ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញចុះមកពិនិត្យកសិដ្ឋានគោលដៅនៃ “កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)

ចេញ​ផ្សាយ​ ០១ តុលា ២០១៩ 3499

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះមកពិនិត្យកសិដ្ឋានគោលដៅនៃ “កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) និងគម្រោង "ការកសាងសមត្ថភាពបន្ស៊ាំតាមរយៈការពង្រីកបច្ចេកវិទ្យាថាមពលកកើតឡើងវិញ នៅតំបន់ជនបទក្នុងប្រទេសកម្ពុជា ដែលហៅកាត់ថា (S-RET)” នៅក្នុងឃុំចំនួន២ គឺទី១-ទស្សនាបណ្តុំកសិករផលិតបន្លែ និងកសិដ្ឋានកសិកម្មចម្រុះបន្សាំនឹងការប្រែប្រួលអាកាសធាតុរបស់លោកគង់ យី នៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀ និងទី២-កសិដ្ឋានរបស់អង្គការ Smiling Gecko (មាន់ ជ្រូក ត្រី និងសិប្បកម្មធ្វើពីឬស្សី) នៅភូមិស្រែសារ ឃុំត្បែងខ្ពង់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

នៅវេលាព្រឹកនេះ មុនឈានចូលដល់ពិធីជួបសំណេះសំណាលជាមួយគ្រសារកសិករដែលជា សមាជិករបស់គម្រោង ឯកឧត្តមរដ្ឋមន្រ្តីបានអញ្ជើញចុះមកពិនិត្យការបណ្តុំកសិករផលិតបន្លែ និងកសិដ្ឋានពហុដំណាំដែលបន្សាំនឹងការប្រែប្រួលអាកាសធាតុ។ បងស្រី រិទ្ធ ចន្ថា (លេខទាក់ទង ០៩២ ៥៤៧០៧៥) ប្រធានបណ្តុំកសិករផលិតបន្លែ បានឲ្យដឹងថាបច្ចុប្បន្នមានសមាជិក ៣៧ គ្រួសារដោយទទួលបានការបណ្តុះបណ្តាលបច្ចេកទេសតាមរយ:គម្រោង ASPIRE កសិករតំបន់នេះបានប្តូរដំណាំស្រូវមកដាំបន្លែចម្រុះពេញមួយឆ្នាំដូចជាខ្ទឹម ជីគ្រប់មុខ ត្រសក់ សណ្តែកកួរ ភ្លៅកង្កែប។ល។ ដោយធ្វើកិច្ចសន្យាជាមួយឈ្មួញកណ្តាល។ បងស្រីចន្ថា បានសម្តែងទឹកចិត្តសប្បាយរីករាយ ដោយសារមានមុខរបរច្បាស់លាស់ ចំណូលគ្រួសារដោយនិរន្តរភាព ជួបជុំគ្រួសារ និងសុភមង្គល។ ក្រុមនេះ មានបំណងចង់ពង្រីកផលិតកម្មបន្លែបន្ថែមតាមលទ្ធភាព ដោយសារទីផ្សារមានតម្រូវការខ្ពស់ ហើយតាមរយ: ការពង្រីកផលិតកម្មនេះ ក៏សង្ឃឹមថាចំណូលគ្រួសារនឹងកើនដល់ ៥០០០ដុល្លារ/ឆ្នាំ ដែលគ្រួសារមួយចំនួនទទួលបាន ២-៣ពាន់ដុល្លារ/ឆ្នាំ រួចហើយនាពេលបច្ចុប្បន្ន។ ដោយឡែក លោកគង់ ឃី អតីតគ្រូបង្រៀនដែលជាម្ចាស់កសិដ្ឋានពហុដំណាំ បានឲ្យដឹងថាក្រុមនេះទើបចាប់ផ្តើមចងក្រងឡើងនៅខែសីហា ឆ្នាំ២០១៨ បច្ចប្បន្នក្រុមនេះមានសមាជិក ៤៣ គ្រួសារ (ស្រ្តី៣៣) មានផ្ទៃដីប្រមាណ ១៧ហត ដោយទទួលបានការគាំទ្រផ្នែកបច្ចេកទេសពីគម្រោងតាមរយ:មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បងប្អូនសមាជិកចាប់ផ្តើនធ្វើការដាំដុះបន្លែមានដូចជា៖ ត្រសក់ទ្រើង ត្រឡាច សណ្តែកកួរ ត្រប់ សណ្តែកដី ល្ពៅ ដំឡូងជ្វា ននោង សាលាដ ល្ហុង ដោយបានកិច្ចសន្យាជាមួយឈ្មួញកណ្តាលដោយឲ្យតម្លៃលើសទីផ្សារ ១០០រៀល/គ.ក្រ ក្រៅពីនោះផ្គត់ផ្គង់ឲ្យទីផ្សារក្នុងសហគមន៍។ លោកគង់ ឃី បានបន្ថែមថា លោកបានចិញ្ចឹមមាន់ ប្រមូលផ្សំលាមកធ្វើជីធម្មជាតិចូលរួមកាត់បន្ថយថ្លៃដើម និងអាចបង្កើនចំណូលដល់ទៅ ២ ៦៧៥ ដុល្លារ/ឆ្នាំ ហើយអនាគតគ្រោងដាក់មាន់បន្ថែម ចិញ្ចឹមត្រី និងបង្កង ហើយសង្ឃឹមថាចំណូលគ្រួសារអាចកើនដល់ ៤ ៥០០ ដុល្លារនៅចុងឆ្នាំ២០១៩ នេះ។

