ជប៉ុន​ប្រគល់​ម៉ាស៊ីនកិនស្រូវ២០គ្រឿង​ដល់​សហគម​ន៏​អភិវឌ្ឍ​ន៏​កសិកម្ម

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 1438

ម៉ាស៊ីនកិនស្រូវ​ចំនួន២០គ្រឿង ដែលជា​អំណោយ​របស់​សាជីវកម្ម​ទេសចរ​ណ៏ NOKYO ជប៉ុន ​ត្រូវបាន​ប្រគល់ជូន​ដល់​សហគម​ន៏​អភិវឌ្ឍ​ន៏​កសិកម្ម ​ដើម្បី​ជួយ​ដល់​ប្រជាកសិករ​កម្ពុជា​បាន​ហូប​អង្ករ​ស្អា​ត និង​សំណល់​ដូចជា​អង្កាម ក​ន្ទ​ក់ជាដើម បាន​ជួយ​ដល់​ការចិញ្ចឹម​សត្វពាហនៈ​ ក្នុងការ​សម្រួល​ដល់​ជីវភាព​កាន់តែ​ប្រសើរឡើង។

ពិធី​ប្រគល់​ និង​ទទួល​ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក ច័ន្ទ សារុន រដ្ឋមន្ដ្រី ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​ និង​លើក​ម៉ាសា ហ្វូ​មី គូ​រ៉ូ​គី (Masafumi KUROKI) ឯកអគ្គរាជទូត​ជប៉ុន​ ប្រចាំ​នៅ​ប្រទេស​កម្ពុជា លោកតា​ណាយ​បេ យូ​តា​កា (Tanabe Yutaka) ប្រធាន​សាជីវកម្ម​ទេសចរ​ណ៏ NOKYO កាលពី​រសៀល​ ថ្ងៃទី២១ ខែឧសភា​ ឆ្នាំ២០១០ នៅ​ទីស្ដីការ​ក្រសួងកសិកម្ម។

លោក ម៉ាក់ សឿន ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​កសិកម្ម​ នៃ​ក្រសួងកសិកម្ម ​បាន​មាន​ប្រសា​ស​ន៏​ថា ពិធី​ប្រគល់​ម៉ាស៊ីនកិនស្រូវ​ដល់​សហ​គម​ន៏ ​នៅពេលនេះ គឺ​កើតឡើង​បន្ដ​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ របស់​ប្រតិភូ​សាជីវកម្ម​ទេសចរ​ណ៏ NOKYO ជប៉ុន​បាន​ទស្សនកិច្ច​នៅ​កម្ពុជា​អំឡុង​ដើមឆ្នាំ២០០៩ បាន​ពិភាក្សា​ជាមួយ​នាយកដ្ឋាន​ផ្សព្វផ្សាយ​កសិកម្ម ​តាមរយះ​ការណែនាំ​របស់ លោក​សា​តូ ជំនាញការ​សហការ​ណ៏​កសិកម្ម​ប្រចាំ​ប្រទេស​វៀតណាម ​បាន​លើក​គម្រោង​ផ្ដល់ជំនួយ​ជា​ម៉ាស៊ីនកិនស្រូវ​ ចំនួន២០គ្រឿង ដល់​កសិករ​កម្ពុជា ដើម្បី​អបអរសាទរ​ខួប​លើក​ទី២០ របស់​សាជីវកម្ម​ទេសចរ​ណ៏។

នាឱកាស​នោះ​ លោក តា​ណា​បេ​យូ​តា​កា ​បាន​មាន​ប្រសា​ស​ន៏​ថា យើង​បាន​មូលមតិ​ជាមួយ​ JA ខិតខំ​ប្រមែប្រមូល​ថវិការ​ពី​ភ្ញៀវទេសចរ​ណ៏​ដែល​មក​ទស្សនា​កម្ពុជា និង​ជាមួយ​ក្រុមហ៊ុន​ផ្សេងទៀត​​​​​​ ​ដើម្បី​ទិញ​ម៉ាស៊ីនកិនស្រូវ​នេះ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា។ លោក​បាន​បន្ដថា ម៉ាស៊ីនកិនស្រូវ​ទាំងនេះ​សម្រាប់​ជួយ​ប្រជាកសិករ​ឱ្យបាន​ហូប​អង្ករ​ស្អាត មួយ​ផ្សេងទៀត​សំណល់​ច​ចេញពី​អង្ករ ​ដូចជា​កន្ទក់​ឬ​អង្កាម​ជាដើម និង​បាន​ជួយ​ដល់​ការចិញ្ចឹម​សត្វពាហនៈ និង​ធ្វើអ្វីៗបាន​ដើម្បី​សម្រួល​ដល់​ជីវភាព​កសិករ​ទោះបីជា​តិចក្ដី ច្រើនក្ដី​ក៏​ជួយ​ដល់​បងប្អូន​កសិករ ​ក៏ដូចជា​សហគម​ន៏​ទាំងមូល​ដែរ។

