ឯកឧត្តមរដ្ឋមន្រ្តី បានទទួលជួបប្រតិភូអញ្ជើញមកពីខេត្តហាយណាននៃសាធារណរដ្ឋប្រជាមានិតចិនដឹកនាំដោយឯកឧត្តម Mr.LIU Pingzhi អភិបាលរងខេត្ត

ចេញ​ផ្សាយ​ ២៣ កញ្ញា ២០១៩ 2578

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១៦:០០ រសៀល ថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបប្រតិភូអញ្ជើញមកពីខេត្តហាយណាននៃសាធារណរដ្ឋប្រជាមានិតចិនដឹកនាំដោយឯកឧត្តម Mr.LIU Pingzhi អភិបាលរងខេត្ត។ ជំនួបនារសៀថ្ងៃនេះមាន បំណង៖ ទី១. ធ្វើការផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ និងសហការលើវិស័យកសិកម្ម និងទី២-ពិភាក្សាលើការងារសំខាន់ៗទាក់ទងនឹងការរៀបចំបង្កើតបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្មកម្ពុជា (Cambodian Academy of Agricultural Science, CAAS)។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលចិន ដែលបានជួយឧបត្ថម្ភគាំទ្រដល់ដំណើរការកសាង និងអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ តាមរយ:ការអនុវត្តគោលនយោបាយយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរបស់រដ្ឋាភិបាលទាំងពីរ និងគោលនយោបាយរបស់ឯកឧត្តមស៊ី ជិនភីង "ខ្សែក្រវាត់ និងផ្លូវ" ។ ថ្មីៗនេះកម្ពុជាទទួលបានការអភិវឌ្ឍរីកចម្រើនគួរឲ្យកត់សម្គាល់តាមរយ:ការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ហើយពិតណាស់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជាកំពុងមានមោទនភាពលើសមិទ្ធផលដែលខ្លួនសម្រេចបាននេះ។ លោកបានបញ្ជាក់ជូនភ្ញៀវថា សមិទ្ធផលដ៏ធំធេងនេះមិនអាចកាត់ផ្តាច់បានពីចំណងសាមគ្គីភាព មិត្តភាពជាបងប្អូន កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោង និងជោគវាសនាតែមួយ របស់រាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសយើងទាំងពីរ។ លោកសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះទស្សនកិច្ចរបស់ប្រតិភូនាពេលនេះ ដែលជាឱកាសដ៏ល្អក្នុងការពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួង ក៏ដូចជាស្វែងរកឱកាសក្នុងការវិនិយោគលើវិស័យកសិកម្មផងដែរ។

