គ្រី​ន​រី​ច​មាន​ទិសដៅ​ផលិត​កូនឈើ២លាន​ដើម

ចេញ​ផ្សាយ​ ១៦ មករា ២០១៨ 1725

ក្រុមហ៊ុន​គ្រី​ន​រី​ច បាន​អះអាង​ពី​ទិសដៅ​របស់ខ្លួន​ដែល​នឹង​ផលិត​កូនឈើ​ឱ្យបាន​ ចំនួន២លាន​ដើម ​ហើយ​ទីនោះ​អាច​នឹង​ក្លាយទៅជា​សួន​បណ្ដុះ​កូនឈើ​ដ៏​ធំជាងគេ ​នៅ​ប្រទេស​កម្ពុជា​ផងដែរ

កាលពី​ចុងខែ​ឧសភា​កន្លងទៅនេះ លោក​ច័ន្ទ សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ និង​គណៈប្រតិភូ​អមដំណើរ បាន​ចុះ​ពិនិត្យ​ស្ថានីយ​បណ្ដុះ​ដាំ​និង​កែឆ្នៃ​ឈើ​របស់​ក្រុមហ៊ុន​គ្រី​ន​រី​ច(Green Rich) ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ កោះកុង​ក្នុង​ឃុំ​ត្រពាំងរូង​ស្រុក​កោះកុង។

មន្ដ្រី​ខុទ្ទកាល័យ​របស់លោក​រដ្ឋមន្ដ្រី​ បាន​ប្រាប់​រស្មី​កម្ពុជា ​កាលពី​ព្រឹក ​ថ្ងៃទី២ ខែមិថុនា នេះ​ថា ខណៈ​នៃ​ការពិនិត្យ​សកម្មភាព​នៅ​ទីនោះ​ ម​ន្រី្ដ​របស់​ក្រុមហ៊ុន​បាន​ជម្រាប​លោក​រដ្ឋមន្ដ្រី​ថា សកម្មភាព​របស់​ក្រុមហ៊ុន​ នាពេល​បច្ចុប្បន្ន បាន​ផ្ដោតទៅលើ​សកម្មភាព​សំខាន់៤គឺៈ ការបណ្ដុះ​កូនឈើ ការដាំ​ឈើ​ការដកហូត​ឈើ និង​ការផលិត​ជា​ដំណាំ​ឈើ(Wood chip)។ ក្រៅពីនេះ​ក្រុមហ៊ុន​បាន​ចូលរួម​សកម្មភាព​សង្គម​មួយចំនួនទៀត​ដូចជា ជួសជុល​សាលារៀន ផ្លូវ​ជាដើម។

នាពេល​អនាគត​ក្រុមហ៊ុន​មាន​ទិសដៅ​ផលិត​កូនឈើ​ឱ្យបាន​ចំនួន២០លាន​កូន ដើម្បី​ដាំ​សម្រាប់​បម្រើឱ្យ​សង្វាក់​ផលិតកម្ម​របស់ខ្លួន ហើយ​នេះ​ក៏​អាចជា​កន្លែង​បណ្ដុះ​កូនឈើ​ធំជាងគេ​នៅ​កម្ពុជា​ផងដែរ។ ការដាំ​ឈើ​របស់​ក្រុមហ៊ុន មាន​ពីរ​ផ្នែក​គឺ​ការដាំ​ឈើ​របស់​ក្រុមហ៊ុន និង​ការដាំ​លើដី​របស់​ប្រជាពលរដ្ឋ​ដែល​ទំនេរ។

មន្ដ្រី​ខាងលើ​បានឱ្យដឹង​ទៀតថា ​លោក​រដ្ឋមន្ដ្រី​បាន​កោតសរសើរ​ដល់​ក្រុមហ៊ុន ដែល​បាន​ខិតខំ​ប្រឹងប្រែង​លើ​ការងារ​របស់ខ្លួន ​និង​បាន​យក​ចិ​ត្ដ​ដាក់​លើកស្ទួយ​កម្រិតជីវភាព​របស់​ប្រជាជន ហើយ​សូមឱ្យ​ក្រុមហ៊ុន​ជំរុញ​ការងារ​នេះ​បន្ថែមទៀត។លោក​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​ដាំ​ឈើ​ឱ្យបាន​តាម​ផែនការ។

ជាមួយនឹង​អ្វីដែល​កំពុងដំណើរការ​នៅ​ទីនោះ ​លោក​រដ្ឋមន្ដ្រី​បានផ្ដល់​ជា​អនុ​សាស​ន៏​ថា ​ក្រុមហ៊ុន​គួរ​បណ្ដុះ​កូនឈើ​ដែល​ផ្ដល់​ទិន្នផល​ខ្ពស់ ហើយ​ឱ្យ​ប្រជាជន​ដាំ​លើដី​ដែល​នៅ​ទំនេរ។ ជួយផ្ដល់​ការងារ​ឱ្យ​ប្រជាជន​ធ្វើ តាមរយះ​ការ​ចិញ្ច្រាំ​ង​ជា​ចំណាំងឈើ ដោយ​ពិនិត្យ​គុណភាព​ពី​ក្រុមហ៊ុន។ ក្រុមហ៊ុន​ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​ និង​រដ្ឋបាល​ជលផល​ដើម្បី​ដឹងថា តើ​ការ​សហ​ការដាំដុះ​ឈើ​ជាមួយ​ប្រជាជន​ពិតជា​ដាំ​ដី​កម្ម​សិ​ទិ្ធ​ស្របច្បាប់​របស់​ប្រជាជន​ឬក៏​ជា​ដី​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​ព្រៃឈើ ឬ​រដ្ឋបាល​ជលផល។ ប្រសិនបើ​ដាំ​លើដី​កម្មសិទ្ធិ​ស្របច្បាប់​របស់​ប្រជាជន​នោះ​វា​ជា​គំរូ​មួយ​ដ៏​ល្អ។ ជំ​រុញឱ្យ​ក្រុមហ៊ុន​យក​ព្រៃ​ចិញ្ចឹម​ព្រៃ ដែល​មានន័យថា ក្រុមហ៊ុន​អាច​សហការ​ជាមួយ​ស្ថានីយ​បណ្ដុះ​កូនឈើ​របស់​រដ្ឋបាល​ព្រៃឈើ​ដើម្បី​ធ្វើការ​បណ្ដុះ​និង​ដាំ។

លោក​រដ្ឋមន្ដ្រី​ក៏បាន​ជំ​រុញឱ្យ​ក្រុមហ៊ុន​បង្កើតជា​មជ្ឈមណ្ឌល​មួយ​ធ្វើការ​សិក្សា​បង្កាត់​ពូជឈើ​ថ្មី ដែល​អាច​ដុះ​លូតលាស់​លឿន​ហើយ​ផ្ដល់​ផល​ខ្ពស់ ហើយ​ដែល​អ្នកបច្ចេកទេស​អាច​សហការគ្នា​រវាង​អ្នកបច្ចេកទេស​ចិន ​និង​អ្នកបច្ចេកទេស​កម្ពុជា។ក្រុមហ៊ុន​យក​ចិ​ត្ដ​ទុកដាក់​គិតគូរ​ពី​សាលារៀន​របស់​កូន​កម្មករ ផ្ទះ​ស្នាក់នៅ សុខភាព​ និង​អនាម័យ​របស់​កម្មករ​ផងដែរ។ លោក​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​មិន​ត្រឹមតែ​ផលិត​ជា​ចំណាំងឈើ​ប៉ុណ្ណោះ​ទេ ​តែ​ថែមទាំង​ផលិត​ម្សៅ​ក្រដាស់​ទៀរ​និង​សូម​ឱ្យ្ឮ​ក្រុមហ៊ុន​ប្រើប្រាស់​អ្នកបច្ចេកទេស​ក្នុងស្រុក​ដូចជា​និស្សិត​ដែល​ទើប​បញ្ចប់​ការសិក្សា​ជាដើម៕

លោកបណ្ឌិត សរ ចិត្រា ជួបពិភាក្សាការងារជាមួយក្រុមការងារនៃធនាគារពិភពលោក (WB)| Dr. Sar Chetra, led a meeting meeting with the World Bank Team
នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងនាមការិយាល័យសម្របសម្រួលគម្រោងពិពិធកម្មកសិកម្មកម្ពុជា...
ការបង្កេីនធនធានមនុស្សសម្រាប់វិស័យស្រូវអង្ករ
ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានចូលរួមជាគ្រូបណ្តុះបណ្តាល...
ត្រីបបែលយក្សរបស់កម្ពុជា ដែលមានទម្ងន់ ៣០០គីឡូក្រាម បំបែកឯតទគ្គកម្មជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក
ត្រីបបែលយក្សទឹកសាបទម្ងន់ ៦៦១ ផោន (៣០០គីឡូក្រាម) ដែលក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គ...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យទស្សនទានឆ្នាំ២០២៤
នាព្រឹកថ្ងៃទី២៩ កញ្ញាឆ្នាំ២០២៣ ដោយយោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ឯកឧត្តម ថោ ជេដ្ឋា និងឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញរួមគ្នាចុះពិនិត្យវឌ្ឍនភាពស្ថានភាពទឹក និងការបង្កបង្កើនផលនៅប្រព័ន្ធធារាសាស្ត្រវ៉ៃគោ...
នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ដី (ចម្ការ) មីន ទៅជាដីមាស
នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានមានប្រសាសន៍លើទំព័រហ្វេសប៊ុករបស់ឯកឧត្តម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបក្រុមការងារនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)
នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំពិនិត្យវឌ្ឍនភាពនៃការដាក់ QR Code ស្តង់ដាថ្នាល Verified ជាមួយក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍
នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយ ឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly BOROVIK) ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
បទយកការណ៍៖ ការកែច្នៃត្រីឱ្យក្លាយជាម្ហូបអាហារសុវត្ថិភាព លើកកម្ពស់វិស័យកសិកម្មនិងជំរុញកំណើនសេដ្ឋ កិច្ចជាតិ
សិប្បកម្មកែច្នៃត្រីមួយចំនួនដែលទទួលបានពី គម្រោង (CAPFish-Capture) បង្ហាញជំហរនិងប្តេជ្ញាចិត្តក្នុងការនាំផលិតផលដែលមានស្តង់ដារ...
ឯកឧត្តម អ៉ឹម ស៊ីថុល តំណាងដ៏ខ្ពង់ខ្ពង់ ឯកឧត្តមរដ្ឋមន្ត្រី ដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើសេចក្តីព្រាងប្រកាសស្តីពី “បញ្ជីពូជដំណាំរបស់ជាតិ”
នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម អ៉ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការនៃក្រសួងកសិកកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូក្រុមហ៊ុន យ៊ានអានជូ គ្រុប
នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សារលិខិតអបអរសាទរ
សារលិខិតអបអរសាទរ ការបញ្ចូលរមនីយដ្ឋានប្រាសាទកោះកេររបស់ខ្មែរ ជាសម្បត្...
កម្ពុជា និងចិន ចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយយចិន បានចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន​...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមអបអរសាទររមណីយដ្ឋានប្រាសាទកោះកេររបស់កម្ពុជា ជាបេតិកភណ្ឌវប្បធម៌រូបិយពិភពលោកនៃអង្គការយូណេស្កូ
នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...