រីឯ​លោក ម៉ាសា​ហ្វូ​មី គូ​រ៉ូ​គី ​បាន​មាន​ប្រសា​ស​ន៏​ថា ការប្រគល់​ម៉ាស៊ីនកិនស្រូវ​នៅពេលនេះ​ស​ឱ្យឃើញថា​ប្រទេស​ជប៉ុន ​និង​កម្ពុជា ជា​ប្រទេស​កសិកម្ម​ដូចគ្នា វប្បធម៌​រស់នៅ​ស្រដៀង​គ្នា​ដែរ។ ដូច្នេះហើយ​បានជា​មាន​ចិ​ត្ដ​បរិច្ចាគ​ជួយ​រំលែក​ទុក្ខលំបាក ​ក៏​ជា​ជួយ​ដល់​សង្គម​កម្ពុជា​ផងដែរ។

លោក​ឯកអគ្គរាជទូត​បាន​បន្ដថា កម្ពុជា​ជា​ប្រទេស​កសិកម្ម​មួយ​នៅក្នុង​តំបន់​អាស៊ី​អា​គ្នេ​យ៏​ ហើយ​ពេលនេះ​ប្រជាកសិករ​កំពុងធ្វើការ​ភ្ជួរ​រាស់​ដក​ស្ទូង​ដ៏​មមាញឹក​ជា​រៀងរាល់ថ្ងៃ។ ចំពោះ​ប្រទេស​ជប៉ុន​វិញ ក៏​ខិតខំ​អំពាវនាវ ​និង​ជួយ​ចាប់តាំងពី​ការដាំដុះ​រហូតដល់​រក​ទីផ្សារ​ឱ្យបាន​តម្លៃ​ខ្ពស់​ទៀតផង។

លោក​បាន​បញ្ជាក់ថា ការចែក​អំណោយ​ម៉ាស៊ីនកិនស្រូវ​នៅពេលនេះ​សង្ឃឹមថា កសិករ​នឹង​បាន​ផលិត​អង្ករ​ល្អ​ហើយអ្វីៗដែល​នៅ​សេសសល់​ពី​អង្ករ​កន្ទក់​អង្កាម​ជាដើម​ នឹង​បាន​ជួយ​ដល់​ការ​ចិញ្ចឹមសត្វ​ឱ្យ​ធំធាត់ ដើម្បី​សម្រួល​ជីវភាព​រស់នៅ​ឱ្យ​កាន់តែ​ប្រសើរ​ឡើងជា​លំដាប់។

លោក​ច័ន្ទ សារុន​ បាន​ជម្រាបជូន​ថា ប្រទេស​ជប៉ុន​ក៏ដូចជា​ប្រជាពលរដ្ឋ​ជប៉ុន ពិតជា​ដៃគូ​អភិវឌ្ឍ​ន៏​មួយ​ដ៏​សំខាន់​ ដែល​បាន​ចូលរួម​ជួយ​កសាង​ព្រះរាជាណាចក្រ​កម្ពុជា​បន្ទា​ប់​ពី​សង្គ្រាមស៊ីវិល ​ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ ៣ទសវត្ស​រ៏​កន្លងមកនេះ។ បើ​យើង​ក្រឡេកមើល​អំពី​កិច្ចសហប្រតិបត្ដិការ​ក​ម្ពុ​ជា-ជប៉ុន យើង​សង្កេត​ឃើញថា​ជប៉ុន​បានផ្ដល់​នូវ​ជំនាញការ​រយះពេល​វែង​ និង​ខ្លី​ការផ្ដល់​អាហា​រូប​ករ​ណ៏​ ដល់​និស្សិត-មន្ដ្រីរាជការ​ ព្រមទាំង​អ្នក​ស្ម័គ្រចិត្ដ​ជាច្រើន​មកជួយ​ការងារ​កសិកម្ម​ដែលជា​ផ្នែក​មួយ​សម្រាប់​ជួយ​ដល់​ការពង្រឹង​ធនធានមនុស្ស ​និង​ការពង្រីក​បច្ចេកទេស​ក​សិ​កម្ម​នៅ​កម្ពុជា។

លោក​បាន​បន្ដថា ក្រៅពីនេះ​ជំនួយឥតសំណង​ដល់​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ ដើម្បី​ជួយ​ដល់​កសិករ​ក្រីក្រ​តាមរយះ​កម្មវិធី ​KRII ដែល​បានចាប់ផ្ដើម​តាំងពី​ឆ្នាំ១៩៩២ និង​បាន​បន្ដ​រហូតដល់​សព្វ​ថ្ងៃនេះ ក៏​ជាការ​ឆ្លើយតប​យ៉ាង​សមស្រប​ ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ​របស់​កសិករ​កម្ពុជា​ផងដែរ។ ដោយឡែក​ជំនួយឥតសំណង​ជាច្រើន​ទៀត​ ក្នុង​កិច្ចការ​ស្រាវជ្រាវ​វិស័យ​ជលផល ​និង​ព្រៃឈើ​ព្រមទាំង​ការងារ​ស្ថានីយ​ពិសោធ​ន៏​នៅ​បាត់ដំបង ជំនួយឥតសំណង​ តាមរយះ​អង្គការ ​FAO ដល់​ការទប់ស្កាត់​ជំងឺផ្ដាសាយបក្សី ការកាត់បន្ថយ​មហន្ដ​រាយ​ដោយ​គ្រោះធម្មជាតិ​ ការផ្ដល់​ឥណទាន​ឥត​សំណង​តាមរយះ FPR (Japan Fund for Poverty Reduction) ដោយ​ភ្ជាប់​ជំនួយ​នេះ​ជាមួយ​ប្រាក់កម្ចី ​ADB បាន​ជួយ​គាំទ្រ​ដល់​ដំណើរការ​រៀបចំ ​និង​ចងក្រង​ក្រុម​កសិក​ដែលជា​កម្មវត្ថុ​សម្រាប់​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ពិចារណា​រៀបចំ​បង្កើតជា​សហគម​ន៏​កសិកម្ម​នៅ​កម្ពុជា ថ្មីៗនេះ​ទៀតសោត​ក្រោម​កិច្ចសហការ​ប្រតិ​ប​ត្ដិ​ការ​ដ៏​ថ្លៃថ្លា​នេះ យើង​កំពុង​សាងសង់​វិទ្យាស្ថាន​ស្រាវជ្រាវ​ជលផល​សមុទ្រ និង​ជំ​នួ​ត​ឥត​សំណង​លើ​គម្រោង ​ស្ដីពី​ការការពារ​ព្រៃឈើ​និង​ការប្រែប្រួល​អាកាសធាតុ​តាម​ទិសដៅ​របស់​រាជរដ្ឋាភិបាល។

លោក​រដ្ឋមន្ដ្រី​បាន​បញ្ជាក់ថា ខាងលើនេះ​ គឺ​គ្រាន់តែ​ជា​ជ្រុង​មួយ​នៃ​ការរួមចំណែក​ របស់រ​ដ្ឋា​ភិ​បាលជ​ប៉ុន ​ក៏ដូចជា​ប្រជាពលរដ្ឋ​ជប៉ុន ក្នុងការ​អភិវឌ្ឍ​ន៏​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ដោយ​ពុំទាន់​គិត​អំពី​ជំនួយឥតសំណង​ដទៃទៀត ដែល​រដ្ឋាភិបាល​ជប៉ុន ​បាន​ចូលរួម​យ៉ាងសកម្ម​ភាព​តាម​វិស័យ​សំខាន់ផ្សេងៗទៀត​ជាច្រើន រួមទាំង​ការអភិវឌ្ឍ​ន៏​នៅ​តំបន់ត្រីកោណ​ កម្ពុជា វៀតណាម ឡាវ​ផងដែរ។

