ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានជួបពិភាក្សាការងារ ជាមួយឯកឧត្តម Kim Hyeon-Soo រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអាហារ និងអភិវឌ្ឍន៍ជនបទនៃសាធារណៈរដ្ឋកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់

ចេញ​ផ្សាយ​ ២៦ វិច្ឆិកា ២០១៩ 2309

នៅសណ្ឋាគារ Grand Haeundea នៅទីក្រុងប៊ូសាន នារសៀលថ្ងៃច័ន្ទ ១៤រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាការងារ ជាមួយឯកឧត្តម Kim Hyeon-Soo រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអាហារ និងអភិវឌ្ឍន៍ជនបទនៃសាធារណៈរដ្ឋកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ នៃសាធារណរដ្ឋកូរ៉េ ។ សូមបញ្ជាក់ថា៖ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរបស់ភាគីទាំងពីរនៅក្នុងវិស័យកសិកម្ម និងដោយមើលឃើញពីតម្រូវការចាំបាច់សម្រាប់ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាពនិងការអភិវឌ្ឍធនធានមនុស្ស និងដោយមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងឯកជននៃប្រទេសទាំងពីរលើវិស័យកសិកម្ម។ ភាគីទាំងពីរបានព្រមព្រៀងគ្នាលើកិច្ចសហការគ្នាក្នុងវិស័យដូចខាងក្រោម៖
1. ផ្លាស់ប្តូរព័ត៌មាននិងកិច្ចសហប្រតិបត្តិការក្នុងគោលនយោបាយកសិកម្មក្នុងតំបន់ និងអភិវឌ្ឍន៍
ជនបទ
2. ផ្លាស់ប្តូរព័ត៌មាន និងកិច្ចសហប្រតិបត្តិការក្នុងគោលនយោបាយកសិកម្មក្រៅប្រទេស
3. ផ្លាស់ប្តូរអ្នកជំនាញក្នុងវិស័យដែលពាក់ព័ន្ធ និងកិច្ចសហប្រតិបត្តិការលើបច្ចេកទេសនិងព័ត៌មានដែលពាក់ព័ន្ធនឹងកសិកម្ម និងការស្រាវជ្រាវរួមគ្នាក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការបច្ចេកទេសកសិកម្មរវាងវិទ្យាស្ថានស្រាវជ្រាវកសិកម្មនៃប្រទេសទាំងពីរ។
4. កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍កសិកម្មសំដៅធានាឲ្យបាននូវសន្តិសុខស្បៀងក្នុងប្រទេសទាំងពីរ
5. ជំរុញការផ្លាស់ប្តូរបទពិសោធន៍រវាងសហគ្រាស និងទីភ្នាក់ងារពាក់ព័ន្ធក្នុងវិស័យសាធារណៈនិងឯកជន
6. ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាពរួមមានដី ទឹក និងធនធានសេនេទិច
7. កិច្ចសហប្រតិបត្តិការក្នុងការបង្កើនផលិតភាពកសិកម្ម គ្រឿងយន្តកសិកម្ម និងយុទ្ធសាស្ត្រមុន និងក្រោយពេលប្រមូលផល
8. កិច្ចសហប្រតិបត្តិការដើម្បីសម្របសម្រួលដល់ការវិនិយោគឯកជនក្នុងវិស័យកសិកម្ម
9. ការផ្លាស់ប្តូរ និងធ្វើកិច្ចសហប្រតិបត្តិការលើចំនុចដែលចាប់អារម្មណ៍ផ្សេងទៀត ដែលអាចកើតឡើងពីការសម្រេចចិត្តរបស់ភាគីទាំងពីរ។

ដើម្បីធ្វើទំនាក់ទំនង និងសម្របសម្រួលកិច្ចសហប្រតិបត្តិការក្រោមអនុស្សរណៈនៃការយោគយល់គ្នានេះឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ភាគីទាំងពីរបានឯកភាពគ្នាបង្កើតក្រុមការងារក្រុមការងារដែលមានប្រធានមួយរូប មានឋានៈជាប្រធាននាយកដ្ឋាន ធ្វើជាសហប្រធានដែលត្រូវបានតែងតាំងដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ភាគីនីមួយៗនឹងចាត់តាំងលេខាធិការទំនាក់ទំនងម្នាក់ឱ្យទទួលខុសត្រូវការងារទាក់ទងនឹងកិច្ចប្រជុំក្រុមការងារ។ កិច្ចប្រជុំក្រុមការងារនឹងត្រូវធ្វើឡើងជាប្រចាំនៅសាធារណរដ្ឋកូរ៉េ និងនៅព្រះរាជាណាចក្រកម្ពុជារៀងរាល់០២ (ពីរ) ឆ្នាំម្តងឬលើសពីនេះបើចាំបាច់ដោយភាគីទាំងពីរ។ កាលបរិច្ឆេទ ទីតាំង និង របៀបវារៈនៃការប្រជុំនីមួយៗនឹងត្រូវសម្រេចរួមគ្នាជាមុន ។

ក្នុងឱកាសនេះផងដែរ ឯកឧត្តម Kim Hyeon-Soo បានបញ្ជាក់ថា ភាគីកូរ៉េបានអនុម័តរួចហើយនូវការអនុញ្ញាតិអោយនាំចូលស្វាយពីកម្ពុជាមកកូរ៉េ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ដូច្នេះក្នុងខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ កម្ពុជានឹងអាចនាំចូលស្វាយមកកូរ៉េបានហើយ។

ឯកឧត្តម វេង សាខុន បានថ្លែងអំណរគុណដល់ភាគីកូរ៉េ នូវដំណឹងល្អសម្រាប់ការនាំចូលស្វាយនេះ ហើយឯកឧត្តម ក៏បានស្នើសុំកិច្ចសហប្រតិបត្តិការជាមួយភាគីកូរ៉េថែមទៀត លើការធ្វើទំនើបកម្មកសិកម្ម នៅកម្ពុជា ដើម្បីផ្លាស់ប្តូរនូវពិសោធន៍ដែលកសិកម្មកូរ៉េបានឆ្លងកាត់។ ឯកឧត្តម Kim Hyeon-Soo បានស្វាគមន៍នូវសំណើររបស់កម្ពុជា ដោយសន្យានឹងជួយដល់ការអភិវឌ្ឍន៍លើការដាំដំណាំក្នុងផ្ទះកញ្ចក់ (Green House ) ដែលអាចធានាដល់ការផលិតបន្លែបានគ្រប់រដូវ ការពារសត្វល្អិត និងមានគុណភាពខ្ពស់ឆ្លើយតបតាមស្តង់ដារ និងទីផ្សារ ដើម្បីជំរុញផលិតកម្មលើដំណាំបន្លែក្នុងស្រុក និងកាត់បន្ថយការនាំចូល។ ឯកឧត្តម វេង សាខុន បានថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះការផ្តល់កិច្ចហប្រតិបត្តិការលើ Green House នេះព្រោះឆ្លើយតបចំគោលដៅដែលក្រសួងបាន និងកំពុងធ្វើ និងឆ្លើយតបទៅលើតម្រូវការដែលក្រសួងកសិកម្មកម្ពុជាកំពុងតែយកចិត្តទុកដាក់ដើម្បីជួយលើកកំពស់កំរិតជីវភាពរបស់កសិកអោយឆ្លើយតបតាមគោលនយោបាយជំរុញសេដ្ឋកិច្ចកម្ពុជាអោយក្លាយជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០។

ឯកឧត្តមរដ្ឋមន្ត្រី ទាំងពីរបានពិភាក្សាយ៉ាងស៊ីជំរៅលើកិច្ចសហប្រតិបត្តិការបច្ចេកទេសលើចំនុចជាច្រើនក្នុងគោលដៅធ្វើយ៉ាងណាអោយវិស័យកសិកម្មនៃប្រទេសទាំងពីរកាន់រីកចម្រើន។ កិច្ចពិភាក្សាប្រកបដោយសេចក្តីរីករាយ ភាតរៈភាព និងមានភាពស្និទស្នាលជាទីបំផុត។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...