កម្ពុជា​ទទួលបាន​ទិន្នផល​ត្រី​ដ៏​ច្រើន​លើសលប់​កាលពី​ ឆ្នាំ២០០៩

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 208

ប្រទេស​កម្ពុជា​ដែលមាន​បឹង​ទន្លេសាប​ដ៏​ធំ​នៅ​កណ្ដាល​ប្រទេស ព្រមទាំង​មាន​ដង​ទន្លេ ស្ទឹង បឹងបួ ស្ទើរតែ​គ្រប់​ទីកន្លែង​ផង​នោះ បានទទួល​ទិន្នផល​ត្រី​ទឹកសាប​ដ៏​ច្រើន​លើសលប់ ដែល​ទិន្នផល នេះ​មិន​ត្រឹម​អាចបំពេញ​តម្រូវការ​នៅក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ​ថែមទាំង​នាំ​ចេញទៅ​ក្រៅប្រទេស​ទៀតផង។

លោក ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ បាន​អះអាងថា​កាលពី​ឆ្នាំ ២០០៩ កម្ពុជា​បានទទួល​បរិមាណ​ផល​ត្រី​ជា ៥១៥ពាន់​តោន ត្រី​ទឹកប្រៃ ៧៥ ពាន់​តោន និង​វារីវប្បកម្ម ជាង៥០ពាន់​តោន។ ផល​ត្រី​ទាំងនេះ​អាចបំពេញ​តម្រូវការ​ក្នុងស្រុក និង​សេសសល់​លើ​នាំ​ចេញទៅ​ក្រៅ ប្រទេស មួយ ចំនួន​ថែម​ទៀតផង។

លោក ច័ន្ទ សារុន ក្នុង​ពិធី​បិទ​មហាសន្និបាត​បូកសរុប​ការងារ ស្ដីពី​វិស័យ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ កាលពី​ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១០ បាន​អះអាងថា ចំពោះ​វារីវប្បកម្ម​កម្ពុ​ជាមាន​កន្លែង ភ្ញាស់​កូន​ត្រី​ចំនួន១៩៥កន្លែង។ ក្នុងនោះ ១៨២កន្លែង​ជា​របស់​កសិករ តាមរយៈ​ការផ្ដល់​បច្ចេកទេស​ពី រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម។

យោងតាម​របាយការណ៍​របស់​ក្រសួងកសិកម្ម​ស្ដីពី​វិស័យ​ជលផល​នៅក្នុង​ប្រទេស​កម្ពុជា​ប្រចាំ ឆ្នាំ២០០៩ បាន​បញ្ជាក់ថា កម្ពុជា​បាន​ផលិត​កូន​ត្រី​ពូជ​ចំនួន ៦៩ពាន់​លាន​កូន​កើន​លើស​ឆ្នាំមុន​ជាង ៣២ពាន់​លាន​កូន។ កសិករ​ប្រមាណ​ជា៥០ពាន់​គ្រួសារ បាន​ប្រកបមុខរបរ​ចិញ្ចឹម​ត្រី បង្កង កង្កែប បង្គា និង​អន្ទង់។ ក្នុងនោះ​វារីវប្បកម្ម​បានធ្វើ​ឡើង​នៅលើ​ស្រះ​ចំនួន ៥៥ពាន់​ស្រះ និង​បែ​ចំនួន ១៦ពាន់​បែ។ ក្រៅពីនេះ​ក្រសួងកសិកម្ម​បានរៀបចំ​កន្លែង​បណ្តុះ​កូនឈើ​លិច​ទឹក និង​ព្រៃកោងកាង​នៅតាម​សង្កាត់ នេសាទ និង​សហគមន៍​នេសាទ ព្រមទាំង​ដាំ​បាន​ចំនួន ៤៥០ហិកតា សរុប​ទាំងអស់ ២.៤១២ហិកតា ដាក់លូ​នៅ​កន្លែង​អភិរក្ស​ចំនួន១៦០លូ និង​បោះបង្គោល​ព្រៃ​លិច​ទឹកបាន​ចំនួន ១.៤៦៥បង្គោល។ ដោយឡែក​ចំពោះ​ការងារ​សហគមន៍​នេសាទ​មាន​ចំនួន៤៦៩សហគមន៍។

ដោយសារ​សមិទ្ធផល​នៃ​ទិន្នផល​ត្រី​ដ៏​ច្រើន​លើសលប់​ដែល​ជាង ៩០ភាគរយ​នៃ​ទិន្នផល​ត្រី​ទឹក សាប នៅក្នុង​ប្រទេស​កម្ពុជា​បាន​មាន​ពី​បឹង​ទន្លេសាប និង​ដៃ​នានា។ ទាក់ទង​ទៅនឹង​បឹង​ទ​ន្ល​សាប​នេះដែរ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជា​ឱ្យ​អភិបាលខេត្ត ទាំង៥ នៅ​ជុំវិញ​បឹង​ទ​ន្ល​សាប​ទម្លាយ​អាង​ស្តុក​ទឹក​ទាំងអស់ ដែល​កន្លងមក​ត្រូវបាន​គេ​ទប់​តាម​ទីកន្លែង ផ្សេងៗក្នុង​គោលបំណង​ទុក​ធ្វើ​ស្រូវប្រាំង។

សម្តេច ហ៊ុន សែន នៅក្នុង​ពិធី​បូកសរុប​ការងារ​របស់​ក្រសួងកសិកម្ម​កាលពី​ថ្ងៃ​ទី៦ ខែមេសា បាន​បញ្ជាក់ថា ការ​ស្តុក​ទឹក ឬក៏​ការធ្វើ​អាង​នោះ​ក្នុង​បឹង​ទ​ន្ល​សាប ដែលជា​ផ្នែក​មួយ​ធ្វើឱ្យ​បឹង​ទន្លេសាប កម្ពុជា កាន់តែទៅៗ ដែល​នេះ​សម្តេច​បញ្ជាក់ថា ជា​កំហុស​មួយ​ដ៏​ធ្ងន់ធ្ងរ​ខាង​ប្រវត្តិសាស្ត្រ។

សម្ដេច ហ៊ុន សែន បាន​ថ្លែង​នៅ​ចំពោះមុខ​តំណាង​អភិបាល​ខេត្តកំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប ក្នុងអំឡុងពេល​បូកសរុប​ការងារ​របស់​ក្រសួងកសិកម្ម​ថា “ សូមឱ្យ ខេត្ត នីមួយៗនៅ​ជុំវិញ​បឹង​ទ​ន្ល​សាប​ស្តាប់​ឱ្យបាន ខ្ញុំ​មិន​អនុញ្ញាត​ឱ្យមាន​បញ្ហា​នេះ​បន្តទៀត​ទេ។ មិន អនុញ្ញាតឱ្យ​បន្ត​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ខ្ញុំ​ទេ” ។

សម្ដេច​បានបញ្ជាក់​ទៀតថា “ ទទួលខុសត្រូវ​លើ​បញ្ហា​ប្រវត្តិសាស្ត្រ​ធំ​ណាស់ ប្រសិនបើ​យើង អនុញ្ញាត​ឱ្យមាន​បញ្ហា​នេះ ទន្លេសាប​នឹង​កាន់តែ​តូចទៅៗ ហើយ​គោក​រាក់​ទៅ។ ខ្ញុំ​មិនអាច​ទទួលយក ការពន្យល់​ណាមួយ​ឡើយ មិន​ថា​លទ្ធផល​ទាំងនោះ យើង​អាចធ្វើ​ស្រូវ​បាន ៥តោន ឬក៏ ៥០តោន​ក្នុង មួយ​ហិតា​ទេ​ខ្ញុំ​មិនអាច​ទទួលយក​បានឡើយ “ ៕

