មន្ត្រី​កសិកម្ម​ជួបគ្នា​ដើម្បី​និយាយ​ពី​ការ​ទប់​ទល់នឹង​បម្រែបម្រួល​ អាកាសធាតុ

ចេញ​ផ្សាយ​ ១៦ មករា ២០១៨ 2449

មានការ​ជួបជុំគ្នា​មួយ​ រវាង​លោក​រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម ​ច័ន្ទ សារុន ថ្នាក់ដឹកនាំ​ក្រសួង ​មន្ដ្រី​ទីប្រឹក្សា​ក្រសួង អគ្គលេខាធិការ អគ្គនាយកដ្ឋាន​រដ្ឋបាល នាយកដ្ឋាន វិទ្យាស្ថាន​ស្រាវជ្រាវ សាកលវិទ្យាល័យ  និង​សាលា​បណ្ដុះបណ្ដាល​កសិកម្ម ដែល​ស្ថិតនៅ​ក្រោ​ប​ឱវាទ​របស់​ក្រសួង ដើម្បី​ពិភាក្សាគ្នា ​ក្រោម​ប្រធានបទ "ការងារ​អប់រំ​លើ​វិស័យ​កសិកម្ម និង​ការប្រែប្រួល​អាកាសធាតុ"។

អ្វីដែល​សំខាន់​ទៀត​នោះ​គឺ​ លោក​រដ្ឋមន្ដ្រី​ចង់ឱ្យ ​សាលា​កសិកម្ម​ទាំង៣ ធ្វើ​សកម្មភាព​កាន់តែ​ច្រើនឡើង​ក្នុងការ​បណ្ដុះបណ្ដាល​ធន​ធាន​លើ​វិស័យ​កសិកម្ម។

លោក​រដ្ឋមន្ដ្រី​បាន​ថ្លែង​នៅក្នុង​ឱកាស​នោះ​ថា ការលើកកម្ពស់​គុណភាព​អប់រំ ​លើ​វិស័យ​កសិកម្ម គឺជា​កត្ដា​ចាំបាច់ ​និង​​​បន្ទាន់​បំផុត​របស់​ប្រទេសជាតិ​យើង។ ជាពិសេស​ក្រសួងកសិកម្ម​​ ​ដើម្បី​សម្រប​ខ្លួន​ឱ្យទាន់​ ទៅនឹង​ការអភិវឌ្ឍ​ន៏​របស់​ប្រទេស​ និង​ជាពិសេស​ឱ្យទាន់​ទៅ នឹង​ការប្រែប្រួល​អាកាសធាតុ​ ដែល​យើងគ្រប់ៗគ្នា ​បាន​នឹង​កំពុង​ប្រឈម​ក្នុងពេល​បច្ចុប្បន្ន​ក៏​ជា​ពេលអនាគត។

កម្ដៅ​កើនឡើង ភ្លៀង​ប្ដូរ​រដូវ​ខ្យល់ព្យុះ ទឹកជំនន់ កម្រិត​ទឹកទន្លេ​ស្រក​ចុះ​ខុស​ប្រក្រតី ​ការ​ធំធាត់​របស់​សត្វ​ និង​រុក្ខជាតិ ជាពិសេស​ការបន្ដ​ពូជ​ផលដំណាំ​ ដែលជា​អាហារ​របស់​មនុស្ស ​និង​សត្វ។ ដំណាំ​ចំណី​សត្វ(ស្មៅ) ត្រូវបាន​ទទួលរង​នូវ​ផលប៉ះពាល់ ​ពី​ការ​បម្រែបម្រួល​អាកាស​អាតុ ​និង​ជាពិសេស​ជំងឺឆ្លងថ្មីៗបានកើត​ឡើងទៅ​លើស​ត្វ រុក្ខជាតិ ​និង​មនុស្ស។

ប្រភេទ​សត្វព្រៃ​ និង​ត្រី​មួយចំនួន ​ត្រូវ​ទទួលរង​នូវ​ការ​ថមថយ​បរិមាណ​ និង​ខ្លះទៅ​ទទួលរង​នូវ​ការ​ផុត​ពូជ​ទាំ​អ​ស្រុង។ លោក​រដ្ឋមន្ដ្រី​ បាន​បន្ដថា បញ្ហាចម្បងៗទាំងអស់ គឺជា​ប្រធានបទ​ដែល​ត្រូវ​លើក​យកមក​ពិភាក្សា​ ក្នុង​រង្វង់​គ្រួសារ​កសិកម្ម ដោយ​ត្រូវ​តម្រង់ទិស​ធ្វើយ៉ាងណា​ លើកកម្ពស់​គុណភាព​ការសិក្សា​របស់​និស្សិត​ ឱ្យ​សមស្រប​ទៅតាម​ស្ថានភាព​បច្ចុប្បន្ន ​និង​ត្រូវ​ត្រៀមលក្ខណៈ​សម្បត្ដិ​ធនធានមនុស្ស​ឱ្យបាន​គ្រប់គ្រាន់ សម្រាប់​រង់ចាំ​ដោះស្រាយ​បញ្ហា​ទាក់ទង​ នឹង​វិស័យ​កសិកម្ម​ ដែល​វា​នឹង​អាច​កើតមាន​ដោយ​យថាហេតុ​ណា​មួ​យ៊។

