ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ជួប​ភ្នាក់ងារ​ផ្សព្វផ្សាយ​កសិកម្ម​ភូមិ

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 2267

កាលពី​ចុង​សប្តាហ៍​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ យឹម ឆៃលី និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្តារ និងអភិវឌ្ឍន៍​កសិកម្ម​ក​ម្ពុ​ជា រួម​ដំណើរ​ជាមួយឯកឧត្តម​បណ្ដិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ព្រមទាំង​មន្ត្រី​ជាច្រើនរូប​ទៀត បាន​អញ្ជើញចូលរួម ​ក្នុង​ពិធី​សំណេះសំណាល​ ជាមួយ​ប្រជាកសិករ​ចំនួន៣០០គ្រួសារ ដែលមាន​ភ្នាក់ងារ ផ្សព្វផ្សាយ​កសិកម្ម​ភូមិ កសិករ​ស្ម័គ្រចិត្ត​ផលិត​ពូជស្រូវ នៅ​ឃុំ​ឈូក​ខ្សាច់ ស្រុក​បារាយណ៍។

នៅ​ចំពោះមុខ​កសិករ​ទាំងនោះ ឯកឧត្តម​រដ្ឋមន្ត្រី ​បាន​ផ្តល់នូវ​អនុសាសន៍សំខាន់ៗជុំវិញការងារ​បច្ចេកទេស ​នៃ​ការដាំដុះ​ដ​ណាំ​ស្រូវ​ជូន។ ឯកឧត្តម​បាន​មានប្រសាសន៍ថា ចាប់ពី​តាំងពី រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ​ដាក់ចេញ​នូវ​គោ​លន​យោបាយ​របស់​ រដ្ឋាភិបាល​សម្រាប់​ឆ្នាំ២០១៥ កម្ពុជា​ត្រូវ​ផលិត​ស្រូវឱ្យ​បាន៤លាន​តោន ដើម្បី​នាំចេញ​អង្ករឱ្យ​បាន១លាន​តោន​ក្នុង​មួយឆ្នាំ និង​ត្រូវ​ធ្វើយ៉ាងណា​ឱ្យ​អន្តរជាតិ​ទទួលស្គាល់​គុណភាព​អង្ករ​កម្ពុជា​បាន​នោះ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ​បាន​ខិតខំ​យក​អស់កម្លាំង អនុវត្ត​នូវ​ភារកិច្ច​របស់ខ្លួន​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ទទួលបាន​ជោគជ័យ​តាម​ផែន ការ​របស់​រដ្ឋាភិបាល។

ឯកឧត្តម​បាន​បញ្ជាក់ថា អ្វី​ដែលជា​គន្លឹះ​សំខាន់ ​ឈានទៅ​សម្រេច​គោលនយោបាយ​នេះ គឺ​កសិករ​ត្រូវ​ទទួលយក​បច្ចេកវិជ្ជា ប.វ.ស ទៅ​អនុវត្ត។ ប្តូរ​ទម្លាប់​ពី​ការព្រោះស្រូវ​មក​ស្ទូង​វិញ។ ការធ្វើ​ដោយ​ព្រោះ​ខាត​ពូជស្រូវ​ដុះ​ញឹក​មិន​បែក​គុម្ព សន្ទូង​ដុះ​លូតលាស់​យឺត ​ព្រោះ​ខ្វះ​ជី ពន្លឺ ខ្យល់ ជា​ប្រភព​រស់នៅ​របស់​សត្វល្អិត​ចង្រៃ​ ពិបាកមើលថែទាំ​ស្មៅ​ មានឱ​កាស​កើន​ជម្ងឺ​ច្រើន។

ឯកឧត្តម​បន្តទៀតថា ពូជ​ជា​កត្តា​សំខាន់​ក្នុងការ បង្កើន​ទិន្នផល​ស្រូវ។ ពូជ​សុទ្ធ​ទិន្នផល​កាន់តែ​ខ្ពស់។ បើ​ដូច្នេះ មន្ទីរ​កសិកម្ម​ខេត្ត​អគ្គនាយក ដ្ឋា​ន​ដំណាំ​ស្រូវ​ត្រូវ​ចុះមក​ពន្យល់​ណែនាំ​ឱ្យ​ប្រជាកសិករ​ប្តូរ​ពូជ និងផ្សព្វផ្សាយ​ពូជ​ទាំង១០ ដែល​រាជរដ្ឋាភិបាល​បានអនុម័តឱ្យ​ប្រើប្រាស់​រួចហើយ។

