ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុញ្ញាតឱ្យសមាគមដឹកជញ្ជូនផលិតផលនាំចេញក្រៅស្រុកចូលជួបសម្តែងការគួរសម

ចេញ​ផ្សាយ​ ១៨ មករា ២០២៣ 2778

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុញ្ញាតឱ្យសមាគមដឹកជញ្ជូនផលិតផលនាំចេញក្រៅស្រុកចូលជួបសម្តែងការគួរសម ==================== ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួង ទទួលជួបសម្តែងការគួរសមជាមួយសមាគមភស្តុភាកម្មកម្ពុជា នាព្រឹកថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣។ ក្នុងជំនួបសម្តែងការគួរសមនេះ ឯកឧត្តម ឌិត ទីណា បានផ្តល់នូវអនុសាសន៍ដល់សមាគម ឱ្យធ្វើការចងក្រងគ្នាតាមខ្សែបណ្តោយចាប់ពីអ្នកផលិតរហូតដល់ទីផ្សារ ដើម្បីទទួលបានផលចំណេញទាំងអស់គ្នា កាត់បន្ថយការប្រកួតប្រជែងដែលមិនចាំបាច់ ទទួលបានអតិថិជនច្រើន និងផ្តល់ព័ត៌មានពីទីផ្សារដល់អ្នកផលិតបានច្បាស់លាស់។ ការធ្វើតាមខ្សែបណ្តោយនេះ គឺដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងទំនុកចិត្ត។ សមាគមត្រូវចេះធ្វើការជាមួយគ្នា និងត្រូវចេះចែករំលែកផលប្រយោជន៍រវាងអាជីវករ និងអ្នកផ្តល់សេវាដឹកជញ្ជូន។ ជាមួយគ្នានេះផងដែរ ឯកឧត្តម រដ្ឋមន្ត្រី ណែនាំឲ្យយកចិត្តទុកដាក់លើលទ្ធភាពផ្គត់ផ្គង់ក្នុងស្រុកឱ្យបានគ្រប់គ្រាន់ ធានាយ៉ាងណាឲ្យមានឯករាជ្យខ្លួនឯង ដោយមានផែនការច្បាស់លាស់ក្នុងការផលិត ដើម្បីរក្សាស្ថេរភាពផ្គត់ផ្គង់ និងផលចំណេញ។ សូមរំលឹកផងដែរថា សមាគមភស្តុភាកម្មកម្ពុជាគឺជាក្រុមអ្នកផ្តល់សេវាដឹកជញ្ជូនទំនិញកសិកម្មទៅក្រៅប្រទេស ដោយមានសមាជិកប្រមាណជាង ១០០ សេវាករ។ សមាគមធ្វើការផ្តល់ចំណេះដឹងកម្រិតអន្តរជាតិ លើការដឹកជញ្ជូន និងកន្លែងប្រមូលផ្តុំក្រុមហ៊ុនអ្នកប្រកបរបរអាជីវកម្ម។

ដំណាំពោតបារាំង
ពោតបារាំង ឬហៅថាអូក្រា មានឈ្មោះជាភាសាបរទេសថា Okra ឬ Ladies’ Finger។ វាត្រូវបានដាំដុះច្រើនជាងគេនៅតំបន់ត្រូពិចនៅជុំវិញពិភពលោក...
កម្រងរូបភាពកម្មវិធី«កសិកម្ម វាលបៃតង»
កម្រងរូបភាពកម្មវិធី«កសិកម្ម វាលបៃតង» នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ទស្សនៈរបស់អ្នកចូលរួមដាក់តាំងពិព័រណ៌ ផលិតផលកសិកម្ម ក្នុងកម្មវិធី “កសិកម្ម វាលបៃតង”
តំណាងក្រុមហ៊ុន និងសហគមន៍មួយចំនួនបង្ហាញទស្សនៈផ្សេងៗ ក្នុងការចូលរួមដាក់តាំងពិព័រណ៌ជាម្ហូបអាហារ...
ប្រសាសន៍ស្វាគមន៍ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ថ្លែងនាឱកាសកម្មវិធី «កសិកម្ម វាលបៃតង»
ប្រសាសន៍ស្វាគមន៍ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ថ្លែងនាឱកាសកម្មវិធី «កសិកម្ម...
ក្រសួងកសិកម្ម រៀបចំកម្មវិធី កសិកម្ម វាលបៃតង” ដើម្បីបង្ហាញពីផលិតផលកសិកម្ម
នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកម្មវិធី...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតី បើកពិពណ៌ការងារក្នុងវិស័យអប់រំកសិកម្ម នៅសាកលវិទ្យាភូមិន្ទកសិកម្ម
នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Martin V’avra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆេក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិនិត្យវឌ្ឍភាពការងាររបស់សម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា (កាស៊ីក)
នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣នេះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
ក្រសួងចំនួន៣ សហការជាមួយអាជ្ញាធរខេត្ត និងដៃគូអភិវឌ្ឍ រៀបចំ “វេទិកាស្វាយចន្ទី” ក្នុងខេត្តកំពង់ធំ
នៅថ្ងៃទី៦ខែធ្នូ ឆ្នាំ២០២៣នេះ ក្រសួងពាណិជ្ជកម្ម សហការជាមួយក្រសួងកសិកម្ម...
អ្នកសារព័ត៌មាន៖ ដំណើរទស្សនកិច្ចជាឱកាសស្វែងយល់ពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជាបានកាន់តែច្បាស់
ដំណើរទស្សនកិច្ចសារព័ត៌មាន និងទស្សនកិច្ចសិក្សា អំពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា...
វេទិកាស្វាយចន្ទី ក្រោមមូលបទ ”យើងរួមគ្នាផ្សព្វផ្សាយសក្ដានុពលស្វាយចន្ទីកម្ពុជា” នឹងធ្វេីឡេីងនៅថ្ងៃទី ០៦-០៧ ខែធ្នូ​ ឆ្នាំ២០២៣ ខាងមុខនេះ​ នៅទីតាំង សួនច្បារក្រុងស្ទឹងសែន...
វេទិកាស្វាយចន្ទី ក្រោមមូលបទ ”យើងរួមគ្នាផ្សព្វផ្សាយសក្ដានុពលស្វាយចន្ទីកម្ពុជា”...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មខេត្តជីលីនប្រទេ...
នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម FANG Chunming អនុប្រធានគណៈកម្មាធិការកណ្តាលសភាប្រជាជនខេត្តក្វាងស៊ី
នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នេះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយ លោកជំទាវ Teo Ly Cheng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរី
នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការជ្រើសរើសមន្ត្រីកសិកម្មឃុំ ធ្វើដោយតម្លាភាព
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា...