ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នា ស្តីពីការអភិវឌ្ឍហ្គ្រីនហៅស៍កសិបច្ចេកវិទ្យា ៤.០ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រុមហ៊ុន Agri-Sambathkhmer Co., Ltd ក្រុមហ៊ុន PLMP Venture Capital Co., Ltd និងក្រុមហ៊ុន ISBP Group-Sun Business Investment Globe Co., Ltd

ចេញ​ផ្សាយ​ ២២ មករា ២០២២ 3097

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៤:៣០ រសៀលថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នា ស្តីពី ការអភិវឌ្ឍហ្គ្រីនហៅស៍កសិបច្ចេកវិទ្យា ៤.០ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រុមហ៊ុន Agri-Sambathkhmer Co., Ltd ក្រុមហ៊ុន PLMP Venture Capital Co., Ltd និងក្រុមហ៊ុន ISBP Group-Sun Business Investment Globe Co., Ltd ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងមានការអញ្ជើញចូលរួមពីឯកឧត្តមថ្នាក់ដឹកនាំក្រសួង និងស្ថាប័នក្រោមឱវាទមួយចំនួនទៀតផងដែរ។ ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ លោកឧកញ៉ាតំណាងក្រុមហ៊ុន សមាជិក សមាជិកានៃអង្គពិធីទាំងមូលដែលបានឆ្លៀតឱកាសដ៏មានតម្លៃអញ្ជើញចូលរួមក្នុងពិធីនារសៀលនេះ។ ភ្ជាប់ទៅនឹងខ្លឹមសារនៃពិធី ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ការបង្កើតភាពជាដៃគូរវាងរដ្ឋ និងឯកជន គឺពិតជាឆ្លើយតបតាមអភិក្រម "រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ក្នុងគោលបំណងដើម្បីជំរុញ និងលើកកម្ពស់ខ្សែច្រវាក់តម្លៃបន្លែតាមស្តង់ដារការអនុវត្តកសិកម្មល្អកម្ពុជា (Cam-GAP) ធានាបានបរិមាណផ្គត់ផ្គង់ គុណភាព និងសុវត្ថិភាព រួមចំណែកបង្កើនផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម។ ខ្លឹមសារនៃអនុស្សរណ:នៃការយោគយល់គ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ប្រាកដជានឹងជួយបំពេញនូវអត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមករវាងគូភាគីទាំងអស់ ក្នុងការកសាងភាពជាដៃគូអភិវឌ្ឍខ្សែច្រវាក់ តម្លៃផលិតកម្មបន្លែ ប្រកបដោយចីរភាព និរន្តរភាព វិបុលភាព បរិយាប័ន្ន ការប្រកួតប្រជែង ការប្រែប្រួលអាកាសធាតុ និងនវានុវត្តន៍ ជាពិសេសវាពិតជានឹងចូលរួមចំណែកអនុវត្តផែនការយុទ្ធសាស្រ្តរបស់ក្រសួងក្នុងការជំរុញផលិតភាព និងពិពិធកម្មដំណាំបន្លែសុវត្ថិភាពឲ្យកាន់តែល្អប្រសើរ ចូលរួមលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មបន្លែ ការកែច្នៃ តម្លៃបន្ថែម និងទីផ្សារក្នុង និងក្រៅប្រទេស បង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូល។ ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា នេះក៏ជាយន្តការមួយក្នុងការចូលរួមដោះស្រាយនូវបញ្ហាប្រឈមដែលកសិករកំពុងជួបប្រទះ និងកែលម្អ ដើម្បីលើកកម្ពស់សមត្ថភាពផលិតឆ្លើយតបតាមតម្រូវការទីផ្សារ ប្រែក្លាយកសិករទៅជាកសិ-សហគ្រិន ឆ្លើយតបទៅនឹងផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងប្រកបដោយចីរភាព សម្រាប់ឆ្នាំ ២០៣០ និងគោលនយោបាយនៃការធ្វើទំនើបកម្មវីស័យកសិកម្ម ២០២១-២០៣០ ផងដែរ។ ជាងនេះទៅទៀត គឺស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការធ្វើទំនើបកម្មកសិកម្មឱ្យមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាពសំដៅបង្កើនប្រាក់ចំណូល និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។ អនុស្សរណ:នៃការយោគយល់គ្នាស្តីពីការអភិវឌ្ឍហ្គ្រីនហៅស៍បច្ចេកវិទ្យា ៤.០ នឹងអាចឲ្យភាគីទាំងអស់ធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា សំដៅសម្រេចឲ្យបានតាមគោលដៅសាងសង់ហ្គ្រីនហៅស៍កសិបច្ចេកវិទ្យា ៤.០ ឲ្យបានចំនួន ១០ ០០០ ខ្នងក្នុងរយៈពេល ១០ឆ្នាំបន្ទាប់ទៀតនោះគឺដើម្បីផលិតបន្ថែមជាអប្បបរមាចំនួន ៤០០ តោនក្នុងមួយឆ្នាំ មិនត្រឹមតែផ្តល់ការផ្គត់ផ្គង់ដែលមានសុវត្ថិភាព និងមាននិរន្តរភាពដល់ទីផ្សារក្នុងមូលដ្ឋាន និងថែមទាំងផ្តល់នូវការចុះកិច្ចសន្យាផលិតកម្មជាមួយសហគមន៍ និងទីផ្សារអន្តរជាតិផងដែរ។ ដើម្បីសម្រេចគោលដៅនេះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍មួយចំនួនជូនដល់ភាគីពាក់ព័ន្ធទាំងអស់យកទៅអនុវត្ត ធ្វើយ៉ាងណាឲ្យខ្លឹមសារនៃអនុស្សរណ:នៃការយោគយល់គ្នានេះលេចចេញ ឬកើតចេញជាប្រយោជន៍សម្រាប់វិស័យផលិតកម្មបន្លែកម្ពុជានាពេលអនាគត។ ទី១. ត្រូវជួយពង្រឹងសមត្ថភាពបច្ចកទេសដល់កសិករ សហគមន៍កសិកម្មឲ្យទទួលបាននូវបច្ចេកទេសទំនើបពីក្រុមហ៊ុន ផលិតនូវផលិតផលដែលមានគុណភាព និងសុវត្ថិភាព ព្រមទាំងត្រូវភ្ជាប់ផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយក្រុមហ៊ុន ដើម្បីសម្រួលក្នុងការប្រមូលទិញផលិតផលពីកសិករ ឬសហគមន៍កសិកម្ម ស្របតាមអភិក្រម “រដ្ឋ-វិស័យឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍”។ ទី២. ក្រុមហ៊ុន និងអគ្គនាយកដ្ឋានកសិកម្ម ត្រូវសហការគ្នាក្នុងការបង្កើនការជឿទុកចិត្តពីអ្នកប្រើប្រាស់ដោយត្រូវបន្តពង្រឹងយន្តការផ្តល់សេវាកម្មត្រួតពិនិត្យ និងបញ្ជាក់គុណភាព សុវត្ថិភាពផលិតផលកសិកម្ម ស្របតាមស្តង់ដារឲ្យបានកាន់តែរឹងមាំ ក៏ដូចជាការចូលរួមគាំទ្រការធានាចីរភាពបរិស្ថានស្របតាមគោលការណ៍ “អភិវឌ្ឍន៍បៃតង” និងការរៀបចំខ្លួនឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសំដៅកាត់បន្ថយផលអវិជ្ជមានជាអតិបរមា មកលើកំណើនសេដ្ឋកិច្ច និងជីវភាពសង្គមកម្ពុជា។ ទី៣. ត្រូវបន្តកៀរគរផ្នែកឯកជន និងលើកទឹកចិត្តបន្ថែមទៀតក្នុងការចូលរួមវិនិយោគនៅក្នុងផលិតកម្មដំណាំបន្លែសុវត្ថិភាពដោយប្រើប្រាស់បច្ចេកទេសទំនើបកម្ម ប្រកបដោយភាពវៃឆ្លាត។ ជាពិសេស គិតគូរអំពីការប្រើប្រាស់កម្មវិធីក្នុងទូរស័ព្ទដៃអំពីទិន្នន័យភូមិសាស្រ្តសម្រាប់កសិកម្មនិងទឹក ដែលជាបច្ចេកវិទ្យាថ្មីទំនើបសម្រាប់បម្រើក្នុងការងារកសិកម្មលើផលិតកម្មដំណាំបន្លែដោយបានដាក់បញ្ចូលសេវាកម្មចំនួន ៥ រួមមាន៖ សេវាកម្មប្រព័ន្ធស្រោចស្រព សេវាកម្មប្រើប្រាស់ជី-ថ្នាំកសិកម្ម សេវាកម្មគ្រប់គ្រងដំណាំបន្លែ សេវាកម្មព័ត៌មានទីផ្សារកសិកម្ម និងសេវាកម្មវិភាគគុណភាព សុវត្ថិភាព ការអនុវត្តកសិកម្មល្អ កសិកម្មសរីរាង្គសម្រាប់កសិករ អាជីវករលក់ជី-ថ្នាំកសិកម្ម អាជីវករទិញ-លក់បន្លែជាដើម។ ទី៤. ត្រូវបន្តពង្រឹងសមត្ថភាព និងគ្រប់គ្រងផែនការផលិតរបស់ក្រុមផលិតបណ្តុំកសិករ និងសហគមន៍កសិកម្ម ដើម្បីធានានិរន្តរភាពនៃការផ្គត់ផ្គង់ដល់ទីផ្សារ និងអ្នកបញ្ជាទិញ និងបង្កើតបរិយាកាសពាណិជ្ជកម្មឲ្យបានល្អប្រសើរ។ ទន្ទឹមគ្នានេះ ត្រូវបន្តជំរុញការបញ្ជ្រាបការអនុវត្ត CamGAP និង CamOrg ឲ្យបានកាន់តែទូលំទូលាយនៅទូទាំងប្រទេស ជាពិសេសតាមរយៈបណ្តុំកសិករ និងសហគមន៍កសិកម្ម ដើម្បីងាយស្រួលតាមដាន និងគ្រប់គ្រងនូវប្រភពបន្លែច្បាស់លាស់ ធានានូវគុណភាពនិងសុវត្ថិភាព និងផ្សារភ្ជាប់ផលិតផលជាមួយទីផ្សារ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Dina Umali Deininger ប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃធនាគារពិភពលោកប្រចាំនៅស...
នៅរសៀលថ្ងៃទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២៣ នេះដែរ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Joseph Scheuer អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
នៅរសៀលថ្ងៃទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន និងលោក SANUI Kazumasu ប្រធានតំណាងថ្មីរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន...
នៅព្រឹកថ្ងៃទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ការចុះបញ្ជីចម្ការ និងការបង្កើតស្តង់ដារឲ្យកសិផល នឹងបង្កើនតម្លៃដល់កសិផលនៅលើទីផ្សារ
នាព្រឹកថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ លោក ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ...
ស្ថានីយស្រាវជ្រាវអភិវឌ្ឍន៍កោះកេរ បានរួមចំណែកជំរុញវិស័យកសិកម្មនៅកម្ពុជា
នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) លោក ឡោ ប៊ុណ្ណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំពិភាក្សាលើទស្សនាទានក្នុងវិស័យកសិកម្ម
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំពិភាក្សាលើទស្សនាទានក្នុងវិស័យកសិកម្ម នៅព្រឹកថ្ងៃទី​០៧​...
សម្តេចតេជោ ហ៊ុន សែន ព្រមានអនុវត្តច្បាប់ចំពោះអ្នកកាប់ទន្ទ្រានយកដីរដ្ឋ ដោយមិនមានការលើកលែងក្រោមហេតុផលប៉ះពាល់សំឡេងឆ្នោតឡើយ
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមរបស់ឯកឧត្តម Jagdishwar Goburdhun G.O.S.K ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋម៉ូរីស ប្រចាំព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមរបស់ឯកឧត្តម Jagdishwar Goburdhun G.O.S.K...
ក្រុមការងារ MCC បានប្រទះឃើញសត្វផ្សោតឃ្លាច (Indo Pacific Humpback Dolphin) ចំនួនជាមធ្យមប្រហែល២០ក្បាល និងសត្វផ្សោតក្បាលត្រឡោក(Irrawaddy Dolphin) ចំនួន៤ក្បាល
កាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារគម្រោងទម្លាក់ប្រអប់ថ្មបង្កើតជម្រកសិប្បនិម្មិត...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រជុំពិភាក្សាលើទស្សនាទានក្នុងវិស័យកសិកម្ម
នៅថ្ងៃទី​៣១​ ខែឧសភា​ ឆ្នាំ​២០២៣ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំត្រួតពិនិត្យ និងពិភាក្សាលើរបៀបវារៈ និងប្រធានបទពាក់ព័ន្ធនឹងកិច្ចប្រជុំឧត្តមមន្ត្រីព្រៃឈើអាស៊ានលើកទី២៦ និងកិច្ចប្រជុ...
នៅព្រឹកថ្ងៃទី​៣១​ ខែឧសភា​ ឆ្នាំ​២០២៣ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមរបស់សមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តា
នៅរសៀលថ្ងៃទី​៣០​ ខែឧសភា​ ឆ្នាំ​២០២៣ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ផ្សោតអ៊ីរ៉ាវ៉ាឌី ជាង៥០ក្បាលកំពុងមានវត្តមាននៅសមុទ្រខេត្តកែប
ផ្សោតអ៊ីរ៉ាវ៉ាឌីទឹកប្រៃ (ដូហ្វីន) ឬហៅថាផ្សោតក្បាលត្រឡោក ចំនួនជាង៥០ក្បាលត្...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញទស្សនកិច្ចនៅកសិដ្ឋានភូមិសំរោងជើង ខេត្តសៀមរាប
នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តដល់អភិបាលខេត្តក្រចេះបង្កើតផ្សារបន្លែសុវត្ថិភាព ដើម្បីលើកស្ទួយវិស័យកសិកម្ម
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់អភិបាលខេត្តក្រចេះ...