ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត បានបន្តដំណើរមកស្រុកបរសេដ្ឋ ឃុំស្វាយចចិប ភូមិចារ ដើម្បីមកពិនិត្យកសិដ្ឋានចិញ្ចឹមគោ Dong Sung Farm

ចេញ​ផ្សាយ​ ១៦ កញ្ញា ២០១៩ 3121

ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត បានបន្តដំណើរមកស្រុកបរសេដ្ឋ ឃុំស្វាយចចិប ភូមិចារ ដើម្បីមកពិនិត្យកសិដ្ឋានចិញ្ចឹមគោ Dong Sung Farm។ លោក គីម វ៉ុន គុក ម្ចាស់កសិដ្ឋានបានធ្វើអត្ថាធិប្បាយអំពីប្រវត្តិរបស់កសិដ្ឋាន គឺបង្កើតនៅចុងឆ្នាំ ២០១៨ បច្ចុប្បន្នមានគោសាច់ចំនួនជាង ៧០០ក្បាល ភាគច្រើនគោទាំងអស់បានប្រមូលទិញពីប្រជាកសិករយកមកបំប៉នយកសាច់ដោយប្រើប្រាស់ចំណីមានគុណភាពល្អ។ លោកគីម បានបន្ថែមទៀតថា លោកកំពុងរៀបចំសត្តឃាតដ្ឋានមួយមានស្តង់ដារអនាម័យ គុណភាព និងសុវត្ថិភាពខ្ពស់សមស្របតាមស្តង់ដារសត្តឃាតដ្ឋានអន្តរជាតិ។ អនាគតកសិដ្ឋានមានផែនការពង្រីកការផលិតកម្មចិញ្ចឹមឲ្យដល់ទៅ ៥០០០ក្បាល ដោយធ្វើការនាំចូលពូជគោល្អៗ ការបង្កាត់សប្បនិម្មិត និងរួមសហការជាមួយអ្នកចិញ្ចឹមគោក្នុងតំបន់នេះ តាមរយ:ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។

ក្នុងទឹកចិត្តសប្បាយរីករាយ ដោយបានឃើញកសិដ្ឋានចិញ្ចឹមគោមានស្តង់ដារល្អកម្រិតអន្តរជាតិដោយបាននាំយកបច្ចេកវិទ្យាពីកូរ៉េមកអនុវត្តបានយ៉ាងល្អ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឆន្ទៈវិនិយោគកសិដ្ឋានរបស់លោកគីម ហើយក៏អាចនិយាយបានថា ជាកសិដ្ឋានចិញ្ចឹមគោបំប៉នយកសាច់ល្អជាងគេនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ដោយសំអាងលើការគ្រប់គ្រង ហេដ្ឋារចនាសម្ព័ន្ធ គុណភាពចំណី អនាម័យ បរិស្ថានជុំវិញ ចំនួនសត្វ និងសុខភាពនៃសត្វ។ ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការគាំទ្រ និងលើកទឹកចិត្តដល់ផែនការពង្រីកផលិតកម្មចិញ្ចឹមនាពេលអនាគត ព្រោះវានឹងចូលរួមចំណែកក្នុងការលើកស្ទួយវិស័យផលិតកម្មគោសាច់នៅកម្ពុជាឲ្យបាន់តែល្អប្រសើរឡើងជាលំដាប់ ស្របពេលដែលនិន្នាការនៃការចិញ្ចឹមគោបំប៉នរបស់ប្រជាកសិករនៅទូទាំងប្រទេសបាននិងកំពុងតែមានការកើនឡើងគួរឲ្យកត់សម្គាល់។ ម៉្យាងវិញទៀត វានឹងចូលរួមចំណែកយ៉ាងវិជ្ជមានក្នុងការផ្គត់ផ្គង់សាច់គោមានស្តង់ដារអនាម័យ គុណភាព និងសុវត្ដិភាព ដែលផលិតចេញពីកសិដ្ឋានចិញ្ចឹម និងសត្តឃាតដ្ឋានមួយមានលក្ខណបច្ចេកទេសត្រួតពិនិត្យលើគ្រប់ខ្សែច្រវាក់ផលិតកម្មយ៉ាងហ្មត់ចត់។

ទន្ទឹមនឹងនេះ លោកក៏បានណែនាំឱ្យការិយាល័យផលិតកម្មសត្វ និងសុខភាពសត្វបន្តផ្តល់កិច្ចសហការជាមួយកសិដ្ឋានឲ្យបានពេញលេញ ប្រយោជន៍ដើម្បីនិរន្តរភាពនៃដំណើរការវិនិយោគរបស់កសិដ្ឋាន។ ដោយឡែក អគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វគួររៀបចំកម្មសិក្សា ដកស្រង់ ផ្លាស់ប្តូរបទពិសោធន៍បច្ចេកទេសចិញ្ចឹមរវាងកសិដ្ឋាននេះ ជាមួយកសិដ្ឋានផ្សេងៗ ឬអ្នកចិញ្ចឹមដែលការអនុវត្តបច្ចេកទេសចិញ្ចឹម ការគ្រប់គ្រង និងការផលិតចំណីរបស់ពួកគាត់នៅមានកម្រិត។

សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-អូស្ត្រាលី លើកទី៤ នៅរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីសកម្មភាព និងភាពធន់នឹងអាកាសធាតុ សម្រាប់វិស័យកសិកម្មនៅក...
នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...