បង្ក្រាបបទល្មើសដឹកជញ្ជូនសត្វនិងផលិតផលមានកំណើតពីសត្វ

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 393

យោងតាម​របាយ​ការ​ណ៏​របស់​នាយកដ្ឋាន​ផលិតកម្ម ​និង​បសុព្យាបាល ចុះហត្ថលេខា​ថ្ងៃទី១១ ខែឧសភា​ ឆ្នាំ២០១០ ដោយ​លោក​កៅ ផល ​ប្រធាន​នាយកដ្ឋាន​ផលិតកម្ម ​និង​បសុព្យាបាល​បាន​ឲ្យ​ដឹងថា ​នាយកដ្ឋាន​ផលិតកម្ម ​និង​បសុព្យាបាល​រាជធានី-ខេត្ដ ​បាន​បង្ក្រាប​បទល្មើស​ដឹកជញ្ជូន​សត្វ ​និង​ផលិតផល​មាន​ដើមកំណើត​ពីស​ត្វ​ចាប់ពី​ខែមករា ​ដល់​ខែមេសា​ ឆ្នាំ២០១០ បាន​ចំនួន៣០ករណី។

របាយ​ការ​ណ៏​នោះ បានឱ្យដឹង​បន្ដថា ការបង្ក្រាប​បទល្មើសរ​បស់​នាយកដ្ឋាន​ផលិតកម្ម ​និង​បសុព្យាបាល​ដែល​ថែរក្សា​នៅ​ស្ថានីយ​ច​ត្ដា​ឡី​ស័ក​នៅ​ភូមិ​ថ្មី ​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ​បាន​បង្ក្រាប​បទល្មើស​ក្នុងការ​ដឹកជញ្ជូន​សត្វ​ចំនួន១១ករណី​ ក្នុងនោះ​មាន​បទល្មើស​ដឹកជញ្ជូន​ជ្រូក​ចំនួន៩ករណី និង​បទល្មើស​ដឹកជញ្ជូន​គោ ក្របី​ចំនួន២ករណី។

របាយ​ការ​ណ៏បានឱ្យដឹង​ទៀតថា ការបង្ក្រាប​របស់​ការិយាល័យ​ផលិតកម្ម ​និង​បសុព្យាបាល​រាជធានី​ភ្នំពេញ​បាន១ករណី, ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​ខេត្ដ​កំពត១ករណី, ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​ខេត្ដ​ព្រៃវែង៣ករណី, ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ដ​បន្ទាយមានជ័យ២ករណី, ការិយាល័យ​ផលិតកម្ម ​និង​បសុព្យាបាល​ខេត្ដ​ឧត្ដ​មានជ័យ១ករណី និង​ការិយាល័យ​ផលិតកម្ម ​និង​បសុព្យាបាល​ខេត្ដ​ស្វាយរៀង២ករណី។

របាយ​ការ​ណ៏​នេះ​ ត្រូវបាន​យកទៅ​បង្ហាញ​នៅ​កិច្ចប្រជុំ​ស្ដីពី​ការគ្រប់គ្រង​លើ​ចលនា​សត្វ​ដោយ ​ខុសច្បាប់​ពី​ប្រទេស​វៀតណាម កាលពី​រសៀល​ថ្ងៃទី១១ ខែឧសភា​ឆ្នាំ២០១០ ក្រោម​អ​ធីប​តី​ភាព លោក​ច័ន្ទ សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​និង​នេសាទ ដោយមាន​ការចូលរួម​​ពី​អនុរដ្ឋលេខាធិការ,​​ អគ្គលេខាធិការរង ប្រធាន​នាយកដ្ឋាន​ផលិតកម្ម ​និង​បសុព្យាបាល តំណាង​មន្ទីរ​កសិកម្ម​រាជធានី-ខេត្ដ​ចំនួន៦ និង​មន្ទីរជំនាញ​ពេទ្យសត្វ នៅ​ទីស្ដីការ​ក្រសួងកសិកម្ម។

មាន​ប្រសា​ស​ន៏​នា­­­ឱកាស​នោះ​លោក ច័ន្ទ សារុន បាន​ជម្រុញ​ឱ្យ​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ ប្រធាន​មន្ទីរ​ពេទ្យសត្វ​ខេត្ដ​ ប្រើប្រាស់​អំណាច​ឱ្យ​សម​ហេតុផល ហើយ​ជាមួយ​នោះ​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ផលិតកម្ម ​និង​បសុព្យាបាល​ត្រូវ​ពង្រឹង​ក្បាលម៉ាស៊ីន​របស់ខ្លួន។

