ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ចូលជួបសម្តែងការគួរសម

ចេញ​ផ្សាយ​ ០៤ ធ្នូ ២០១៨ 2214

នៅទីស្តីការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ១២រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ចូលជួបសម្តែងការគួរសម និងរាយការណ៍ជូនជ្រាបពីការវិវឌ្ឍន៍រីកចម្រើនលើវិស័យផលិតកម្មសត្វ និងពីស្ថានភាពជំងឺប៉េស្តជ្រូកអាហ្វរិក (African Swine Fever) ដែលកំពុងរាតត្បាតនៅប្រទេសចិន។

 

ជាបឋមឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការអបអរសាទរចំពោះការរីកចម្រើនលើវិស័យផលិតកម្មចិញ្ចឹមសត្វ ជា ពិសេសផលិតកម្មជ្រូកដែលរក្សាបាននូវតម្លៃមួយសមរម្យដែលទាំងអ្នកចិញ្ចឹម អាជិវករ និងអ្នកបរិភោគអាចទទួលយកបាន នេះគឺជាយុទ្ធសាស្រ្តឈ្នះ ឈ្នះរបស់រាជរដ្ឋាភិបាល។ ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេស ជាពិសេសអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឲ្យសមាគមអ្នកចិញ្ចឹមសត្វខិតខំបន្ថែមទៀតតាមរយ:ការអនុវត្តបែបប្រពលវប្បកម្មចិញ្ចឹមសត្វ ធានាបាននូវនិរត្តរភាពនៃការផ្គត់ផ្គង់ទាំងបរិមាណ គុណភាព អនាម័យ និងជាពិសេសសុវត្ថិភាពសាធារណ: ឆ្លើយតបឲ្យបានតាមស្តង់ដារទីផ្សារសម្រាប់ការប្រកួតប្រជែង។ ត្រង់ចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីម្តងទៀតថាក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការដល់វិស័យឯកជនដែលមានបំណងវិយោគសាងសង់សត្តឃាតដ្ឋានសត្វ ពិសេសសត្តឃាតដ្ឋានជ្រូកដើម្បើលើកកម្ពស់កម្រិតគុណភាព អនាម័យ និងសុវត្ថិភាពសាច់ និងផលិតផលមានដើមកំណើតពីសត្វ ដើម្បីលើកកម្ពស់សុខភាព និងកាត់បន្ថយក្តីកង្វល់ចំពោះការបរិភោគសាច់សត្វរបស់សាធារណ:ជន។

 

ទាក់ទងនឹងបញ្ហាជំងឺបេស្តជ្រូកអាហ្វ្រិក ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនសមាគមថាក្រសួង ដែលមានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបាននិងកំពុងរៀបចំសេចក្តីប្រកាស ផ្សព្វផ្យាយដល់សាធារណជន ពិសេសដល់អ្នកចិញ្ចឹម ម្ចាស់កសិដ្ឋាន ក្រុមហ៊ុន អាជីវករ ម្ចាស់សត្តឃាតដ្ឋាន អ្នកនាំចូលសត្វរស់ សាច់សត្វ និងផលិតផលសត្វឲ្យបានជ្រាបពីបញ្ហា ស្ថានភាពរាតត្បាត ភ័យមហន្តរាយ វិធានការទប់ស្កាត់ និងជាពិសេសស្នើសុំការសហការពីគ្រប់ភាគីពាក់ព័ន្ធ ស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ដើម្បីចូលរួមទប់ស្កាត់ជំងឺនេះឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឲ្យសមាគមសហការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីបញ្ហាជំងឺនេះឲ្យបានទូលំ ទូលាយ និងទាន់ពេលវេលា។

The Mekong Irrawaddy Dolphins
The Mekong Irrawaddy Dolphins are a critically endangered species inhabiting the Mekong River in Cambodia. With an estimated population of around 90 individuals, they are considered Cambodia's national...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...