ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ជួបពិភាក្សាជាមួយ លោកស្រី Hoonae Kim នាយិកាប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វីកនៃមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD)

ចេញ​ផ្សាយ​ ២៣ មករា ២០១៨ 1906

ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានទទួលជួបសវនាការជាមួយលោកស្រី Hoonae Kim នាយិកា ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វីក នៃមូលនិធិអន្តរជាតិ សម្រាប់ អភិវឌ្ឍន៍កសិកម្ម (IFAD) និងសហការីក្នុងគោលបំណង ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មឲ្យកាន់តែរីកចម្រើន ទូលំទូលាយថែមទៀត។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាចំពោះមូលនិធិIFAD ក្នុងការរួមចំណែកអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាដែលគម្រោងរបស់IFAD បានផ្តោតជាសំខាន់លើការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនក្រីក្រនៅតំបន់ជនបទ ការបង្កើនផលិតភាពកសិកម្ម ជំរុញការអនុវត្តកសិកម្មចម្រុះ ផ្តល់សេវាកម្មហិរញ្ញវត្ថុ កសាង ហេដ្ឋា រចនា សម្ព័ន្ធជនបទ និងការកសាងសមត្ថភាពរបស់មន្ត្រីអនុវត្តគម្រោងជាដើម។

គួរកត់សម្គាល់ថា ក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនេះបានចាប់ផ្តើមតាំងពីឆ្នាំ១៩៩៦ រៀងរហូតមកទល់ពេលនេះនិងពេលខាងមុខជាបន្តទៀត។ សូមជម្រាបជូនថា កិច្ចសវនាការនេះបាន ប្រព្រឹត្ត​ទៅនៅ​ទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤។

លោកស្រី Hoonae Kim បានទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការល្អរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលជា​គន្លឹះធ្វើឲ្យសមិទ្ធផលក្នុង​ក្របខណ្ឌ​នៃការអនុវត្​តគម្រោង​ទាំងនោះ​សម្រេច​បានប្រកបដោយមោទនភាព។ លោកស្រីសង្កេតឃើញថា ចាប់តាំងពីព្រះរាជាណាចក្រកម្ពុជាបានចូលជាសមាជិកភាពរបស់ IFAD តាំងពីឆ្នាំ១៩៩២មក ប្រទេសកម្ពុជា​ទទួលបានការគាំទ្រ​អនុវត្ត​គម្រោងដែលមានទឹកប្រាក់ចំនួនប្រមាណ១០០លានដុល្លារអាមេរិក។ ដោយមើលឃើញពីការរីកចម្រើនជាវិជ្ជមាន លើការអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា លោកស្រីមានទស្សនៈ​មួយ​ចង់​ឱ្យ​ការ​រីក​ចម្រើន​ក្នុង​វិស័យកសិកម្មនេះកាន់តែមានសន្ទុះប្រកបដោយសក្តានុពលថែមទៀត។

ក្នុងន័យនេះ លោកស្រីបានលើកជាសំណូមពរស្នើសុំរាជរដ្ឋាភិបាលកម្ពុជាជួយគាំទ្រឲ្យមានការបង្កើនថវិកាសម្រាប់ជាសមាជិកភាពរបស់កម្ពុជាបន្ថែមទៀត ដើម្បី​លើក​កម្ពស់​កិច្្ចសហប្រតិបត្តិការ​ឱ្យកាន់​តែមានភាពទូលំទូលាយសម្រាប់ផលប្រយោជន៍ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាកសិកររស់នៅតំបន់ជនបទតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឆ្លៀតឱកាសនោះ លោកស្រីសូមកោតសរសើរចំពោះរចនាសម្ព័ន្ធចាត់តាំង និងដឹកនាំរបស់អង្គភាពគាំទ្រគម្រោងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានលក្ខណៈល្អប្រសើរ ហើយលោកស្រីនឹងយកគំរូដឹកនាំដ៏ល្អរបស់អង្គភាពនេះដើម្បីធ្វើការចែករំលែកបទពិសោធន៍ទៅប្រទេសជាសមាជិកដ៏ទៃទៀតបានរៀនសូត្រតាម។ លោកស្រីបានគូសបញ្ជាក់ថា នៅថ្ងៃទី០១-០៥ ខែធ្នូ ឆ្នាំ២០១៤ខាងមុខនេះ IFAD នឹងគ្រោងរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី Asia Pacific Region នៅខេត្តសៀមរាបហើយក៏មានបំណងជួយផ្សព្វផ្សាយអំពីបទពិសោធន៍ដ៏ល្អនេះផងដែរ។ ក្នុងឱកាសនោះ លោកស្រី ស្នើសុំឯកឧត្តមរដ្ឋមន្ត្រី ពិនិត្យលទ្ធភាពពេលវេលាជាក់ស្តែងដើម្បីអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។

