ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Murayama Tsetuo នាយកក្រុមហ៊ុន Top Planning Japan Co., Ltd ដើម្បីសម្តែងការគួរសម និងរាយការណ៍ជូនជ្រាបអំពីដំណើរការនៃការសិក្សាពីសក្តានុពលដំណាំស្វាយចន្ទីកម្ពុជា

ចេញ​ផ្សាយ​ ២៥ តុលា ២០១៩ 126

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Murayama Tsetuo នាយកក្រុមហ៊ុន Top Planning Japan Co., Ltd ដើម្បីសម្តែងការគួរសម និងរាយការណ៍ជូនជ្រាបអំពីដំណើរការនៃការសិក្សាពីសក្តានុពលដំណាំស្វាយចន្ទីកម្ពុជា។
ជាបឋម លោក Murayama Tsetuo បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រីដែលបានចំណាយពេលវេលាជួបរូបលោក និងសហការី ហើយសូមរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបដោយសង្ខេបអំពីស្សាវតារបស់ក្រុមហ៊ុមដែលមានមុខជំនួញធំៗជាច្រើនទាំងក្នុងប្រទេសជប៉ុន និងនៅលើពិភពលោកទាក់ទងអចលនទ្រព្យ និងវិស័យកសិកម្មផងដែរ។ កន្លងមកនេះ ដោយទទួលបានការជួយឧបត្ថម្ភគាំទ្រពីអង្គការ JICA ក្រុមហ៊ុនបានធ្វើការសិក្សាស្រាវជ្រាវអំពីសក្តានុពលដំណាំស្វាយចន្ទីកម្ពុជា ហើយលទ្ធផលនៃការសិក្សាគឺបានធ្វើតេស្តសាកល្បងរស់ជាតិគ្រាប់ស្វាយចន្ទីផលិតនៅកម្ពុជាដោយប្រជាជនជប៉ុនបង្ហាញថា គ្រាប់ស្វាយចន្ទីកម្ពុជាមានរស់ជាតិឆ្ងាញ់ជាងគ្រាប់ស្វាយចន្ទីរបស់វៀតណាម ឥណ្ឌា និងអាហ្វិក។ ប៉ុន្តែ ជារួមគុណភាព អនាម័យ បរិមាណផលិត ការប្រើប្រាស់បច្ចេកវិទ្យាដាំដុះ និងកែច្នៃផលិតផលគ្រាប់ស្វាយចន្ទីនៅមានកម្រិត ហើយកត្តាអវិជ្ជមានទាំងនេះ ធ្វើឲ្យក្រុមហ៊ុនមានឆន្ទ:ចង់បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជាកម្រិតស្តង់ដារអន្តរជាតិ ធ្វើយ៉ាងណាកាត់បន្ថយ និងឈានទៅលុបបំបាត់ចំណុចអវិជ្ជមានទាំងនេះ ដើម្បីឈានទៅលើកកម្ពស់បរិមាណ គុណភាព និងអនាម័យគ្រាប់ស្វាយចន្ទីកម្ពុជាឲ្យស្ថិតក្នុងចំណាត់ថ្នាក់ពិភពលោកនាពេលអនាគត។ ហេតុនេះ លោកនាយកក្រុមហ៊ុនបានធ្វើការស្នើសុំដល់ស្ថាប័នពាក់ព័ន្ធ ជាពិសេសឯកឧត្តមរដ្ឋមន្រ្តីមេត្តាជួយផ្តល់កិច្ចសហការ និងណែនាំបន្ថែមធ្វើយ៉ាងណាឲ្យគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជានាពេលអនាគតឲ្យទទួលបានជោគជ័យតាមការគ្រោងទុក។ ក្រៅពីគ្រាប់ស្វាយចន្ទី ក្រុមហ៊ុនក៏ចាប់អារម្មណ៍ផងដែរលើការដាំដុះ និងកែច្នៃសណ្តែកផ្កាយ ការចិញ្ចឹមឃ្មុំក្នងចំការស្វាយចន្ទី និងការចិញ្ចឹមជ្រូកសាច់សរីរាង្គផងដែរ។
នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណជូនចំពោះប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន ដែលបានជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើនតាមរយ:គម្រោងអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យកសិកម្មផងដែរ។ ជាងនេះទៅទៀត ហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗមួយចំនួនត្រូវបានជួយឧបត្ថម្ភទាំងបច្ចេកទេស និងហិរញ្ញវត្ថុពីរាជរដ្ឋាភិបាលជប៉ុនតាមរយ:អង្គការ JICA ដែលជាសរសៃឈាមជំរុញកំណើនសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្នដល់ជាង ៧% ហើយសមិទ្ធផលនេះមិនអាចកាត់ផ្តាច់ពីការខិតខំប្រឹងប្រែងពីវិស័យឯកជនជប៉ុនបានឡើយ។ ក្រោយបានស្តាប់របាយការណ៍រួច ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍ចំពោះលទ្ធផលនៃការ សិក្សា ជាពិសេសគំនិតផ្តួចផ្តើនលើការវិនិយោគរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជានាពេលអនាគតដ៏ខ្លីខាងមុខ។ លោកបានជម្រាបជូនភ្ញៀវថា គម្រោងនេះគឺស្របនឹងគោលនយោបាយរបស់ក្រសួងដែលបាននិងកំពុងខិតខំជំរុញផលិតភាពផលិតកម្មឲ្យមានលក្ខណ:ល្អប្រសើរទាំងបរិមាណ គុណភាព និងអនាម័យ តាមរយ:វិស័យឯកជន ដៃគូអភិវឌ្ឍ និងសហគមន៍កសិកម្មដោយអនុវត្តតាមអភិក្រម "រដ្ឋ ឯកជន ដៃគូអភិវឌ្ឍ និងសហគមន៍កសិកម្ម" ដោយប្រើប្រាស់បច្ចេកវិទ្យាដាំដុះ កែច្នៃ វេចខ្ចប់ទាន់សម័យ សំដៅលើកកម្ពស់តម្លៃបន្ថែម កាត់បន្ថយការនាំចេញវត្ថុធាតុដើម។ លោកបានបន្តទៀតថា តាមរយ:បទពិសោធន៍ដែលក្រុមហ៊ុនមាន សង្ឃឹមថាគម្រោងនេះនឹងដំណើរការទៅដោយរលូន ហើយក្រសួងក៏ដូចជាអង្គភាពពាក់ព័ន្ធនឹងរង់ចាំផ្តល់កិច្ចសហការពេញលេញ ដើម្បីឲ្យការវិនិយោគនេះសម្រេចទទួលបានជោគជ័យតាមការគ្រោង ទុក។ ព្រមជាមួយគ្នានេះ ក្រុមហ៊ុនគួរតែរៀបចំផែនការដាំដុះ ឯកសារផ្លូវច្បាប់ បច្ចេកទេស ចងក្រងសហគមន៍ផលិត ហើយគួរអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីជាប្រយោជន៍សម្រាប់ប្រជាកសិករកម្ពុជា ក្រុមហ៊ុន និងជាពិសេសសេដ្ឋកិច្ចជាតិ។

