ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទថ្មី ក្រោមអធិបតីភាពឯកឧត្ដមរដ្ឋមន្រ្តី វេង សាខុន

ចេញ​ផ្សាយ​ ០៨ សីហា ២០១៩ 809

នៅសាលាខេត្តកំពង់ធំ នាព្រឹកថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ មានរៀបចំពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទថ្មី ក្រោមអធិបតីភាពឯកឧត្ដមរដ្ឋមន្រ្តី វេង សាខុន ឯកឧត្តម ឈន់ ឈាន់ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា មន្ត្រីរាជការតំណាងឲ្យមន្ទីរជុំវិញខេត្តយ៉ាងច្រើនកុះករ។

ជាកិច្ចចាប់ផ្ដើម លោកធីវ វណ្ណធី ប្រធានមន្ទីរបានរាយការណ៍អំពីវឌ្ឍនភាពការងាររដ្ឋបាលបច្ចេក ទេស ច្បាប់ និងបញ្ហាប្រឈមក្នុងរយ:ពេលកន្លងមក ជាពិសេសបានរំលេចឲ្យឃើញពីសមិទ្ធផលសំខាន់ៗដែលមន្ទីរសម្រេចបានក្នុងអាណត្តិរបស់លោក។ នាឱកាសនេះ ឯកឧត្តម សុខ លូ ក៏ បានធ្វើចំណាប់អារម្មណ៍អំពីសមិទ្ធផលដ៏ធំធេងដែលមន្ទីរសម្រេចបាន និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង លះបង់គ្រប់បែបយ៉ាងរបស់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីក្រោមឱវាទក្នុងស្មារតីទទួលខុសត្រូវអនុវត្តនូវរាល់គោលនយោបាយរបស់ក្រសួង ក៏ដូចជារបស់ខេត្តផងដែរ ដែលធ្វើឲ្យវិស័យកសិកម្មក្នុងខេត្តកំពង់ធំមានការវិវឌ្ឍន៍រីកចម្រើនគួរជាទីមោទន:នាពេលបច្ចុប្បន្ន។ លោកបានធ្វើការណែនាំលោកប៉ែន វណ្ណរិទ្ធ ដែលត្រូវបានតែងតាំងជាប្រធានមន្ទីរថ្មីឲ្យខិតខំថែរក្សាសមិទ្ធផលដែលសម្រេចនាពេលកន្លងមក និងត្រូវរួមសហការ សាមគ្គី ឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរជាមួយមន្ទីរជំុវិញខេត្ត អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទដើម្បីបន្តអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម ក៏ដូចជាគោលនយោបាយអភិវឌ្ឍរបស់រាជរដ្ឋាភិបាលឲ្យកាន់តែរីកចម្រើនថែមទៀតសមស្របតាមនិន្នាការវិវឌ្ឍន៍របស់ប្រទេសជាតិ។

បន្ទាប់ពីលោកប្រធានមន្ទីរថ្មីធ្វើការប្តេជ្ញាចិត្តរួចមក ក្នុងនាមក្រសួង និងខ្លួនលោកផ្ទាល់ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលមន្ទីរសម្រេចបាន និងបានថ្លែងអំណរគុណឯកឧត្តមអភិបាលខេត្ត អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមសហការ ឧបត្ថម្ភ និងគាំទ្រសព្វបែបយ៉ាងលើរាល់សកម្មភាពអភិវឌ្ឍវិស័យកសិកម្មនៅទូ ទាំងខេត្តឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការសំណេះសំណាលជាមួយអង្គពិធីដោយផ្តោតជាសំខាន់ទៅលើស្ថានការណ៍ថ្មីៗរបស់ប្រទេសជាតិ និងសកលលោកទាំងសេដ្ឋកិច្ច និងនយោបាយ។ ដោយឡែក វិស័យកសិកម្ម ឯកឧត្តមរដ្ឋន្រ្តីបានធ្វើការបូកសរុបដោយសង្ខេបជូនអង្គពិធីជ្រាបអំពីការវិវឌ្ឍន៍រីកចម្រើន បញ្ញាប្រឈម និងយន្តការដោះស្រាយជាបន្តបន្ទាប់។ល។ ធ្វើយ៉ាងណាឈានទៅសម្រេចឲ្យបាននូវផែនការ និងគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម ឆ្នាំ២០១៩-២០២៣ ដើម្បីរក្សាកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព និងនិរន្តរភាព និងឈានទៅសម្រេចចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន នាឆ្នាំ២០៣០ និងឆ្នាំ២០៥០។ ដើម្បីឈានទៅសម្រេចជោគជ័យតាមផែនការដែលបានគ្រោងទុក និងជាពិសេសយុទ្ធសាស្ត្រចតុកោណដំណាក់ទី៤ គឺដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ដោយផ្តោតសំខាន់លើអភិក្រមទាំង៥គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងបាវចនា ២ ទៀតគឺកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯក រាជ្យ ឯកឧត្តមរដ្ឋមន្ត្រីបានក្រើនរំលឹកឲ្យថ្នាក់ដឹកនាំមន្ទីរគ្រប់ជាន់ថ្នាក់ និងមន្ត្រីជំនាញត្រូវយកចិត្តទុកដាក់បង្កើនសមត្ថភាពគ្រប់គ្រង ចំណេះជំនាញ និងបទពិសោធន៍។ ក្រៅពីនេះ ដើម្បីទទួលបាននូវពុទ្ធិថ្មី៑ និងធាតុចូលសំខាន់ៗសម្រាប់យកទៅធ្វើជាគន្លឹះទាំងក្នងការដឹកនាំ និងការអនុវត្តភារកិច្ចឲ្យទទួលបានជោគជ័យតាមគោលដៅរំពឹងទុកស្របតាមបរិបទនៃការរីកចម្រើនវិទ្យា សាស្រ្ត និងបច្ចេកវិទ្យាដែលត្រូវបានគេហៅថា “បដិវត្តន៍ឧស្សាហកម្មទី៤” និងឌីជីថលភាវូបនីយ កម្ម ឆ្លើយតបចំពោះទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់ជាអនុ សាសន៍មួយចំនួនដែលមានខ្លឹមសារដោយសង្ខេបជាបន្តបន្ទាប់ដូចខាងក្រោម÷
ទី១-ត្រូវបន្ដប្រពៃណីសហប្រតិបត្ដិការល្អជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងដៃគូអភិវឌ្ឍន៍កសិកម្មនានាឱ្យបានល្អប្រសើរ ជាពិសេសជាមួយគណៈអភិបាល ខេត្តដើម្បីធ្វើយ៉ាងណាឲ្យផែនការសកម្មភាពអនុវត្តប្រចាំថ្ងៃប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។ 
ទី២-ត្រូវពង្រឹង និងកែលម្អការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សឲ្យកាន់តែមានសមត្ថភាព វិជ្ជាជីវៈ និងប្រសិទ្ធភាពក្នុងការបំពេញការងារ។ ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង ប្រគល់ការងារតាមសមត្ថភាពដោយអនុលោមតាមច្បាប់ស្តីពីសហលន្តិកៈមន្ត្រីរាជការស៊ីវិល។
ទី៣-ផ្ទេរបច្ចេកទេសទំនើបសមស្របដល់ដៃកសិករ លើកទឹកចិត្តលើការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។ លើកកម្ពស់គុណភាពកសិផលដើម្បីធ្វើការប្រកួតប្រជែង និងយកចិត្តទុកដាក់ដល់ការអនុវត្តកសិកម្មល្អដោយភាពវៃឆ្លាត។ បង្កើនការផ្តល់សេវាព័ត៌មានទីផ្សារកសិកម្មឲ្យកាន់តែទូលាយ ពិសេសការធ្វើពិពិធកម្ម និងកសិកម្មសរីរាង្គតាមស្តង់ដារ ដោយផ្សារភ្ជាប់នឹងការស្រាវ ជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា ផែនការដាំដុះ ប្រមូលផល និងកែច្នៃជាមួយនឹងការបន្តពង្រឹងការកសាងសមត្ថភាពផ្នែកអនាម័យ និងភូតគាមអនាម័យ។
ទី៤-ត្រូវចាត់វិធានការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ គ្រប់អនុវិស័យឲ្យបានទាន់ពេលវេលា។ លើកកម្ពស់ស្តង់ដារអនាម័យនៅតាមបណ្តាសត្តឃាតដ្ឋាន ក៏ដូចជាភូតគាមអនាម័យនៃកសិផលផ្សេងៗទៀតទាំងក្នុងស្រុក និងនាំចូលពីខាងក្រៅដើម្បីធានាសុខុមាលភាពសាធារណៈ។ ត្រូវអនុវត្តនូវវិធានការទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក តាមរយៈសារាចរណែនាំលេខ០៧ ស.រ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩របស់រាជរដ្ឋាភិបាល ដោយត្រូវសហការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ និងអាជ្ញាធរមូលដ្ឋាន។ 
ទី៥-ត្រូវតាមដានសភាពការណ៍ប្រចាំថ្ងៃ ជាពិសេសទៅលើមតិយោបល់របស់ប្រជាជន និងការ វាយប្រហារចេញពីគ្រប់មជ្ឈដ្ឋាន និងបញ្ហាប្រឈមផ្សេងៗទៀត។ មន្ទីរ និងអង្គភាពក្រោមឱវាទគួរមានបណ្តាញមួយដើម្បីទទួលនូវព័ត៌មាន និងសំណូមពររបស់សហគមន៍ សង្គមស៊ីវិល និងដៃគូទាំងអស់ដើម្បីយកមកពិនិត្យ និងដោះស្រាយឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ 
ទី៦-បន្តអនុវត្តដំណើរការកែទម្រង់ដោយឆន្ទៈមុតស្រួច និងកាន់តែមានប្រសិទ្ធភាពដោយគិតគូរអំពីការរៀបចំប្រព័ន្ធតាមដានត្រួតពិនិត្យមានភាពប្រទាក់ក្រឡាគ្នា គ្រប់ជ្រុងជ្រោយ និងសង្គតិភាពដែលគ្របដណ្តប់លើគ្រប់វិស័យដោយមិនត្រូវមើលរំលងអំពីការពង្រឹងរដ្ឋបាលសាធារណៈ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជារដ្ឋបាលទំនើប ស្អាតស្អំ និងប្រកបដោយគុណភាព ដើម្បីធានាសាមគ្គីភាព និងប្រសិទ្ធភាពស្ថាប័ន ការទ្រទ្រង់កំណើនសេដ្ឋកិច្ច និងការផ្តល់សេវាកាន់តែប្រសើរជូនប្រជាពលរដ្ឋក៏ដូចជាវិស័យឯកជន។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោកស្រី Veena Reddy នាយកបេសកកម្មនៃកម្មវិធីកសិកម្ម និងសន្តិសុខស្បៀងនៃអង្គការ USAID និងសហការីចូលជួបសម្តែងការគួរសម
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃអង្គារ ៩រោច ខែអស្សុជ...
ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រារព្ធទិវាស្បៀងអាហារពិភពលោក ដែលស្ថិតនៅភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់
ថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ...
ឯកឧត្តមរដ្ឋមន្រ្តី និងគណប្រតិភូបានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន-ឥណ្ឌាលើកទី៥ នៅសណ្ឋាគារ THE EMPIRE នៃប្រទេសប្រ៊ុយណេ
នៅរសៀលថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា...
ឯកឧត្តមរដ្ឋមន្រ្តី និងគណប្រតិភូបានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានបូកបី (ចិន កូរ៉េ និងជប៉ុន) លើកទី១៩
នៅព្រឹកថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា...
ឯកឧត្តម រដ្ឋមន្រ្តី និងគណប្រតិភូបានទទួលជួបពិភាក្សាការងារជាមួយ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC) នៅឯសណ្ឋាគារ THE EMPIRE
បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើលើកទី៤១ រួចមក...
ឯកឧត្តម រដ្ឋមន្រ្តី និងគណប្រតិភូបានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានលើកទី៤១ (41st AMAF Meeting)
នៅព្រឹកថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែតុលា...
ឯកឧត្តមរដ្ឋមន្រ្តី និងគណប្រតិភូបានអញ្ជើញជួបជាមួយ លោក MATTHEY MORELL អគ្គនាយកវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) នៅសណ្ឋាគារ THE EMPIRE នៃប្រទេសប្រ៊ុយណេ
នៅព្រឹកថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែតុលា...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម MIKAMI Masahiro ដើម្បីសម្តែងការគួរសមបន្ទាប់ពីឯកឧត្តមត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃសុក្រ ១៣កើត ខែអស្សុជ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម Kanji KATO អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុនដើម្បីពិភាគក្សារការងារ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាសៀលថ្ងៃចន្ទ ០៩កើត ខែអស្សុជ...
ឯកឧត្តមរដ្ឋមន្រ្តី និងសហការីបានអញ្ជើញចុះពិនិត្យកសិដ្ឋានវារីវប្បកម្ម ចិញ្ចឹមមាន់ ជ្រូក ត្រី និងសិប្បកម្មឫស្សី របស់អង្គការ Smilling Gecko (តុកកែញញឹម) នៅភូមិស្រែសារ ឃុំត្បែងខ្ពង់...
ចូលដល់កម្មវិធីទី៣ នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្រ្តី និងសហការីបានបន្តដំណើរមកពិនិត្យកសិដ្ឋានវារីវប្បកម្ម...
ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួនប្រមាណ២០០គ្រួសារ នៃក្រុមអ្នកទទួលផលពីជំនួយឧបត្ថម្ភពីកម្មវិធី ASPIRE និងគម្រោង S-RET
បន្ទាប់ពីបានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅបណ្តុំកសិករផលិតបន្លែ និងកសិដ្ឋានពហុដំណាំទាំងពីររួចមក...
ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញចុះមកពិនិត្យកសិដ្ឋានគោលដៅនៃ “កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦...
ឯកឧត្តមរដ្ឋមន្រី្ត បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារនៃកិច្ចព្រមព្រៀងរវាងសមាជិកនៃក្រុមការងារអនុវត្តគម្រោងស្តីពី "RiceTechCambodia" ដែលគាំទ្រដោយទីភ្នាក់ងាស...
នៅសណ្ឋាគារ Raffles le Royal នារសៀលថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៥...
ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចូលរួមកិច្ចប្រជុំអចិន្ត្រៃយ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៥:00 រសៀលថ្ងៃព្រហស្បតិ៍...
ឯកឧត្តមរដ្ឋមន្រ្តី បានទទួលជួបប្រតិភូអញ្ជើញមកពីខេត្តហាយណាននៃសាធារណរដ្ឋប្រជាមានិតចិនដឹកនាំដោយឯកឧត្តម Mr.LIU Pingzhi អភិបាលរងខេត្ត
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១៦:០០ រសៀល ថ្ងៃពុធ...