ឯកឧត្តមបន្តថា នាយកដ្ឋាន​ដំណាំ​ស្រូវ ក៏ដូចជា​មន្ទីរ​កសិក​ម្ម​ត្រូវ​រៀបចំ​ផែនការ​ធ្វើ ប.វ.ស ឱ្យ​បានច្បាស់លាស់។ អគ្គនាយក​កសិកម្ម​ត្រូវ​សហការ​ជាមួយ​មន្ទីរ​កសិកម្ម​រាជធានី​ខេត្ត​ ត្រូវរៀប​កម្មវិធី​ទស្សនកិច្ច​សិក្សា​ផ្លាស់ប្តូរ និង ចែករំលែក​ពិសោធន៍​រវាង កសិករ​និង​កសិករ មន្ត្រី​និង​មន្ត្រី ដើម្បី​រក​ការរីកចម្រើន និង​ដោះស្រាយ​បញ្ហា។ អគ្គនាយកដ្ឋាន​កសិក​ម្ម​នាយក ដ្ឋា​ន​ដំណាំ​ស្រូវ និង​មន្ទីរ​ត្រូវ​សិក្សា​ស្រាវជ្រាវ និង​ផ្សព្វផ្សាយ​ពី​ការជួយ​ទំនុកបម្រុង និង​ថែរក្សា គុណភាព​ដី​ដល់​ប្រជាកសិករ (គុណភាព​ដី​ល្អ​ធ្វើ​ឪ្យ​ទិន្នផល​ខ្ពស់ ទិន្នផល​ខ្ពស់​ទើប​ជីវភាព សម្បូរ​ធូរធារ)។

ឯកឧត្តមរដ្ឋមន្ត្រី​រំលឹក​កសិករ​ទៀតថា បច្ចុប្បន្ន​យើង​ត្រូវ​ឈប់​ផលិត​ដើម្បី​ហូបចុក។ ផលិត​គ្មាន​គោលដៅ​ច្បាស់លាស់ ផលិត​របៀប​រាយប៉ាយ។ តែ​ត្រូវ​ចងក្រង​ជា​ក្រុម​ជា​សហ គម​ន៍​ផលិត ដើម្បី​ឆ្លើយតប​ទៅតាម​សេចក្តីត្រូវការ​ទីផ្សារ មាន​ទីផ្សារ និង​តម្លៃ​ត្រូវបាន​ធានា។ អគ្គនាយកដ្ឋាន​កសិក​ម្ម​រាជធានី-ខេត្ត ត្រូវ​រៀប​កម្មវិធី​បណ្តុះ​បន​ណ្តា​ល​ដល់​ថ្នាក់មូលដ្ឋាន​ឱ្យបាន​ទូលំទូលាយ និង​ស៊ីជម្រៅ​ទាំង​ទ្រឹស្តី​និង​ការអនុវត្តន៍។

មានប្រសាសន៍​ក្នុង​ឱ​កាស​នោះដែរ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​យឹម ឆៃលី បាន​ជម្រាបជូន​ប្រជាពលរដ្ឋ ​ពី​សភាពការណ៍​នយោបាយ​សេដ្ឋកិច្ច និង​សង្គម ហើយ​បាន​អំពាវនាវឱ្យ​ប្រជាពលរដ្ឋ​ខិតខំ​យកចិត្តទុកដាក់​លើ​ការងារ​បង្កបង្កើនផល ដើម្បី​បង្កើន​ជីវភាព​ក្នុង​គ្រួសារ ​ឈានទៅ​សម្រេច​គោលនយោបាយ​ របស់​រាជ​រដ្ឋាភិបាល​នា​ឆ្នាំ២០១៥ កម្ពុជា​ត្រូវ​ផលិត​ស្រូវ​ឱ្យ​បាន ៤លាន​ដើម្បី​នាំចេញ​អង្ករឱ្យ​បាន១លាន​តោន​ក្នុង​មួយឆ្នាំ និងត្រូវធ្វើ​យា់ង​ណា​ឱ្យ​អន្តរជាតិ ទទួលស្គាល់​គុណភាព​អង្ករ​កម្ពុជា ។ ឈានទៅ​សម្រេច​គោលដៅ​នេះ​បាន​លុះត្រាតែ​បងប្អូន ប្រជាពលរដ្ឋ យើងទាំងអស់គ្នា​ខិតខំ​យកចិត្តទុកដាក់​អនុវត្ត​ឪ្យ​បាន​នូវ​បច្ចេកទេស ​ដែល​ក្រសួងកសិកម្ម​បាន​ផ្សព្វផ្សាយ​ទាំង​ពូជស្រូវ​ទាំង១០ប្រភេទ​និង​បច្ចេកទេស​បវ​ស ៕

The Mekong Irrawaddy Dolphins
The Mekong Irrawaddy Dolphins are a critically endangered species inhabiting the Mekong River in Cambodia. With an estimated population of around 90 individuals, they are considered Cambodia's national...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...