ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោក Jongsoo Shin អគ្គនាយកថ្មីនៃផ្នែកងារ Korean Trade-Investment Promotion Agency (KOTRA) ប្រចាំប្ររាជាណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសម

ចេញ​ផ្សាយ​ ១២ មីនា ២០២០ 2425

នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៥:០០ រសៀល ថ្ងៃអង្គារ ២រោច ខែផល្គុន ឯកស័ក . ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោក Jongsoo Shin អគ្គនាយកថ្មីនៃផ្នែកងារ Korean Trade-Investment Promotion Agency (KOTRA) ប្រចាំប្ររាជាណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសម និងណែនាំខ្លួនចំពោះឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ជាកិច្ចស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានអបអរសាទរចំពោះលោក Jongsoo Shin ដែលទទួលបានការគាំទ្រ និងត្រូវបានតែងតាំងជាអគ្គនាយកថ្មីនៃផ្នែកងារ KOTRA ហើយតាមរយៈលោក ក្នុងនាមឲ្យរាជរដ្ឋាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកូរ៉េ និងប្រជាជនកូរ៉េ ដែលជានិច្ចជាកាលតែងតែផ្តល់កិច្ចសហប្រតិបត្តិការដ៏ល្អមកកម្ពុជា តាមរយៈជំនួយឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងហិរញ្ញប្បទានដល់កម្មវិធី និងគម្រោងជាច្រើនលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម ដែលថ្មីៗនេះ ភាគីកូរ៉េបានអនុញ្ញាតឲ្យកម្ពុជានាំចេញស្វាយស្រស់ឆ្ពោះត្រង់ទៅកាន់ទីផ្សារកូរ៉េ។

ចំពោះជំនួបនារសៀលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ស្ថិតក្នុងបរិបទនៃកំណើនសេដ្ឋកិច្ច និងប្រជាជន ក្រសួងបានធ្វើការកំណែទម្រង់ទាំងគោលនយោបាយ និងផែនការសកម្មភាព ដោយផ្តោតភ្ជង់សំខាន់ទៅលើផលិតកម្មពូជសុទ្ធ ការធ្វើកសិកម្មចម្រុះ និងដំណាំកសិ-ឧស្សាហកម្ម ដូចជាចេកអំបូងលឿង ស្វាយ ដំឡូងមី ដំឡូងបារាំង ពោត ។ល។ ជំរុញវារីវប្បកម្ម និងផលិតកម្មសត្វ បែបទំនើបកម្មកសិកម្ម ការកែច្នៃ វេចខ្ចប់ ប្រកបដោយអនាម័យ និងគុណភាព ដើម្បីបំពេញនូវសេចក្ដីត្រូវការ និងតម្រូវការនៃទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក កាត់បន្ថយការនាំចូល។ ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា ដើម្បីឲ្យការងារទាំងអស់នេះសម្រេចទៅបានដោយជោគជ័យ ត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពោលគឺតាមការអនុវត្តអភិក្រម "រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-និងសហគមន៍" ដូច្នេះ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា ក្នុងអាណត្តិរបស់លោកអគ្គនាយក លោកនឹងព្យាយាមប្រឹងប្រែងអស់លទ្ធភាព ដើម្បីអនុវត្តអភិក្រមខាងលើ សហការទាំងផ្នែករដ្ឋ និងគៀងគរផ្នែកឯកជនមកវិនិយោគ ឫទិញផលិតផលកសិកម្មកម្ពុជា ដោយអនុវត្តតាមយន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយសហគមន៍។

លោកអគ្គនាយក Jongsoo Shin ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកំណើននៃការអភិវឌ្ឍរបស់កម្ពុជាលើគ្រប់វិស័យ ទាំងវិស័យកសិកម្មផងដែរ។ ហើយលោកក៏បានសារទរចំពោះវត្ដមានរបស់ស្វាយស្រស់កម្ពុជានៅទីផ្សារកូរ៉េ ដែលកំពុងទទួលបាននូវតម្លៃយ៉ាងល្អ និងមានការគាំទ្រជាច្រើនពីប្រជាជនកូរ៉េ។ ដោយលោកក៏ជាអ្នកជំនាញផ្នែកកសិកម្ម និងមានបទពិសោធន៍ច្រើនក្នុងការអភិវឌ្ឍជនបទ ការផលិតនិងបង្កាត់ពូជដំណាំ និងរុក្ខជាតិ
និងក្នុងតួនាទីរបស់លោកជាអគ្គនាយកនៃផ្នែកងារ KOTRA
លោកនឹងព្យាយាមប្រឹងប្រែងយកចំណេះដឹង ចំណេះធ្វើ និងពុទ្ធិកដែលទទួលបានពីជំនួបនារសៀលនេះ យកទៅផ្សព្វផ្សាយ ពន្យល់ និងទាក់ទាញវិនិយោគិនកូរ៉េមកវិនិយោគនៅកម្ពុជា សហការជាមួយមន្ត្រីជំនាញក្រសួង រួមគ្នាបន្តការអភិវឌ្ឍវិស័យនេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...