នាឱកាសនេះ ឯកឧត្តមអភិបាលរងខេត្ត បានធ្វើចំណាប់អារម្មណ៍ប្រកបដោយអត្ថន័យ និងខ្លឹមសារយ៉ាងជ្រាលជ្រៅអំពីចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងដូចនឹងអ្វីដែលប្រទេស និងប្រជាជននៃប្រទេសទាំងពីរបានប្រើប្រាស់ទឹកទន្លេមេគង្គជាមួយគ្នា ។ ឯកឧត្តមក៏បានចូលរួមសម្តែងនូវអំណរសាទរចំពោះការរីកចម្រើនដែលរាជរដ្ឋាភិបាល ក៏ដូចប្រជាជនកម្ពុជាសម្រេចបាននាពេលនេះ។ ដោយមើលឃើញពីការវិវឌ្ឍជាវិជ្ជមានយ៉ាងលឿនគួរឲ្យកត់សម្គាល់របស់កម្ពុជា ដែលនេះគឺជាហេតុផលទាក់ទាញប្រតិភូខេត្តហៃណានមកធ្វើទស្សនកិច្ចដើម្បីសិក្សាស្វែងយល់បន្ថែមអំពី៖ ទី១-ស្ថានភាព និងសក្តានុពលវិនិយោគលើអនុវិស័យវារីវប្បកម្ម ទី២-ការបង្កើតសួនគំរូដំណាំឈើហូបផ្លែ និងបន្លែដែលគ្មានសារធាតុគីមី ទី៣-ការបង្កើតមជ្ឈមណ្ឌលបង្កាត់ពូជដំណាំត្រូពិច និងសិក្សាពីជំងឺឆ្លងដំណាំនៅកម្ពុជា និងទី៤- ពិនិត្យលទ្ធភាពផ្តល់កិច្ចសហការជួបរៀបចំបង្កើតបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្មកម្ពុជា។ ក្រៅពីនេះ ឯកឧត្តមក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបផងដែរអំពីស្ថានភាពភូមិសាស្រ្ត ទឹកដី ប្រជាជន ការគ្រប់គ្រងរដ្ឋបាល ការរីកចម្រើនលើវិស័យកសិកម្ម បច្ចេកវិទ្យាផ្សេងៗ តំបន់សេដ្ឋកិច្ចពិសេស សក្តានុពលទេសចរណ៍ សក្តានុពលព្រៃឈើ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ បច្ចេកវិទ្យាទាន់សម័យរបស់ខេត្តហាយណានផងដែរ។ ដើម្បីពង្រឹង និងពង្រីកចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយខេត្តហាយណាន ឯកឧត្តមអភិបាលរងខេត្ត បានអញ្ជើញឯកឧត្តមរដ្ឋមន្រ្តីដឹកនាំប្រតិភូក្រសួងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅថ្ងៃទី១២ ខែធ្នូ ចំពេលដែលខេត្តនេះនឹងធ្វើការរៀបចំតាំងពិពណ៌ផលិតផលកសិកម្ម ហើយខេត្តនឹងសូមស្វាគមន៍ចំពោះកសិផលកម្ពុជាក្នុងពិពណ៌នោះផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអរគុណចំពោះព័ត៌មានជារួមដោយសង្ខេបលម្អិតស្តីអំពីការរីកចម្រើនរបស់ខេត្តហាយណាន។ ដោយឡែក ចំពោះការរៀចំបង្កើតបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្មកម្ពុជាលោកបានថ្លែងបញ្ជាក់ជូនថា វាពិតជាមានសារប្រយោជន៍ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ស្វែងយល់ ចែករំលែកបទពិសោន៍កសិកម្មរវាងភាគីទាំងពីរ ហើយដែលបទ ពិសោធន៍ដ៏ល្អៗនេះកម្ពុជាកំពុងត្រូវការចាំបាច់ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍវិស័យកសិកម្មទាំងពេលបច្ចុប្បន្ន ក៏ដូចជាអនាគត។ លោកបានជម្រាបជូនភ្ញៀវថា ចំពោះកម្មវត្ថុទី២ និងទី៣ ខាងលើ ក្រសួងរីករាយស្វាគមន៍ និងផ្តល់កិច្ចសហការយ៉ាងពេញលេញ ស្របពេលដែលក្រសួង កំពុងសិក្សា ពិនិត្យ និងវាយតម្លៃលើគម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសកសិកម្មនៅខេត្តស្ទឹងត្រែងលើផ្ទៃដីជាង ៦០០ហត ហើយកម្មវត្ថុទាំងពីរអាចយកទៅសហការអនុវត្តនៅទីនោះបាន។ លោកក៏បានស្នើសុំឲ្យខេត្តហាយណានជួយលើវិស័យព្រៃឈើផងដែរ។ ដោយឡែក គម្រោងវិនិយោគលើវិស័យវារីវប្បកម្ម លោកបានសម្តែងនូវការស្វាគមន៍ចំពោះគិនិតផ្តួចផ្តើមនេះ ព្រោះស្របពេលដែលក្រសួងកំពុងជំរុញ និងលើកទឹកចិត្តដល់វិស័យឯកជនទាំងក្នុង និងក្រៅប្រទេស ដោយលើកហេតុផងថាបច្ចុប្បន្នសេចក្តីត្រូវការផលចាប់ពីវារីវប្បកម្មទាំងទឹកសាប និងសមុទ្យកំពុងត្រូវការ ដើម្បីបំពេញឲ្យសេចក្តីត្រូវការទីផ្សារក្នុងស្រុក មួយវិញទៀតការអនុវត្តបច្ចេកទេសចិញ្ចឹមលើវិស័យនេះនៅមានកម្រិត ហេតុនេះការវិនិយោគគ្រប់រូបភាព និងកែច្នៃ ក្រសួងរង់ចាំផ្តល់អទិភាព ដើម្បីបង្កើនផលិតភាពផលចាប់វារីវប្បកម្មទាំងទឹកសាប និងសមុទ្រធានាបរិមាណ និងគុណភាពផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងឈានទៅធ្វើការនាំចេញ។

ចំពោះការអញ្ជើញទៅធ្វើទស្សនកិច្ច ឯកឧត្តមរដ្ឋមន្រ្តីថានឹងពិនិត្យលទ្ធភាព និងពេលវេលាសមស្របនឹងអញ្ជើញទៅចូលរួមការតាំងពិពណ៌ ហើយសង្ឃឹមថាកម្ពុជានឹងមានផលិផលកសិកម្មមួយចំនួនយកទៅចូលរួមដាក់តាំងពិពណ៌នាឱកាសនោះផងដែរ។ លោកបានជូនពរឲ្យឯកឧត្ត និងប្រតិភូស្នាក់នៅ និងធ្វើដំណើរប្រកបដោយសុខ សុវត្ថិភាព និងជូនពរឲ្យដំណើរទស្សនកិច្ចនេះ ទទួលបានជោគជ័យ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...