រដ្ឋមន្ត្រីជំរុញមន្ត្រីកសិកម្មខេត្តឲគិតដល់ការផ្គត់ផ្គង់សាច់នៅក្នុងខេត្តរបស់ខ្លួន

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 3029

លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ប្រាប់​ទៅកាន់​មន្ត្រី​កសិកម្ម​ខេត្ត ក្រុង​ឲ​ធ្វើ​សកម្មភាព​ឲ​បាន​កាន់តែ​ច្រើនឡើង ដោយ​ផ្តោតទៅលើ​ការ​ធើ្វ​យ៉ាងណា​ជំរុញ​ដល់​ការធានា​ផ្គត់ផ្គង់​សាច់ ស៊ុត នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​ជាជាង​ការពឹង​ផែ្អ​ក​ទៅលើ​ការនាំ​ចូល​ពី​ខាងក្រៅ។

ថ្លែង​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ផលិតកម្ម និង​បសុព្យាបាល​ឆ្នាំ២០០៩ កាលពី​ថៃ្ង​ទី២ ខែកុម្ភៈ លោក​ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​ណែនាំ​ទៅកាន់​មន្ត្រី​ក្រសួងកសិកម្ម​ខេត្ត ការិយាល័យ​កសិកម្ម​ស្រុក​នៅ​ទូទាំងប្រទេស ត្រូវតែ​គណនា​អំពី​តំរូវកា​រសាច់ ស៊ុត នៅលើ​ទីផ្សារ​នៅក្នុង​មូលដ្ឋាន របស់ខ្លួន​ដោយ​ប្រៀបធៀប​ជាមួយ​តំរូវការ​ជាក់​សែ្ត​ង និង​លទ្ធភាព​នៅក្នុង​ការផ្គត់ផ្គង់។ ជាមួយនេះ​ត្រូវតែ​ពិចារណា​ពី​ការធ្វើ​យ៉ាងណា​ជំរុញ​ដល់​ប្រជាជន និង​កសិដ្ឋាន​ក្នុងការ​ចិញ្ចឹមសត្វ ដើម្បី​ផ្ត​ត់​ផ្គង់​ទៅលើ​ទីផ្សារ​វិញ។

ការ​ថ្លែង​នេះ​ត្រូវបាន​កត់សំគាល់​ផងដែរ ជាមួយនឹង​តួលេខ​ក្នុងការ​ចិញ្ចឹមសត្វ​ជ្រូក មាន់ ក្របី​មានការ​ធ្លាក់ចុះ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​ត្រូវ​បំផុស និង​ផ្សព្វផ្សាយ​ការចិញ្ចឹម​សត្វ ការផលិត​ចំណី​សត្វ។ ការងារ​នេះ​ត្រូវ​ពង្រឹង ហើយ​មន្ទីរ​កសិកម្ម និង​ការិយាល័យ​កសិកម្ម​ត្រូវតែ​សហការ​សាមគ្គី​គ្នា ដើម្បី​ធើ្វ​កិច្ចការ ទាំងនេះ។ លោក​បាន​បន្តទៀតថា ការរៀបចំ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ផលិតកម្ម និង​បសុព្យាបាល​ត្រូវតែ​រួសរាន់ ដើម្បី​ជាការ​ប្រកួតប្រជែង​ជាមួយ​ទីផ្សារ អន្តរជាតិ។ ជាមួយ​មន្ទីរ ការិយាល័យ​កសិកម្ម​ត្រូវតែ​ធ្វើ​បច្ចុប្បន្នភាព សត្វ​ក្នុង​មូលដ្ឋាន ដែល​ក្នុងនោះ​រាប់ទាំង​ការចិញ្ចឹម​តាម​គ្រួសារ កសិដ្ឋាន ប​សុ​ដ្ឋា​ន ឳ​សថស​ត្វ រោងចក្រ​ផលិត​ចំណី​សត្វ។ ជំរុញ​ការងារ​ស្រាវជ្រាវ​គ្រប់គ្រង ដើម្បី​ធ្វើ​ឲ​វិស័យ​ចិញ្ចឹមសត្វ​កាន់តែ​មានការ​ប្រែប្រួល​ថែមទៀត។ លោក​រដ្ឋមន្ត្រី​បាន​សើ្ន​ឲ​មានការ​យកចិត្តទុកដាក់​ផងដែរ​ដល់​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ ព្រោះនេះ​ជា​កំលាំង​ស្នូល​នៅ​មូលដ្ឋាន​ផ្ទាល់ និង​ជា​អ្នកធ្វើ​ឲ មានការ​ប្រែប្រួល​ដោយផ្ទាល់​ទាំង​លើ​ការចិញ្ចឹម និង​បញ្ហា​សុខភាព​សត្វ។

សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-អូស្ត្រាលី លើកទី៤ នៅរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីសកម្មភាព និងភាពធន់នឹងអាកាសធាតុ សម្រាប់វិស័យកសិកម្មនៅក...
នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...