មន្រ្តី​អំពាវនាវ​ឪ្យប្រជាជន​ចូលរួម​ជំរុញ​វារីវប្បកម្ម​និង​ការពារ​ធនធាន​សមុទ្រ

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 3040

លោក​រដ្ឋ​ម​ន្រី្ត​ក្រសួងកសិកម្ម​បាន​អំពាវនាវ​ដល់​ប្រជា​នេសាទ និង​ប្រជាជន​ដែល​អាស្រ័យ​ដោយ​ទឹកសមុទ្រ នោះ​ឱ្យ​ចូលរួម​អភិរក្ស​ធនធាន​សមុទ្រ​ជាមួយ នឹង​ការចិញ្ចឹម​ប​នែ្ថ​ម​នូវ​ធនធាន​ទាំងនោះ​ដើម្បី​បង្កើន ចំណូល​ក្នុង​គ្រួសារ។

លោក​ច័ន្ទ សារុន​រដ្ឋ​ម​ន្រី្ត​ក្រសួង​រុក្ខាប្រមាញ់ និង​នេសាទ​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​លែង​គ្រែង​ឈាម ក្ដាមថ្ម និង​ដាំ​ដើម​កូន​កោង​កាង​ជា​និមិត្តរូប និង​សំណេះសំណាល​ជាមួយ​សមាជិក​សហគម​ន៍​នេសាទ​តំបន់​ធ្នេ​រ​សមុទ្រ​កោះ​ខ្យង​ចំនួន៨០គ្រួសារ​នៅ​ភូមិ​អន់​ឆ្អើ​ត ឃុំ​ជីខ​ក្រោម ស្រុកស្រែ​អំបិល។

 នៅ​ទីនោះ​លោក​បាន​ថ្លែង​ទៅកាន់​ទីកន្លែង​ដទៃ​ថា សហគមន៍​ដែល​បង្កើត​បាននិងកំពុង​ដំណើរ​នេះ​ត្រូវ​បន្ត​ពង្រឹង​អោយបាន​ល្អ។ ត្រូវ​ថែរក្សា​ការពារ​កន្លែង​អភិរក្ស​ឱ្យបាន​ដាច់ខាត និង​កុំ​ប្រើ​ឧបករណ៍​ខុសច្បាប់ និង​បំផុស​ទៅកាន់​ប្រជា​នេសាទ​ដទៃ ដែល​មិនមែនជា​សមាជិក​សហគម​ន៍។លោក​រដ្ឋមន្ត្រី​ក៏បាន​ជំរុញ​ផងដែរ​ថា មិនត្រូវ​ពឹងផ្អែក​តែ​លើ​ធនធានធម្មជាតិ​តែមួយ​មុខ​ទៅទៀត​ឡើយ​តែ​ត្រូវ​ពង្រីក​នូវ​ការចិញ្ចឹម​ត្រី ក្ដាម បង្គា ព្រោះ​កិច្ចការ​នេះ​អាច​ធ្វើបាន។ លោក​រំលឹកថា ប្រជា​សហគមន៍​ទាំងអស់​ឈប់​ចាប់​ក្តាមតូចៗ កូន​គ្រែង​ឈាម យកទៅលក់​ព្រោះ​ជាការ​ខាតបង់​ដ៏​ធំ​មួយ​នៅពេល​អនាគត។

លោក​ក៏បាន​អំពាវនាវ​អោយ​ប្រជាជន​ចូលរួម​ដាំ​ព្រៃកោងកាង។លោក​បញ្ជាក់ថា មាន​ព្រៃកោងកាង​គឺមាន​មុខរបរ។ ខណ្ឌ​រដ្ឋបាល​ជលផល​ត្រូវ​ទទួលខុសត្រូវ ដើម្បី​បង្កើត​ថ្នាល​បណ្តុះ​កូនដើម​កោង​កាង និង​កូនឈើ​ព្រៃ​លិច​ទឹក​ចម្រុះ។ លោក​បាន​ជូន​យោបល់​ផងដែរ​ពី​ការបង្កើត​ធនាគារ​ក្ដាម​ឱ្យបាន​ច្រើន និង​លែង​កូន​ក្ដាម​ដែលមាន​ពង​កូន នៅពេល​នេសាទ​បាន​ដើម្បី​ទុកអោយ​វា​បន្ត​ពូជពង្ស​តទៅទៀត។

សហគមន៍​នេសាទ​តំបន់ឆ្នេរ​សមុទ្រ​កោះ​ខ្យង​បាន​បង្កើតឡើង​នៅ​ឆ្នាំ២០០៣លើ​ផ្ទៃដី ១២.៣៣៦ ហិកតា​ដែលមាន​ប្រជា​នេសាទ​ចំនួន២៥២គ្រួសារ​មកពី​ភូមិ​ចំនួន៣ គឺ​ភូមិ​ខ្សាច់​ក្រហម តា​បែន និង​អន់​ឆ្អើ​ត។ ឆ្លើយតប​ទៅនឹង​សំណូមពរ​ប្រជា​សហគមន៍​លោក​រដ្ឋមន្ត្រី​បានផ្តល់​ទូក​អូប័រ​មួយគ្រឿង​កម្លាំង៤០សេស​សម្រាប់​ទុកអោយ​សហគមន៍​ប្រើប្រាស់​ក្នុងការ​បង្ក្រាប​បទល្មើស​នេសាទ។ លោក​រដ្ឋមន្ត្រី​បាន​សំណូមពរ​ដល់​សហគម​ន៍​អោយប្រើ​ប្រាស់​ទូក​អូប័រ​ដែល​ទទួលបាន​នេះ​អោយ​បានល្អ​ប្រយោជន៍ ដើម្បី​ប្រើប្រាស់​បានយូរ​អង្វែង។ សូមបញ្ជាក់ថា លោក​រដ្ឋ​ម​ន្រី្ត​បាន​អញ្ជើញ​ទៅ​ទីនោះ​កាលពី​ពាក់កណ្តាល​សប្តាហ៍​នេះ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...