ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោក Yuichi Sugano (Chief Representative, JICA Cambodia) និង លោក NAKADA Shunichi (Senior Advisor of Agriculture Policy, Rural Development Department of JICA in Japan) និងសហការីដើម្បីសម្តែងការគួរសម

ចេញ​ផ្សាយ​ ២៦ កុម្ភៈ ២០២០ 2093

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១០ព្រឹក ថ្ងៃអង្គារ ៣កើត ខែផល្លុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោក Yuichi Sugano (Chief Representative, JICA Cambodia) និង លោក NAKADA Shunichi (Senior Advisor of Agriculture Policy, Rural Development Department of JICA in Japan) និងសហការីដើម្បីសម្តែងការគួរសម និងរាយការណ៍ជួនជ្រាបអំពីលទ្ធផលបឋមនៃការធ្វើសិក្សាលើគុណភាពនៃការផលិតបន្លែនៅកម្ពុជាជាពិសេសសំណល់ថ្នាំពុលកសិកម្ម នៅក្នុងបន្លែ និងការសិក្សាស្វែងយល់ពីដំណើការនៃការរៀបចំខ្សែច្រវាក់តម្លៃផលិកម្មកសិកម្មនៅកម្ពុជា។

សូមបញ្ជាក់ថា គោលបំណងនៃការសិក្សាបឋម របស់ក្រុមបេសកកម្ម JICA នៅពេលនេះ គឺដើម្បីប្រមូលចងក្រងរាល់ឯកសារពាក់ព័ន្ធដូចបានបញ្ជាក់ខាងលើ ឈានទៅដល់ការរៀបចំគម្រោងគាំទ្រធ្វើការអភិវឌ្ឍន៍វិស័យកសិកម្មមួយពេញលេញ ជាពិសេសផ្តោតទៅលើការផលិតបន្លែ ប្រកបដោយគុណភាព និងសុវត្ថភាព សម្រាប់ផ្គត់ផ្គង់ទីផ្សារបានគ្រប់គ្រាន់ ក្នុងរយៈពេលខ្លី និងរយៈពេលវែង នៅកម្ពុជា ។

ក្នុងឱកាសនោះដែរ លោកប្រធានក្រុមការងារ JICA បានថ្លែងអំណរគុណចំពោះពេលវេលា របស់ឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យក្រុមការងារចូលជួប និងរាយការណ៍ជួនជ្រាបដោយ សង្ខេបអំពីលទ្ធផលបឋមនៃការធ្វើអង្កេតនេះ ហើយលោកបានសន្យាថានឹងជួយជំរុញការរៀបចំគម្រោងនេះឲ្យចេញបានលឿនបំផុត ដើម្បីឈានទៅដល់ការអនុវត្តគម្រោងបានក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ។

ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជូន ក្រុមការងាររបស់ JICA ថាក្រសួងមានការពេញចិត្តយ៉ាងខ្លាំងព្រោះកិច្ចការនេះបានដំណើរទៅស្របជាមួយនឹងគោលនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់អនុសាសន៍នាពេលថ្មីៗនេះ ហើយក្រសួងសូមគាំទ្រទៅលើលទ្ធផលនៃការសិក្សាកន្លងមក ដោយក្រុមបេសកកម្ម ដែលដឹកនាំដោយ លោក NAKADA Shunichi ហើយលោកមានក្តីសង្ឃឹមថា គម្រោងនេះអាចចាប់ផ្តើមដំណើរអនុវត្តន៍ក្នុងរយៈពេលដ៏ខ្លិខាងមុខនេះ ជាមួយនឹងការសន្យាផ្តល់ការសហការគ្រប់បែបយ៉ាង ពីក្រសួងដើម្បីធ្វើយ៉ាងណាឲ្យគម្រោងនេះអាចទទួលបានការគាំទ្រពី គ្រប់ភាគីពាក់ព័ន្ធ និងអាចដំណើរទៅទទួបានជោគជ័យនាពេលខាងមុខ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...