ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបពិភាក្សាការងារជាមួយក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)

ចេញ​ផ្សាយ​ ១៦ មីនា ២០២៣ 149

នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានជួបពិភាក្សាការងារជាមួយក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះ ADB ចំពោះកិច្ចសហប្រតិបត្តិការនិងការគាំទ្រដល់ក្រសួង ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តម បានជម្រាបដល់តំណាង ADB អំពីគម្រោងកិច្ចសហប្រតិបត្តិការនាពេលអនាគត ដែលត្រូវធ្វើយ៉ាងណាឱ្យស្របទៅនឹងគោលនយោបាយរបស់ក្រសួង គឺធានានូវសន្តិសុខស្បៀង ប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច តាមរយៈការធ្វើផលិតកម្មដោយបច្ចេកទេសកសិកម្មទំនើប ផលិតផលមានគុណភាពល្អតាមស្ដង់ដារ និងជាពិសេសគឺត្រូវដាំដុះកសិផលស្របតម្រូវតាមទីផ្សារ ជាកសិផលដែលមានតម្លៃបន្ថែមខ្ពស់ ដោយមិនធ្វើការប្រកួតប្រជែងលើបរិមាណឡើយ។

លើសពីនេះទៀត ក្រសួងត្រូវការធនធានមនុស្សដែលមានសមត្ថភាពពិតប្រាកដ និងមានឆន្ទៈចូលរួមធ្វើការងារនេះប្រកបដោយការទទួលខុសត្រូវ។ ក្រសួងនឹងផ្តល់ការគាំទ្របច្ចេកទេស និង SPS ដល់វិស័យឯកជន ព្រមទាំងចូលរួមជំរុញដល់អ្នកផលិតឱ្យមានផែនការផលិតកម្មច្បាស់លាស់ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ រក្សាស្ថិរភាពនៃការផ្គត់ផ្គង់និងតម្លៃតាមកិច្ចសន្យា។ មួយវិញទៀត ឯកឧត្តម នឹងជំរុញក្រុមការងារ GMS លើវិស័យកសិកម្មឆ្នាំ២០២៤ខាងមុខនេះ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត៕

សារអំពាវនាវ របស់សម្តេចអគ្គមហាសេនាបតីតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការធ្វើជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១...
កម្ពុជាមានមហិច្ឆតាប្រែក្លាយខ្លួនជាអធិរាជចន្ទី
ថ្លែងក្នុងកម្មវិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣...
ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ ចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាផលិតកម្មកសិកម្មតាមកិច្ចសន្យា នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង
ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន inter snack និងសហគមន៍កសិកម្មអូរគគីរ (ស.ក.អ.គ.គ) លើការលក់ទិញគ្រាប់ស្វាយចន្ទីស្ងួត ចំនួន ២០០តោន
ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ពិភាក្សាការងារជាមួយលោកអគ្គកុងស៊ុលកិត្តិយស នៃស្ថានទូតសាធារណរដ្ឋប៉ូឡូញ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ពិភាក្សាការងារជាមួយលោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប (EuroCham) ប្រចាំកម្ពុជា
នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
នាងអំ ពូជស្រូវបុរាណកំពុងមានទីផ្សារល្អ
ស្រូវនាងអំ ជាពូជបុរាណដែលទំនងកើតពីមួរដែលដុះក្រោយពីប្រមូលផលស្រូវចម្ការរួច...
សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ បានឈានចូលដល់ថ្ងៃទី២ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ
នាព្រឹកនេះ ឯកឧត្តម ចាន់ ចេស្ដា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់...
លោកពូ ទុយ មន្នី កសិករក្នុងខេត្តពោធិ៍សាត់ បានច្នៃផ្ទៃដី ៤៥០ម៉ែត្រការ៉េ ធ្វើការដាំដុះបន្លែ និងដំណាំរួមផ្សំចំនួន៤៦មុខ និងអាចលក់បាន ចំណូលជាមធ្យម ៤៥០.០០០ រៀល/១ខែ
ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមពិធីបើកសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣
នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមបើកសម្ពោធជាផ្លូវការ ការិយាល័យរបស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា
នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយលោក Kim Jong-Jin តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក
នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយលោក Yaron Tamir នាយកប្រតិបត្តិការនៃក្រុមហ៊ុន Agrostudies នៃប្រទេសអុីស្រាអែល
នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយលោក KOJIMA Masanobu អគ្គនាយកក្រុមហ៊ុន KOJIMAHOLDINGS Co.,Ltd
នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
ការប្រមូលផលដំណាំស្ពៃក្តោបសុវត្ថិភាព របស់ អ៊ំស្រី ប៊ិល ហ៊ុន អាចលក់បានក្នុងតម្លៃ ៣០០០៛ /ក្នុង១គីឡូក្រាម
ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...