ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត Devyani Khobragade, ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធវីដេអូ conference

ចេញ​ផ្សាយ​ ១៤ កក្កដា ២០២១ 344

ថ្ងៃអង្គារ៍ ៤កើត ខែទុតិយសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន  បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត Devyani Khobragade, ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធវីដេអូ conference។ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកជំទាវឯកអគ្គរដ្ឋទូតដែលបានមកបំពេញបេសកកម្មការទូតថ្មីនៅកម្ពុជា។ 
លោកជំទាវឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រីដែលបានឆ្លៀតពេលដ៏មមាញឹកដើម្បីជួបពិភាក្សាការងារក្នុងគោលបំណងដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងកម្ពុជា និងឥណ្ឌា ជាពិសេសក្នុងវិស័យកសិកម្ម។ លោកជំទាវបានគូសបញ្ជាក់ពីការផ្តល់នូវថវិកាជំនួយបច្ចេកទេសក្នុងកម្មវិធី Quick Impact Project និងស្នើអោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរៀបចំនូវគម្រោងស្នើសុំផ្សេងៗដែលមានថវិកា ៥០ ០០០ ដុល្លារក្នុងគម្រោងនិមួយៗ។ លោកជំទាវក៏បញ្ជាក់ផងដែរអំពីកម្មវិធីពង្រឹងសមត្ថភាពរបស់ឥណ្ឌា និងស្នើអោយក្រសួងកសិកម្មបញ្ជូនមន្ត្រីបច្ចេកទេសដើម្បីចូលរួមអោយបានច្រើន។ លោកជំទាវបានជម្រាបផងដែរអំពីកិច្ចសហប្រតិបត្តិការពហុភាគីរវាងអាស៊ាន និងឥណ្ឌា ដោយបានបង្កើតនូវមូលនិធិអាស៊ាន ឥណ្ឌា ដែលប្រទេសកម្ពុជាក៏អាចលើកនូវគម្រោងវិនិយោគផ្សេងក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការពហុភាគីនៃមូលនិធិអាស៊ានឥណ្ឌា។ លោកជំទាវស្នើសុំអោយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជួយជំរុញ និងសម្រួលដល់ការវិនិយោគរបស់ក្រុមហ៊ុនឯកជនឥណ្ឌាដែលបានវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា។ 
ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់លោកជំទាវដែលបានបន្តជួយជ្រោមជ្រែងដល់វិស័យកសិកម្ម និងផ្តល់ឳកាសដល់ក្រសួងដើម្បីស្នើសុំថវិការអនុវត្តគម្រោង Quick Impact Project និងគម្រោងវិនិយោគក្នុងវិស័យកសិកម្មក្នុងក្របខ័ណ្ឌមូលនិធិអាស៊ានឥណ្ឌា។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើអោយលោកជំទាវជួយដល់កម្ពុជានូវបច្ចេកទេសថ្មីៗដូចជា Soil Health Card និងបច្ចេកវិជ្ជាកសិកម្មទំនើបៗផងដែរ និងសូមអោយជួយជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរថែមទៀត ជាពិសេសការជំរុញការធ្វើពាណិជ្ចកម្មក្នុងវិស័យកសិកម្ម។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចាត់លោកប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិដើម្បីទំនាក់ទំនងជាមួយស្ថានទូតដើម្បីជំរុញនូវការរៀបចំកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២អោយបានដំណើរការក្នុងពេលដ៏ខ្លីខាងមុខ។
លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងគាំទ្រទាំងស្រុងដល់ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី និងឯកភាពនឹងចាត់អោយមន្ត្រីស្ថានទូតសហការជាមួយនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិដើម្បីធ្វើយ៉ាងណាអោយកិច្ចសហប្រតិបត្តិការកាន់តែមានប្រសិទ្ធភាព។ 
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរទោះជាក្នុងពេលដ៏លំបាកដោយវិបត្តិកូវិដ១៩ក្តី តែយើងអាចជួបគ្នាជាប្រចាំតាមរយៈកិច្ចប្រជុំពិភាក្សារ online ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជាឥណ្ឌា និងពិសេសស្នើសុំអោយឥណ្ឌាជួយដល់វិស័យគ្រឿងយន្តកសិកម្មនៅកម្ពុជាផងដែរ៕