ជាមួយ​នោះ​លោក​រដ្ឋមន្ដ្រី​បានឱ្យ​មន្ដ្រី​ជំនាញ ត្រូវមាន​ឆន្ទៈ​ក្នុងការ​ក្នុងការ​អនុវត្ដ​ន៏​ការងារ ត្រូវគោរព​វិជ្ជាជីវៈ​របស់ខ្លួន (កុំ​ក្បត់​វិជ្ជាជីវៈ​របស់ខ្លួន) និង​ពង្រឹង ​ការពិនិត្យ​អនាម័យ​សត្វ​ចាប់ពី​ដើមទី​កណ្ដាល​ទី ​ដល់​ចុង​ទី ហើយ​ត្រូវ​សហ​ការធ្វើការងារ​ទាំង​អស់​គ្នា។ ក្រៅពីនោះ​ត្រូវ​ម៉ឺងម៉ាត់​ចំពោះ​ក្រុមហ៊ុន​ឯកជន, ជួយ​បំប៉ន​បច្ចេកទេស​ចិញ្ចឹម​ជ្រូក​ដល់​កសិករ, គិតគូរ​ជាបឋមទៅលើ​សុខភាព​សាធារណៈ​ និង​ក្ដាប់​ស្ថិតិ​សត្វ​ឱ្យបាន។

បន្ថែម​ពីលើ​នេះ​ទៀត លោក​រដ្ឋមន្ដ្រី​បាន​ជំ​រុញឱ្យ​ពេទ្យសត្វ​ភូមិ និង​ពេទ្យសត្វ​ភូមិ​ជួបគ្នា ដើម្បី​ផ្លាស់ប្ដូរ​បទ​ពី​សោធ​ន៏​គ្នា និង​បណ្ដុះបណ្ដាល​ពេទ្យសត្វ​ភូមិ​បន្ថែមទៀត​ឱ្យ​ក្លាយជា​បច្ចេកទេស និង​ក្លាយជា​អ្នក​ផ្សព្វផ្សាយ៕

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ជ័យលាភីសហគមន៍កសិកម្មឆ្នើមឆ្នាំ២០២០ និងពិធីប្រកាសទទួលស្គាល់សម្ព័ន្ឋសហគមន៍កសិកម្មកម្ពុជា
នៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃអង្គារ ៣កើត ខែផល្គុន...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោក Yuichi Sugano (Chief Representative, JICA Cambodia) និង លោក NAKADA Shunichi (Senior Advisor of Agriculture Policy, Rural Development Department of JICA in Japan) និងសហការីដើម្បីសម្តែងការគួរសម
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១០ព្រឹក ថ្ងៃអង្គារ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោកនាយកប្រតិបត្តិនៃអង្គការ AFoCo និងសហការី ចូលជួបពិភាក្សាការងារដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព្រ...
បន្ទាប់ពីពិធីប្រគល់-ទទួលរថយន្តពន្លត់អគ្គីភ័យដែលជាអំណោយរបស់ស្ថាប័នសេវាកម្មព្រៃឈើកូរ៉េនៃសាធារណៈរដ្ឋកូរ៉េ...
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារ ណរដ្ឋកូរ៉េ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលរថយន្តពន្លត...
នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ នារសៀលថ្ងៃចន្ទ ២កើត...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឱ្យលោកស្រី Olga Reuvekamp, MBA (Executive Director Minnesota Agriculture and Rural Leadership (MARL) និងសហការី ចូលជួបដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង១៤:៣០ រសៀលថ្ងៃសុក្រ...
កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន
នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នារសៀលថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ...
សិក្ខាសាលាស្តីពីការ "ការពិនិត្យវឌ្ឍនភាព និងផ្សព្វផ្សាយការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ" ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី...
នៅទីស្តីការក្រសួង នាព្រឹកថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យ Dr. Buyung Hadi តំណាងអង្គការ IRRI ប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម
នៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនារសៀលថ្ងៃអង្គារ ១០រោច...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឱ្យលោកស្រី Ophelie BOURHIS នាយិកាថ្មីដែលទើបត្រូវបានតែងតាំងនៃទីភ្នាក់ងារបាំរាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ថ្មីប្រចាំកម្ពុជា លោក Christain FUSILLIER...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃព្រហស្បតិ៍ ៥រោច...
កិច្ចប្រជុំ ពិនិត្យ និងពិភាក្សាលើ “របាយការណ៍វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅបន្ត ក្នុងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា” សម្រាប់ឆមាសទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាព...
នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣...
កិច្ចប្រជុំក្រុមការងារផ្នែកស្រូវ-អង្ករ (ក្រុម "ឈ") ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងឯកឧត្តម សុខ ពុទ្ធីវុធ សហប្រធានក្រុម “ឈ”
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគារផ្ការំដួល សាលប្រជុំសែនពិដោរ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តមឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី សហប្រធានក្រុម “ក” បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម ( ក្រុម"ក" ) នៃវេទិការរ...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ៣រោច...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូអញ្ជើញមកពីក្រុមហ៊ុននាំមុខធំៗផ្នែកវិស័យកសិកម្មនៅសហរដ្ឋអាមេរិកចូលជួបសំដែងការគួរសម...
នៅទីស្តីការក្រសួង វេលាម៉ោង ១៥:៣០ រសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ...
ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន
នៅអគ្គនាយកដ្ឋានកៅស៊ូ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស...
ឯកឧត្តមរដ្ឋមន្ត្រីបានទទួលជួបក្រុមហ៊ុន Unique Worldwide ដែលមានស្នាក់ការធំនៅប្រទេសម៉ាឡេស៊ី
នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រីបានទទួលជួបក្រុមហ៊ុន Unique Worldwide ដែលមានស្នាក់ការធំនៅប្រទេសម៉ាឡេស៊ី។...