ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញបន្តចុះពិនិត្យ ចំការដំណាំត្រសក់ផ្អែម ឪឡឹកលឿង របស់កសិករ ធួន ព័រ

ចេញ​ផ្សាយ​ ២៧ កក្កដា ២០២០ 2490

ក្រោយពីបានជួបសំណេះសំណាល និងពិធីចែកកូនត្រីអណ្តែង កូនកង្កែប និងចំណីជូនកសិករនៅឃុំបុស្បូវ រួចមក ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញបន្តចុះពិនិត្យ ចំការដំណាំត្រសក់ផ្អែម ឪឡឹកលឿង របស់កសិករ ធួន ព័រ  នៅភូមិ គោករំដួលសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ

កសិករ ធួន ព័រ ចាប់ផ្តើមដាំបន្លែ តាំងពីឆ្នាំ ២០១២ ក្រោមការជួយ គាំទ្រ បណ្តុះបណ្តាល បច្ចេកទេស ពី អង្គការ IDE សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ

ពីដំបូងឡើយ គាត់មានជីវភាព លំបាក ប្រកបមុខរបរ ធ្វើស្រែចំការ ដើម្បីផ្គត់ផ្គង់ជីវភាព ប្រចាំថ្ងៃ តែដោយមានចិត្តស្រលាញ់ លើមុខរបរកសិកម្ម លោកតែងតែចូលរួម រាល់សកម្មភាពនានា ដែលពាក់ព័ន្ធនិងការសិក្សា រៀនសូត្រ ពីការងារ ចិញ្ចឹមសត្វ និង ដាំដុះ

ឆ្លងតាម  ការខិតខំ ទាំងទ្រឹស្តី និងអនុវត្តផ្ទាល់រហូតមកទល់ពេលនេះ ក្រុមគ្រួសារគាត់ មានប្រាក់ចំណូលពី ការដាំដុះ ល្អប្រសើរឡើងជាបន្តបន្ទាប់ រហូតមានប្រាក់ សាងសង់ផ្ទះបានសមរម្យ ទិញដីស្រែបាន ១០ ហិកតា និង ដីចំការបាន , ហិកតា និង មានគោ ក្របី ជាង២០ ក្បាលបន្ថែមទៀត ជាមធ្យមគ្រួសារកសិករនេះ អាចរកប្រាក់ចំណូលបានក្នុងមួយឆ្នាំប្រមាណ ២៨ ០០០ដុល្លារអាមេរិក។

ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវក្តីភា្ញក់ផ្អើល និងត្រេកអរ ដែលបានមកឃើញចំការត្រសក់ផ្អែម និងឪឡឹកលឿង របស់កសិករ ធួន ពរ។ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់លោក ធួន ពរ ដែលបានឧស្សាហ៍ព្យាយាមក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការរៀបរយការដាំដុះបានល្អប្រសើរ ឈានដល់ការពង្រីកខ្លួនក្នុងវិស័យកសិកម្មបានចំណូលក្នុងកម្រិតមួយគួរឱ្យកត់សម្គាល់។ ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការលើកទឹកចិត្តដល់លោក ធួន ពរ និងក្រុមគ្រួសារ បន្តពង្រីកការដាំដុះបន្ថែមទៀត និងបានណែនាំឱ្យមន្ទីរ ជួយសម្របសម្រួលក្នុងការពង្រឹងយន្តការទីផ្សារជូនកសិករផងដែរ។

ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...