ស្រះ​ទឹក​សហគម​ន៏​មួយ​សម្ពោធ​នៅ​រដូវវស្សា​ចាប់ផ្ដើម

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 2772

ខណៈ​នេះ​អ្នកភូមិ​ត្រពាំងរ​បើ​ម ឃុំ​ស្រែ​រនោង បានទទួល​នូវ​ស្រះ​ទឹក​ដ៏​ធំ​មួយ​នៅពេលដែល​រដូវវស្សា​ក៏​ចាប់ផ្ដើម​ចូលមក​ដល់​ដែរ។ ស្រះ​ទឹក​នេះ​មាន​ទំហំ២០ម៉ែត្រ​ គុណ​នឹង៣០ម៉ែត្រ ​និង​ជម្រៅ១,៥ម៉ែត្រ​ ដែល​ធ្វើឡើង​ក្រោម​ការគាំទ្រ និង​ជំរុញ​ដោយ​លោក​ច័ន្ទ សារុន ​រដ្ឋ​ម​ន្រី្ដ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ។ លោក​រដ្ឋមន្ដ្រី​បាន​អញ្ជើញ​ចូលរួម​សម្ពោធ​ដោយផ្ទាល់​កាលពី​ថ្ងៃទី២ ខែឧសភា​កន្លងទៅនេះ។

នៅ​ចំពោះមុខ​កសិករ​មកពី​ភូមិ​ចំនួន៣ ក្នុង​ឃុំ​ដែលមាន​ចំនួន​ជិត២០០នាក់ លោក​ច័ន្ទ សារុន​បាន​សម្ដែង​នូវ​ការអបអរ​ជាមួយ​ប្រជាជន ​ដែល​បានទទួល​នូវ​ស្រះ​ទឹក​សហគម​ន៏​មួយ​ ដែល​កើតឡើង​ពី​ការរួមសាមគ្គីគ្នា​ និង​ការយល់​ពី​សារសំខាន់​នៃ​ធនធានទឹក។

លោក​បាន​បន្ដថា កាលណា​មាន​សាមគ្គី​ល្អ អ្វី​ក៏​អាច​សម្រេច​បានដែរ។ មានការ​ឧស្សា​ហ៏​ព្យាយាម​នឹងធ្វើ​ឱ្យ​អាជីវ​ភាព​គ្រួសារ​សម្បូរ​ធូរធារ។

លោក​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន​រួមគ្នា​ជាមួយ​ប្រជាជន ពិនិត្យមើល​ដោយ​យក​ចិ​ត្ដ​ទុកដាក់​នូវ​ប្រភពទឹក​ក្នុង​មូលដ្ឋាន។ដោយ​ត្រូវ​ពិនិត្យថា តើ​មាន​ស្រះ​ទឹក​សហគម​ន៏​គ្រប់គ្រាន់​ហើយ​ឬ​នៅ?ត្រូវ​ជំរុញឱ្យមាន​ស្រះ​ទឹក​សហគម​ន៏​ឱ្យបាន​កាន់តែច្រើន និង​ស្ដារ​ស្រះ​ទឹក​ដែលមាន​ស្រាប់​ឱ្យអស់។មេភូមិ​មេឃុំ ត្រូវតែ​ចាត់ទុក​ការងារ​ទឹកជា​ការងារ​អាទិភាព​មួយ​ក្នុងចំណោម​ការងារ​ដ៏ទៃទៀត​ដែល​ពុំ​អាច​ខ្វះ​បាន និង​ត្រូវតែ​ជំរុញ​ឱ្យបាន​សកម្ម។លោក​ក៏បាន​អំពាវនាវ​ផងដែរ​ឱ្យ​កសិករ​នៅតាម​គ្រួសារនីមួយៗយក​ចិ​ត្ដ​ទុកដាក់​ក្នុងការ​បង្កើត​ស្រះ​ទឹក​នៅ​តា​គ្រួសារ​ដែល​ល្អ​បំផុត​យ៉ាងហោចណាស់​មួយ​គ្រួសារ​មាន​ស្រះ​ទឹក​មួយ។មាន​ស្រះ​ទឹក​អាច​ដោះស្រាយ​បញ្ហា​ទឹកបាន​នៅតាម​គ្រួសារ។

ជាមួយនេះ​ក៏ត្រូវ​បង្កើន​ការដាំ​បន្លែ ដាំ​ដំណាំផ្សេងៗដោយ​ប្រែក្លាយ​ពី​ការដាំ​គ្រប់​គ្រាន់តែ​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​ឱ្យទៅជា​ការដាំ​ដើម្បី​ធ្វើ​ពាណិជ្ជកម្ម។ធ្វើបែបនេះ​ទើប​អាច​រំដោះ​ភាពក្រីក្រ​បាន។លោក​បាន​ប្រាប់​ដល់​ប្រជាជន​នៅ​ទីនោះ​ថែម​ទៀតថា ប្រជាជន​ត្រូវតែមាន​សេចក្ដីក្លាហាន​លើកឡើង​នូវបញ្ហាសំខាន់ៗដើម្បី​ដោះស្រាយ​ជីវភាព​រស់នៅ​ដោយ​សុំ​ការ​អន្ដរា​គម​ន៏​ពី​ក្រុមការងារ​គណបក្ស​ប្រជាជន​ដែល​តែងតែ​នៅ​ជាមួយ​ប្រជាជន​ជានិច្ច៕

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...