ជាមួយនឹង​ការបញ្ចេញ​យោបល់ផ្សេងៗរបស់​អ្នកចូលរួម លោក​រដ្ឋមន្ដ្រី​បានស្នើ​ទៅកាន់​សាលា​កសិកម្ម​ចំនួន៣ គឺ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម សាលា​ជាតិ​កសិកម្ម​ព្រែកលាប​និង​សាលា​កសិកម្ម​ខេត្ដ​កំពង់ចាម។

លោក​បាន​បញ្ជាក់ថា ត្រូវ​ពង្រឹងគុណភាព​គ្រូបង្រៀន ទាំង​គ្រូបង្រៀន​ពេញ​ម៉ោង​ និង​ក្រៅ​ម៉ោង។ ត្រូវ​ពង្រឹងគុណភាព​ការសិក្សា (កម្មវិធីសិក្សា​មុខវិជ្ជា​សិក្សា​ឯកសារ​បង្រៀន ការងារ​ស្រាវជ្រាវ​មន្ទីរ​ពិសោធ​ន៏ ស្ថានីយ​ក​ដ្ឋា​ន​ឧ​បករ​ណ៏​សម្ភារៈ​បង្រៀន​ធ្វើយ៉ាងណា update ឱ្យទាន់​សភាព​ការ​ណ៏)។ ត្រូវ​ពង្រឹង​ឡើងវិញ​នូវ​កិច្ចសហការ​រវាង​សកល​វិទ្យាល័យ​អង្គភាព ​ឬ​ស្ថាប័ន​ជំនាញ​ធ្វើ​យ៉ាងនេះ​ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធ​ន៏​តាមរយៈ​អញ្ជើញ​មន្ដ្រី ​ឬ​ថ្នាក់ដឹកនាំ​ដែលមាន​បទពិសោធ​ន៏​ច្រើន​ឆ្នាំ​ឱ្យទៅ​បង្រៀន ឬ​ទៅធ្វើជា​វាគ្មិន ធ្វើ​បទ​បង្ហាញ​លើ​ប្រធានបទ​អ្វីមួយ។​ ត្រូវ​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​នូវ​ប្រធានបទ​សារ​ណា​ទាំង​អ្នកដឹកនាំ​សរសេរ ​និង​និស្សិត។

ប្រធានបទ​គួរ​គប្បី​ផ្ដោត​ឱ្យបាន​ស៊ីជម្រៅ​លើ​បញ្ហា​នៅ​មូល​ដ្ឋា​ន ​និង​ឱ្យ​សមស្រប​ទៅតាម​ការប្រែប្រួល​បរិស្ថាន។ ត្រូវ​ពង្រឹង​ការងារ​ស្រាវជ្រាវ​គ្រប់​កម្រិត​ទាំង​ស្ថាប័ន​អប់រំ និង​ស្ថាប័ន​ស្រាវជ្រាវ​អភិវឌ្ឍ​ន៏​កសិកម្ម​កម្ពុជា។ ស្វែងរក​និង​រៀបចំ​ឯកសារ​រៀន ​និង​បង្រៀនថ្មីៗជាពិសេស​មន្ដ្រី​គ្រប់​អង្គភាព ដែល​បាន​ចេញទៅ​បណ្ដុះបណ្ដាល​នៅក្រៅ​ប្រទេស ត្រូវ​រៀបចំ​ឯកសារ​ទាំងនេះ​សម្រាប់​និស្សិត ឬក៏​អង្គភាព​របស់ខ្លួន។ អង្គភាព​ត្រូវធ្វើ​ការជ្រើសរើស​និស្សិត​ឱ្យធ្វើជា​អ្នក​ស្ម័គ្រចិត្ដ​បម្រើ​ការឱ្យ​គម្រោង​ដើម្បី​យក​បទពិសោធ​ន៏​តាមរយៈ​ការ​អនុវត្ដ​ន៏​ជាក់ស្ដែង ហើយក៏​ជា​ឱកាស​សម្រាប់​ពួកគេ​តម្រង់ទិស​ខ្លួនឯង។ល។

គួររំលឹកថា ការជួបជុំ​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី២៦ខែឧសភា​កន្លងទៅនេះ៕

ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...