ដំណាំ​ស្រូវ​ក្នុង​បរិស្ថាន​មិន​អំណោយផល​

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 348

កាលពី​ព្រឹក​ថ្ងៃទី៣ ខែឧសភា​កន្លងមកនេះ គណៈកម្មការ​ដឹកនាំ​នៃ​ក្រុមប្រឹក្សា​ជំនាញ​អន្ដរជាតិ​សម្រាប់​ដំណាំ​ស្រូវ​ក្នុង​បរិស្ថាន​មិន​អំណោយផល​បាន​បើក​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី៩របស់ខ្លួន​នៅ​សណ្ឋាគារ​កូ​ស៊ីណា​អង្គរ​ក្រុង​សៀមរាប ក្រោម​អធិបតីភាព​របស់លោក​ច័ន្ទ តុងអ៊ីវ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង នេសាទ។

ក្នុង​ពិធី​បើក​នោះ​ លោក​រដ្ឋលេខាធិការ​បាន​ជម្រាបជូន​អង្គប្រជុំ​ អំពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​អាណ​ត្ដិ​ទី៤និង​យុទ្ធសាស្ដ្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ក្រោម​កិច្ចដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនា​តេ​ជោ​ហ៊ុន សែន ដោយ​ផ្ដោតទៅលើ​ការលើក​ស្ទូ​យ​វិស័យ​កសិកម្ម។

លោក​រដ្ឋលេខាធិការ ​ក៏បាន​ជម្រាបជូន​ផងដែរ​ អំពី​ការ​រី​ចម្រើន​របស់​វិស័យ​កសិកម្ម ដែល​ចូលរួម ​GDP ជាតិប្រមាណ៣៣,៥ភាគរយ ​នា​ឆ្នាំ​កន្លងមកនេះ និង​សារសំខាន់​របស់​ដំណាំ​ស្រូវ​នៅក្នុង​សង្គម​សេដ្ឋកិច្ច​និង​សន្ដិសុខ​ស្បៀង​សម្រាប់​ប្រជាជន​កម្ពុជា។

លោក​បាន​បញ្ជាក់ថា​ថ្វីត្បិតតែ​កម្ពុ​ជាមាន​អតិរេក​ផល​ស្រូវ​រយៈពេល​ជាង​ដប់ឆ្នាំ​កន្លងមកនេះ​ក៏ដោយ​ក៏​ទិន្នផល​នៅមាន​ទាប​នៅឡើយ​ដោយសារ​ផ្ទៃដី​ដាំ​ដុះ​ស្រូវ​ប្រមាណ៨០ភាគរយ​ជា​ផ្ទៃដី​ស្រូវវស្សា​រំពឹង​ទឹកភ្លៀង​ដែល​ធ្លាក់​មិន​ទៀងទាត់​និង​មិន​ស្មើ​បង្កឱ្យមាន​ភាពរាំងស្ងួត​និង​ទឹកជំនន់។

ដូច្នេះ​ការងារ​ស្រាវជ្រាវ ​និង​ផ្សព្វផ្សាយ​ដែល​ក្រុមប្រឹក្សា​ជំនាញ​សម្រាប់​ដំណាំ​ស្រូវ​ក្នុង​បរិស្ថាន​មិន​អំណោយផល​បាន និងកំពុង​អនុវត្ដ​នេះ​គឺមាន​តួនាទី​សំខាន់​ណាស់​ក្នុងការ​បង្កើន​នូវ​ផលិតភាព​ដំណាំ​ស្រូវ​ដោយឡែក​ស្របតាម​យុទ្ធសាស្ដ្រ​របស់​រដ្ឋាភិបាល​កម្ពុជា និង​ជារួម​សម្រាប់​ប្រទេស​ចូលរួម​ទាំ​អស់។

