រដ្ឋមន្ដ្រី​ចង់ឱ្យ​កម្មវិធីសិក្សា​សម្រួល​ទៅតាម​តម្រូវការ​ទីផ្សារ

ចេញ​ផ្សាយ​ ១៧ មករា ២០១៨ 2831

ឯកឧត្ដម​បណ្ឌិត ច័ន្ទ សារុន ​រដ្ឋមន្ដ្រីក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់​ និង​នេសាទ បាន​ប្រាប់​ទៅ​លោក​ង៉ោ ប៊ុន​ថា​ន​ជា​សាកលវិទ្យាល័យ​ភូមិ​ន្ទកសិកម្ម កាលពី​រសៀល​ថ្ងៃទី១៣ ខែកញ្ញា​ថា ឯកឧត្ដម​សូមឱ្យ​មានការ​កែសម្រួល​កម្មវិធីសិក្សា ​របស់​សាកលវិទ្យាល័យ​មួយ​នេះ សម្រាប់​និស្សិត​ ដើម្បីឱ្យ​ពួកគេ​ក្រោយ​បញ្ចប់​ការសិក្សា​អាច​រក​ការងារ​ជាក់ស្ដែង​បាន ។

ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង ​ជា​សាកលវិទ្យាធិការ​ភូមិន្ទ​កសិកម្ម​របស់លោក ង៉ោ ប៊ុ​នថា​ន នោះ​ឯកឧត្ដម​រដ្ឋមន្ដ្រីក្រសួង​កសិកម្ម ​បាន​ជូន​ជា​យោបល់​ថា ពាក់ព័ន្ធ​ នឹង​កម្មវិធីសិក្សា ​ឯកឧត្ដម​សុំឱ្យ​កែសម្រួល​រៀបចំ​ដើម្បី​តម្រូវការ​ទីផ្សារ​ជាអាទិ៍ មហាវិទ្យាល័យ​វិទ្យាសាស្ដ្រ​កសិកម្ម ​ត្រូវ​មុខវិជ្ជា​កៅស៊ូ ឱ្យបាន​ស៊ីជម្រៅ ព្រោះ​អគ្គនាយកដ្ឋាន​កៅស៊ូ វិទ្យាស្ថាន​ស្រាវជ្រាវ​កៅស៊ូ​កម្ពុជា​ និង​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច ​កំពុង​ត្រូវការ​បុគ្គលិក​ច្រើនណាស់​ហើយ​មហាវិទ្យាល័យ​វេជ្ជសាស្ដ្រ​សត្វ វិទ្យាសាស្ដ្រ​ជលផល និង​វិទ្យាសាស្ដ្រ​ព្រៃឈើ ក៏ត្រូវ​គិតគូរ​ដែរ​ការកកើតឡើង​វិញ​នៃ​ថាមពល​ថ្មី ការប្ដូរ​ពូជ​សត្វ។ល។

ឯកឧត្ដម​បន្ដទៀតថា សា​រណា​បញ្ចប់​ការសិក្សា​ត្រូវការ​ប្រែប្រួល។ សុំឱ្យ​និក្ខេបបទ​ទាំងអស់នោះ​ពេលដែល​និស្សិត​សរសេរ​ចប់​ ជា​ឯកសារ​អាច​ប្រើប្រាស់​បាន​នៅតាម​ឃុំ ស្រុក​ ហើយ​អគ្គ​នា​យកដ្ឋាន​កសិកម្ម​រដ្ឋបាល​ព្រៃឈើ​រដ្ឋបាល​ជលផល និង​អគ្គនាយកដ្ឋាន​កៅស៊ូ​ត្រូវ​គិតគូរ​ពី​ប្រធានបទ​នេះ។

ឯកឧត្ដម​រដ្ឋមន្ដ្រី​ក៏បាន​ស្នើ​សុំ ឱ្យ​សាស្ដ្រាចារ្យ​រៀបចំ​កម្មវិធីសិក្សា​ឡើងវិញ​ឱ្យទាន់​សម័យ។ រៀបចំ​យ៉ាងណា​ដើម្បី​ទាក់ទាញ​និស្សិត។ ឯកសារ​បង្រៀន​ត្រូវ​កែសម្រួល​ឱ្យ​សមស្រប​ទៅនឹង​ការវិវត្ដ​ន៏​នៃ​វិទ្យាសាស្ដ្រ​ប​ច្ចុ​ម្ប​ន្ន​ហើយ​ត្រូវ​តម្កល់ទុក​នៅតាម​មហាវិទ្យាល័យ ។ គុណភាព​សាស្ដ្រាចារ្យ​ក៏ត្រូវ​ធ្វើឱ្យ​ប្រសើរឡើង​ដែរ ។ និស្សិត​ទាំងអស់​ត្រូវ​ចេះ​ភាសា​អង់គ្លេស​និង​កុំព្យូទ័រ។

ថ្លែង​សម្រាប់​លោក សកលវិទ្យា​ធិ​ការ​នោះ ឯកឧត្ដម​រដ្ឋមន្ដ្រី​ បាន​សុំឱ្យ​លោក​សកលវិទ្យា​ធិ​ការ​ថ្មី យក​បទពិសោធ​ន៏​ ដែល​ធ្លាប់​កើតមាន​ជា​មេរៀន​សម្រាប់​ការគ្រប់គ្រង ជារួម​ត្រូវមាន​សាមគ្គីភាព​តម្លាភាព។ មាន​តម្លាភាព​នាំឱ្យ​យើង​មាន​សាមគ្គីភាព យើង​មិនអាច​ដើរ​តែ​ឯកឯង​បានទេ បើសិន​មិនមាន​ការចូលរួម ដូចនេះ​សកលវិទ្យា​ធិ​ការ​ថ្មី។ សុំឱ្យ​សកល​វិទ្យាល័យ​សហការ​ជាមួយ​អង្គភាព​ជំនាញ​​ និងរ​កដៃ​គូរ​ជាតិ អន្ដរជាតិ ឱ្យបាន​ច្រើន​ដើម្បី​ឱ្យគេ​ជួយ មិនអាច​ឯកោ​បានទេ៕

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...