ជា​សក្ខីភាព​ក្នុងថ្ងៃនេះ​ទៀតសោត តាមរយះ​សាជីវកម្ម​ទេសចរ​ណ៏ NOKYO សហការី ​និង​ប្រជាជន​ជប៉ុន ​ដែល​បានផ្ដល់​អំណោយ​ម៉ាស៊ីនកិនស្រូវ​ចំនួន២០គ្រឿង​ដល់​សហគម​ន៏​កសិកម្ម ​និង​ប្រជាកសិករ​កម្ពុជា។ នេះ​ជា​លទ្ធផល​ប្រកបដោយ​កិច្ចសហប្រតិបត្ដិកា​រយ៉ា​ង​ល្អប្រសើរ​ រវាង​សាជីវកម្ម​ទេសចរ​ណ៏ NOKYO និង​នាយកដ្ឋាន​ផ្សព្វផ្សាយ​កសិកម្ម​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ​ដើម្បី​ផល​ប្រ​យោ​ជ​ន៏​ប្រជាកសិករ​នៅ​កម្ពុជា ​ដៅ​យ​ពិតប្រាកដ។ កាយវិការ​ប្រកបដោយ​ទឹក​ចិ​ត្ដ​សប្បុរសធម៌​របស់​សាជីវកម្ម​ទេសចរ​ណ៏ NOKYO និង​ប្រជាកសិករ​ជប៉ុន​នេះ​ពិតជា​បង្ហាញ​នូវ​ប្រពៃណី​ដ៏​ផូរផង់​នៃ​កិច្ចសហប្រតិបត្ដិការ​ប្រកប​ដោយ​ប​នោ​ស​ញ្ចេ​ត​នា​សាមគ្គី​ខ្ពស់​និង​ការទំនាក់ទំនង​ជា​ភាតរភាព​រវាង​ប្រជាកសិករ​នៃ​ប្រទេស​ទាំងពីរ។

លោក​ច័ន្ទ សារុន បានបញ្ជាក់​ដោយ​សង្កត់​ធ្ងន់​ថា ការប្រគល់​ម៉ាស៊ីនកិនស្រូវ​ដល់​សហ​គម​ន៏​កសិកម្ម​ពិតជា​មាន​សារសំខាន់ ​និង​មាន​អត្ថ​ប្រ​យោ​ជ​ន៏​ធំធេង​ណាស់​សម្រាប់​សហគម​ន៏​កសិកម្ម​ និង​កសិករ​នៅ​មូលដ្ឋាន ជនបទ​ព្រោះ​វា​នឹង​ជួយ​ប្រជាកសិករ​ឱ្យមាន​លទ្ធភាព​កែឆ្នៃ​ស្រូវ​របស់ខ្លួន ​សម្រាប់​ការហូបចុក​ប្រចាំថ្ងៃ និង​បាន​កន្ទក់ ចុងអង្ករ​សម្រាប់​កែច្នៃ​ជា​ចំណី​សត្វ​ ឬ​ធ្វើ​វារីវប្បកម្ម​ស្របតាម​គោ​នយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​រាជរដ្ឋាភិបាល។ ជាមួយនេះដែរ​យើង​អាច​ចាត់ទុកថា សហគម​ន៏​កសិកម្ម​ទាំង១៩ ដែល​នឹង​ទទួលបាន​ម៉ាស៊ីនកិនស្រូវ​នៅថ្ងៃនេះ ពិតជា​មានភ័ព្វ​សំណាង​បើ​ប្រៀបធៀប​ជាមួយ​សហគម​ន៏​កសិកម្ម​ជាច្រើន​ទៀត​ដែល​មិន​បានទទួល​ម៉ាស៊ីនកិនស្រូវ​នេះ៕