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បាន បំពាក់គ្រឿងឥស្សរិយយស សហមេត្រីជូនសាស្រ្តាចារ្យជប៉ុនចំនួន ៣នាក់
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃសុក្រ ១២កើត...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី ថ្នាក់បរិញ្ញារង បរិញ្ញា និងបរិញ្ញាជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទ...
នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (Royal University of Agriculture, RUA) នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោកស្រី Dina Umali-Deininger នាយកគ្រប់គ្រងផ្នែកអាហារ និងកសិកម្មសកលប្រចាំអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកថ្មីនៃធនាគារពិភពលោក និងសហការី...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ៩:០០ ព្រឹក ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបគណៈប្រតិភូអញ្ជើញមកពីក្រសួងឧស្សាហកម្មបឋមនៃប្រទេសណូវែលហ្សឺឡង់ ដឹងនាំដោយលោកស្រី Jenny Reid ប្រធានផ្នែកគ្រប់គ្រងទីផ្សារអាស៊ីខាងត្បូង...
នៅទីស្តីការក្រសួង នារសៀលថ្ងៃដដែល ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ពិធីចុះហត្ថលេខាលើលិខិតបញ្ជាក់បំណងស្តីពី "អាទិភាពជាយុទ្ធសាស្រ្តស្រាប់កិច្ចសហប្រតិបត្តិការស្រាវជ្រាវកសិកម្ម" រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយមជ្ឈមណ្ឌលអូស្រ្តាលី...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកអង្គារ ៩កើត ខែកត្តិក...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី "ការលើកស្ទួយការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងកង្វះអាហា...
នៅសណ្ឋាគារកាំបូឌីយ៉ាណា នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្កិក ឆ្នាំកុរ ឯកស័ក...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីបិទវេទិកាថ្នាក់ជាតិ ស្តីពីវិធានការចម្រុះគ្រប់គ្រងដំណាំ និង សុវត្ថិភាពស្បៀងអាហារ
នៅសណ្ឋាគារអប្សារាផាឡេស (Apsara Palace Hotel) ខេត្តសៀមរាបនាព្រឹកថ្ងៃអង្គារ ២កើត ខែកត្តិក...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ព្រមទាំងសហការីបានបន្តដំណើរមកភូមិស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ ដើម្បីពិនិត្យ ស្ថានីយស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្ម...
កម្មវិធីទី៣ រសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩៖ ទស្សនកិច្ចស្ថានីយ៍ស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកោះកេរ្ត៍ ក្នុងភូមិស្វាយប៉ាត...
ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត បានបន្តដំណើរឆ្ពោះទៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
កម្មវិធីទី២ ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩៖ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៃអគាររដ្ឋបាលមន្ទីរកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តមម៉ុម សារើន រួមជាមួយមន្ត្រីគម្រោងគ្រប់គ្រងធនធានទឹក ជលផល និងវារីសត្វចម្រុះទន្លេមេគង្គបានចុះពិនិត្យស្ថានភាព វឌ្ឍនភាព និង...
កម្មវិធីទី១ ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩៖ បន្តចុះពិនិត្យស្ថានភាព វឌ្ឍនភាព...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តក្រចេះ រួមដំណើរដោយលោកស្រី ចំរើន មុទិតា នាយកគម្រោងស្តីពី ការបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន០២...
កម្មវិធីទី៣៖ ការចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង ស្តីពីការបែងចែកដីសង្គមកិច្ច...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី រួមជាមួយឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានបន្តដំណើរមកឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ
កម្មវិធីទី២៖ ការពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង គ្រប់គ្រងធនធានទឹក ជលផល...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកជំទាវ ព្រមទាំងសហការីបានដង្ហែអង្គកឋិនទានសាមគ្គីទៅវត្តមង្គលគីរី
បេសកកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រី និងសហការីរយៈពេល ០៣ថ្ងៃ ពីថ្ងៃ២៧-២៩ ខែតុលា...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Murayama Tsetuo នាយកក្រុមហ៊ុន Top Planning Japan Co., Ltd ដើម្បីសម្តែងការគួរសម និងរាយការណ៍ជូនជ្រាបអំពីដំណើរការនៃការសិក្សាពីសក្តានុពលដំណាំស្វ...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃព្រហស្បតិ៍ ១១រោច...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោកស្រី Veena Reddy នាយកបេសកកម្មនៃកម្មវិធីកសិកម្ម និងសន្តិសុខស្បៀងនៃអង្គការ USAID និងសហការីចូលជួបសម្តែងការគួរសម
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃអង្គារ ៩រោច ខែអស្សុជ...