ឯកឧត្តមរដ្ឋមន្ត្រី​ជាមួយ​សមាជិក​សហគម​ន៏​ព្រៃឈើ​អូរ​បាក់​ត្រា

ចេញ​ផ្សាយ​ ១៧ មករា ២០១៨ 2528

ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ ​រួម​ដំណើរ​ជាមួយ​ឯកឧត្តមអនុរដ្ឋលេខាធិកា​​ ទីប្រឹក្សា​ក្រសួង ​និង​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​មួយចំនួន​ បាន​អញ្ជើញ​ចុះ​ជួប​ជាមួយ​ សម​ជិ​ក​សហគម​ន៏​ព្រៃឈើ​អូរ​បាក់​ត្រា ​នៅ​ភូមិ​អូរ​បាក់​ត្រា​ឃុំ​ព្រ​ងិ​ល ស្រុក​ភ្នំក្រវាញ។

លោក​ប្រធាន​សមាគម​ន៏​ បាន​រាយ​ការ​ណ៏​នៅ​ថ្ងៃទី១៩ ខែតុលា ​ឆ្នាំ២០១០ ថា សមាគម​ន៏​នេះ​កើត​នៅ​ឆ្នាំ១៩៩៩ បច្ចុប្បន្ន​មា​សមាជិក​ត្រឹមតែ360គ្រួ​លារ ​ដោយមាន​ផ្ទៃដី​ព្រៃ​ ៨៤៩ហិកតា។ សមាគម​ន៏​នេះ ​កើតឡើង​ដោយសារតែ​ការគាំទ្រ ​ពី​រដ្ឋបាល​ព្រៃឈើ​ អាជ្ញាធរ​ដែនដី ​គ្រប់លំដាប់​ថ្នាក់​ ក្នុង​បំណង​ដាំ​ដុះ​ថែទាំ​ និង​អភិរក្ស​ព្រៃឈើ​សត្វព្រៃ ​ដែល​នៅ​សេសសល់​ពី​ការកាប់បំផ្លាញ​ និង​ទទួលយក​មកវិញ​នូវ​អនុផល​ព្រៃ​ មានដូចជា​វ​លិ្ល ត្រពាំង ផ្សិត ផ្លែ​ក្រលាញ់ ឃ្មុំ ។ល។

ទោះបី​បាន​ទទួលផល​ខ្លះ​ក៏ដោយ ​ក៏​បងប្អូន​ជា​សមាជិក​ នូវ​មានកា​លំបាក​ខ្វះមុខខ្វះក្រោយ ​ជាពិសេស​ការប្រកប​រប​រ​កសិកម្ម ខ្វះ​ពូជ គ្មាន​ប្រភពទឹក​សត្វ​មាន​ជំងឺឆ្លង​គ្មាន​មុខរបរ​បន្ថែម​ក្រៅពី​កសិកម្ម។

ឯកឧត្តម​រដ្ឋមន្ត្រី ​បាន​កោតសរសើរ​បងប្អូន​ ដែល​បាន​ខិតខំ​ប្រឹងប្រែង ​រួម​សាមគ្គី​គ្នា​បង្កើត​សមាគម​ន៏​នេះ​ឡើង ​ក្នុង​បំណង​ថែរក្សា​ព្រៃឈើ ​របស់​យើង​ឡើងវិញ ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ។ ការពឹងផ្អែក​តែ​អនុផល​ព្រៃឈើ​មួយ​មុខ​ គឺ​មិនអាច​ធានា​សន្តិសុខ​ស្បៀង​បានទេ​ ដូចនេះ​យើង​ត្រូវ​រកមុខ​របរ​បន្ថែម​ ដូចជា​ការចិញ្ចឹម​ឃ្នុំ ការបណ្តុះ​ផ្សិត ការកែរ​ច្នៃ​សិប្បកម្ម​ឈើ​ដោយ​ដៃ​អាជីវកម្ម​លក់​ម្ហូបអាហារ​ ព្រោះ​តំបន់​នេះ​អំណោយផល​ល្អ​សម្រាប់​ទេសចរ​ណ៌​ ក្នុងស្រុក​ចិញ្ចឹម​មាន់ ​និង​ដាំ​ដំណាំ​រួមផ្សំផ្សេងៗ ធ្វើ​របស់​អនុស្សាវរីយ។

ទាក់ទិន​ការងារ​ដំណាំ​ស្រូវ ​ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​ជំ​រុញអោយ​មន្ទីរ​ត្រូវ​ចុះមក​ពិនិត្យ មើល​តម្រូវការ​ជាក់ស្តែង​របស់​បងប្អូន​ខ្វះខាត​អ្វី? យើង​អាចជួយ​អ្វី​បាន​ខ្លះ? ដើម្បី​បន្ថែម​សមត្ថភាព​ និង​ចែករំលែក ​បទពិសោធ​ន៌​ ម​ន្ទីរ​កសិកម្ម ​ត្រូវ​រៀបចំ​ចងក្រង​ដំណើរ​ទស្សនកិច្ច​សិក្សា​ស្វែងយល់ ​ពី​ការងារ​កសិកម្ម​មួយ​ ក្នុងពេល​ខាងមុខ​នៅ​ស្រុក​ត្រាំកក់។

មន្ទីរ​ក៏ត្រូវ​ជ្រើ​រើស​កសិករ​គំរូ ​ក្នុង​សហគម​ន៌ ពេទ្យសត្វ​ភូមិ​មកជួប​ប្រជុំគ្នា ​អោយបាន​ញឹកញាប់ ដើម្បីអោយ​ពួកគេ​មាន​ឳ​កាស​ផ្លាស់ប្តូរ​បទពិសោធ​ន៌​ប្រកួតប្រជែង​ឆ្លើយ​នួវ​បញ្ហា​របស់​មួលដ្ឋាន​ពួកគេនីមួយៗ ធ្វើយ៉ាងណា​យើង​អាច​ក្តាប់បាន។ តប​តាម​សំណើរ​ និង​ដើម្បី​ទឹកចិត្ត​ដល់​ការខិតខំ​ប្រឹងប្រែង​រប​ស់បង​ប្អូន ​ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​ជួយ​ឧបត្ថម​ស្រះ​ទឹក​មួយ​បណ្តោយ50គុណ ​នឹង50មែត្រ​ជំហាន​ទីមួយ ​និង​សន្យា​ជួយ​ស្រះ​ទឹក​បន្ថែមទៀត​ ប្រសិនបើ​បងប្អូន​ចេះ​ទាញយក​ប្រ​យោ​ជ​ន៌​ពី​ស្រះ​ទឹក​នេះ​បានល្អ៕

ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...