ជាកាឆ្លើយតប ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីមានសេចក្តីរីករាយទទួលយកសំណូមពរខាងលើនេះ ព្រមទាំងបានជម្រាបជូនយ៉ាងច្បាស់អំពីយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល ដោយបានគូសបញ្ជាក់ ជាពិសេស ទៅលើការបង្កើនផលិតភាព ពិពិធភាវូបនីយកម្មនិងពាណិជ្ជូបនីយកម្មកសិកម្ម ការលើកកម្ពស់ការចិញ្ចឹមសត្វនិងវារីវប្បកម្ម និងការអនុវត្តគោលនយោបាយ​ស្តីពីការបង្កើនផលិតកម្មដំណាំស្រូវនិងការនាំចេញអង្កររបស់រាជរដ្ឋាភិបាល។

យ៉ាងណាម៉ិញ មូលនិធិIFAD ក៏ជាកោសិកាមួយដែលបានចូលរួមយ៉ាងរស់រវើកនៅក្នុងយុទ្ធសាស្ត្រដូចបានរៀបរាប់ខាងលើនេះដែរ។ ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រីសើ្នសុំឱ្យ​ IFAD ជួយបន្តការគាំទ្រដល់កសិករខ្នាតតូច រួមចំណែកពង្រឹងសកម្មភាពបន្ស៉ាំទៅនឹងការប្រែប្រួលអាកាសធាតុដែលជាបញ្ហាបច្ចុប្បន្នភាព ព្រមទាំងការពង្រឹងសមត្ថភាពមន្ត្រីរាជការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងក្របខណ្ឌនៃគម្រោងក៏មានសារៈសំខាន់នេះ។

កិច្ចសវនាការបានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ ស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំតាមប្រព័ន្ធអនឡាញជាមួយអង្គការ FAO
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅខេត្តហៃណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅខេត្តហៃណាន...
ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយតំណាងសហគមន៍កសិកម្មចំនួន៣ នៅឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្ត...
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យកសិកម្ម
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ...
ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានចូលរួមកម្មវិធី Maekyung Cambodia Forum
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងសិរីសោភ័ណ
នៅរសៀលថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «ការជំរុញពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-ប្រេស៊ីល»
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុង Yunfu ខេត្តក្វាងទុង ប្រទេសចិន
នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ ជួបសំណេះសំណាលជាមួយប្រជាសហគមន៍កសិកម្មសាលាវិស័យនៅភូមិខ្វាន់ទៀង ខេត្តកំពង់ធំ ដែលទើបបំប...
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាល តម្រង់ទិសសមាជិកមន្រ្តីរាជការ នៃមន្ទីរកសិកម្មខេត្តព្រះវិហារ
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងប៉ោយប៉ែត
នៅព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
សារ​ឯកឧត្តម​រដ្ឋមន្ដ្រី ឌិត ទីណា ស្វាគមន៍​ដំណើរ​ត្រឡប់​មក​កាន់​កម្ពុជា​វិញ របស់​លោក គ្រី ម៉ះផល ប្រធាន​នាយកដ្ឋានសត្វព្រៃ និងជីវៈចម្រុះ នៃរដ្ឋបាល​ព្រៃឈើ
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារស្រុកអូរជ្រៅ
នៅរសៀលថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារស្រុកម៉ាឡៃ
នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ និងដៃគូអភិវឌ្ឍន៍ ទៅទស្សនកិច្ចសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅភូមិសែនជ័យ ស្រុកស្វាយលើ ខ...
នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម...