រដ្ឋមន្ដ្រី​ទៅពិនិត្យ​កូនឈើ​ប្រណីត​ដែល​សម្រាប់​ត្រៀម​ដាំ​ក្នុង​រុក្ខទិវា

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 1704

លោក ច័ន្ទ សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ និង​គណៈប្រតិភូ​អមដំណើរ​បាន​ចុះទៅពិនិត្យ​ថ្នាល​បណ្ដុះ​កូនឈើ​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត​ខ្នា​ក្រៅ​ដែល​ស្ថិតនៅក្នុង​ឃុំ កន្ទួត ស្រុក ស្វាយ​លើ ដើម្បី​ត្រៀមលក្ខណៈ​ចូលរួម​រុក្ខទិវា​ដែល​នឹង​មកដល់ឆាប់ៗនាពេល​ខាងមុខនេះ។ ថ្នាល​បណ្ដុះ​កូនឈើ​នោះបាន​បណ្ដុះ​កូនឈើ​ជាច្រើន​ប្រភេទ​មានដូចជា ឈើទាល គគីរ បេង គ្រញូង ជាដើម​ដែលមាន​ចំនួន​ប្រមាញ១០.០០០ដើម សម្រាប់​ដាំ​នៅក្នុង​វិធី​រុក្ខទិវា​ខាងមុខ។

មន្ដ្រី​ខុទ្ទកាល័យ​លោក​រដ្ឋមន្ដ្រី​បានប្រាប់​រស្មី​កម្ពុជា​​​​​ កាលពី​ព្រឹក​ថ្ងៃទី២២ ខែឧសភា ​នេះ​ថា​កាលពី​ថ្ងៃទី១៩ ខែឧសភា ​លោក​រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម ​បាន​ចុះទៅ​ទីនោះ​ និង​បាន​ណែនាំ​ឱ្យ​មន្ដ្រីរដ្ឋបាល​ព្រៃឈើ​ ឱ្យខិត​ខំធ្វើការ​ថែទាំ​កូនឈើ​មាន​សុខ​ភាពល្អ​ ព្រោះថា​កូនឈើ​មានគុណ​ភាពល្អ​មិន​ត្រឹមតែ​ដុះ​លូតលាស់​បានល្អ​ប៉ុណ្ណោះ​ទេ តែ​វា​ថែមទាំង​អាច​ធន​ទ្រាំ​ទៅនឹង​កក្ដា​បរិស្ថាន​ដែល​មិនសូវ​អំណោយផល​បាន​មួយចំនួន​ផងដែរ។

លោក​បាន​បន្ដទៀតថា ​មាន​កក្ដា​ជាច្រើន​ ដែល​អាចធ្វើឱ្យ​កូនឈើ​របស់​យើង​មានគុណ​ភាពល្អ ​ដូចជាការថែទាំ​កម្ចាត់​ស្មៅ​ចង្រៃ ស្រោច​ទឹក​ និង​ប្រើប្រាស់​ថង់​បណ្ដុះ​ ដែលមាន​ទំហំ​សមស្រប​សម្រាប់ធ្វើ​ការបណ្ដុះ។ ថង់​តូច​ពេក​ធ្វើឱ្យ​កូនឈើ​លូតលាស់​មិនសូវ​ល្អ​ក្នុងខណៈដែល​ថង់​ធំ​ពេក​ធ្វើឱ្យ​ចំណាយ​ថវិកា​ខ្ពស់។

លោក​រដ្ឋមន្ដ្រី​បាន​ជំ​រុញឱ្យ​មន្ដ្រីរដ្ឋបាល​ព្រៃឈើ​ខិតខំ​ប្រមូល​គ្រាប់ពូជ​ដើម្បី​រក្សាទុក ​សម្រាប់​ធ្វើកា​រ​បណ្ដុះ ​ដើម្បី​បំពេញ​ឱ្យ​តម្រូវការ​នាឆ្នាំក្រោយៗទៀត​ព្រោះថា ប្រភេទ​ឈើ​មួយចំនួន​ចេញ​ផ្លែ​ក្នុង​ចន្លោះពេល​ពី២-៤ឆ្នាំ​ម្ដង។ ដូចនេះ​ប្រសិនបើ​យើង​ឃើញថា វា​មាន​ផ្លែ​នៅ​ឆ្នាំនេះ នោះ​យើង​ត្រូវធ្វើ​ការប្រមូល​ឱ្យទាន់​ពេលវេលា​និង​ជ្រើស​រើសយក​គ្រាប់​ដែលមាន​គុណភាព​ល្អ​ បើ​មិន​ដូច្នោះ​ទេ​យើង​អាចមាន​ការលំបាក​ក្នុងការ​ស្វែងរក​គ្រាប់ពូជ ដើម្បី​បំពេញ​តម្រូវ​ការដាំដុះរ​បស់​យើង​នាឆ្នាំក្រោយ។

មន្ដ្រី​ខាងលើ​បានឱ្យដឹង​ទៀតថា ​បន្ទាប់​ពី​ពិ​ត្យ​មើល​ស្ថានីយ​បណ្ដុះ​កូនឈើ​រួច លោក​រដ្ឋមន្ដ្រី​ក៏បាន​ចុះទៅ​ពិនិត្យមើល​ចម្ការ​ពូជឈើ​ក្រញូង​ដែល​ស្ថិតនៅក្នុង​ឃុំ​កន្ទួត​ដែល​គ្របដណ្ដប់​លើ​ផ្ទៃដី១.៨៨៨ហិកតា។ ចម្ការ​ពូជឈើ​គ្រញូង​ប្រមាណ​ជាង៥០០ដើម​សម្រាប់​ប្រមូល​គ្រាប់ពូជ​ដើម្បី​បំពេញតម្រូវការ​របស់​ស្ថានីយ​បណ្ដុះ​កូនឈើ។ នៅ​ទីនោះ​លោក​រដ្ឋមន្ដ្រី​បាន​ជម្រុញ​ឱ្យ​មន្ដ្រីរដ្ឋបាល​ព្រៃឈើ​ទទួលបន្ទុក​នៅ​ទីនោះ​ខិតខំ​គ្រប់គ្រង​ចម្ការ​ពូជ​នេះ​ឱ្យបាន​កាន់តែ​ល្អ​ថែមទៀត។

ជាង​នេះនោះ​គឺ​ត្រូវ​រៀបចំ​ធ្វើ​សារពើ​ភណ្ឌ​ដើម​គ្រញូង​នេះ​ឱ្យបាន​ទាំងអស់​និង​ប្រើ​ឧ​បករ​ណ៏ GPS ដើម្បី​ចាប់យក​ចំណុច​និយាម​ការ​របស់​ដើមនីមួយៗហើយ​ការបង់​លេខ​ដើមឈើ​គ្រញូង​ទាំងអស់​ដែលមាន​នៅក្នុង​ចម្ការ​ពូជ​នេះ រួចហើយ​បញ្ចូល​ទៅក្នុង​ផែនទី​ដើម្បី​ងាយស្រួល​គ្រប់គ្រង។ ព្រោះថា​នៅពេលដែល​យើង​បង់​លេខ​ និង​មាន​ចំណុច​និយាម​ការ​របស់​ដើមនីមួយៗនៅលើ​ដើម​និង​នៅក្នុង​ផែនទី​ច្បាស់លាស់​ពេលនោះ​យើង​អាចមាន​ការងារ​ងាយស្រួល​ក្នុងការ​តាមដាន និង​ផ្ទៀងផ្ទាត់​គ្រប់គ្រង​ដើម​ពូជ​របស់​យើង។

លោក​រដ្ឋមន្ដ្រី​ក៏បាន​ណែ​នាំឱ្យ​មន្ដ្រី​គ្រប់គ្រង​ចម្ការ​ពូជ​នេះ ពិនិត្យ​លើ​ការបិទ​ស្លាក​របស់​ដើមឈើនីមួយៗ ឱ្យមាន​លក្ខណៈ​ជា​ប្រព័ន្ធ​តែមួយ ពោល គឺ​នៅលើ​ស្លាក​របស់​ដើមឈើនីមួយៗត្រូវមាន​ឈ្មោះ​ជា​ភាសា​ខ្មែរ​ឈ្មោះ​វិទ្យាសាស្ដ្រ ​និង​ឈ្មោះ​គ្រួសារ​របស់​វា ​ព្រោះថា​នេះ​ជាការ​ងារ​មួយ​សំខាន់​សម្រាប់​អ្នកធ្វើ​ការសិក្សា​ស្រាវជ្រាវ៕

