ខេត្ដ​ក្រចេះ​សង្ឃឹមថា​អាចធ្វើ​ស្រែ​បាន​គ្រប់​ផែនការ

ចេញ​ផ្សាយ​ ១៧ មករា ២០១៨ 2433

មន្ដ្រី​ខេត្ដ​ក្រចេះ​បាន​អះអាងថា បើទោះបីជា​ការបង្កបង្កើន​ផល​ឆ្នាំនេះ​យឺត​យ៉ា​វ​បន្ដិច ដោយសារ​ធម្មជាតិ​ក្ដី តែ​គេ​រំពឹងថា​អាច​នឹង​សម្រេចបាន​តាម​ផែន​ការដែល​កំណត់។ ជាមួយគ្នានេះ​ឯកឧត្ដម​បណ្ឌិត ច័ន្ទ សារុន ​រដ្ឋមន្ដ្រីក្រសួង​កសិកម្ម​ បាន​ប្រាប់​ដល់​មន្ដ្រី​របស់​ឯក​ឧត្ដម​ឱ្យ​យក​ចិ​ត្ដ​ទុកដាក់ ​ចំពោះ​ឃុំ​ចំនួន៤ នៃ​ស្រុក​សម្បូណ៌​ ដែល​យឺតយ៉ាវ​ជាងគេ។

មន្ដ្រី​មន្ទីរ​កសិកម្ម​ខេត្ដ ​បាន​និយាយ​កាល ពីថ្ងៃ​ទី៥ ខែកញ្ញា ​ថាគិត​មកដល់​ដើមខែ​កញ្ញា​នេះ ទូទាំង​ខេត្ដ​ធ្វើស្រែ​វស្សា​បាន​ចំនួន​សរុប២៥.១៣៣ហិកតា ក្នុង​ផែនការ៣០.០០០ហិកតា​គឺ​ស្មើរ​នឹង៨៤ភាគរយ​នៃ​ផែនការ។ មន្ដ្រី​រូបនោះ​បន្ដទៀតថា ក្នុងចំណោម​ស្រុក​ទាំង៦របស់​ខេត្ដ គឺ​ក្រុង​ក្រចេះ​មាន​ស្ថានភាព​ប្រសើរ​ជាងគេ​ដោយ​សម្រេចបាន១.៣១៥ហិកតា ស្មើនឹង១០១ភាគរយ​នៃ​ផែនការ ។

ប៉ុន្ដែ​សម្បូណ៌​ធ្វើ​ទើបបាន​ត្រឹម៧៥ភាគរយ ​នៃ​ផែនការ​តែប៉ុណ្ណោះ ខណៈដែល​ស្រុក​ដទៃទៀត​សម្រេចបាន​យ៉ាងហោចណាស់​ក៏​ជាង៨០ភាគរយ​នៃ​ផែនការ​ដែរ ។ មន្ដ្រី​ដដែល​បាន​បន្ដទៀតថា បើទោះជា​យ៉ាងណា​នេះ​ក្ដី ក៏​គេ​រំពឹងថា គឺ​ខេត្ដ​ក្រចេះ​ពិតជា​អាច​សម្រេចបាន​តាម​អ្វីដែល​កំណត់ ។

ឯកឧត្ដម​បណ្ឌិត ច័ន្ទ សារុន ដែល​អញ្ជើញ​ទៅកាន់​ខេត្ដ​ក្រចេះ​កាលពី​ថ្ងៃទី៥ ខែកញ្ញា​ បាន​អញ្ជើញ​ទៅកាន់​មូលដ្ឋាន​មួយចំនួន​របស់​ខេត្ដ​ ដើម្បី​ពិនិត្យ​ស្ថានភាព​ស្រូវ ​និង​បានផ្ដល់​ការណែនាំ​ជា​គន្លឹះ​មួយចំនួន ​ដើម្បី​ធ្វើឱ្យ​ការធ្វើ​កសិកម្ម​នៅ​ទីនោះ​កាន់តែ​ប្រសើរឡើង។ នៅ​ចំពោះ​កសិករ​ចំនួន១០០គ្រួសារ ​នៅ​ភូមិ​ព្រៃ​គោ ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង ឯកឧត្ដម​រដ្ឋមន្ដ្រី​ បាន​ជំរុញ​ឱ្យ​មន្ដ្រី​មន្ទីរ​កសិកម្ម ​និង​មន្ដ្រី​ជំនាញ ត្រូវយក​ចិ​ត្ដ​ទុកដាក់​ និង​ជួយ​អន្ដរា​គម​ន៏​តាម​គ្រប់​រូបភាព​ ឱ្យ​អស់ពី​លទ្ធភាព​តាម​ដែល​អាចធ្វើ​ទៅបាន ពិសេស​ចំពោះ​ឃុំ​ចំនួន៤ របស់​សម្បូណ៌​ដែល​ធ្វើ​យឺតយ៉ាវ​ជាងគេ ។

ជាមួយគ្នានេះ ត្រូវតែ​បង្កើត​ការ​ចុះជួយ​បង្រៀន​ពី​បច្ចេកទេស​ចិញ្ចឹម ដាំ​បន្លែ និង​ការ​ធ្វើស្រែ​តាម​គោល​ការ​ណ៏​ធម្មជាតិ ( ប.វ.ស)។ កសិករ​ក៏​គួរតែ​ផ្លាស់ប្ដូរ​ជា​ចាំបាច់​នូវ​ការប្រើ​ពូជស្រូវ​ស្រាល ពូជ​ដែល​សុទ្ធ​ល្អ​ជំនួស​ពូជស្រូវ​ធ្ងន់​ហើយ​ដែល​មិន​សុទ្ធ​ល្អ គឺ​សម​ស្របតាម​ស្ថានភាព​នាពេល​បច្ចុប្បន្ន​ផង​ និង​អាចធ្វើឱ្យ​កសិករ​ទទួលបាន​នូវ​ទិន្នផល​កើនឡើង​ផង។ ឯកឧត្ដម​រដ្ឋមន្ដ្រី ក៏បានផ្ដល់​ជា​យោបល់​ផងដែរ​ចំពោះ​កសិករ​ដែលមាន​ផ្ទៃដី​ស្រែ​តូច​ត្រូវ​បង្កើន

ការដាំដុះ​លើដី​នេះ​ទ្វេដង តាមរយៈ​ការប្ដូរ​ពូជ​ប្ដូរ​បច្ចេកទេស​ដាំ​ដុះ បន្ថែម​ការដាំ​ដំណាំ​ដែល​ត្រូវការ​ទឹក​តិច និង​ចិញ្ចឹមសត្វ។ ឯកឧត្ដម​បន្ដថា យើង​អាច​ធ្វើបាន​ប្រសិនជា​យើង​ព្យាយាម​និង​ប្រឹងប្រែង​ដោយ​មិនត្រូវ​សម្លឹង​ទៅរក​ការធ្វើ​ចំណាកស្រុក ខណៈដែល​នៅ​ជុំវិញ​ផ្ទះ​របស់​យើង​ ដីស្រែ​យើង​អាច​ទាញយក​ផល​បាន។ ឯកឧត្ដម​ក៏បាន​អំពាវនាវ​ឱ្យ​បញ្ឈប់​ការកាប់​រាន​ដីព្រៃ​របស់​រដ្ឋ​ដែល​ទង្វើ​នឹង​ប្រឈមមុខ​ជាមួយ​ច្បាប់៕

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...