ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីបានបន្តដំណើរមកកសិដ្ឋានចិញ្ចឹមត្រីរបស់លោក សុខ ហៃ ដែលសិ្ថតនៅភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

ចេញ​ផ្សាយ​ ១៦ មិថុនា ២០២១ 2753

នាព្រឹកថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រីក៏បានបន្តដំណើរមកកសិដ្ឋានចិញ្ចឹមត្រីរបស់លោក សុខ ហៃ លេខ ទូរសព្ទទំនាក់ទំនង ០៩៧ ៣១៧ ៨០៣០ នៅភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ លោក សុខ ហៃ បានជម្រាបជូន​ឯកឧត្តមរដ្ឋមន្ត្រីជ្រាបថា រូបលោកបានប្រកាន់យករបរចិញ្ចឹត្រីនេះបានជាង ៣ឆ្នាំ មកហើយដោយមានស្រះធំៗ ចំនួន ២ស្រះ។ ក្នុងស្រះនិមួយៗ គាត់បានដាក់ចិញ្ចឹមកូនត្រីប្រាចំនួនប្រមាណជា ១០០ពាន់ ទៅ ១៣០ពាន់ក្បាល  ដែលពេលវេលានៃការដាក់កូនត្រីពូជចិញ្ចឹមមានគម្លាតពេលខុសៗគ្នាពីស្រះមួយទៅស្រះមួយទៀត។ លោកបន្ថែមថា ក្នុងមួយរដូវកាលនៃការដាក់កូនត្រីចិញ្ចឹមលោកអាចប្រមូលផលត្រីក្នុងបរិមាណសរុបប្រមាណពី ៥០ទៅ ៨០តោនក្នុង ១ស្រះ។ អ្វីដែលជាវិជ្ជមាននោះគឺ ក្នុងពេលបច្ចុប្បន្ននេះ លោកបានបញ្ជាក់បន្ថែមថា កសិដ្ឋានរបស់លោកមិនមានបញ្ហាទីផ្សារនោះទេ គឺមានទទួលបានការបញ្ជាទិញជាប្រចាំជាង ១-២តោនជារៀងរាល់ថ្ងៃ ហើយតម្លៃដែលទទួលបានគឺ ៥ ០០០រៀល/គីឡូក្រាមលក់ក្នុងខេត្ត និងចន្លុះពី ៤ ៥០០-៥ ០០០រៀល/គីឡូក្រាមលក់ក្រៅខេត្ត។ ហើយដោយមានការថែទាំ ផ្តល់ចំណី និងការណែនាំផ្នែកបច្ចេកទេសពីមន្ត្រីជំនាញ លោករំពឹងថានឹងប្រមូលផលបានច្រេីនជាងការរំពឹងទុក។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកោតសរសើរ និងលើកទឹកចិត្តចំពោះការព្យាយាម និងខិតខំប្រឹងប្រែងរបស់លោក សុខ ហៃ ក្នុងការប្រកាន់ភ្ជាប់របរចិញ្ចឹមត្រីដើម្បីលើកកម្ពស់វិស័យវារីវប្បកម្មក្នុងស្រុក ហើយក៏សារទរចំពោះព័ត៌មានដែលទទួលបានពាក់ព័ន្ធនឹងទីផ្សារ និងតម្លៃក្នុងខេត្តកំពង់ឆ្នាំងផងដែរ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំដល់ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល មន្ត្រីជំនាញនៃរដ្ឋបាលជលផល និងមន្ទីររាជធានី-ខេត្តទាំងអស់ត្រូវខិតខំសិក្សា ស្រាវជ្រាវ ពិសោធ និងផលិតពូជត្រីដែលមានគុណភាព លើកកម្ពស់ការងារបណ្តុះបណ្តាលបច្ចេកទេសថ្មីៗដើម្បីបង្កើនគុណភាពផលត្រី និងភាពប្រកួតប្រជែង ផ្តល់ការលើកទឹកចិត្ត និងជួយផ្សាភ្ជាប់រវាងវារីវប្បករដែលជាអ្នកផលិតនិងអ្នកប្រមូលទិញ ជាពិសេសពង្រឹងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការលួចនាំចូលខុសច្បាប់។ 
តាមរបាយការណ៍របស់ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលបានឲ្យដឹងថា សម្រាប់៦ខែ ដើមឆ្នាំ២០២១ ទិន្នផលវារីវប្បកម្មសរុបរួមរបស់ខេត្តកំពង់ឆ្នាំងបានប្រមាណជា ១០ ៥០០តោន ក្នុងនោះស្រះដំណើរការមានចំនួន ៦៣១ ស្រះ ទទួលបានផលត្រីស្មើនឹង ៣ ២០០ តោន និងមានបែសរុបរួមមាន ៧៤០បែ ស្មើ ៧ ៣០០តោន។ ទន្ទឹមនឹងនេះ ក្នុងឆ្នាំ២០២០កន្លងទៅមានការចិញ្ចឹម និងនាំចេញត្រីខ្យាទៅសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យឡាវ បានជាង ២៥០តោន និងក្នុងឆ្នាំ២០២១ នេះបានប្រមាណជា ១៨០ តោនផងដែរ។

 

The Mekong Irrawaddy Dolphins
The Mekong Irrawaddy Dolphins are a critically endangered species inhabiting the Mekong River in Cambodia. With an estimated population of around 90 individuals, they are considered Cambodia's national...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...