ឯកឧត្តម​រដ្ឋមន្ត្រី​អំពាវនាវឱ្យ​យកចិត្តទុកដាក់​មន្ត្រី​ចូល​និវត្តជន

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 2017

ឯកឧត្តមបណ្ឌិត ​ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ​ បាន​អំពាវនាវ​ដល់​មន្ត្រី​របស់ឯកឧត្តម ឱ្យ​បន្ត​យកចិត្តទុកដាក់​ ចំពោះ​មន្ត្រី​ចូលនិវត្តន៍ និង​ពិចារណា​ក្នុងការនាំយក​មន្ត្រី​ ដែលមាន​បទពិសោធន៍​មកជួយ​ការងារ​ក្នុង​អង្គភាព។

ខណៈ​ជួប​ជាមួយ​និវត្តជន ក្រសួងកសិកម្ម​ជាច្រើន​រយ​នាក់ ​កាលពី​ព្រឹក​ថ្ងៃទី១១ ខែមេសា នា​ទីស្តីការក្រសួង​ឯកឧត្តម​រដ្ឋមន្ត្រីបាន​ប្រាប់​ទៅ​មន្ត្រី​ក្រោមឱ​វាទ​របស់ឯកឧត្តម ​ដែល​ចូលរួម​ក្នុង​ពិធី​នោះដែរ​ថា គ្រប់​អង្គភាព​ក្រោមឱ​វាទ ​ត្រូវ​បង្កលក្ខណៈ​ងាយស្រួល ចុះសួរសុខទុក្ខ​ដាក់ ​ចំពោះ​មន្ត្រី​ចូលនិវត្តន៍ មន្ត្រី​ដែល​ជួបប្រទះ​បញ្ហា​ក្នុង​គ្រួសារ។

ជាមួយនេះ​ក៏ត្រូវ​ពិចារណា​រកម​ន្ត្រី​ចូលនិវត្តន៍ ​ដែលមាន​បទពិសោធន៍​ឱ្យ​មកជួយ​ការងារ​ក្នុង​អង្គភាព ហើយដែល​អង្គភាព​ជួយឧបត្ថម្ភ​ទៅ​និវត្តជន​វិញ ដែល​ប្រការនេះ​គឺ​ល្អ​ទាំងសងខាង​បង្កើន​ស្មារតី សាមគ្គី​ជួយ​គ្នា​ទៅវិញទៅមក និង​មានគុណ​ប្រយោជន៍ ​ដល់​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​ផងដែរ។ ឯកឧត្តម​រដ្ឋមន្ត្រី ​បាន​បន្ត​ដោយ​ស្នើ​ឱ្យ​យកចិត្ត​ដាក់​ផងដែរ ​ក្នុងការ​ទទួលយក​សំណូមពរ ឬចំណាប់អារម្មណ៍ផ្សេងៗរបស់​មន្ត្រី​ចូលនិវត្តន៍ ​ដែល​ប្រកបដោយ​គំនិត​ស្ថាបនា​ក្នុងន័យ​ជួយ​អភិវឌ្ឍន៍​ក្នុង​វិស័យ​កសិកម្ម។

ឯកឧត្តមរដ្ឋមន្ត្រី​ បាន​បន្តទៀត​ដោយ​លើកយក​ប្រសាសន៍​ របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ​ដែល​តែងតែ​រំលឹកថា សូម​ចាត់ទុកថា​កាយវិការ ​ដែល​យើង​បាន​ជួយ​អ្នកដទៃ ជាពិសេស​ជួយ​មនុស្ស​ចាស់ជរា​គឺ​ដូចជា​ជួយ​ខ្លួនឯង​ផ្ទាល់​ដែរ ដែល​កាយវិការ​ដ៏​ល្អ​ប្រពៃ របស់​យើង​ចំពោះ​មនុស្ស​ជំនាន់​មុន​ទាំងនេះ គឺ​ពិតជា​បាន​បន្សល់ទុក​កូនចៅ​ជំនាន់​ក្រោយ របស់​យើង​រៀនសូត្រ​ និង​ត្រង់ត្រាប់​តាម។

ក្នុង​ពិធី​នោះ​ ​ក៏មាន​ការផ្តល់ជូន​នូវ​អំណោយ​ជា​ថវិកា ​និង​សម្ភារៈ​មួយចំនួន​ផងដែរ។ គួរ រំលឹកថា​ជា​រៀងរាល់ឆ្នាំឯកឧត្តម​រដ្ឋមន្ត្រី​តែងតែ​ជួបជាមួយ​មន្ត្រី​ចូលនិវត្តន៍ ​ដើម្បី​សម្តែង​ការដឹងគុណ ​និង​សាកសួរ​សុខទុក្ខ​ផងដែរ៕

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំតាមប្រព័ន្ធអនឡាញជាមួយអង្គការ FAO
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅខេត្តហៃណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីជួបពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូទៅបំពេញ...
ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយតំណាងសហគមន៍កសិកម្មចំនួន៣ នៅឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្ត...
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យកសិកម្ម
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ...
ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានចូលរួមកម្មវិធី Maekyung Cambodia Forum
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងសិរីសោភ័ណ
នៅរសៀលថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «ការជំរុញពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-ប្រេស៊ីល»
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុង Yunfu ខេត្តក្វាងទុង ប្រទេសចិន
នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ ជួបសំណេះសំណាលជាមួយប្រជាសហគមន៍កសិកម្មសាលាវិស័យនៅភូមិខ្វាន់ទៀង ខេត្តកំពង់ធំ ដែលទើបបំប...
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាល តម្រង់ទិសសមាជិកមន្រ្តីរាជការ នៃមន្ទីរកសិកម្មខេត្តព្រះវិហារ
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងប៉ោយប៉ែត
នៅព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
សារ​ឯកឧត្តម​រដ្ឋមន្ដ្រី ឌិត ទីណា ស្វាគមន៍​ដំណើរ​ត្រឡប់​មក​កាន់​កម្ពុជា​វិញ របស់​លោក គ្រី ម៉ះផល ប្រធាន​នាយកដ្ឋានសត្វព្រៃ និងជីវៈចម្រុះ នៃរដ្ឋបាល​ព្រៃឈើ
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារស្រុកអូរជ្រៅ
នៅរសៀលថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារស្រុកម៉ាឡៃ
នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ និងដៃគូអភិវឌ្ឍន៍ ទៅទស្សនកិច្ចសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅភូមិសែនជ័យ ស្រុកស្វាយលើ ខ...
នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម...