ជំរុញ​ឲ្យ​មាន​កសិករ​ទទួល​បច្ចេក​ទេស​ថ្មី

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 2052

ឯកឧត្តមបណ្ដិត ច័ន្ទ សារុន ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​អះអាងថា ត្រូវតែ​ជំរុញ​ឲ្យ​ក​សិករ​ទទួលយក​នូវ​បច្ចេកវិជ្ជា​ថ្មី ​ក្នុងការ​បង្កបង្កើន ពោល​ការអនុវត្ត​ន៍ប.វ.ស ។ ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​ប្រាប់​មន្ត្រី​កសិកម្ម ​នៅ​ខេត្តបន្ទាយមានជ័យ ដែលជា​ខេត្ត​ជង្រុក​ស្រូវ​មួយ​ដែរ​ថា ឆ្នាំ២០១០ នៅ​ទូទាំងប្រទេស​ទទួលបាន​ទិន្នផល​ស្រូវ ​បាន​យ៉ាង​ល្អប្រសើរ បើ​ធៀប​ទៅនឹង​ទិន្នផល​ជាមួយ​ប្រទេសជិតខាង។

ហេតុផល​នេះ គឺ​បណ្តាលមកពី​ប្រទេស​គេ​ មាន​លក្ខណៈ​អំណោយផល​ខាង​ធា​រា​សាស្ត្រា ដែល​អាចធ្វើ​ឲ្យ​គេ​បង្កើន​រដូវ​ដាំ​ដុះ ​បាន២ ទៅ៣ដង ​ហើយ​ការអនុវត្តន៍​បច្ចេកទេស ក៏បាន​ទូលំទូលាយ។

ឯកឧត្តម​បន្តទៀតថា ​ទោះបីជា​យ៉ាងនេះ​ក្តី ​ក្រសួងកសិកម្ម​ បាន​ខិតខំ​យក​អស់​កម្លាំងកាយ ចិត្ត​អនុវត្ត​គោលនយោបាយ​ របស់​រដ្ឋា​ភិ​បាល​ សម្រាប់​ឆ្នាំ២០១៥ នាំចេញ​អង្ករ​ឲ្យ​បាន១លាន​តោន ​ក្នុង​មួយឆ្នាំ ហើយក៏​ដូចជា​អនុវត្តតាម​អនុសាសន៍ ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ថា​ឈប់​ផលិត​ស្រូវ ​សម្រាប់​ផ្គត់ផ្គង់​ក្នុង​គ្រួសារ ​តែ​ត្រូវ​ផលិត​ឲ្យ​លើសពី​ការហូបចុក​ ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​វិញ តែ​ត្រូវ​រួមគ្នា​ប្រមូល​ផ្តុំគ្នា​ផលិត​ពូជ​ណាមួយ ដែល​ទីផ្សារ​ត្រូវការ ទាំង​បរិមាណ​ និង​គុណភាព។

ឯកឧត្តម​បាន​បន្តថា ដើម្បី​សម្រេច​តាម​គោលបំណង​ខាងលើ  យើង​ត្រូវ​ទទួលយក​នូវ​បច្ចេកវិជ្ជា ប.វ.ស ការប្រើប្រាស់​ពូជ ជី ទឹក ការធ្វើ​ដី និង​ការថែទាំ។ អនុវត្តតាម​បច្ចេកទេស​ ឲ្យ​បាន​ទូលំទូលាយ និង​ស៊ីជម្រៅ​ដល់​ស្រទាប់​ប្រជាកសិករ។

ពូជ​ជា​កត្តា​សំខាន់ ​ក្នុងការ​បង្កើន​ទិន្ន​ផល​ស្រូវ បើ​ដូច្នេះ​មន្ទីរ​កសិកម្ម​ខេត្ត ត្រូវ​ចុះមក​ពន្យល់​ណែនាំ ​ឲ្យ​ប្រជាកសិករ​ប្តូរ​ពូជ និង​ផ្សព្វផ្សាយ​ពូជ​ទាំង១០ ដែល​ក្រសួង​បាន​បញ្ចេញ​រួចហើយ។ នាយកដ្ឋាន​ដំណាំ​ស្រូវ​ ក៏ដូចជា​មន្ទីរ​កសិកម្ម ត្រូវ​សហការ​ជាមួយ​មន្ទីរ​កសិកម្ម ​ត្រូវ​រៀបចំ​ផែនការ​ធ្វើ​ប.វ.ស ឲ្យ​បានច្បាស់លាស់។ អគ្គនាយកដ្ឋាន​កសិក​ម្ម ត្រូវ​សហការ​ជាមួយ​មន្ទីរ​កសិកម្ម​រាជធានី-ខេត្ត ត្រូវ​រៀបចំ​កម្មវិធី​ទស្សនកិច្ច សិក្សា​ផ្លាស់ប្តូរ​បទពិសោធន៍ និង​ចែករំលែក​បទពិសោធន៍​រវាង​កសិករ ​និង​កសិករ មន្ត្រី និង​មន្ត្រី ដើម្បី​រក​ការរីកចម្រើន​ និង​ដោះស្រាយ​បញ្ហា។

ឯកឧត្តម​បញ្ជាក់ថា អគ្គនាយកដ្ឋាន​ក​សិកម្ម នាយកដ្ឋាន​ដំណាំ​ស្រូវ និង​មន្ទីរ​ត្រូវ​ស្រាវជ្រាវ និងផ្សព្វផ្សាយ​ពី​ការជួយ​ទំនុកបម្រុង និង​ថែរក្សា​គុណភាព​ដី​ដល់​ប្រជាកសិករ (គុណភាព​ដី​ល្អ​ ធ្វើ​ឲ្យ​ទិន្នផល​ខ្ពស់ ទើប​ជីវភាព​សម្បូរ​ធូរធារ) ។

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...