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងថ្នាក់ដឹកនាំក្រសួង ចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ
នារសៀលថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បាន បំពាក់គ្រឿងឥស្សរិយយស សហមេត្រីជូនសាស្រ្តាចារ្យជប៉ុនចំនួន ៣នាក់
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃសុក្រ ១២កើត...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី ថ្នាក់បរិញ្ញារង បរិញ្ញា និងបរិញ្ញាជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទ...
នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (Royal University of Agriculture, RUA) នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោកស្រី Dina Umali-Deininger នាយកគ្រប់គ្រងផ្នែកអាហារ និងកសិកម្មសកលប្រចាំអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកថ្មីនៃធនាគារពិភពលោក និងសហការី...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ៩:០០ ព្រឹក ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបគណៈប្រតិភូអញ្ជើញមកពីក្រសួងឧស្សាហកម្មបឋមនៃប្រទេសណូវែលហ្សឺឡង់ ដឹងនាំដោយលោកស្រី Jenny Reid ប្រធានផ្នែកគ្រប់គ្រងទីផ្សារអាស៊ីខាងត្បូង...
នៅទីស្តីការក្រសួង នារសៀលថ្ងៃដដែល ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ពិធីចុះហត្ថលេខាលើលិខិតបញ្ជាក់បំណងស្តីពី "អាទិភាពជាយុទ្ធសាស្រ្តស្រាប់កិច្ចសហប្រតិបត្តិការស្រាវជ្រាវកសិកម្ម" រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយមជ្ឈមណ្ឌលអូស្រ្តាលី...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកអង្គារ ៩កើត ខែកត្តិក...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី "ការលើកស្ទួយការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងកង្វះអាហា...
នៅសណ្ឋាគារកាំបូឌីយ៉ាណា នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្កិក ឆ្នាំកុរ ឯកស័ក...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីបិទវេទិកាថ្នាក់ជាតិ ស្តីពីវិធានការចម្រុះគ្រប់គ្រងដំណាំ និង សុវត្ថិភាពស្បៀងអាហារ
នៅសណ្ឋាគារអប្សារាផាឡេស (Apsara Palace Hotel) ខេត្តសៀមរាបនាព្រឹកថ្ងៃអង្គារ ២កើត ខែកត្តិក...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ព្រមទាំងសហការីបានបន្តដំណើរមកភូមិស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ ដើម្បីពិនិត្យ ស្ថានីយស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្ម...
កម្មវិធីទី៣ រសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩៖ ទស្សនកិច្ចស្ថានីយ៍ស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកោះកេរ្ត៍ ក្នុងភូមិស្វាយប៉ាត...
ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត បានបន្តដំណើរឆ្ពោះទៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
កម្មវិធីទី២ ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩៖ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៃអគាររដ្ឋបាលមន្ទីរកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តមម៉ុម សារើន រួមជាមួយមន្ត្រីគម្រោងគ្រប់គ្រងធនធានទឹក ជលផល និងវារីសត្វចម្រុះទន្លេមេគង្គបានចុះពិនិត្យស្ថានភាព វឌ្ឍនភាព និង...
កម្មវិធីទី១ ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩៖ បន្តចុះពិនិត្យស្ថានភាព វឌ្ឍនភាព...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តក្រចេះ រួមដំណើរដោយលោកស្រី ចំរើន មុទិតា នាយកគម្រោងស្តីពី ការបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន០២...
កម្មវិធីទី៣៖ ការចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង ស្តីពីការបែងចែកដីសង្គមកិច្ច...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី រួមជាមួយឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានបន្តដំណើរមកឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ
កម្មវិធីទី២៖ ការពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង គ្រប់គ្រងធនធានទឹក ជលផល...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកជំទាវ ព្រមទាំងសហការីបានដង្ហែអង្គកឋិនទានសាមគ្គីទៅវត្តមង្គលគីរី
បេសកកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រី និងសហការីរយៈពេល ០៣ថ្ងៃ ពីថ្ងៃ២៧-២៩ ខែតុលា...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Murayama Tsetuo នាយកក្រុមហ៊ុន Top Planning Japan Co., Ltd ដើម្បីសម្តែងការគួរសម និងរាយការណ៍ជូនជ្រាបអំពីដំណើរការនៃការសិក្សាពីសក្តានុពលដំណាំស្វ...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃព្រហស្បតិ៍ ១១រោច...