៥ ដូចតទៅ ១៦លានរៀល ១០លានរៀល ៨លានរៀល ៦លានរៀល និង ៤លានរៀល ព្រមទាំងប័ណ្ណសរសើរផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបន្តដំណើរមកពិនិត្យមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ក្នុងឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង
កម្មវិធីចុងក្រោយនៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រី និងសហការី មកកាន់ខេត្តកំពង់ចាម...
ឯកឧត្តមរដ្ឋមន្ត្រី រួមដំណើរជាមួយដោយឯកឧត្តម ជា សុមេធី អភិបាលនៃគណអភិបាលខេត្តព្រៃវែង និងសហការីបានបន្តដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមកង្កែប មាន់ខ្មៅ និងត្រីអណ្តែង...
កម្មវិធីទី៣៖ ជាកម្មវិធីចុងក្រោយសម្រាប់ព្រឹកនេះ ឯកឧត្តមរដ្ឋមន្ត្រី រួមដំណើរជាមួយដោយឯកឧត្តម...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្ត ដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមកន្ធាយរបស់លោក ហេង ម៉ាទីណេ នៅភូមិស្វាយមាស ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
ចេញពីកសិដ្ឋានចិញ្ចឹមត្រី ក្នុងស្រុកបាធាយ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្ត...
ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ រួមដំណើរដោយឯកឧត្ដម អេងបានអញ្ជើញ មកពិនិត្យតាមដាន និងវាយតម្លៃអំពីវឌ្ឍនភាពនៃវិស័យវារីវប្បកម្មទឹកសាបក្នុងខេត្តកំពង់ចាម ខេត្តកណ្តាល...
នៅថ្ងៃសៅរ៍ ១៤កើត ខែអាសាឍ ឆ្នាំជូន ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីស្តីពី "ទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី និងគ្រោះរំាងស្ងួត ឆ្នាំ២០២០"
នៅព្រឹកថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញសាក្សីក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មស្តីពី "ការទិញ លក់ ចែកចាយផលិតផលកសិកម្ម រវាងក្រុមហ៊ុន លីលី ហ៊្វូត លីលី ខាមេដា ជាមួយក្រុមផលិត...
នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបភ្ញៀវដែលអញ្ជើញមកពីក្រុមហ៊ុន Yamato Green Co., Ltd ដឹកនាំដោយ Dr. Nabeshima Katsuhito
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ៣កើត...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អញ្ជើញមកពិនិត្យសកម្មភាពនេសាទរបស់សហគមន៍នេសាទជ្រោយប្រស់ និងសហគមន៍នេសាទព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ
កម្មវិធីទី២- អញ្ជើញមកពិនិត្យសកម្មភាពនេសាទរបស់សហគមន៍នេសាទជ្រោយប្រស់ និងសហគមន៍នេសាទព្រែកខ្សាច់...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងឯកឧត្តម លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងសហការីបានអញ្ជើញមកបំពេញបេសកកម្មនៅខេត្តកោះកុង
នៅព្រឹកថ្ងៃសៅរ៍ ១៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញមកពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុនសុភ័ណ្ឌធារីពាណិជ្ជខូអិលធីឌីដែលកំពុងវិនិយោគសម្បទានដីសេដ្ឋកិច្ច ដែលមានទីតាំងស្ថិតនៅក្នុងភូមិចុងស្ពាន...
ឆ្លងចូលដើមសប្តាហ៍ ត្រូវនឹងថ្ងៃទីបីនៃដំណើរអញ្ជើញមកបំពេញបេសកកម្មចុងក្រោយរបស់ឯកឧត្តម...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកខេត្ត បន្ទាយមានជ័យ ក្នុងគោលបំណងពិនិត្យរោងចក្រកែច្នៃឈើដាំរបស់ក្រុមហ៊ុន ផេភើរ ទ្រី អ៊ិនវេស មេន ខេមបូឌា (Paper Tree Investment Cambodia Co., L...
កម្មវិធីទី៣៖ នៅរសៀលថ្ងៃដដែល ចេញពីខេត្តប៉ៃលិន ឯកឧត្តមរដ្ឋមន្ត្រី និងសហការី...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីអញ្ជើញមកខេត្តប៉ៃលិន ជួបពិភាក្សាជាមួយសមាជិកសហគមន៍មានប៉ៃលិន អំពី"បញ្ហាទីផ្សារមៀនប៉ៃលិន"
កម្មវិធីទី២៖ ជួបពិភាក្សាជាមួយសមាជិកសហគមន៍មានប៉ៃលិន អំពី"បញ្ហាទីផ្សារមៀនប៉ៃលិន"។ គោលបំណងដែលឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញមកពិនិត្យមើលការដាំដុះដំណាំឫស្សីផ្អែមរបស់លោក លី វិន ចំនួន ស្ថិតក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង
ឈានចូលដល់ថ្ងៃទី២ នៃដំណើរបេសកកម្មរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមក ពិនិត្យបណ្តុំអាជីវកម្មមាន់ (ទូភា្ញស់កូនមាន់ និងចិញ្ចឹមមាន់យកសាច់) និងការបណ្តុះកូនស្វាយលក់
កម្មវិធីទី៤៖ កម្មវិធីចុងក្រោយ សម្រាប់បេសកកម្មថ្ងៃទី១ ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្ត្រី និងលោក អ៊ុយ សុទ្ធាវី អភិបាលរង ខេត្ត អមដោយសហការី និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានអញ្ជើញមកពិនិត្យការរងារបង្កបង្កើនផលស្រូវ...
នៅរសៀលថ្ងៃដដែល ចេញពីខេត្តពោធិ៍សាត់ ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមក...