ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយគណ:ប្រតិភូប្រតិបត្តិសាជីវកម្មសហគមន៍ជនបទកូរ៉េ ព្រមជាមួយឯកឧត្តមថ្នាក់ ដឹកនាំក្រសួងបានធ្វើដំណើរមកខេត្តស្វាយរៀង

ចេញ​ផ្សាយ​ ១៦ ធ្នូ ២០១៩ 2266

នៅរសៀលថ្ងៃដដែល បន្ទាប់ពីជំនួបនៅទីស្តីការក្រសួងបានបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយគណ:ប្រតិភូប្រតិបត្តិសាជីវកម្មសហគមន៍ជនបទកូរ៉េ ព្រមជាមួយឯកឧត្តមថ្នាក់ ដឹកនាំក្រសួងបានធ្វើដំណើរមកខេត្តស្វាយរៀងដើម្បីអញ្ជើញជាធិបតីរួមជាមួយឯកឧត្ដម Park Heung Kyung ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ និងឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណអភិបាលខេត្ត ក្នុងពិធីសម្ពោធអគារអន្តេវាសិកដ្ឋានថ្មីនៅមជ្ឈមណ្ឌលបណ្តុះបណ្តាល និងផ្សព្វ ផ្សាយកសិកម្មតាស្អាង។ ក្នុងពិធីនេះ ក៏មានការចូលរួមពីឯកឧត្តមថ្នាក់ដឹកនាំក្រសួង ឯកឧត្តមអភិបាលនៃគណអភិបាលខេត្ត ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ អាជ្ញាធរមូលដ្ឋាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ជាបឋម ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះវត្តមានរបស់ឯកអគ្គរដ្ឋទូត គណៈប្រតិភូកូរ៉េ អភិបាលខេត្ត សមាជិក សមាជិកាទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ។ ក្នុងនាមរាជរដ្ឋាភិបាល និងខ្លួនលោកផ្ទាល់ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកូរ៉េ តាមរយៈឯកឧត្ដមឯកអគ្គរដ្ឋទូត ដែលបានផ្តល់គម្រោង “គាំទ្រការសាងសង់អគារអន្តេវាសិកដ្ឋាន និងអគារជួសជុលកែលម្អថ្មីនេះ” ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ នាឱកាសនេះ ឯកឧត្តមបានរំលឹកជូនអង្គពិធីជ្រាបផងដែរអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-កូរ៉េ តាំងពីឆ្នាំ១៩៩៦ ហើយរហូតមកទល់បច្ចុប្បន្នភាគីទាំងពីរបានចុះ MOU ជាច្រើនដែលជាជំនួយឥតសំណងតាមរយៈទីភ្នាក់ងារ KOICA, KOPIA កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌ ODA-KOREA និងកិច្ចសហប្រតិបត្តិការទ្វេ-ពហុ ភាគីតាមអនុវិស័យផ្សេងៗជាច្រើន។ ថ្មីៗនេះ នៅថ្ងៃទី២៥ ខែ វិច្ឆិកាកន្លងទៅនៅទីក្រុងប៊ូសាន ឯកឧត្តមបានចុះហត្ថលេខាលើឯកសារ MOU ជាមួយក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងឯកសារទាក់ទងការនាំផ្លែស្វាយពីកម្ពុជាទៅកូរ៉េ។ ដោយឡែកក្នុងព្រឹត្តិការណ៍នាថ្ងៃនេះ ឯកឧត្តម ចាន់ សារុទ្ធ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ម៉ែន វិបុល ក៏បានអានរបាយការណ៍ស្តីពីជំនួយឧបត្ថម្ភ ដំណើរការកសាង និងជួសជុលអគារអន្តេវាសិកដ្ឋាន និងចំណាប់អារម្មណ៍អំពីការចូលរួមយ៉ាងសកម្មរបស់ភាគីកូរ៉េក្នុងការកសាង និងអភិវឌ្ឍវិស័យកសិកម្មនៅទូទាំងខេត្ត ស្វាយរៀង ក៏ដូចជានៅទូទាំងប្រទេស។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវគាំទ្រ និងឯកភាពប្រកបដោយមោទនភាពនូវរាល់កិច្ចសហប្រតិបត្តិការរឹងមាំ និងប្រកបដោយផ្លែផ្ការវាងភាគីទាំងពីរ ដូចមាននៅក្នុងចំណាប់អារម្មណ៍ប្រកបដោយខ្លឹមសារ និងអត្ថន័យរបស់លោក Kim In Sik និងឯកឧត្ដមឯកអគ្គរដ្ឋទូត។

ឯកឧត្តមរដ្ឋមន្ត្រីបានរំលេចជូនអង្គពិធីជ្រាបថា ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារអន្តេវាសិកដ្ឋានថ្មីនៅពេលនេះគឺពិតជាបានឆ្លើយតបទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម និងធនធាន មនុស្ស នៅក្នុងក្របខណ្ឌកំណែទម្រង់ស៊ីជម្រៅវិស័យកសិកម្ម ដើម្បីជួយបណ្តុះបណ្តាលបច្ចេក ទេសកសិកម្មទំនើបដល់ប្រជាកសិករប្រកបដោយភាពវៃឆ្លាត ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ដោយនិរន្តរភាពគឺ “លុបបំបាត់ភាពអត់ឃ្លាន ធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ និងការអភិវឌ្ឍជនបទ”។ សកម្មភាពទាំងអស់នេះ ពិតជាបានចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដែលបានកំណត់យកវិស័យអាទិភាពសំខាន់ៗ ៤ គឺ មនុស្ស ផ្លូវ ភ្លើង និងទឹក ក្នុងចរន្តនៃការរីកចម្រើនវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាដែលត្រូវបានគេហៅថា “បដិវត្តន៍ឧស្សាហកម្មទី៤” ក្នុងដំណាក់កាលថ្មីនេះ។ ក្នុងបរិការណ៍នេះ ប្រជាកសិករបាននិងកំពុងរំដោះខ្លួនចេញពី “កសិករ” ទៅជា “កសិ-ពាណិជ្ជករ” និងប្រែក្លាយកសិកម្មអន់ថយទៅជាកសិកម្មទំនើបមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ដែលនាំដល់ការកើនឡើងប្រាក់ចំណូលគ្រួសារកសិករ ប្រកបដោយវិបុលភាព និងសុខុមាលភាពដើម្បីរួម ចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសឈានឆ្ពោះទៅគោលដៅនាឆ្នាំ២០៣០។

ទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ពីការសាងសង់អគារអន្តេវាសិកដ្ឋានថ្មី និងអគារជួសជុលកែលម្អថ្មីថាវាពិតជាមានសារៈសំខាន់ និងចាំបាច់បំផុតទាំងពេលបច្ចុប្បន្ន និងពេលអនាគត ដើម្បីរួមចំណែកដោះស្រាយនូវបញ្ហាប្រឈមខ្លះៗតាមការជាក់ស្តែងដូចជារៀបចំបន្ទប់ស្នាក់នៅជូនលោកគ្រូ អ្នកគ្រូ និងសិក្ខាកាមក្នុងអំឡុងពេលបណ្តុះបណ្តាល រៀបចំកម្មវិធីបណ្តុះបណ្តាល ស្រាវជ្រាវលើប្រធានបទស្រូវ បន្លែ និងដំណាំឈូក ស្របតាមស្ថានភាពភូមិសាស្រ្ត បញ្ហាកើតនៅតំបន់នេះ និងផ្សព្វផ្សាយបច្ចេកវិទ្យាថ្មីៗទំនើប ទាន់សម័យ វៃឆ្លាត និងសមស្រប។ ហេតុផលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ជូនភាគីពាក់ព័ន្ធទាំងអស់ឲ្យខិតខំយកចិត្តទុកដាក់ ឈរលើស្មារតីទទួលខុសត្រូវក្នុងការដឹកនាំ គ្រប់គ្រង និងសហការឲ្យបានល្អគ្រប់កម្រិត គ្រប់ភាគី ក្នុងគោលដៅចំបងគឺប្រើប្រាស់មជ្ឈមណ្ឌលបណ្តុះបណ្តាល និងផ្សព្វផ្សាយកសិកម្មតាស្អាងនេះឲ្យអស់សក្តានុពលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីប្រែក្លាយវិស័យកសិកម្មក្នុងខេត្ត ស្វាយរៀងឲ្យមានការវិវឌ្ឍន៍រីកចម្រើននាពេលអនាគតដ៏ខ្លី តាមរយ:ធនធានមនុស្សដែលពោរ ពេញដោយចំណេះ ជំនាញ និងបទពិសោធន៍កសិកម្មច្បាស់លាស់ និងត្រូវរួមគ្នាការពារ ថែរក្សាទ្រព្យសម្បត្តិនេះឲ្យបានគង់វង្សល្អសម្រាប់ជាប្រយោជន៍បម្រើឲ្យវិស័យកសិកម្មតទៅមនុស្សជំនាន់ក្រោយៗទៀត។

សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-អូស្ត្រាលី លើកទី៤ នៅរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីសកម្មភាព និងភាពធន់នឹងអាកាសធាតុ សម្រាប់វិស័យកសិកម្មនៅក...
នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...