ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន អនុញ្ញាតជូនលោកសាស្ត្រាចារ្យ Sena De Silva តំណាងអង្គការ ACIAR និងលោកបណ្ឌិត C.V. Mohan តំណាងអង្គការ NACA ចូលជួបសម្ដែងការគួរសម

ចេញ​ផ្សាយ​ ២៣ មករា ២០១៨ 1982

នៅ​រសៀល​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានអនុញ្ញាត​ជូន​លោក​សាស្ត្រាចារ្យ Sena De Silva តំណាង​អង្គការ ACIAR (Australian Center for Inter-national Agriculture Research) និង​លោក​បណ្ឌិត C.V. Mohan តំណាង​អង្គការ NACA (Network of Aquaculture Centers in Asia-Pacific) ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​ទីស្ដីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​និង​វាយតម្លៃ​ជា​វិជ្ជមាន​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​បស់​អង្គការ​ទាំងពីរ​ក្នុងការ​រួមចំណែក​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ជាអាទិ៍ ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ដល់​មន្ត្រី​ជំនាញ​វារីវប្បកម្ម ការចូលរួម​សិក្ខាសាលា សន្និសីទ និង​ទស្សនកិច្ច​សិក្សា​ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍ និង​ចំណេះដឹង​បច្ចេកទេស​ជាមួយ​បណ្ដា​ប្រទេស​ដទៃ​នៅក្នុង​តំបន់ ព្រមទាំង​បាន​ផ្តល់ជំនួយ​លើ​ផ្នែក​វារីវប្បកម្ម មន្ទីរពិសោធន៍ និង​បច្ចេកទេស​ព្យាបាល​ជំងឺ​ត្រី។ល។

លោក​សាស្ត្រាចារ្យ Sena De Silva បាន​រាយការណ៍​ថា អង្គការ ACIAR បានផ្ដល់​ជំនួយ​ថវិកា​ចំនួន ៥៦ម៉ឺន ដុល្លារ​អាមេរិក តាមរយៈ​អង្គការ NACA ដើម្បី​អនុវត្ត​គម្រោង “ ការចិញ្ចឹម​ត្រី​ក្នុង​អាងទឹក​ធម្មជាតិ ” ដែលមាន​រយៈពេល ៣ ឆ្នាំ ចាប់ពី​ឆ្នាំ២០១២ ដល់​ឆ្នាំ២០១៥ និង​អនុវត្ត​ដោយ​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅក្នុង​ខេត្ត​គោលដៅ​ចំនួន ៤ គឺ​ខេត្តកំពង់ធំ ព្រះវិហារ សៀមរាប និង​ឧ​ត្ត​រ​មានជ័យ។ លោក​បាន​បញ្ជាក់ថា​គម្រោង​នេះ“ ប្រើប្រាស់​ដើមទុន​តិច​តែ​ទទួលបាន​ផល​ច្រើន ” ដោយ​ធ្វើការ​សាកល្បង​លែង​ត្រី​ពូជ​ទៅក្នុង​អាងទឹក​ធម្មជាតិ ជាពិសេស​នៅ​អាង ឬ ទំនប់ទឹក​ដែល​ស្ថិតនៅ​តំបន់​ដាច់ស្រយាល និង​ខ្សត់​ត្រី​ធម្មជាតិ ក្នុងន័យ​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ទាំងនោះ។ លោក​សាស្ត្រាចារ្យ​បាន​វាយតម្លៃ​អំពី​ការអនុវត្ត​គម្រោង​នេះ​ថា​ទទួលបាន​លទ្ធផល​ល្អ​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​នោះបាន​លែង​កូន​ត្រី​ពូជ​ប្រមាណ១លាន៥សែន​ក្បាល​ក្នុង​មួយឆ្នាំ ទៅក្នុង​អាងទឹក​សរុប​ចំនួន១៦ ដែល​អាងទឹកនីមួយៗមាន​ទំហំ​ពី១០ ទៅ៣០ហិកតា ក្នុង​ខេត្ត​គោលដៅ​ទាំង៤ព្រមទាំង​ការរៀបចំ និង​ការគ្រប់គ្រង​តំបន់​អភិរក្ស​ត្រី​មេ​ពូជ​ដោយមាន​ការចូលរួម​យ៉ាង​សកម្ម​ពី​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​នេសាទ និង​អាជ្ញាធរ​មូលដ្ឋាន ហើយ​ផល​ត្រី​នៅ​តំបន់​អនុវត្ត​គម្រោង​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់។ លោក​មាន​គោលបំណង​ពង្រីក​សកម្មភាព​គម្រោង​ទៅ​តំបន់​ដទៃទៀត​នៅ​ដំណាក់កាល​ទី២ ដោយ​ស្នើសុំ​ការគាំទ្រ​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។ ទន្ទឹមនឹងនេះ អង្គការ NACA គ្រោង​នឹង​រៀបចំ​សិក្ខាសាលា​ថ្នាក់​តំបន់​នៅ​អំឡុង​ខែតុលា ឆ្នាំ២០១៤ នៅ​ខេត្តសៀមរាប​ក្នុង​គោលបំណង​បង្ហាញ​អំពី​ការអនុវត្ត​ល្អ​ក្នុង​ផ្នែក​វារីវប្បកម្ម និង​ផ្លាស់ប្តូរ​បទពិសោធន៍ និង​ចំណេះដឹង​ក្នុងចំណោម​ប្រទេស​ក្នុង​តំបន់​ផងដែរ។

ជាមួយនឹង​មោទនភាព​នៃ​លទ្ធផល​ជា​ផ្លែផ្កា​នៃ​ការអនុវត្ត​គម្រោង ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​សកម្មភាព​ខាងលើនេះ​ជាការ​ចូលរួមចំណែក​អភិវឌ្ឍ​វិស័យ​ជលផល​នៅ​កម្ពុជា សំដៅ​ជួយ​លើកស្ទួយ​កម្រិតជីវភាព​រស់នៅ​របស់​ប្រជា-ពលរដ្ឋ និង​សេដ្ឋកិច្ចជាតិ​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ដំណាក់កាល​ទី៣នេះ ដែល​មានចែង​យ៉ាងច្បាស់​ក្នុង​មុំ​ទី២ នៃ​ចតុកោណ​ទី។ ទន្ទឹមនឹងនេះ​ឯកឧត្តម​រដ្ឋមន្ត្រី​បានបង្ហាញ​ពី​ជំហរ​គាំទ្រ​ចំពោះ​សំណើ​រៀបចំ​សិក្ខាសាលា​ថ្នាក់​តំបន់​នៅ​ខេត្តសៀមរាប​នាពេលខាងមុខ​ក៏ដូចជា​ការគាំទ្រ​គម្រោង “ ការចិញ្ចឹម​ត្រី​ក្នុង​អាងទឹក​ធម្មជាតិ ” នៅ​ដំណាក់កាល​ទី២ ជា​បន្តទៀត​ផងដែរ។ កិច្ចសវនាការ​បាន​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​រីករាយ ស្និទ្ធស្នាល និង​កិច្ចសហប្រតិបត្តិការ​ខ្ពស់។

ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយបេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍ ទៅសិក្សាបន្តនៅប្រទេសជប...
នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តកំពត និងកំពង់ស្ពឺ
នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមសិក្ខាសាលា ក្រោមប្រធានបទ "ការជំរុញការអនុវត្តច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ...
នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបពិភាក្សាការងារជាមួយឯកឧត្តម Roberto Serroni Perosa អនុរដ្ឋមន្ត្រីទទួលបន្ទុកវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងកសិកម្ម និងបសុសត្វ...
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទឃាត់ខ្លួនបានជនសង្ស័យ៤នាក់ ក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្ន...
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារខណ្ឌរដ្ឋបាល ជលផលខត្តកំពង់ឆ្នាំង...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំតាមប្រព័ន្ធអនឡាញជាមួយអង្គការ FAO
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅខេត្តហៃណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីជួបពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូទៅបំពេញ...
ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយតំណាងសហគមន៍កសិកម្មចំនួន៣ នៅឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្ត...
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យកសិកម្ម
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ...
ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានចូលរួមកម្មវិធី Maekyung Cambodia Forum
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងសិរីសោភ័ណ
នៅរសៀលថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «ការជំរុញពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-ប្រេស៊ីល»
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុង Yunfu ខេត្តក្វាងទុង ប្រទេសចិន
នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ ជួបសំណេះសំណាលជាមួយប្រជាសហគមន៍កសិកម្មសាលាវិស័យនៅភូមិខ្វាន់ទៀង ខេត្តកំពង់ធំ ដែលទើបបំប...
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាល តម្រង់ទិសសមាជិកមន្រ្តីរាជការ នៃមន្ទីរកសិកម្មខេត្តព្រះវិហារ
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម...