ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានជួបពិភាក្សាការងារជាមួយលោកជំទាវ Eynat Shlein នាយកប្រតិបត្តិអង្គការ MASHAV (Israel's Official International Development Cooparetion Program) និងជាអគ្គនាយករងនៃក្រសួងការបរទេសនៃរដ្ឋអ៊ីស្រាអែល

ចេញ​ផ្សាយ​ ៣០ សីហា ២០២២ 1914

នៅវេលាម៉ោង ១៣:៣០ រសៀលថ្ងៃដដែល ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានជួបពិភាក្សាការងារជាមួយលោកជំទាវ Eynat Shlein នាយកប្រតិបត្តិអង្គការ MASHAV (Israel's Official International Development Cooparetion Program) និងជាអគ្គនាយករងនៃក្រសួងការបរទេសនៃរដ្ឋអ៊ីស្រាអែល លើប្រធានបទសំខាន់ចំនួនពីរ គឺទី១. ភាពជោគជ័យនៃការអភិវឌ្ឍកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរតាមរយ:ការអភិវឌ្ឍវិស័យកសិកម្ម ឈរលើគោលការណ៍អភិវឌ្ឍធនធានមនុស្ស ដោយបានបញ្ជូននិស្សិតកម្ពុជាមកសិក្សារៀនសូត្រទាំង ទ្រឹស្តី និងការអនុវត្តផ្ទាល់នៅរដ្ឋអ៊ីស្រាអែលជាងមួយទស្សវត្សកន្លងមកកាន់តែល្អប្រសើរជា លំដាប់។ ទី២. ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀតទាក់ ទងការបណ្តុះបណ្តាលធនធានមនុស្សទាំងសម្រាប់រយ:ពេលខ្លី និងរយ:ពេលវែង រួមទាំងផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងចូលរួមក្នុងសិក្ខាសាលាថ្នាក់អន្តរជាតិលើប្រធានបទសំខាន់ៗទាក់ទងការអភិវឌ្ឍវិស័យកសិកម្ម កសិ-ធុរកិច្ច ការគ្រប់គ្រង និងដឹកនាំសហគ្រិន ការប្រែប្រួលអាកាសធាតុ។ល។ ជាបឋម តាមរយៈលោកជំទាវ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងខ្លួនលោកផ្ទាល់ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលអ៊ីស្រាអែល ដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ជាពិសេសតាមរយ:ការផ្តល់ឱកាសឲ្យនិស្សិតដែលរៀនជំនាញផ្នែកកសិកម្មបានមកធ្វើកម្មសិក្សានៅតាមបណ្តាក្រុមហ៊ុន និងកសិដ្ឋានក្នុងប្រទេសអ៊ីស្រាអែលតាំងពីឆ្នាំ២០០៨ រហូតមកទប់បច្ចុប្បន្នមានរយ:ពេល ១៤ឆ្នាំហើយជាពិសេសដោយថ្មីៗនេះ រដ្ឋាភិបាលអ៊ីស្រាអែលបានឯកភាពតាមសំណើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្កើនកូតានិស្សិតថែមក្នុង១ឆ្នាំ ៥០នាក់បន្ថែមទៀតសរុប ២៥០នាក់/ឆ្នាំ។ ឯកឧត្តមសង្ឃឹម និងជឿជាក់ថា លោកជំទាវនឹងអាចពិនិត្យ ពិចារណាបង្កើនចំនួនសិស្សបន្ថែមទៀតនាពេលអនាគត។ ទន្ទឹមនឹងនេះ ស្នើដល់ភាគីអ៊ីស្រាអែលពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសលើការឧបត្ថម្ភគាំទ្រ និងរួចគ្នារៀបចំគម្រោងផ្សេងៗទៀតដែលអាចជាប្រយោជន៍សម្រាប់វិស័យកសិកម្មកម្ពុជា និងប្រទេសទាំងពីរ។ លោកជំទាវបានវាយតម្លៃខ្ពស់ និងរីករាយនាពេលដែលសង្កេតឃើញថាកម្ពុជាបាន និងកំពុងទទួលអត្ថប្រយោជន៍យ៉ាងល្អប្រសើរពីកិច្ចសហប្រតិបត្តិការនេះ។ លោកជំទាវបន្ថែមថា ប៉ុន្មានឆ្នាំកន្លងមកនេះ រដ្ឋាភិបាលអ៊ីស្រាអែលបានកាត់ ឫបន្ថយចំនួនសិស្សពីបណ្តាលប្រទេស លើកលែងតែកម្ពុជាដែលត្រូវបានបង្កើនទៅវិញ។ ដើម្បីឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរីកថែមមួយកម្រឹតទៀត លោកជំទាវបានលើកឡើងថាគួររួមគ្នារៀបចំគម្រោងពិនិត្យ ផ្តល់ប្រឹក្សាយោបល់ និងតាមដានសកម្មភាព ភាពជោគជ័យ និងបញ្ហារបស់និស្សិតដែលបានបញ្ចប់ការធ្វើកម្មសិក្សានៅអ៊ីស្រាអែល។ ហើយបើអាច ពិនិត្យលទ្ធភាពក្នុងការផ្តល់ទុនសម្រាប់និស្សិតបង្កើត ឫពង្រីកអាជីវកម្មកសិកម្ម ដើម្បីធានាប្រសិទ្ធភាព និរន្តរភាពនៃកិច្ចសហប្រតិបត្តិការ និងជាពិសេសរួមគ្នាអភិវឌ្ឍន៍វិ​ស័យកសិកម្មកម្ពុជាប្រកបដោយចីរភាព។ ឯកឧត្តមរដ្ឋមន្រ្តីរីករាយចំពោះការលើកឡើងរបស់លោកជំទាវ ព្រោះនេះគឺជាយន្តការមួយដែលក្រសួងបាន និងកំពុងរៀបចំ ដូច្នេះស្វាគមន៍ចំពោះការចូលរួមពីភាគីអ៊ីស្រាអែល។ ឯកឧត្តមស្នើដល់លោកជំទាវគួរបង្កើតក្រុមការងារជំនាញរវាងក្រសួងពាក់ព័ន្ធ ដោយមានការសម្របសម្រួលពីស្ថានទូតអ៊ីស្រាអែលប្រចាំកម្ពុជា ដើម្បីរៀបចំសេចក្តីព្រាងឯកសារអនុស្សរណនៃការយោគយល់គ្នា។ ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ដ្រីបានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅជូនលោកជំទាវ និងក្រសួងការបរទេស​អ៊ីស្រាអែល និងសង្ឃឹមថាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងកាន់តែទូលំទូលាយ និងស៊ីជម្រៅថែមទៀតនាពេលអនាគត។

សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-អូស្ត្រាលី លើកទី៤ នៅរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីសកម្មភាព និងភាពធន់នឹងអាកាសធាតុ សម្រាប់វិស័យកសិកម្មនៅក...
នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...