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត Devyani Khobragade, ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធវីដេអូ...
ថ្ងៃអង្គារ៍ ៤កើត ខែទុតិយសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និង ឯកឧត្តម KARIMATA ATSUHI ឧបទូតនៃស្ថានទូតជប៉ុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នា (MOU) ស្តីពី "ភាពជាដៃគូលើការអភិវឌ្ឍខ្សែច្រវាក់តម្លៃផលិតកម្ម...
នៅវេលាម៉ោង ១៥:00 រសៀលថ្ងៃព្រហស្បត្តិ៍ ១៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី១ របស់ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ក.ជ.វ.ប.ន) តាមប្រព័ន្ធអនឡាញ
នៅទីស្តីការក្រសួង នៅព្រឹកថ្ងៃព្រហ្បតិ៍ ១៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ជាសហប្រធានដឹកនាំកិច្ចប្រជុំដ៏មានសារសំខាន់ពាក់ព័ន្ធនឹង...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃពុធ ៦រោច ខែបឋមាសាឍ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកនាយកក្រុមហ៊ុន ស្មាយល៍ សប ឯ.ក និងសហការីដើម្បីសម្តែងការគួរសម
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ៩:០០ ព្រឹកថ្ងៃអង្គារ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកស្រី Veena Reddy ជានាយកទីភ្នាក់ងារ USAID ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការីដើម្បីសម្តែងការគួរសម
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ៩:៣០ ព្រឹកថ្ងៃចន្ទ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើកមកពិនិត្យខ្សែច្រវាក់ផលិតកម្មជីធម្មជាតិ របស់ក្រុមហ៊ុន ហ៊ុនយន់ អេហ្រ្គីខលឈ័រ ដែលមានទីតាំងស្ថិតនៅភូមិតាឡាក់ ឃុំក្សេមក្សាន្ត...
នាព្រឹកថ្ងៃសៅរ៍ ២រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៦...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការចាប់ផ្តើមអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់ទី៣...
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលយាន្តយន្តបំពាក់ទូរត្រជាក់ យានយន្តដឹកផលិតផលកសិកម្ម និងមធ្យោបាយដឹកជញ្ជូនរ៉ឺម៉កកង់បី ជូនដល់សហគមន៍កសិកម្ម...
នៅទីស្តីការក្រសួង កសិកម្ម រុក្ខាប្រមាញ់និងនេសាទ នារសៀលថ្ងៃចន្ទ ១២កើត ខែបឋមាសាឍ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីបានអញ្ជើញមកពិនិត្យ និងវាយតម្លៃដោយផ្ទាល់លើវឌ្ឍនភាពនៃការងារពិសោធន៍ ស្រាវជ្រាវពូជដំឡូងមីនៅក្នុងកសិដ្ឋានផលិតពូជដំណាំកសិ...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានអញ្ជើញមកពិនិត្យ និងវាយតម្លៃដោយផ្ទាល់លើវឌ្ឍនភាពនៃការងារពិសោធន៍...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីបានបន្តដំណើរមកខេត្តកំពង់ចាម ដើម្បីចុះមកពិនិត្យប្រព័ន្ធស្រោចស្របស្វាយប្រវត្តិ របស់សហគមន៍បន្លែកោះរកា ដែលមានទីតាំងនៅភូមិកោះរកា...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកខេត្តកំពង់ចាម ដើម្បីចុះ មកពិនិត្យប្រព័ន្ធស្រោចស្របស្វាយប្រវត្តិ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញមកពិនិត្យនិងវាយតម្លៃលើវឌ្ឍនភាពនៃគម្រោងសាងសង់ប្រព័ន្ធស្រោចស្រពបន្លែ នៅភូមិត្រពាំងក្រសែកើត ឃុំគោគគង់លិច ស្រុកកញ្ជ្រៀច ...
នៅព្រឹកថ្ងៃសុក្រ ៩កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៨...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីបានបន្តដំណើរមកកសិដ្ឋានចិញ្ចឹមត្រីរបស់លោក សុខ ហៃ ដែលសិ្ថតនៅភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នា...
នាព្រឹកថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រីក៏បានបន្តដំណើរមកកសិដ្ឋានចិញ្ចឹមត្រីរបស់លោក...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីបានអញ្ជើញមកពិនិត្យការងារដាំដុះបន្លែសុវត្ថិភាពរបស់សហគមន៍កសិកម្មទឹកហូតមានជ័យក្តីសង្ឃឹម ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំទឹកហូត...
ចេញពីស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន មា នក ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានឈានចូលពិនិត្យការងារដាំដុះបន្លែសុវត្ថិភាពរបស់សហគមន៍កសិកម្មទឹកហូតមានជ័យក្តីសង្ឃឹម...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ត​មប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលជាប្រធានរដ្ឋបាលព្រៃឈើ និងសហការីបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពរបស់ស្ថានីយដាំឈើម្សៅក្រដាស...
នាព្រឹកថ្ងៃពុធ ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦...