ឯកឧត្តមរដ្ឋមន្ដ្រី​​ប្រាប់​កសិករ​ឱ្យ​ប្ដូរ​ពូជ​ថ្មី​ទម្លាប់​ថ្មី​នៅក្នុង​ការធ្វើ​ស្រែ

ចេញ​ផ្សាយ​ ១៧ មករា ២០១៨ 2591

ឯកឧត្ដម​រដ្ឋមន្ដ្រីក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ និង​នេសាទ បាន​ប្រាប់​ប្រជាពលរដ្ឋ​ផ្លាស់ប្ដូរ​ទម្លាប់​ខ្លះ នៅក្នុង​ការធ្វើ​ស្រែ​​​ ដើម្បី​ប្រឈមមុខ​ នឹង​បម្រែបម្រួល​អាកាសធាតុ។

ឯក​ឧត្ដ​បណ្ឌិត ច័ន្ទ សា​រុន ​រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ និង​នេសាទ​ បាន​ណែនាំ​យ៉ាង​ដូច្នេះ​ ទៅ​ប្រជាពលរដ្ឋ នៅក្នុង​អំឡុង​ពេល ដែល​ឯកឧត្ដម ​ចុះទៅពិនិត្យ​ប្រឡាយ​ និង​ការបូមទឹក​សង្គ្រោះ​ការរាំងស្ងួត៣ឃុំ​ នៅ​ស្រុក​បាទី កាលពី​ថ្ងៃទី២៤ ខែកញ្ញា​កន្លងទៅនេះ​ថា​ ទម្លាប់ខ្លះៗនៅក្នុង​ការធ្វើ​ស្រែ​គួរតែ​ផ្លាស់ប្ដូរ។

ឯកឧត្ដម​បានបញ្ជាក់​ថា ”កសិករ​គួរ​បញ្ឈប់​ធ្វើ​សំណាប​រង់ចាំ​ទឹក​គឺត្រូវធ្វើ​ដី​រង់ចាំ​សំណាប​វិញ​ម្ដង” ។ តាម​ប្រសា​ស​ន៏ ​របស់​ឯកឧត្ដម​រដ្ឋ​មន្ដ្រី ដើម្បី​ជំរុញ​ ឱ្យ​ផលិតកម្ម​ស្រូវ​របស់ខ្លួន កសិករ​គួរ​បោះបង់ចោល ​នូវ​ពូជ​ស្រូវធ្ងន់ ហើយ​ងាក​មករក​ពូជស្រូវ​ស្រាល​វិញ​ ហើយ​ការប្រើប្រាស់​សំណាប​ក៏​គួរតែ​ផ្លាស់ប្ដូរ​ផងដែរ ។

សំណាប​ដែល​ចាស់​ជ្រុល​ទិន្នផល​ស្រូវ​មិនល្អ​ទេ​ តែបើ​ខ្វះ​សំណាប​វិញ​ គួរ​យក​វា​មក​ស្ទូង​ឱ្យ​ញឹក។ ឯ​ឧត្ដម​បាន​ពន្យល់ថា "គួរតែ​បោះចោល​សំណាប​ស្រូវធ្ងន់​ដែល​វា​ចាស់​ ហើយ​ងាក​ទៅប្រើ​ប្រាស់​ សំណាប​ស្រូវស្រាល​ដែល​ខ្ចី ពីព្រោះ​វា​អត់​ប្រកាន់​រដូវ​ទេ" ។

ឯកឧត្ដម​បានឱ្យដឹង​ថា សូមឱ្យ​កសិករ​ទាំងអស់ យក​វិបត្ដិ​ និង​បទពិសោធ​ន៏​ ដែល​កើតមានឡើង​នៅ ពេលនេះ​ទៅជា​ឱកាស​ ដើម្បី​ប្ដូរ​ពូជ​ និង​ទម្លាប់​ថ្មី​សម្រាប់ឆ្នាំក្រោយៗ។ នៅក្នុង​ឱកាស​នោះដែរ ឯកឧត្ដម​រដ្ឋមន្ដ្រី ​ក៏បាន​ស្នើ​សុំឱ្យ​កសិករ​កាត់បន្ថយ​ការប្រើប្រាស់​ជីគីមី ជំនួស​វា​ដោយ​ជីធម្មជាតិ។

ឯកឧត្ដម​ ក៏បាន​ស្នើឱ្យ​ប​មន្ទីរ​កសិកម្ម​ នៅតាម​ខេត្ដ​ ឱ្យ​បញ្ជូន​មន្ដ្រី​ជំនាញ ​ចុះទៅ​ជួយ​ណែនាំ និង​ស្រង់​ចំនួន​គ្រួសារ​ ដែល​ស្ម័គ្រចិត្ដ​ខ្ចី​ពូជស្រូវ ​ដែលជា​ប្រភេទ​ស្រូវស្រាល ​មិន​ប្រកាន់​រដូវ។ កសិករ​ដែល​ប្រទះ​ នឹង​បញ្ហា​កង្វះខាត​ពូជ​ អាច​នឹង​ចុះឈ្មោះ​ខ្ចី​បាន​ ដោយ​នៅក្នុង​មួយ​គ្រួសារ​អាច​ទទួលបាន១២គីឡូក្រាម។

ខណៈដែល​ឯកឧត្ដម​រដ្ឋមន្ដ្រី ​អញ្ជើញ​ទៅ​ទីនោះ​ អាជ្ញាធរ​ឃុំ​បាន​សំណួ​ម​ពរ​ឱ្យ​ឯកឧត្ដម​រដ្ឋមន្ដ្រី ​ជួយ​បន្ដ​ស្ដារ​ប្រឡាយ​យក​ទឹក​បន្ថែម ចំនួន​ប្រវែង២.០០០ម៉ែត្រ​និង​សុំ​ម៉ាស៊ីនទឹក​ចំនួន២គ្រឿង​បន្ថែមទៀត​ លើ​ចំនួន​ម៉ាស៊ីន​ដែលមាន​រួចមកហើយ​ចំនួន៤គ្រឿង។ សំណូមពរ​នេះ​ត្រូវបាន​ឯកឧត្ដម​ទទួលយក​ និង​បញ្ជា​ឱ្យ​អង្គភាព​ជំនាញ​បញ្ជូន​គ្រឿងចក្រ​បន្ថែម​មកជួយ​ឱ្យបាន​ទាន់ពេលវេលា​ផងដែរ។

យោងតាម​របាយ​ការ​ណ៏ ​របស់​មន្ទីរ​កសិកម្ម​ខេត្ដ​តាកែវ ស្រុក​បាទី ​គឺជា​ស្រុក​មួយ​ ដែល​កំពុងតែ​រងគ្រោះ​នឹង​គ្រោះរាំងស្ងួត។ ប្រភព​ដដែល​នោះបាន​ឱ្យដឹងថា ​នៅ​ទូទាំង​ស្រុក​បាទី​ទាំងមូល​មាន​ផ្ទៃដី​បង្កបង្កើនផល​ប្រមាណ​ជា១៧.៥៧៦ហ​ត ប៉ុន្ដែ​គ្រោះរាំងស្ងួត​ បាន​កំពុងតែ​ធ្វើឱ្យ​ខូចខាត ​ដល់​សំណាប៦៦២ហិកតា​ និង​សន្ទូង​ប្រមាណ​ចា ១.៤៦២ហិកតា៕

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...