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបប្រជុំទ្វេរភាគីជាមួយឯកឧត្តម Vahit Kirisci រដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើនៃសាធារណរដ្ឋតួកគី
ឆ្លៀតឱកាសក្នុងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្មប្រទេស G20 នៅវេលាម៉ោង...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ក្នុងនាមប្រធានរដ្ឋមន្ត្រីកសិកម្មអាស៊ាន បានថ្លែងសន្ទរកថាបទអន្តរាគមន៍ស្តីពីការបង្កើតនូវយន្តការដើម្បីអោយមាននិរន្តរភាពនៃប្រព័ន្ធស្បៀងអាហារ...
នៅព្រឹកថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៨...
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យលោក Jimmy TAY ប្រធានក្រុមហ៊ុន CISBAY អាស៊ី ប៉ាស៊ី ហ្វិ ច ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងបច្ចេកវិទ្យាអតិសុខុមប្រាណដី...
នាវេលាម៉ោង ៩:០០ ព្រឹក ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោក Jean Pierre Marcelli នាយកទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍បប្រចាំតំបន់អាស៊ីអាគ្នេឃ៍ និងលោកស្រី Sandrine BOUCHER នាយកទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រសៀលថ្ងៃដដែល នៅវេលាម៉ោង...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយអំពីកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពនៅកម្ពុជា
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ១០រោច...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិត មកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ( RUA) វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងកំពង់ចាម...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលា ម៉ោង ១៤:៣០ ថ្ងៃសុក្រ...
ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន ឯកឧត្តមអភិបាលរងខេត្ត សហការី និងលោកស្រី Akiyama San តំណាងអង្គការ JICA ប្រចាំប្រទេសកម្ពុជាបានបន្តមកពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ឃ្លាំង លានហាល និងម៉ាស៊ីនសម្រិត...
អញ្ជើញចេញពីកម្មវិធីចែកប័ណ្ណកម្មសិទ្ធិក្បាលដី ឯកឧត្តមរដ្ឋមន្ដ្រី ឯកឧត្តម...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រួមជាមួយឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្ម ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម...
នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៥...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការី បានបន្តដំណើរមកខេត្តបន្ទាយមានជ័យ ដើម្បីចុះពិនិត្យស្ថានភាពដាំដុះដំណាំស្រូវរដូវវស្សានៅភូមិស្រមោច ឃុំព្រះនេត្រព្រះ ស្រុ...
នៅរសៀលថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបក្រុមមន្រ្តីជាន់ខ្ពស់នៃធនាគារវិនិយោគសហភាពអឺរ៉ុប European Investment Bank, EIB ដឹកនាំដោយលោក Kris Peeters អនុប្រធានធនាគារវិនិយោគអឺរ៉ុប (Vice President of EIB) អមដោយលោកជំទាវ...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១៤:៣០ ថ្ងៃអង្គារ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកជំទាវ Ulku Kocaefe ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋតួកគីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ
នៅស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៥:០០ ថ្ងៃពុធ ១២កើត...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យលោកសាស្ត្រាចារ្យ Andrew Campbell នាយកប្រតិបត្តិនៃមជ្ឍមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) និងឯកឧត្តម Pablo Kang...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ៩:០០ ព្រឹក ថ្ងៃសុក្រ...
ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន និងសហការីបានអញ្ជើញមកធ្វើទស្សនកិច្ចនៅសហព័ន្ធសហករណ៍ Granot
នៅវេលាម៉ោង ១៤.០០ នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ដ្រី និងសហការីបានអញ្ជើញមកធ្វើទស្សនកិច្ចនៅសហព័ន្ធសហករណ៍...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការីបានអញ្ជើញមកទស្សនកិច្ច និងពិភាក្សាការងារ នៅក្រុមហ៊ុន BIOBEE (Biological System)
នៅវេលាម៉ោង ១០:០០ ថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣១...
ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន និងសហការីបានបន្តដំណើរមកពិនិត្យកសិដ្ឋានគោទឹកដោះ ដែលក្នុងកសិដ្ឋានមាននិស្សិតកម្ពុជាកំពុងធ្វើកម្មសិក្សាចំនួន ៤នាក់
នៅវេលាម៉ោង ១៥:៣០ រសៀលថ្ងៃដដែល អញ្ជើញចេញពីកសិដ្ឋានចិញ្ចឹមត្រី ឯកឧត្តមរដ្ឋមន្ដ្រីនិងសហការី...