ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ជួប​ភ្នាក់ងារ​ផ្សព្វផ្សាយ​កសិកម្ម​ភូមិ

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 532

កាលពី​ចុង​សប្តាហ៍​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ យឹម ឆៃលី និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្តារ និងអភិវឌ្ឍន៍​កសិកម្ម​ក​ម្ពុ​ជា រួម​ដំណើរ​ជាមួយឯកឧត្តម​បណ្ដិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ព្រមទាំង​មន្ត្រី​ជាច្រើនរូប​ទៀត បាន​អញ្ជើញចូលរួម ​ក្នុង​ពិធី​សំណេះសំណាល​ ជាមួយ​ប្រជាកសិករ​ចំនួន៣០០គ្រួសារ ដែលមាន​ភ្នាក់ងារ ផ្សព្វផ្សាយ​កសិកម្ម​ភូមិ កសិករ​ស្ម័គ្រចិត្ត​ផលិត​ពូជស្រូវ នៅ​ឃុំ​ឈូក​ខ្សាច់ ស្រុក​បារាយណ៍។

នៅ​ចំពោះមុខ​កសិករ​ទាំងនោះ ឯកឧត្តម​រដ្ឋមន្ត្រី ​បាន​ផ្តល់នូវ​អនុសាសន៍សំខាន់ៗជុំវិញការងារ​បច្ចេកទេស ​នៃ​ការដាំដុះ​ដ​ណាំ​ស្រូវ​ជូន។ ឯកឧត្តម​បាន​មានប្រសាសន៍ថា ចាប់ពី​តាំងពី រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ​ដាក់ចេញ​នូវ​គោ​លន​យោបាយ​របស់​ រដ្ឋាភិបាល​សម្រាប់​ឆ្នាំ២០១៥ កម្ពុជា​ត្រូវ​ផលិត​ស្រូវឱ្យ​បាន៤លាន​តោន ដើម្បី​នាំចេញ​អង្ករឱ្យ​បាន១លាន​តោន​ក្នុង​មួយឆ្នាំ និង​ត្រូវ​ធ្វើយ៉ាងណា​ឱ្យ​អន្តរជាតិ​ទទួលស្គាល់​គុណភាព​អង្ករ​កម្ពុជា​បាន​នោះ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ​បាន​ខិតខំ​យក​អស់កម្លាំង អនុវត្ត​នូវ​ភារកិច្ច​របស់ខ្លួន​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ទទួលបាន​ជោគជ័យ​តាម​ផែន ការ​របស់​រដ្ឋាភិបាល។

ឯកឧត្តម​បាន​បញ្ជាក់ថា អ្វី​ដែលជា​គន្លឹះ​សំខាន់ ​ឈានទៅ​សម្រេច​គោលនយោបាយ​នេះ គឺ​កសិករ​ត្រូវ​ទទួលយក​បច្ចេកវិជ្ជា ប.វ.ស ទៅ​អនុវត្ត។ ប្តូរ​ទម្លាប់​ពី​ការព្រោះស្រូវ​មក​ស្ទូង​វិញ។ ការធ្វើ​ដោយ​ព្រោះ​ខាត​ពូជស្រូវ​ដុះ​ញឹក​មិន​បែក​គុម្ព សន្ទូង​ដុះ​លូតលាស់​យឺត ​ព្រោះ​ខ្វះ​ជី ពន្លឺ ខ្យល់ ជា​ប្រភព​រស់នៅ​របស់​សត្វល្អិត​ចង្រៃ​ ពិបាកមើលថែទាំ​ស្មៅ​ មានឱ​កាស​កើន​ជម្ងឺ​ច្រើន។

ឯកឧត្តម​បន្តទៀតថា ពូជ​ជា​កត្តា​សំខាន់​ក្នុងការ បង្កើន​ទិន្នផល​ស្រូវ។ ពូជ​សុទ្ធ​ទិន្នផល​កាន់តែ​ខ្ពស់។ បើ​ដូច្នេះ មន្ទីរ​កសិកម្ម​ខេត្ត​អគ្គនាយក ដ្ឋា​ន​ដំណាំ​ស្រូវ​ត្រូវ​ចុះមក​ពន្យល់​ណែនាំ​ឱ្យ​ប្រជាកសិករ​ប្តូរ​ពូជ និងផ្សព្វផ្សាយ​ពូជ​ទាំង១០ ដែល​រាជរដ្ឋាភិបាល​បានអនុម័តឱ្យ​ប្រើប្រាស់​រួចហើយ។

ឯកឧត្តមបន្តថា នាយកដ្ឋាន​ដំណាំ​ស្រូវ ក៏ដូចជា​មន្ទីរ​កសិក​ម្ម​ត្រូវ​រៀបចំ​ផែនការ​ធ្វើ ប.វ.ស ឱ្យ​បានច្បាស់លាស់។ អគ្គនាយក​កសិកម្ម​ត្រូវ​សហការ​ជាមួយ​មន្ទីរ​កសិកម្ម​រាជធានី​ខេត្ត​ ត្រូវរៀប​កម្មវិធី​ទស្សនកិច្ច​សិក្សា​ផ្លាស់ប្តូរ និង ចែករំលែក​ពិសោធន៍​រវាង កសិករ​និង​កសិករ មន្ត្រី​និង​មន្ត្រី ដើម្បី​រក​ការរីកចម្រើន និង​ដោះស្រាយ​បញ្ហា។ អគ្គនាយកដ្ឋាន​កសិក​ម្ម​នាយក ដ្ឋា​ន​ដំណាំ​ស្រូវ និង​មន្ទីរ​ត្រូវ​សិក្សា​ស្រាវជ្រាវ និង​ផ្សព្វផ្សាយ​ពី​ការជួយ​ទំនុកបម្រុង និង​ថែរក្សា គុណភាព​ដី​ដល់​ប្រជាកសិករ (គុណភាព​ដី​ល្អ​ធ្វើ​ឪ្យ​ទិន្នផល​ខ្ពស់ ទិន្នផល​ខ្ពស់​ទើប​ជីវភាព សម្បូរ​ធូរធារ)។

ឯកឧត្តមរដ្ឋមន្ត្រី​រំលឹក​កសិករ​ទៀតថា បច្ចុប្បន្ន​យើង​ត្រូវ​ឈប់​ផលិត​ដើម្បី​ហូបចុក។ ផលិត​គ្មាន​គោលដៅ​ច្បាស់លាស់ ផលិត​របៀប​រាយប៉ាយ។ តែ​ត្រូវ​ចងក្រង​ជា​ក្រុម​ជា​សហ គម​ន៍​ផលិត ដើម្បី​ឆ្លើយតប​ទៅតាម​សេចក្តីត្រូវការ​ទីផ្សារ មាន​ទីផ្សារ និង​តម្លៃ​ត្រូវបាន​ធានា។ អគ្គនាយកដ្ឋាន​កសិក​ម្ម​រាជធានី-ខេត្ត ត្រូវ​រៀប​កម្មវិធី​បណ្តុះ​បន​ណ្តា​ល​ដល់​ថ្នាក់មូលដ្ឋាន​ឱ្យបាន​ទូលំទូលាយ និង​ស៊ីជម្រៅ​ទាំង​ទ្រឹស្តី​និង​ការអនុវត្តន៍។

មានប្រសាសន៍​ក្នុង​ឱ​កាស​នោះដែរ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​យឹម ឆៃលី បាន​ជម្រាបជូន​ប្រជាពលរដ្ឋ ​ពី​សភាពការណ៍​នយោបាយ​សេដ្ឋកិច្ច និង​សង្គម ហើយ​បាន​អំពាវនាវឱ្យ​ប្រជាពលរដ្ឋ​ខិតខំ​យកចិត្តទុកដាក់​លើ​ការងារ​បង្កបង្កើនផល ដើម្បី​បង្កើន​ជីវភាព​ក្នុង​គ្រួសារ ​ឈានទៅ​សម្រេច​គោលនយោបាយ​ របស់​រាជ​រដ្ឋាភិបាល​នា​ឆ្នាំ២០១៥ កម្ពុជា​ត្រូវ​ផលិត​ស្រូវ​ឱ្យ​បាន ៤លាន​ដើម្បី​នាំចេញ​អង្ករឱ្យ​បាន១លាន​តោន​ក្នុង​មួយឆ្នាំ និងត្រូវធ្វើ​យា់ង​ណា​ឱ្យ​អន្តរជាតិ ទទួលស្គាល់​គុណភាព​អង្ករ​កម្ពុជា ។ ឈានទៅ​សម្រេច​គោលដៅ​នេះ​បាន​លុះត្រាតែ​បងប្អូន ប្រជាពលរដ្ឋ យើងទាំងអស់គ្នា​ខិតខំ​យកចិត្តទុកដាក់​អនុវត្ត​ឪ្យ​បាន​នូវ​បច្ចេកទេស ​ដែល​ក្រសួងកសិកម្ម​បាន​ផ្សព្វផ្សាយ​ទាំង​ពូជស្រូវ​ទាំង១០ប្រភេទ​និង​បច្ចេកទេស​បវ​ស ៕

ឯកឧត្តមរដ្ឋមន្រ្តី បានអនុញ្ញាតឲ្យក្រុមហ៊ុន Supper App ចូលជួបសម្តែងការគួរសម និងស្នើសុំយោបល់អំពីកិច្ចសហការលក់ផលិតផលកសិកម្មតាមអនឡាញ (Online)
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ៧រោច...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកភូមិត្រាំរនាប ឃុំអង្គពពេល ក្នុងស្រុកគងពិសីដដែល ដើម្បីមកពិនិត្យការចិញ្ចឹមបង្កងទឹកសាប ឬបង្កងដៃវែង ជាលក្ខណធម្មជាតិ របស់លោកពូ...
ចូលដល់កម្មវិធីទី៣ សម្រាប់ព្រឹកនេះ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកភូមិត្រាំរនាប...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកស្រុក ដើម្បីមកពិនិត្យការភ្ញាស់កង្កែបរបស់យុវជន ឈុន ហ៊ួ នៅភូមិក្របីត្រាំង ឃុំជង្រុក ស្រុកគងពិសី
បន្តចូលកម្មវិធីទី២ នាព្រឹកនេះ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកស្រុក...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញមកជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកកូនត្រីអណ្តែង កូនកង្កែប និងសម្ភារចិញ្ចឹមមួយចំនួនទៀតមកចែកជូនកសិករចំនួន ៥៣គ្រួសា...
នាព្រឹកថ្ងៃអាទិត្យ ៥រោច ខែស្រាពណ៏ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៩...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី រួមដំណើរជាមួយដោយឯកឧត្តម អ៊ូច ភា អភិបាលនៃគណអភិបាលខេត្ត បានបន្តដំណើរមកស្រុកកោះអណ្តែត ដើម្បីពិនិត្យការចិញ្ចឹមកូនត្រី និងកង្កែបជាល...
ស្ថិតក្នុងខេត្តតាកែវដដែល នារសៀលម៉ោង ១៤:៣០ ឯកឧត្តមរដ្ឋមន្ត្រី និងសហការី...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកស្រុកត្រាំកក់ ខេត្ត តាកែវ ដើម្បីមកពិនិត្យកសិដ្ឋានភ្ញាស់កូនមាន់ស្រែ និងសិប្បកម្មទូភ្ញាស់ ជាលក្ខណគ្រួសាររបស់បងស្រី...
អញ្ជើញចេញពីខេត្តកំពត ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកស្រុកត្រាំកក់...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញមកជួបសំណេះ សំណាល សាកសួរសុខទុក្ខ និងនាំយកកូនត្រីអណ្តែង កូនកង្កែប និងសម្ភារចិញ្ចឹមដូចជាតង់ និងចំណីមកចែកជូនកសិករចំនួន ៥០គ...
នាព្រឹកថ្ងៃសៅរ៍ ៤រោច ខែស្រាពណ៏ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែសីហា...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការី បានអញ្ជើញមកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងនាំយកកូនឈើហូបផ្លែ ពូជមាន់ និងចំណីមាន់មកចែកជូនប្រជាពលរដ្ឋ
នៅខេត្តកំពង់ឆ្នាំ ស្រុកសាមគ្គីមានជ័យ ឃុំពាម ភូមិសេរីវង្ស នាសៀលថ្ងៃដដែល...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញមកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងនាំយកកូនឈើហូបផ្លែ (ដូង ខ្មុរ មាន ឫស្សី ស្វាយ ត្របែក និងស្តៅ) ពូជមាន់ និងចំណីមាន់មកចែកជូនប្រជាពលរដ្ឋចំនួន...
នាព្រឹកថ្ងៃសុក្រ ៣រោច ខែស្រាពណ៏ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែសីហាឆ្នាំ២០២០...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបប្រតិភូដែលអញ្ជើញមកពីក្រុមហ៊ុន Khmer Holding Group និង Shanxi Institute of National Medical Biology ដែលដឹកនាំដោយលោក ឧកញ៉ា ឆាវ អ៊ីនទ័រ ដើម្បីសម្តែងការគួរសម និងពិភា...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១៥:០០ ថ្ងៃព្រហស្បតិ៍...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យសមាគមវារីវប្បករកម្ពុជា ដែលដឹកនាំដោយលោក សុខ រ៉ាដែន ចូលជួបសម្តែងការគួរសម
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃអង្គារ ១៥កើត...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំតុមូល ស្តីពី ផលិតកម្មចំណីសត្វសម្រាប់ឧស្សាហកម្មក្នុងស្រុក និងកសិដ្ឋាន ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត...
នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែសីហា...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញអមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចុះមកផ្តល់កំលាំងចិត្ត និងផ្តល់គោលការណ៍ណែនាំសំខាន់ៗមួយចំនួនឲ្យដល់ក្រុមការងារអន្តរក្រសួង...
ឆ្លងចូលថ្ងៃទី៤ នៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្រ្តីអញ្ជើញមកកាន់ខេត្តមណ្ឌលគីរី...
ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចុះពិនិត្យ និងសាកសួរសុខទុក្ខ និងសួរនាំកសិករពីលទ្ធផលការងារបង្កបង្កើនផលស្រូវដើមរដូវវស្សាឆ្នាំ២០២០ នៅក្នុងឃុំស្រែសង្គម ស្រុកកោះញ...
នៅថ្ងៃដដែល នៅពេលដែលឯកឧត្តមធ្វើដំណើរវិលត្រឡប់មកកាន់ទីរួមខេត្តមណ្ឌលគីរីវិញឯកឧត្តមបានឈប់ចុះពិនិត្យ...
ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមអមដំណើរឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានអញ្ជើញមកជួបក្រុមមន្រ្តីសុរិយោដីនៅតាមគោលដៅនៅតាមបណ្តាឃុំ ក្នុងស្រុកកោះញែក ខេត្តមណ្...
នៅវេលាម៉ោង ១ និង៣០ រសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមអមដំណើរឯកឧត្តមឧបនាយករដ្ឋមន្រ្តី...