បន្ទាប់ពីបានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៃក្រុមបណ្តុំបន្លែ និងកសិដ្ឋានពហុដំណាំទាំងពីរកន្លែង ឯកឧត្ដមរដ្ឋមន្រ្តី និងលោកអភិបាលរងខេត្ត បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងចូលរួមអបអរចំពោះសមិទ្ធផលដែលប្រជាកសិករយើងទទួលបាននាពេលនេះ គឺផលដំណាំ ប្រាក់ចំណូល ការជួបជុំ និងសុភមង្គលក្នុងគ្រួសារ ហើយអ្វីទាំងអស់នេះគឺជាឆន្ទ: និងបំណង ប្រាថ្នារបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោជានាយករដ្ឋមន្រ្តី ចង់បាន ចង់ឃើញប្រជា ពលរដ្ឋយើងមានជីវភាពសម្បូរសប្បាយ រស់នៅជួបជុំគ្រួសារ សុខក្សេមក្សាន្ត និងមានសុភមង្គល។ លោកបានបញ្ជាក់ជូនបងប្អូនប្រជាកសិករថា ជាក់ស្តែងសមិទ្ធផលទាំងអស់នេះគឺកើតចេញពីការខិតខំប្រឹងប្រែង យកចិត្តទុកដាក់របស់បងប្អូនផ្ទាល់ ម្ចាស់ជំនួយ អ្នកអនុវត្តគម្រោង រួមផ្សំជាមួយការយកចិត្តទុកដាក់អនុវត្តបច្ចេកទេសបានត្រឹមត្រូវ ហើយពិតណាស់គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ស្ថិរភាពសង្គម សេដ្ឋកិច្ច និងនយោបាយពេញលេញ ដែលបង្កលក្ខណ:ងាយស្រួលឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរមនា ប្រកបរបរធ្វើស្រែចំការ ចិញ្ចឹមសត្វ ត្រី និងដាំដំណាំតាមលទ្ធភាពរៀងៗខ្លួនដើម្បីនិរន្តរភាពនៃកំណើនសេដ្ឋ កិច្ចក្នុងគ្រួសារ។ ដូច្នេះ លោកបានស្នើសុំឲ្យប្រជាពលរដ្ឋខិតខំប្រឹងប្រែងបន្ថែមទៀតលើការ ងារបង្កបង្កើនផលធ្វើយ៉ាងណាបង្កើនបរិមាណផលិត ធានាគុណភាព លើកកម្ពស់សមត្ថភាពកែច្នៃវេចខ្ចប់ ដើម្បីធ្វើការប្រកួតប្រជែង ឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ និងចំណង់ចំណូលចិត្តអ្នកបរិភោគ កំណើនចំណូលគ្រួសារ និងកាត់បន្ថយភាពក្រីក្រ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...