ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និង ឯកឧត្តម KARIMATA ATSUHI ឧបទូតនៃស្ថានទូតជប៉ុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នា (MOU) ស្តីពី "ភាពជាដៃគូលើការអភិវឌ្ឍខ្សែច្រវាក់តម្លៃផលិតកម្ម បន្លែ" រវាងក្រុមហ៊ុន Yamato Green Co., Ltd ជាមួយសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (CACA)

ចេញ​ផ្សាយ​ ០៩ កក្កដា ២០២១ 5872

នៅវេលាម៉ោង ១៥:00 រសៀលថ្ងៃព្រហស្បត្តិ៍ ១៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា នៅទីស្តីការក្រសួងមានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នា (MOU) ស្តីពី "ភាពជាដៃគូលើការអភិវឌ្ឍខ្សែច្រវាក់តម្លៃផលិតកម្ម  បន្លែ" រវាងក្រុមហ៊ុន Yamato Green Co., Ltd ជាមួយសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (CACA) ដោយមានការអញ្ជើញជាអធិបតីពីឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ឯកឧត្តម KARIMATA ATSUHI ឧបទូតនៃស្ថានទូតជប៉ុន និងមានការអញ្ជើញចូលរួមពីឯកឧត្តមថ្នាក់ដឹកនាំក្រសួង ឧកញ៉ា ហង់ សុគន្ធ ប្រធានសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា បណ្ឌិត NABESHIMA Katsuhito នាយកក្រុមហ៊ុន និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ 
ឯកឧត្តម KARIMATA ATSUHI បានធ្វើចំណាប់អារម្មណ៍ដោយសង្ខេបពាក់ព័ន្ធនឹងពិធីចុះហត្ថលេខានេះ ដោយបានសង្កត់ធ្ងន់អំពីសក្តានុពលវិស័យកសិកម្មកម្ពុជា លក្ខខណ្ឌអំណោយផល បញ្ហាប្រឈម ខ្សែច្រវាក់តម្លៃបន្ថែមបន្លែ និងម្ហូបអាហារ ទីផ្សារ ឱកាសការងារ ប្រាក់ចំណូល ការផ្សព្វផ្សាយ និងការបណ្តុះបណ្តាលបច្ចេកវិទ្យាកសិកម្មជប៉ុនសមស្រប។ កត្តាទាំងអស់នេះ ឯកឧត្តមសង្ឃឹម និងជឿជាក់ថាតាមរយ:ខ្លឹមសារ MOU ភាគីទាំងពីរនឹងយកទៅអនុវត្តប្រកបដោយបរិយាកាសសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ និងការទទួលខុសត្រូវខ្ពស់ ធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាពក្នុងភាពជាដៃគូលើការអភិវឌ្ឍខ្សែច្រវាក់តម្លៃផលិតកម្មបន្លែនៅកម្ពុជាឲ្យទទួលបានជោគជ័យ និងជាពិសេសផ្តល់ប្រយោជន៍ដោយត្រង់ដល់ប្រជាកសិករ អ្នកផលិត សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា និងក្រុមហ៊ុន។  
ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះវត្តមានរបស់ឯកឧត្តមឧបទូត ដែលបានចំណាយពេលដ៏មានតម្លៃអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខានេះ និងជាថ្មីម្តងទៀត តាមរយ:ឯកឧត្តមឧបទូត ឯកឧត្តមរដ្ឋមន្ត្រីក្នុងនាមឲ្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណជាអនេកជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបាននិងកំពុងបន្តគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងការវិនិយោគលើគ្រប់វិស័យ និងជាពិសេសវិស័យកសិកម្ម បើទោះបីពិភពលោក ក៏ដូចកម្ពុជាដែរកំពុងជួបបញ្ហាជំងឺឆ្លងកូវីដ-១៩។ ជាក់ស្តែងថ្ងៃនេះ ក្រុមហ៊ុនជប៉ុន Yamato Green បានចាប់ដៃគូជាមួយសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ក្នុងបំណងពង្រឹង     និងពង្រីកកិច្ចសហការស៊ីជម្រៅ យូអង្វែងធ្វើការអភិវឌ្ឍវិស័យកសិកម្មកម្ពុជានៅថ្ងៃអនាគត។ ខ្លឹមសារ MOU នេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា វាប្រាកដជានឹងជួយបំពេញនូវអត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមករវាងភាគីទាំងពីរ ក្នុងការកសាងភាពជាដៃគូអភិវឌ្ឍខ្សែច្រវាក់    តម្លៃផលិតកម្មបន្លែ ប្រកបដោយចីរភាព និរន្តរភាព វិបុលភាព បរិយាប័ន្ន ការប្រកួតប្រជែង ការប្រែប្រួលអាកាសធាតុ និងនវានុវត្តន៍ និងជាពិសេសការអនុវត្ត MOU នេះ ពិតជានឹងចូលរួមចំណែកអនុវត្តផែនការយុទ្ធសាស្រ្តរបស់ក្រសួងក្នុងការជំរុញផលិតភាព និងពិពិធកម្មដំណាំបន្លែសុវត្ថិភាពឲ្យកាន់តែល្អប្រសើរ មិនតែប៉ុណ្ណោះ MOU នេះពិតជាចូលរួមលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មកសិកម្ម ការកែច្នៃ តម្លៃបន្ថែម និងទីផ្សារក្នុងនិងក្រៅប្រទេស បង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូល។ 
ភ្ជាប់ទៅនឹងសមិទ្ធផលថ្មីមួយទៀតដែលក្រសួងទទួលបាននាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថាព្រឹត្តិការនាពេលនេះ ពិតជាឆ្លើយតបទៅនឹងអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ដែលជាយន្តការមួយក្នុងការចូលរួមដោះស្រាយនូវរាល់បញ្ហាប្រឈមដែលកសិករកំពុងជួបប្រទះ និងរួមចំណែកបង្កើនផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ជាថ្មីម្តងទៀតបានកោតសរសើរ វាយតម្លៃខ្ពស់ និងសម្តែងការគាំទ្រ និងជួយជំរុញធ្វើយ៉ាងណាឲ្យភាគីទាំងពីរអនុវត្ត MOU នេះ សម្រេចទទួលបានជោគជ័យ។ 
សូមអនុញ្ញាតជម្រាបថា ក្រុមហ៊ុន Yamato Green Co., Ltd កំពុងចូលរួមអភិវឌ្ឍន៍វិស័យដំណាំបន្លែ តាមរយៈការដាំបន្លែសុវត្ថិភាពនៅក្នុងផ្ទះសំណាញ់ ដោយប្រើប្រាស់បច្ចេកទេសកសិកម្មទំនើបរបស់ជប៉ុន។ ក្រុមហ៊ុនបានចុះ MOU ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជំរុញការអភិវឌ្ឍខ្សែច្រវាក់តម្លៃបន្លែសុវត្ថិភាព។ ដោយឡែក សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជាត្រូវបានបង្កើត និងចុះបញ្ជីផ្លូវការនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ សម្ព័ន្ធនេះ គឺជានីតិបុគ្គលឯកជនមានលក្ខណៈជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដែលបានបង្កើតទ្បើងដោយរូបវ័ន្តបុគ្គល (កសិករ) ចាប់ពី ១៥នាក់ទ្បើងទៅ ហើយអាចប្រកបមុខរបរ រួមមានការធ្វើផលិតកម្មកសិកម្ម កសិ-ពាណិជ្ជកម្ម កសិ-ឧស្សាហកម្ម និងការផ្តល់សេវាកម្មគាំទ្រនានាដល់ផលិតកម្មកសិកម្ម។ បច្ចុប្បន្ននេះ មានសហគមន៍កសិកម្មសរុបចំនួន ១ ២០០ ដែលមានម្ចាស់ភាគហ៊ុនសរុបចំនួន ១៤៤ ៣០៦នាក់ (ស្រ្តី ៩០ ៦០៣)។ ភាគហ៊ុនសរុបចំនួន ៤៨ ៣១២ ៣៤៧ ២០០រៀល (ប្រមាណ ១២លានដុល្លារ) ដែលជាថវិកាផ្ទាល់របស់កសិករដាក់ភាគហ៊ុនវិនិយោគ និងដើមទុនសរុបមានចំនួន ៩៩ ៤៨៩ ៤៨៥ ០៥៩រៀល (ប្រមាណ ២៤,៨ លានដុល្លារ)។ សម្ព័ន្ធបានចុះ MOU ជាមួយក្រុមហ៊ុនឯកជន មីក្រូហិរញ្ញវត្ថុមួយចំនួន និងជាមួយម្ចាស់ជំនួយអន្តរជាតិ DGRV អាល្លឺម៉ង់។ ក្រៅពីនេះ សម្ព័ន្ធបានជួយសម្របសម្រួលជាមួយមីក្រូហិរញ្ញវត្ថុក្នុងការផ្តល់ប្រាក់កម្ចីដល់សមាជិកសហគមន៍កសិកម្មផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...