បណ្ឌិត អ៊ុក ម៉ា​កា​រា នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍ​ន៏​កសិកម្ម​កម្ពុជា​បានឱ្យដឹងថា នាឱកាស​នោះដែរ​លោក​បណ្ឌិត Ganesh Thapa តំណាង​មូលនិធិ​អន្ដរជាតិ​សម្រាប់​អភិវឌ្ឍ​ន៏​កសិកម្ម (IFAD) នៅ​ទីក្រុង​រ៉ូម​ប្រទេស​អ៊ីតាលី​បាន​ថ្លែង​កោតសរសើរ​ដល់​ការងារ​របស់​ក្រុមប្រឹក្សា​ជំនាញ​សម្រាប់​ដំណាំ​ស្រូវ​ក្នុង​បរិស្ថាន​មិន​អំណោយផល​ដែល​ស្របតាម​គោលបំណង​យុទ្ធសាស្ដ្រ​របស់ IFADហើយ​លោក​ពេញចិត្ដ​សហការ​ជាមួយ​ក្នុង​កិច្ច​លើកស្ទួយ​ជីវភាព កសិករ​ក្រីក្រ។

លោក​អគ្គនាយក IRRI Robert SZieglerបានបង្ហាញ​អំពី​ភាពចាំបាច់​ក្នុងការ​អភិវឌ្ឍ​ន៏​ពូជ​បច្ចេកទេស​ដាំ​ដុះ​និង​គ្រប់គ្រង​ដំណាំ​ស្រូវ​ប្រឈម​ទៅនឹង ការប្រែប្រួល​អាកាសធាតុ ហើយ​លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា IRRIបាន​ផ្ដួច​ផ្ដើមធ្វើ​ការងារ​នេះ​ចាប់តាំងពី​ចុង​ទសវត្ស​ន៏១៩៦០មកម្ល៉េះ។

លោកនាយក​វិទ្យាស្ថាន​បានឱ្យដឹង​ដែរ​ថា ក្តុ​ម​ប្រឹក្សា​ជំនាញ​សម្រាប់​ដំណាំ​ស្រូវ​ក្នុង​បរិស្ថាន​មិន​អំណោយផល​មាន​សមាជិក​ចំនួន ២៦អង្គភាព​នៅក្នុង​ប្រទេស​ចំនួន១០ ដែល​រួមមាន​បង់​ក្លា​ដែ​ស កម្ពុជា​ឥណ្ឌូនេស៊ី ឡាវ ភូមា នេ​ប៉ាល់ ហ៊ី្វ​លី​ពី​ន ថៃ និង វៀតណាម​ផលិតកម្ម​ដំណាំ​ស្រូវ​នៅ​តំបន់​ណា​ដែលមាន​ទិន្នផល​ទាប និង​មិន​ស្ថិតរ​ភាព​ព្រមទាំង​តំបន់​ដែលមាន​ភាពក្រីក្រ​ខ្លាំង​និង​មិនមាន​សុវត្ថិ​ភា​ស្បៀង។យុទ្ធ​សស្ដ្រ​របស់​ក្រុមប្រឹក្សា​ជំនាញ​នេះ គឺ​ធ្វើការ​ស្រាវជ្រាវ​ដែលមាន​ការចូលរួម​ពី​សំណាក់​កសិករ​នៅក្នុង​ប្រទេស​ជា​សមាជិកនីមួយៗ

ដោយ​ប្រើប្រាស់​ពហុ​វិធីសាស្ដ្រ​ក្នុងការ​បង្កើត​និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​បច្ចេកវិទ្យា​ព្រមទាំង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​និង​អង្គការក្រៅរដ្ឋាភិបាលរ​បស់​ប្រទេសនីមួយៗដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ និង​ឆាប់រហ័ស​ជូន​ដល់​កសិករ។

ក្នុង​អង្គប្រជុំ​រយះពេល​បី​ថ្ងៃនេះ​គណៈកម្មការ​ដឹកនាំ ​នឹង​ស្ដាប់​ពិភាក្សា និង​ផ្ដល់​អនុសា​ស​ន៏​លើ​របាយ​ការ​ណ៏​វឌ្ឍនភាព​និង​សម្រេច​លើ​ផែនការ​បន្ដ​របស់​អ្នកវិទ្យាសាស្ដ្រ​អ្នកស្រាវជ្រាវ​ និង​អ្នក​ផ្សព្វផ្សាយ​ចំនួន៥៣នាក់​មកពី​អង្គភាព​ស្រាវជ្រាវ​ទាំង២៦ ដែលជា​សមាជិក​ក្រុមប្រឹក្សា​ជំនាញ​សម្រាប់​ដំណាំ​ស្រូវ​ក្នុង​បរិស្ថាន​មិន​អំណោយផល៕

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ជ័យលាភីសហគមន៍កសិកម្មឆ្នើមឆ្នាំ២០២០ និងពិធីប្រកាសទទួលស្គាល់សម្ព័ន្ឋសហគមន៍កសិកម្មកម្ពុជា
នៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃអង្គារ ៣កើត ខែផល្គុន...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោក Yuichi Sugano (Chief Representative, JICA Cambodia) និង លោក NAKADA Shunichi (Senior Advisor of Agriculture Policy, Rural Development Department of JICA in Japan) និងសហការីដើម្បីសម្តែងការគួរសម
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១០ព្រឹក ថ្ងៃអង្គារ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោកនាយកប្រតិបត្តិនៃអង្គការ AFoCo និងសហការី ចូលជួបពិភាក្សាការងារដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព្រ...
បន្ទាប់ពីពិធីប្រគល់-ទទួលរថយន្តពន្លត់អគ្គីភ័យដែលជាអំណោយរបស់ស្ថាប័នសេវាកម្មព្រៃឈើកូរ៉េនៃសាធារណៈរដ្ឋកូរ៉េ...
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារ ណរដ្ឋកូរ៉េ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលរថយន្តពន្លត...
នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ នារសៀលថ្ងៃចន្ទ ២កើត...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឱ្យលោកស្រី Olga Reuvekamp, MBA (Executive Director Minnesota Agriculture and Rural Leadership (MARL) និងសហការី ចូលជួបដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង១៤:៣០ រសៀលថ្ងៃសុក្រ...
កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន
នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នារសៀលថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ...
សិក្ខាសាលាស្តីពីការ "ការពិនិត្យវឌ្ឍនភាព និងផ្សព្វផ្សាយការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ" ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី...
នៅទីស្តីការក្រសួង នាព្រឹកថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យ Dr. Buyung Hadi តំណាងអង្គការ IRRI ប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម
នៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនារសៀលថ្ងៃអង្គារ ១០រោច...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឱ្យលោកស្រី Ophelie BOURHIS នាយិកាថ្មីដែលទើបត្រូវបានតែងតាំងនៃទីភ្នាក់ងារបាំរាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ថ្មីប្រចាំកម្ពុជា លោក Christain FUSILLIER...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃព្រហស្បតិ៍ ៥រោច...
កិច្ចប្រជុំ ពិនិត្យ និងពិភាក្សាលើ “របាយការណ៍វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅបន្ត ក្នុងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា” សម្រាប់ឆមាសទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាព...
នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣...
កិច្ចប្រជុំក្រុមការងារផ្នែកស្រូវ-អង្ករ (ក្រុម "ឈ") ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងឯកឧត្តម សុខ ពុទ្ធីវុធ សហប្រធានក្រុម “ឈ”
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគារផ្ការំដួល សាលប្រជុំសែនពិដោរ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តមឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី សហប្រធានក្រុម “ក” បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម ( ក្រុម"ក" ) នៃវេទិការរ...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ៣រោច...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូអញ្ជើញមកពីក្រុមហ៊ុននាំមុខធំៗផ្នែកវិស័យកសិកម្មនៅសហរដ្ឋអាមេរិកចូលជួបសំដែងការគួរសម...
នៅទីស្តីការក្រសួង វេលាម៉ោង ១៥:៣០ រសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ...
ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន
នៅអគ្គនាយកដ្ឋានកៅស៊ូ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស...
ឯកឧត្តមរដ្ឋមន្ត្រីបានទទួលជួបក្រុមហ៊ុន Unique Worldwide ដែលមានស្នាក់ការធំនៅប្រទេសម៉ាឡេស៊ី
នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រីបានទទួលជួបក្រុមហ៊ុន Unique Worldwide ដែលមានស្នាក់ការធំនៅប្រទេសម៉ាឡេស៊ី។...