ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Ma Yi អគ្គនាយកការិយាល័យពង្រឹងការអនុវត្តច្បាប់ជលផលនៅទន្លេយ៉ាងសេ នៅឯទីស្តីការក្រសួង ដើម្បីពិភាក្សាពីគម្រោងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវារីវប្បកម្មនិងការគ្រប់គ្រងធនធានជលផលនៅកម្ពុជា

ចេញ​ផ្សាយ​ ០៣ កក្កដា ២០១៨ 2045

នៅវេលាម៉ោង៤ រសៀលថ្ងៃច័ន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Ma Yi អគ្គនាយកការិយាល័យពង្រឹងការអនុវត្តច្បាប់ជលផលនៅទន្លេយ៉ាងសេ នៅឯទីស្តីការក្រសួង ដើម្បីពិភាក្សាពីគម្រោងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវារីវប្បកម្មនិងការគ្រប់គ្រងធនធានជលផលនៅកម្ពុជា។
ថ្លែងនៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម Ma Yi ដែលបានអញ្ជើញចូលរួមក្នុងទិវាមច្ឆជាតិ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថាកិច្ចសហប្រតិបត្តិការ មេគង្គឡាងឆាង មានសារសំខាន់ក្នុងការថែរក្សាធនធានជលផល ថែមទាំងផ្តល់អត្ថប្រយោជន៏ជាច្រើនដល់ប្រជាជន និងពាណិជ្ជកម្ម ហើយសង្ឃឹមថានឹងមានការផ្លាស់ប្តូរពាណិជ្ជកម្មត្រីរវាងគ្នាទៅវិញទៅមកក្នុងពេលដ៏ខ្លីខាងមុខនេះ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម Ma Yi បានថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្រ្តី និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួងកសិកម្មចិន។ ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវ ក្នុងការរក្សាបាននូវផលចាប់ពីការនេសាទក្នុងរង្វង់ ៦០០ ០០០តោនក្នុងមួយឆ្នាំ និងជំរុញការអភិវឌ្ឍវារីវប្បកម្ម។ ទន្ទឹមនឹងនេះ ឯកឧត្តមបានបញ្ជាក់ពីជំហរយ៉ាងច្បាស់ថា ឯកឧត្តមនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឲ្យកាន់តែស៊ីជម្រៅ ដោយឯកឧត្តមគ្រោងនឹងអញ្ជើញថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រសួង ទៅទស្សនកិច្ចការវិវឌ្ឍបច្ចេកវិទ្យានិងបច្ចេកទេសថ្មីៗក្នុងការអភិវឌ្ឍវារីវប្បកម្មនៅប្រទេសចិន ព្រមទាំងស្នើឲ្យភាគីកម្ពុជាសិក្សាពីតម្រូវការបច្ចេកទេស ដែលកម្ពុជាកំពុងមានការខ្វះខាត និងស្នើទៅឯកឧត្តម ដើម្បីឯកឧត្តមពិនិត្យពីលទ្ធភាពក្នុងការគាំទ្រ។ ឯកឧត្តម ក៏បានបញ្ជាក់ផងដែថា កិច្ចសហប្រតិបត្តិការមេគង្គឡាងឆាង នឹងជំរុញនូវការបង្កើនឡើងនូវផលស្តុកធនធានជលផល ការកសាងសមត្ថភាពធនធានមនុស្ស និងទិន្នផលវារីវប្បកម្ម។ ជាចុងក្រោយ ឯកឧត្តម ក៏បានអញ្ជើញថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅចូលរួមវេទិកាស្តីពីការគ្រប់គ្រងធនធានជលផល និងការអភិវឌ្ឍវារីវប្បកម្មនៅក្នុងតុលា ឆ្នាំ២០១៨ នាខេត្តវូហាន់ នៃសាធារណរដ្ឋប្រជាមានិតចិន។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...