ឯកឧត្តមរដ្ឋមន្ត្រី និងសហការី រួមដំណើរជាមួយដោយឯកឧត្តម អ៊ូច ភា អភិបាលនៃគណអភិបាលខេត្ត បានបន្តដំណើរមកស្រុកកោះអណ្តែត ដើម្បីពិនិត្យការចិញ្ចឹមកូនត្រី និងកង្កែបជាលក្ខណគ្រួសារ

ចេញ​ផ្សាយ​ ១០ សីហា ២០២០ 1979

ស្ថិតក្នុងខេត្តតាកែវដដែល នារសៀលម៉ោង ១៤:៣០ ឯកឧត្តមរដ្ឋមន្ត្រី និងសហការី រួមដំណើរជាមួយដោយឯកឧត្តម អ៊ូច ភា អភិបាលនៃគណអភិបាលខេត្ត បានបន្តដំណើរមកស្រុកកោះអណ្តែត ដើម្បីពិនិត្យការចិញ្ចឹមកូនត្រី និងកង្កែបជាលក្ខណគ្រួសាររបស់លោកពូ ហឹម វ៉ន នៅភូមិរមិញ ឃុំរមិញ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ៥០គ្រួសារដែលពួកគាត់ក៏ជាអ្នកចិញ្ចឹមត្រី និងធ្វើស្រែផងដែរ។ លោកពូបានរៀបរាប់ជូនឯកឧត្តមរដ្ឋមន្ត្រីថា លោកពូបានចាប់យករបរនេះនៅឆ្នាំ២០១០ ក្នុងទំហំដី ,៥ហត កាលនោះចិញ្ចឹមត្រីក្នុងស្រែ។ ដោយទទួលបច្ចេក ទេសពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បច្ចុប្បន្នពង្រីកផ្ទៃដីបាន ៥ហត ដោយចែកជា

ស្រះត្រីអណ្តែងរឹងអាយុម្ភៃថ្ងៃដាក់កូន ១៥ម៉ឺនកូន ស្រះត្រីអណ្តែងទន់អាយុ ២០ថ្ងៃដាក់កូន   ១០ ម៉ឺនកូន ស្រះកូនត្រីឆ្ពិនដាក់កូន ២០ម៉ឺនកូន ស្រះត្រីកាបឥណ្ឌាដាក់កូន ៨ម៉ឺនកូន ស្រះ   កង្ក្កែបមេ និងកូនមាន (ស្រះផ្លាស្ទិច) និងស្រះបង្កងចិញ្ចឹមសាកល្បងដាក់កូន ១៥០០០កូន។ លោកពូចិញ្ចឹមជារបៀបពាក់កណ្តាលផលិតផលសម្រេចគឺគាត់ទិញកូនត្រីទើបញាស់ (ហៅថាកូនម្សៅ) ក្នុង ១លានកូនម្សៅថ្លៃ ៦០ម៉ឺនរៀល មកចិញ្ចឹមក្នុងស្រះដល់អាយុ ៤៥ថ្ងៃ ជាមធ្យមបាន កូន - ម៉ឺនកូន (អាស្រ័យលើធាតុអាកាស និងលក្ខខណ្ឌរស់នៅ) ទើបគាត់ចាប់លក់បាន ១០០រៀល/ក្បាល សរុបក្នងរយ:ពេល ៤៥ថ្ងៃ គាត់បានចំណូល -៥លានរៀល (រួមទាំងប្រាក់ដើម)

ឃើញកសិករចិញ្ចឹមត្រីទទួលបានផលជាផ្លែផ្កាយ៉ាងនេះ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាល ខេត្ត បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោកពូ ព្រមទាំងប្រជាពលរដ្ឋផ្សេងទៀត ដែលបានចាប់យករបរចិញ្ចឹមត្រីបន្ថែម ក្រៅពីការងារធ្វើស្រែ។ ទាំងផលស្រូវ និងចិញ្ចឹមត្រី ធ្វើឲ្យពួកគាត់បានរំដោះខ្លួនចេញពីភាពក្រីក្រ មិនតែប៉ុណ្ណោះកម្រិតជីវភាពកំពុងតែកើនឡើងជាលំដាប់ សមស្របតាមអ្វីដែលសម្តេចតេជោ ហ៊ុន សែន ចង់ឃើញ និងចង់បាន។ ហេតុដូច្នេះ ហើយបានជាសម្តេច ជំរុញ លើកទឹកចិត្ត ផ្តល់អនុសាសន៍ និងថែមទាំងឧបត្ថម្ភថវិកា ដើម្បីលើកកម្ពស់ផលិតភាពផលិតកម្មវារីវប្បកម្មឲ្យបានទូលំទូលាយ និងមានការរីកចម្រើនថែមទៀត ក្នុងគ្រាដែលវិស័យមួយចំនួនកំពុងជាប់គាំងដោយសារវិបត្តិជំងឺឆ្លងកូវីដ-១៩។ ឯកឧត្តមរដ្ឋមន្ត្រី ណែនាំឲ្យរដ្ឋបានជលផលពិនិត្យលើសំណើរបស់លោកពូដែលចង់បានចំណេះ រួមជាមួយឧបករណ៍ភ្ញាស់កូនត្រីដើម្បីផលិតខ្លួនឯងនាពេលអនាគត។

The Mekong Irrawaddy Dolphins
The Mekong Irrawaddy Dolphins are a critically endangered species inhabiting the Mekong River in Cambodia. With an estimated population of around 90 individuals, they are considered Cambodia's national...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...