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបប្រជុំទ្វេរភាគីជាមួយឯកឧត្តម Vahit Kirisci រដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើនៃសាធារណរដ្ឋតួកគី
ឆ្លៀតឱកាសក្នុងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្មប្រទេស G20 នៅវេលាម៉ោង...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ក្នុងនាមប្រធានរដ្ឋមន្ត្រីកសិកម្មអាស៊ាន បានថ្លែងសន្ទរកថាបទអន្តរាគមន៍ស្តីពីការបង្កើតនូវយន្តការដើម្បីអោយមាននិរន្តរភាពនៃប្រព័ន្ធស្បៀងអាហារ...
នៅព្រឹកថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៨...
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យលោក Jimmy TAY ប្រធានក្រុមហ៊ុន CISBAY អាស៊ី ប៉ាស៊ី ហ្វិ ច ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងបច្ចេកវិទ្យាអតិសុខុមប្រាណដី...
នាវេលាម៉ោង ៩:០០ ព្រឹក ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោក Jean Pierre Marcelli នាយកទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍បប្រចាំតំបន់អាស៊ីអាគ្នេឃ៍ និងលោកស្រី Sandrine BOUCHER នាយកទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រសៀលថ្ងៃដដែល នៅវេលាម៉ោង...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយអំពីកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពនៅកម្ពុជា
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ១០រោច...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិត មកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ( RUA) វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងកំពង់ចាម...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលា ម៉ោង ១៤:៣០ ថ្ងៃសុក្រ...
ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន ឯកឧត្តមអភិបាលរងខេត្ត សហការី និងលោកស្រី Akiyama San តំណាងអង្គការ JICA ប្រចាំប្រទេសកម្ពុជាបានបន្តមកពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ឃ្លាំង លានហាល និងម៉ាស៊ីនសម្រិត...
អញ្ជើញចេញពីកម្មវិធីចែកប័ណ្ណកម្មសិទ្ធិក្បាលដី ឯកឧត្តមរដ្ឋមន្ដ្រី ឯកឧត្តម...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រួមជាមួយឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្ម ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម...
នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៥...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការី បានបន្តដំណើរមកខេត្តបន្ទាយមានជ័យ ដើម្បីចុះពិនិត្យស្ថានភាពដាំដុះដំណាំស្រូវរដូវវស្សានៅភូមិស្រមោច ឃុំព្រះនេត្រព្រះ ស្រុ...
នៅរសៀលថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបក្រុមមន្រ្តីជាន់ខ្ពស់នៃធនាគារវិនិយោគសហភាពអឺរ៉ុប European Investment Bank, EIB ដឹកនាំដោយលោក Kris Peeters អនុប្រធានធនាគារវិនិយោគអឺរ៉ុប (Vice President of EIB) អមដោយលោកជំទាវ...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១៤:៣០ ថ្ងៃអង្គារ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកជំទាវ Ulku Kocaefe ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋតួកគីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ
នៅស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៥:០០ ថ្ងៃពុធ ១២កើត...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យលោកសាស្ត្រាចារ្យ Andrew Campbell នាយកប្រតិបត្តិនៃមជ្ឍមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) និងឯកឧត្តម Pablo Kang...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ៩:០០ ព្រឹក ថ្ងៃសុក្រ...
ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន និងសហការីបានអញ្ជើញមកធ្វើទស្សនកិច្ចនៅសហព័ន្ធសហករណ៍ Granot
នៅវេលាម៉ោង ១៤.០០ នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ដ្រី និងសហការីបានអញ្ជើញមកធ្វើទស្សនកិច្ចនៅសហព័ន្ធសហករណ៍...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការីបានអញ្ជើញមកទស្សនកិច្ច និងពិភាក្សាការងារ នៅក្រុមហ៊ុន BIOBEE (Biological System)
នៅវេលាម៉ោង ១០:០០ ថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣១...
ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន និងសហការីបានបន្តដំណើរមកពិនិត្យកសិដ្ឋានគោទឹកដោះ ដែលក្នុងកសិដ្ឋានមាននិស្សិតកម្ពុជាកំពុងធ្វើកម្មសិក្សាចំនួន ៤នាក់
នៅវេលាម៉ោង ១៥:៣០ រសៀលថ្ងៃដដែល អញ្ជើញចេញពីកសិដ្ឋានចិញ្ចឹមត្រី ឯកឧត្តមរដ្ឋមន្ដ្រីនិងសហការី...